ភូមិបុរាណ Duong Lam នៅវៀតណាម

ភូមិបុរាណ Duong Lam នៅវៀតណាម - ảnh 1
ភូមិបុរាណ Duong Lam នៅវៀតណាម (VOV)


(VOVworld) – ស្ថិតនៅចម្ងាយ ៣០ គីឡូម៉ែត្រប៉ែកខាងលិចតាមបណ្តោយទន្លេ
ក្រហម ភូមិបុរាណ Duong Lam ចំណុះទីរួមខេត្ត Son Tay ក្រុងហាណូយ ត្រូវបាន
សាងសង់ឡើងពីថ្មបាយក្រៀមដែលជាទីកន្លែងពោរពេញទៅដោយអត្តសញ្ញាណ
វប្បធម៌រាប់ពាន់ ឆ្នាំនៃតំបន់ដីសណ្តទន្លេក្រហមនេះ។

        ភូមិបុរាណ Duong Lam នៅរក្សាបានអត្តសញ្ញាណពិសេសនៃភូមិប្រពៃណី
 របស់វៀតណាមដោយមានក្លោងទ្វារ ដើមពោធិ មាត់ទឹក សាលាភូមិ អណ្តូង​ទឹក
វត្តអារ៉ាម។ រមណីយដ្ឋាននៅភូមិ Duong Lam ប្រកបដោយសេចក្តីសុខសាន្ត
ត្រាណណាស់។

        សំណង់ស្ថាបត្យកម្មនៅភូមិបុរាណ Duong Lam ត្រូវបានកសាងពីថ្មបាយ
 ក្រៀមនិងឈើរួមផ្សំនឹងវត្ថុធាតិដើមមានស្រាប់ៗក្នុងតំបន់។ ក្លោងទ្វារនិង
សាលាភូមិ Mong Phu គឺជាសំណង់ស្ថាបត្យកម្មគំរូនៅភូមិបុរាណនេះ។ ក្លោងទ្វារ
ត្រូវបានកសាងឡើងពីថ្មបាយក្រៀមដែលមានស្ថាបត្យកម្មរាងអេលីប។ មុននេះ
ភូមិបានមានក្លោងទ្វារចំនួន ៥ រួមមាន ក្លោងទ្វារធំមួយនិងក្លោងទ្វារតូចៗ
ចំនួន ៤ ដែលស្ថិតនៅ ជ្រុងទាំង ៤។ នាបច្ចុប្បន្ន ក្លោងទ្វារដែលត្រូវបានកសាង
នាឆ្នាំ ១៨៨៣ នៅបន្សល់ទុករហូតដល់សព្វថ្ងៃ។ ក្លោងទ្វារនៅភូមិ Duong Lam
ស្ថិតក្នុងទេសភាពធម្មធាតិស្រស់ស្អាតដោយពណ៌ខៀវស្រងាត់នៃវាលស្រែដើម
ពោធីនិងកំពង់ទឹក​។ អាស្រ័យដោយនោះ ក្លោងទ្វារនៅភូមិ Duong Lam ត្រូវបាន
ចាត់ទុកជាក្លោងទ្វារ ស្អាតបំផុតដែលនាំមកនូវការចាប់អារម្ភណ៍ច្នៃប្រឌិតសំរាប់
វិចត្រករនិងអ្នកថតរូប ជាច្រើន។ លោក Nguyen Chinh សិល្បករថតរូបមួយរូប
ដែលមានស្រុកកំណើត នៅភូមិ Duong Lam បានរៀបរាប់ថា៖

        «ទោះបីជាឆ្លងកាត់បំរ៉ែបំរួលក្នុងប្រវត្តិសាស្ត្រ​ក្តី ប៉ុន្តែ ថ្ងៃនេះវិលត្រឡប់មក
ស្រុកកំណើតខ្ញុំនៅចាប់អារម្មណ៍ដដែល។​ ការចាប់អារម្ភណ៍នេះមានប្រភពដើមពី
សហគមន៍ប្រជាកសិករនៅតំបន់ដីសណ្ត Bac Bo ដែលដាំស្រូវទឹកពីយូរយាណាស់
មកហើយ។ ដោយហេតុនេះ វារក្សាបានអនុស្សាវរីយនិងបេតិកភ័ណ្ឌដែលធ្វើឲ្យយើង
ភ្ញាក់ផ្អើលដល់រហូតសព្វថ្ងៃ។»

