ភូមិផ្កា Sa Dec នៃខេត្ត Dong Thap
(VOVWORLD) - ស្ថិតនៅឃុំ Tan Quy Dong ទីក្រុង Sa Dec ខេត្ត Dong Thap ភាគខាងត្បូង វៀតណាម ភូមិផ្កា Sa Dec មានកម្រាស់ប្រវត្តិសាស្ត្រជាង ១០០ឆ្នាំមកហើយ។ ទីនេះជាតំបន់ដាំផ្កាធំបំផុតនៃតំបន់ដីសណ្ដទន្លេ Cuu Long ដែលមិនត្រឹមតែផ្គត់ ផ្គង់ផ្កាសម្រាប់ខេត្តក្រុងជាច្រើនទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅ កាន់ឯបរទេសទៀតផង។
ភូមិផ្កា Sa Dec (រូបថត៖ VOV) |
ភូមិផ្កា Sa Dec ត្រូវបានចាប់បដិសន្ធិកាលពីប៉ុន្មានឆ្នាំដើមសតវត្សទី២០ ដោយមានគ្រួសារដាំផ្កាតែប៉ុន្មានគ្រួសារនៅតំបន់ Tan Quy Dong ក្នុងគោលដៅ តុបតែងបុណ្យចូលឆ្នាំប្រពៃណីតែប៉ុណ្ណោះ។ ដោយសារដីធ្លីនៅតំបន់នេះមានជី ជាតិល្អដែលធ្វើអោយផ្ការីកលូតលាស់យ៉ាងខ្លាំង ហេតុដូច្នេះបានជា ប្រជាជន ចូលរួមដាំផ្កាក្នុងគោលដៅប្រកបអាជីវកម្មកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នា បច្ចុប្បន្ន ភូមិផ្កា Sa Dec មានគ្រួសារប្រមាណ៣០០០គ្រួសារ ដែលភាគច្រើន ប្រកបរបរដាំផ្កា។ ភូមិនេះមានផ្ទៃដីដាំផ្កាចំនួន៥០០ហិកតា ដោយមានផ្ការាប់រយ ប្រភេទ។ លោក Cao Van Hai ម្ចាស់សួនផ្កា Hai Cao ក្នុងភូមិ បានអោយដឹងថា៖
“ភូមិខ្ញុំដាំផ្កាតាំងលំអពេញមួយឆ្នាំដើម្បីផ្គត់ផ្គង់សម្រាប់ប្រទេសទាំងមូល ហើយនាំចេញទៅប្រទេសមួយចំនួនដូចជាកម្ពុជា ឡាវ ចិន តៃវ៉ាន់ ជាដើម។ ក្នុង ថ្ងៃធម្មតា យើងខ្ញុំដាំផ្កាតាំងលំអដែលបានដាក់នៅតាមសំណង់នានា ប៉ុន្តែក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីគឺយើងខ្ញុំដាំផ្កាច្រើនប្រភេទជាង ដើម្បីប្រើប្រាស់ក្នុងពិធី បុណ្យនិងវិថីផ្កា។ គ្រួសារខ្ញុំមានផ្ទៃដីដាំផ្កាចំនួន៨ពាន់ម៉ែត្រការ៉េ។ នៅក្នុងភូមិ មានក្លឹបអ្នកដាំផ្កាដែលប្រមូលផ្ដុំនូវបណ្ដាសិប្បករ អ្នកដាំផ្កាជាច្រើនដើម្បីផ្លាស់ប្ដូរ បច្ចេកទេសដាំផ្កា”។
ភ្ញៀវមកទស្សនាភូមិផ្កាយ៉ាងច្រើនកុះករ (រូបថត៖ VOV) |
ភូមិផ្កា Sa Dec ដាំផ្កាជាច្រើនប្រភេទ ដែលក្នុងនោះមានផ្កាកុលាប៥០ ប្រភេទសម្រាប់ការនាំចេញ។ ភូមិនេះក៏ល្បីល្បាញអាស្រ័យដោយមានដើមបូន សាយ ដើមឈើតាំងលំអដ៏កម្រដែលមានវ័យអាយុជិត១០០ឆ្នាំ ទៀតផង។ ផ្កា នៅទីនេះមានប្រភពផ្គត់ផ្គង់ប្រកបដោយស្ថិរភាព ហើយមានពណ៌ស្រស់ស្អាត អញ្ចឹងបានជាលក់ដាច់ណាស់។ លោក Huynh Ba Nghia ម្ចាស់ហាងលក់ផ្កាម្នាក់ នៅទីក្រុងហូជីមិញដែលមកដល់ភូមិផ្កា Sa Dec ដើម្បីទិញផ្កា បានអោយដឹងថា៖
