(VOVWORLD)- ពេលនិយាយដល់ភូមិភាជន៏បុរាណនៅវៀតណាមគេតែងតែរំលឹក ដល់
ភូមិ Bat Trang-ហាណូយ។ ក៏ប៉ុន្តែដោយមានការរកឃើញនៅបណ្តាឆ្នាំទី៨០នៃសតវត្ស
ទី ២០ គេនៅដឹងស្គាល់ដល់ភូមិភាជន៏១ទៀត ដែលបុរាណ ជាងនឹងធ្លាប់បាន ល្បីឈ្មោះ
លើសកលលោក នោះគឺភូមិភាជន៏ Chu Dau -ស្រុក Nam Sach ខែត្រ Hai Duong នា
សព្វថ្ងៃ។ មុខរបរធ្វើភាជន៏ Chu Dau កំពុងងើបឡើងវិញ ក្លាយទៅជាមុខ ទំនិញនាំចេញ
មានតំលៃ។
|
គ្រឿងភាជន័បុរាណ Chu Dau ( រូបថត៖Internet) |
ក្នុងប្រវត្តិសាស្រ្ត Chu Dau ជាតំបន់ជនបទសុខសាន្តត្រាណ ១ ស្ថិតនៅត្រើយ
ខាង ឆ្វេងនៃទន្លេ Thai Binh។ ដោយសារត្រូវបានដីល្បប់ឆ្អៅនឹងបំពេញឲ្យវាលស្រែ
ទើប ដីធ្លីមានជីជាតិ មុខរបរធ្វើស្រែអភិវឌ្ឌ្យយ៉ាងខ្លាំង។ប្រជាជនមានជីវភាពរស់នៅធូរ
ធារ គ្រាន់បើ។ នឹងការរស់នៅរបស់អ្នកភូមិ Chu Dau នៅតែមានភាពសុខសាន្តត្រាណ
ដ៏ដែល បើគ្មានការរកឃើញដោយចៃដន្យ១ទេ។ នាឆ្នាំ១៩៨០លោក Makato Anabuki
លេខាស្ថានទូតជប៉ុនប្រចាំនៅវៀតណាមពេលនោះ-ក្នុងដំណើរទៅការងារនៅទួរគី
ម្តង បានឃើញមានថូភាជន៏ព័ណ៏ត្បូងកន្ទឹម កំពស់០,៥៤ ម៉ែត្រ ដេលបានដាក់តាំង
បង្ហាញ នៅសារមន្ទី Takapisaray (Istanbul) ។លើខ្លួនថូ មានសរសេរអក្ស “Thai Hoa
ឆ្នាំទី ៨ (១៤៥០)-ជាងភាជន៏ត្រកូល Bui នៅ ស្រុក Nam Sach គូរ “ ។ លោក Makato
Anabuki បានសរសេរសំបុត្រផ្ញើជូនចំពោះថ្នាក់ដឹកនាំខែត្រ Hai Duong ពឹងជួយបញ្ជាក់ពីប្រភពដើមនៃថូបុរាណដ៏ថ្លៃថ្លានោះ។ ចាប់ពីព័ណ៏មាននេះ នាឆ្នាំ១៩៨៦ បណ្តាអ្នកវិទ្យាសាស្រ្ត បានជីកគាស់ នឹងរកឃើញវត្ថុ នឹងឡភាជន៏បុរាណជាច្រើននៅ
Chu Dau ដែលបង្ហាញឲ្យឃើញថា៖ទីនេះធ្លាប់ជាមជ្ឈមណ្ឌលគ្រឿងភាជន៏វិចិត្រ
សិល្បះល្អប្រណិត១។ការរកឃើញនេះធ្វើឲ្យទាំងបណ្តាអ្នកវិទ្យាសាស្រ្តនឹងប្រជាជន
ភូមិ Chu Dau មានការងឿងឆ្ងល់។ លោក Nguyen Minh Tu-អ្នកភូមិ Chu Dau ១រូប
ឲ្យ ដឹងថា៖”ពីមុនមកខ្ញុំមិនដឹងថា៖មានឡភាជន៏នៅទីនេះទេ។មានពេលខ្លះឃើញ
មាន កម្មាភិបាលវប្បធម៏ កម្មាភិបាលការិយាល័យសារមន្ទីខែត្រ Hai Duong មកជីក
គាស់នៅ ក្នុងសួនគ្រួសារខ្ញុំ។ គេរកឃើញបំណែកភាជន៏ គ្រឿងភាជន៏ជាច្រើន។
ពេលនោះ ខ្ញុំទើបដឹងថា៖នេះជាវត្ថុបុរាណថ្លៃថ្លូ-ជាទ្រពសម្បិតជាតិ”។
|
ចានទាបភាជន័ Chu Dau ( រូបថត៖Internet) |
ក្រោយពីលទ្ធផលនៃការជីកគាស់ភាជន៏នៅ Chu Dau មានព្រិត្តិការណ៏ចំនួន២
ផ្សេងទៀតបានធ្វើឲ្យភ្ញាក់ផ្អើលដល់មជ្ឈស្ថានអ្នកបុរាណវិទ្យាវៀតណាមនឹងអន្តរជាតិ។នោះគឺការរកឃើញនូវសពនាវាចំនួន២គ្រឿងដែលត្រូវលិចទឹកនៅតំបន់សមុទ្រ Pan