        សាលាភូមិ Mong Phu គឺជាសំណង់មានទ្រង់ទ្រាយធំដែលស្ថិតក្នុងតំបន់ដី
ខ្ពស់បំផុតនៅភូមិ។ សាលាភូមិនេះត្រូវបានកសាងឡើងនាឆ្នាំ ១៦៨៤ ក្រោម
រជ្ជកាលស្តេច Le Hy Tong ដែលពោរពេញទៅដោយកត្តាស្ថាបត្យកម្មនៃផ្ទះ ឈើ
របស់ជនរួមជាតិ Muong (ជនជាតិវៀតបុរាណ)។ ទីធ្លាសាលាភូមិទាប ជាងបើ
ប្រៀបនឹងផ្ទៃដីជុំវិញ ដោយហេតុនេះ ទឹកភ្លៀងនឹងធ្លាក់នៅទីធ្លាហើយ ហូរចេញ
តាមលូចំនួន២។ នៅក្នុងសាលា ភូមិនៅមានវត្ថុបុរាណថ្លៃថ្លាដែលអ្នកភូមិគ្រប់
ជំនាន់នៅរក្សា។​ ភូមិ Duong Lam ក៏ ល្បីឈ្មោះដោយវិហារផងដែរ។ អ្នកភូមិ
Duong Lam ទាំងអស់មានមោទនភាពគឺជាប្រជាពលរដ្ឋនៃតំបន់ដីដែលមាន
ស្តេចចំនួន ២ អង្គគឺស្តេច Ngo Quyen និងស្តេច Phung Hung។ វិហារធ្វើសក្ការ
បូជាស្តេច Ngo Quyen ត្រូវបានជួសជុល ជាច្រើនលើកជាច្រើនសារ។ ស្តេច Ngo
 Quyen ល្បីឈ្មោះដោយការវាយបរាជ័យកងទ័ព Nam Han លើទន្លេ Bach Dang។
 ការប្រយុទ្ធប្រវត្តិសាស្ត្រនេះបានបញ្ចប់រយៈពេល ១ ពាន់ឆ្នាំនៃការត្រួតត្រារបស់
សក្តិភូមិចិន បង្កើតឡើងរជ្ជកាល Dai Ngo លើក កំពស់ខឿនឯករាជ្យអធិប
តេយ្យភាពរបស់ប្រជាជាតិវៀត។ វិហារធ្វើសក្ការបូជា ស្តេច Phung Hung ត្រូវបាន
កសាងនៅភូមិ Cam Lam។  នេះគឺជាជាទីកន្លែង នាឆ្នាំ ៧៩១ ស្តេច Phung Hung
 បានកែនកងទ័ពក្នុងការតស៊ូប្រឆាំងនឹងការ ត្រួតត្រានៃរជ្ជកាល Tang (ចិន)។
 លោក Phung Khac Thanh ប្រជាពលរដ្ឋមួយ រូបនៅភូមិ Cam Lam បានឲ្យដឹងថា៖

        «មុននេះ ស្តេច Phung Hung ប្រមូលមេទ័ពនិងទាហាននៅទីនេះដើម្បីហ្វឹក
 ហាត់សំរាប់ការតស៊ូ។ ក្រោយពីស្តេចសោយព្រះទិវង្កតទៅប្រជាពលរដ្ឋបានកសាង
ឡើងវិហារនៅទីនេះ។ មុននោះ ទ្រង់ទ្រាយនៃវិហារធំណាស់ ប៉ុន្តែ ក្នុងរយៈពេលតស៊ូ
អាណានិគមនិយមបារាំងវិហារត្រូវបានបំផ្លាញចោលហើយត្រូវបានសាងសង់ឡើង
វិញនាពេលសន្តិភាព។ វិហារបានមានសសរធំនិងទីធ្លា ធំទូលាយ។»

        ផ្ទះបុរាណគឺជាកត្តាពិសេសមួយទៀតនៅភូមិ Duong Lam។ នាបច្ចុប្បន្ន មាន
ផ្ទះបុរាណចំនួន ៩៥៦ ខ្នងក្នុងភូមិ ដែលត្រូវបានកសាងពីសតវត្សទី​ ១៧។ ផ្ទះណាក៏
ដោយសុទ្ធតែមានក្លោងទ្វារនិងរបងដែលត្រូវបានកសាងពីថ្មបាយក្រៀម ក្នុងនោះ
បាយអត្រូវបានធ្វើពីភក់លាយនឹងសំបោកស្រូវនិងដី។ វត្ថុធាតិដើមដើម្បីការសាង
សង់ផ្ទះបុរាណនៅទីនេះគឺឈើដើមខ្នុរនិងឈើផ្ចឹក។ លោក Kieu Van Thong ប្រជា
ពលរដ្ឋនៅឃុំ Dong Sang  ភូមិ Duong Lam បានឲ្យដឹង ថា៖                               «

ផ្ទះខ្ញុំត្រូវបានកសាងពីឈើផ្ចឹកទាំងស្រុងលើដីថ្មបាយក្រៀម។ ផ្ទះមាន  ៥ ល្វែង
និងរានហាល ២។ ល្វែងកណ្ដាលមានតុសក្ការបូជាជីដូនជីតានិងតុ កៅអី។ រូបចម្លាក់
លើតុធ្វើសក្ការបូជានិងតុកៅអីដែលបង្ហាញនូវរូបភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ
របស់ជីដូនជីតានៅត្រូវបានរក្សាយ៉ាងល្អ។ ក្នុងចំការគ្រួសារខ្ញុំ នៅរក្សាបានអណ្តូងថ្ម
បាយក្រៀមផងដែរ។»

        ភូមិ Duong Lam បានក្លាយទៅជាភូមិបុរាណដំបូងនៅវៀតណាមដែលរដ្ឋ បាន
ប្រគល់ជូនប័ណ្ណទទួលស្គាល់ជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រវប្បធម៌ជាតិនាថ្ងៃទី ១៩ ឧសភា
ឆ្នាំ ២០០៦។ រួមជាមួយគ្នានោះ ភូមិបុរាណ Duong Lam នៅជា ទីកន្លែងមកដល់គួរ
ឲ្យទាក់ទាញចំពោះភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសទៀត ផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