ភូមិផ្កាប្រមូលផលត្រៀមរៀបចំអោយបុណ្យតេត

(VOVWORLD) - ចំពោះជនជាតិវៀតណាម នាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ ក្រៅពីនំអន្សមនិងស្ពកផ្លែឈើ៥ប្រភេទនោះ គឺមិនអាចខ្វះបាន ពណ៌ស្អាតឆើត ឆាយនៃផ្កាគ្រប់ប្រភេទឡើយ។ គិតតាំងពីភាគខាងជើងរហូតដល់ភាគខាងត្បូង ប្រទេសវៀតណាម គឺមានភូមិដាំផ្កានិងផ្សារផ្កាជាច្រើនលើសលុប។ នៅតំបន់ នីមួយៗ គេចូលចិត្តប្រភេទផ្កាផ្សេងគ្នាមួយក្នុងប៉ុន្មានថ្ងៃបុណ្យតេតប្រពៃណី ក៏ ប៉ុន្តែប្រភេទផ្កាដែលត្រូវបានគេនិយមចូលចិត្តយ៉ាងខ្លាំងបំផុតក្នុងបុណ្យតេតនេះ គឺផ្កាម៉ាកខៃ ផ្កាអង្គាសីល ផ្កាជើងគោ ផ្កាកុលាប ដើមក្រូចឃ្វិត ឬដើមឈើតាំង លំអរបូនសាយ ជាដើម។ ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជននៅភូមិផ្កាគ្រប់កន្លែងក្នុង ទូទាំងប្រទេសកំពុងប្រញាប់ប្រញាល់ថែទាំផ្កា ដើម្បីអោយផ្កាអាចរីកស្គុះស្គាយចំ ឱកាសបុណ្យចូលឆ្នាំថ្មី កុរ ឯកស័ក ២០១៩។
ភូមិផ្កាប្រមូលផលត្រៀមរៀបចំអោយបុណ្យតេត - ảnh 1ដើមផ្កាម៉ាកខៃនៅភូមិ Tay Tuu (រូបថត៖ VOV) 

  ភូមិផ្កា Tay Tuu ជាតំបន់មួយក្នុងចំណោមតំបន់ដាំផ្កាធំបំផុតនៅរដ្ឋធានី ហាណូយ។ នាពេលបុណ្យតេតប្រពៃណីមកដល់ម្ដងៗ ក្រៅពីផ្កាស្ពៃលឿងនិង ផ្កាលីលី អ្នកភូមិ Tay Tuu ក៏បានប្រមូលផ្ដុំដាំផ្កាប្រពៃណីផ្សេងៗទៀត ដូចជា ផ្កាកុលាបនិងផ្កាពណ៌ស្វាយទៀតផង។ លោក Nguyen Hoang Luu អ្នកភូមិ Tay Tuu ម្នាក់បានអោយដឹងថា៖

        “ឆ្នាំនេះ យើងខ្ញុំដាំផ្កាគ្រប់ប្រភេទដើម្បីបម្រើបុណ្យតេត។ ឥឡូវនេះតម្លៃ ផ្កាមិនសូវថ្លៃទេ ពោលគឺប្រមាណ២៥ពាន់ដុង១០ទងផ្កាកុលាប ហើយ១៥ពាន់ ១០ទងផ្កាស្ពៃរឿង។ ក៏ប៉ុន្តែដល់ថ្ងៃទី២៨និង២៩តេត គឺតម្លៃនឹងកើនឡើងខ្ពស់ ណាស់។ យើងខ្ញុំកំពុងស្រោចទឹក ថែទាំយ៉ាងប្រុងប្រយ័ត្នដើម្បីអោយផ្ការីកចំនឹង បុណ្យតេត”។

        ចំណែកឯនៅភូមិផ្កា Van Duong ឃុំ Hoa Lien ស្រុក Hoa Vang វិញ ក៏ជា តំបន់ដាំផ្កាធំមួយនៅទីក្រុងដាណាំងដែរ។ នៅទីនេះដាំផ្កាខុសគ្នាប្រមាណ៤០ ប្រភេទ។ ផ្កាកំពុងរីកលូតលាស់យ៉ាងល្អ ហើយត្រៀមខ្លួនជាស្រេចលក់ចេញទីផ្សារ តំបន់ភាគកណ្ដាលក្នុងឱកាសបុណ្យតេត។ លោក Pham Van Huy អ្នកភូមិ Van Duong ម្នាក់ បានដំណាលថា៖