“នេះជាលើកដំបូងដែលខ្ញុំមកដល់ភូមិផ្កា Sa Dec។ ខ្ញុំចង់ជ្រើសរើសផ្កាមួយ ចំនួនសម្រាប់ហាងរបស់ខ្លួន។ ផ្កានៅភូមិ Sa Dec ស្អាតបំផុតនៅតំបន់ដីសណ្ដទន្លេ Cuu Long ហើយ ទីនេះមានផ្កាដ៏សម្បូរបែប ច្រើនប្រភេទណាស់។ ខ្ញុំពិតជាចូលចិត្តមែន។”
សកម្មភាពលេងកំសាន្តនៅភូមិផ្កា Sa Dec |
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកភូមិ Sa Dec មិនត្រឹមតែដាំផ្កាដើម្បីលក់ដូរប៉ុណ្ណោះ ទេ ថែមទាំងអភិវឌ្ឍសេវាកម្មទេសចរណ៍នៅភូមិរបរទៀតផង។ ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរចំនួន១លាននាក់មកទស្សនាភូមិនេះ ដែលច្រើនបំផុតនៅក្នុង បុណ្យចូលឆ្នាំថ្មីប្រពៃណី។ ម្ចាស់សួនផ្កាជាច្រើនបានថែទាំ តុបតែងសួនផ្ការបស់ ខ្លួនអោយបានស្អាតបំផុត ដើម្បីទទួលស្វាគមន៍ភ្ញៀវមកទស្សនា។ ក្រៅពីនោះ មានគ្រួសារខ្លះៗទៀត បានកែប្រែសួនផ្ការបស់ខ្លួនក្លាយទៅជាផ្ទះស្នាក់នៅ តាមបែបហូមស្ទេដើម្បីទាក់ទាញភ្ញៀវទេសចរ ផងដែរ។ អ្នកស្រី Le Thu Hang អ្នកគ្រប់គ្រងសួនផ្កាលេងកំសាន្ត Happy Land Hung Thi នៅភូមិផ្កា Sa Dec បានអោយដឹងថា៖
“យើងខ្ញុំបានបង្កើតឡើងរូបសណ្ឋាន តូចៗ ដើម្បីអោយភ្ញៀវ ទេសចរថតរូបដូចជារូបសណ្ឋានបេះដូង ភពផែនដី និងបក្សី ជាដើម។ ហើយនៅ តំបន់មួយផ្សេងទៀត យើងខ្ញុំរៀបចំការលេងល្បែងប្រជាប្រិយដូចជាជិះកង់ ចែវ ទូក ជាដើម។ ភ្ញៀវតែងតែមកទស្សនាយ៉ាងច្រើនបំផុតក្នុងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដោយបរិមាណប្រហែល១០០នាក់។ ក្នុងនោះមានភ្ញៀវបរទេសជាច្រើនមកពី កាណាដា អាមេរិក អូស្ត្រាលី ម៉ាឡេស៊ីនិងហ្វីលីពីន ជាដើម”។
មកដល់ភូមិផ្កា Sa Dec ក្នុងរដូវកាលដែលផ្ការីកស្គុះស្គាយ លោកអ្នកនិង ប្រិយមិត្ត នឹងមានឱកាសគយគន់ទិដ្ឋភាពគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង ដោយផ្ការាប់រយប្រភេទកំពុងបង្អួតសម្រស់គ្រប់ទីកន្លែងក្នុងភូមិ។ ភូមិផ្កា Sa Dec ជា គោលដៅទេសចរណ៍គួរអោយទាក់ទាញដែលមិនអាចរំលងបាន នាពេលដែល ភ្ញៀវទេសចរមកទស្សនាទីក្រុង Sa Dec ម្ដងៗ៕