danam របស់ភីលីពីន នឹងកោះ Cu lao cham (វៀតណាម) នាឆ្នាំ១៩៩៣ នឹងឆ្នាំ១៩៩៧។ វត្ថុតាងភាជន៏ Chu Dau ចំនួនជាង ៣៤០,០០០វត្ថុត្រូវបានទាញឡើង គោគ។ប្រការ
នេះសរឲ្យឃើញថា៖គ្រឿងភាជន៏ Chu Dau ត្រូវបាននាំចេញទៅបរទេស យ៉ាងទូលំ
ទូលាយ។ នាសព្វថ្ងៃ នៅសារមន្ទីចំនួន ៤៦ លើសកលលោក កំពុងដាក់តាំង ពិព័ណ៏
វត្ថុតាងភាជន៏ Chu Dau ។មានថូ ភាជន៏ Chu Dau ខ្លះមានតំលៃឡើងដល់១លាន
ដុល្លាអាមេរីក។ រយះពេលរាប់រយឆ្នាំបានកន្លងផុតទៅហើយមុខរបរធ្វើភាជន៏នៅ
Chu Dau ហាក់ដូចជាបានត្រូវបាត់បង់។នាដើមឆ្នាំ២០០០ លោក Nguyen Huu Thang-នាយកក្រុមហ៊ុនផលិត សេវា នីហរណ្ណ អាហរណ្ណហាណូយ ( Hapro) ជាកូលបុត្រម្នាក់
របស់ Nam Sach មានគំនិតស្តារពាណិជ្ជសញ្ញាភាជន៏ដ៏ល្បីឈ្មោះរបស់ស្រុកកំណើត ដោយរួមផ្សំជាមួយសកម្មភាពទេសចរណ៏ភូមិមុខរបរ។ លោក Nguyen Van Luu-អ្នកទទួលបន្ទុកការងារស្តារមុខរបរធ្វើភាជន៏ Chu Dauបានរៀបរាប់ថា៖ “បានដឹងថា៖នៅ
Nam Sach ខែត្រ Hai Duong មានភូមិភាជន៏បុរាណ ១ យើងខ្ញុំបញ្ជាក់ថា៖នេះជាឪកាសដើម្បីស្តារមុខរបរផលិតគ្រឿងភាជន៏នៅ Chu Dauមិនគ្រាន់តែដើម្បីថែរក្សាពាណីជ្ជ- សញ្ញានៃប្រភេទភាជន៏ដ៏ល្បីឈ្មោះ១ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើដល់ ប្រជាជននៅទីនេះទៀតផង”។
|
សិប្បករភាជន័ Chu Dau (រូបថត៖Internet) |
នាខែតុលាឆ្នាំ២០០១ សហគ្រាសភាជន័ Chu Dau បានសម្ពោធឲ្យដំណើរការ។ សិប្បករចំណានចំនួន២០នាក់មកពី Ha Noi Binh Duong Bien Hoa Hai Duong បានរួមសហការគ្នាស្រាវជ្រាវស្តារចរិតលក្ខណះពិសេសរបស់គ្រឿងភាជន៏ Chu Dau
វិញ ព្រមទាំងគូរប្លង់គំរូរផលិតផលថ្មី ដើម្បីបញ្ចេញលក់នៅលើទីផ្សារ។ នាខែឧសភា
ឆ្នាំ២០០៣ សហគ្រាសភាជន៏Chu Dau បាននាំចេញឡូរទំនិញដើមដំបូងទៅទីផ្សារ
អេស្ប៉ាញ។ ក្រោយរយះពេល៣សតវត្ស ត្រូវឧណភាព ចរន្តភាជន៏ Chu Dau ល្បី
ឈ្មោះ បាននឹងកំពុងងើបឡើងវិញ។មិនគ្រាន់តែអភិវឌ្ឌ្យពាណីជ្ជកម្មប៉ុណ្ណោះទេ
ខែត្រ Hai Duong នៅអភិវឌ្ឌ្យប្រភេទេសចរភូមិរបរ Chu Dau ទៀតផង។ព្រព័ន្ធ
ហេដ្ឋារចនា សំព័ន្ធត្រូវបានជួសជុលពង្រីក។ ព្រះវិហារ Dang Huyen Thong អ្នក
បង្កើតមុខរបរភាជន៏ Chu Dau ត្រូវបានជួសជុលពង្រីកយ៉ាងស្កឹមស្កៃ។បណ្តាកេរ្តិ័
តំណែលឡភាជន៏បុរាណ សារមន្ទីភាជន៏ភូមិ Chu Dau បានបើកទ្វាចំហរទទួលភ្ញៀវ។រួមជាមួយការអភិវឌ្ឌ្យមុខរបរ ធ្វើគ្រឿងភាជន៏ប្រពៃណី ការរស់នៅរបស់ប្រជាជន Chu Dau កំពុងត្រូវបានលើកស្ទុយ ឲ្យកាន់តែល្អប្រសើរថែមទៀត៕