        “រដូវផ្កាឆ្នាំនេះ គ្រួសារខ្ញុំដាំផ្កាចំនួន៦ហ្មឺនជើង។ ភាគច្រើនត្រូវបានពាណិជ្ជករ កក់ទិញដុំហើយ ប៉ុន្តែខ្ញុំក៏លក់រាយទៀតផង។ ជាធម្មតា តម្លៃលក់ដុំគឺ៤ហ្មឺនដុង មួយជើង ប៉ុន្តែក្នុងប៉ុន្មានថ្ងៃជិតនឹងបុណ្យតេតនេះ បានឡើងទៅ៦ហ្មឺន១ជើង។ តាម ការប៉ាន់ស្មានរបស់ខ្ញុំ ក្នុងរដូវផ្កាបុណ្យតេតនេះ គ្រួសារខ្ញុំអាចទទួលបានប្រាក់ ចំណូលប្រមាណ៥០០លានដុង ស្មើរនឹង២២ពាន់ដុល្លាអាមេរិក”។

        ក្នុងប៉ុន្មានថ្ងៃនេះ គ្រួសារដាំផ្កានានានៅឃុំ My Binh ទីក្រុង Phan Rang – Thap Cham ដែលជាតំបន់ដាំផ្កាធំបំផុតនៃខេត្ត Ninh Thuan កំពុងផ្ដោតលើការ ថែទាំផ្កា ដើម្បីអាចឆ្លើយតបនឹងតម្រូវការនៃទីផ្សារផ្កាក្នុងបុណ្យតេត។ ឆ្នាំនេះ មានអាកាសធាតុអំណោយផល បានជា ផ្ការីកលូតលាស់យ៉ាងល្អ ហើយអ្នកដាំ ផ្កាក៏សន្សំសម្ចៃបាននូវការចំណាយផងដែរ។ លោក Vo Van Khai កម្មាភិបាល កសិកម្មនៅសង្កាត់ My Binh ទីក្រុង Phan Rang – Thap Cham បានអោយដឹងថា៖

        “តំបន់ដាំផ្កាស្ពៃរឿងនៃសង្កាត់ My Binh អាចផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់សម្រាប់ ផ្សារ និងពាណិជ្ជករនានាលក់ដូរនៅក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី។ នាបច្ចុប្បន្ន តំបន់ដាំផ្កានេះបានត្រៀមខ្លួនជាស្រេចដើម្បីអោយប្រមូលផលហើយ”។

ភូមិផ្កាប្រមូលផលត្រៀមរៀបចំអោយបុណ្យតេត - ảnh 2 ភ្ញៀវទេសចរទៅទស្សនាភូមិផ្កា Sa Dec (រូបថត៖ VTC)

       ភូមិផ្កា Sa Dec នៅខេត្ត Dong Thap ជាអាស័យដ្ឋានផ្គត់ផ្គង់ផ្កានិងដើមឈើ តាំងលំអរសម្រាប់តំបន់វាលសណ្ដាទន្លេ Cuu Long ទាំងមូល។ ទីនេះមិនត្រឹមតែ ជាចម្ការផ្កាមួយក្នុងចំណោមចម្ការផ្កាធំបំផុតនៅប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងជា អាស័យដ្ឋានទេសចរណ៍គួរអោយទាក់ទាញទៀតផង។ ក្នុងឱកាសបុណ្យតេតឆ្នាំ ២០១៩ ភូមិផ្កា Sa Dec បានរំពឹងទុកថា នឹងផ្គត់ផ្គង់សម្រាប់ទីផ្សារនូវផ្កាគ្រប់ ប្រភេទចំនួន៣លានកន្ត្រក់ តាមនោះនាំមកនូវប្រាក់ចំណូលខ្ពស់ជូនចំពោះ គ្រួសារដាំផ្កាទាំងអស់។

        ប្រសិនបើមកដល់ភូមិផ្កាក្នុងឱកាសបុណ្យតេតមកដល់ម្ដងៗ ភ្ញៀវទេសចរ អាចគយគន់ផ្កាគ្រប់ប្រភេទរីកស្គុះស្គាយពេញគ្រប់កន្លែងក្នុងភូមិ។ ផ្កាទាំងនោះ មិនត្រឹមតែជូនមនុស្សនូវក្លិនក្រអូបនិងសម្រស់ស្អាតបំព្រងប៉ុណ្ណោះទេ ថែមទាំង ក្ដីសប្បាយរីករាយនិងក្ដីសង្ឃឹមក្នុងឆ្នាំថ្មីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