ភូមិមីសួសាគូថៃ Binh Lu ខេត្ត Lai Chau – ប្រសិទ្ធភាពនៃភូមិរបរនៅតំបន់ភាគ ពាយព្យ

(VOVWORLD) - ភូមិមីសួ Binh Lu ស្ថិតនៅក្នុងភូមិ Thong Nhat ឃុំ Binh Lu ស្រុក Tam Duong ខេត្ត Lai Chau មានភាពល្បីល្បាញអស់រយៈពេលរាប់សិបឆ្នាំមកហើយ ដោយរបរធ្វើមីសួសាគូថៃ (មីសួហ្សង)។ ផលិតផលនេះទទួលបានការពេញ និយមកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច ស្ថិរភាពសម្រាប់ភូមិរបរនេះផងដែរ។
ភូមិមីសួសាគូថៃ Binh Lu ខេត្ត Lai Chau – ប្រសិទ្ធភាពនៃភូមិរបរនៅតំបន់ភាគ ពាយព្យ - ảnh 1អ្នកភូមិ Binh Lu ហាលមីសួរសាគូថៃ (រូបថត៖ VOV) 

មុននេះ នាដើមទសវត្សឆ្នាំ១៩៧០ អ្នកភូមិ Binh Lu ភាគច្រើនសុទ្ធតែជាជនចំណាក ស្រុកពីខេត្ត Thai Binh មកទីនេះដើម្បីកសាងតំបន់សេដ្ឋកិច្ចថ្មីភាគពាយព្យ។ ដោយស្ដែងចេញពីការនឹករលឹករស់ជាតិមីសួនៅស្រុកកំណើត ពួកគេបានដាំ សាគូថៃ ដើម្បីបម្រើតម្រូវការហូបចុកផងនិងធ្វើមីសួផង។ សំណាងល្អថា សាគូថៃនៅទីនេះ រីកលូតលាស់យ៉ាងល្អណាស់។ សសៃមីសួធ្វើពីម្សៅសាគូថៃ Binh Lu ពេលចម្អិនរួច មានភាពទន់ផងប៉ុន្តែស្វិតផង និងរស់ជាតិឆ្ងាញ់ច្រើនជាង មីសួនៅស្រុកកំណើតរបស់ពួកគេ។

ប៉ុន្តែរហូតដល់ចុងទសវត្សឆ្នាំ១៩៩០ ពេលដែលការដោះដូរពាណិជ្ជកម្ម រីកចម្រើនយ៉ាងខ្លាំងក្លា ទើបពាណិជ្ជសញ្ញាមីសួ Binh Lu ត្រូវបានស្គាល់ដល់លើ ទីផ្សារ។ មើមសាគូថៃបានក្លាយទៅជាដំណាំដ៏សំខាន់មួយដែលរួមចំណែកទៅ ក្នុងការកាត់បន្ថយភាពក្រីក្រនៅតំបន់នេះ។ អាស្រ័យដោយមានការវិនិយោគ លើម៉ាស៊ីន បច្ចេកវិទ្យាផលិតកម្មនោះ គុណភាពនិងទិន្នផលរបស់មីសួសាគូថៃ Binh Lu ត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី Tran Thi Luot ម្ចាស់មូលដ្ឋានសិប្បកម្មមួយនៅភូមិ Thong Nhat ឃុំ Binh Lu បានចែករំលែកថា៖

“តាំងពីមុនមក បងប្អូនគ្រប់រូបនៅក្នុងភូមិត្រឹមតែប្រកបរបរធ្វើមីសួតែ ប៉ុណ្ណោះ ហើយដល់បច្ចុប្បន្ននេះ ត្រូវបានគេស្គាល់ដល់យ៉ាងច្រើន។ អាស្រ័យ ហេតុនេះ ជីវភាពរស់នៅរបស់យើងខ្ញុំកាន់តែប្រសើរឡើង កូនៗត្រូវបានរៀន ចប់ចុងចប់ដើម ហើយកសាងបាននូវផ្ទះថ្មីដ៏ធំស្អាតផងដែរ។ ទីផ្សារមីសួឆ្នាំនេះ មានស្ថិរភាព ដោយលក់បានតម្លៃ៥ម៉ឺនដុងមួយគីឡូ។ គ្រួសារខ្ញុំលក់បាន១០តោនហើយ”។

ភូមិមីសួសាគូថៃ Binh Lu ខេត្ត Lai Chau – ប្រសិទ្ធភាពនៃភូមិរបរនៅតំបន់ភាគ ពាយព្យ - ảnh 2 ជីវភាពរស់នៅរបស់អ្នកភូមិត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ (រូបថត៖ VOV)

នាបច្ចុប្បន្ន ឃុំ Binh Lu មានគ្រួសារដាំសាគូថៃជាង៣០០គ្រួសារ មូល ដ្ឋានផលិតកម្មម្សៅសាគូថៃ១០ កន្លែងនិងគ្រួសារផលិតមីសួសាគូថៃជាង៥០គ្រួសារ ដែលអាចផលិតមីសួរចំនួន១០០តោនក្នុងមួយឆ្នាំ។ គ្រួសារជាច្រើនមាន ប្រាក់ចំណូលរាប់រយលានដុងជារៀងរាល់ឆ្នាំ។ មីសួសាគូថៃ Binh Lu បានមាន វត្តមានទូទាំងប្រទេសហើយក្លាយទៅជាផលិតផលកសិកម្មដ៏ពិសេសដោយឡែកនៃខេត្ត Lai Chau។

តម្លៃមានស្ថិរភាព អ្នកភូមិផលិតមីសួរបានប៉ុន្មាន គឺត្រូវបានគេប្រមូលទិញ ប៉ុណ្ណឹងដែរ។ ហេតុដូច្នេះ គ្រួសារជាច្រើនត្រូវជួលពលករដើម្បីបង្កើន បរិមាណផលឡើងពី២ទៅ៣ដងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ លោក Nguyen Xuan Truong ម្ចាស់មូលដ្ឋានផលិតកម្មមួយបានឲ្យដឹងថា៖

“ទំនិញលក់បានល្អអញ្ចឹងជីវភាពរស់នៅរបស់បងប្អូនក៏ប្រសើរឡើងដែរ។ ក្នុងថ្ងៃមានកំដៅថ្ងៃ គ្រួសារខ្ញុំផលិតមីសួបាន១០០ដល់១៥០គីឡូ។ ឆ្នាំនេះ តម្លៃសមហេតុផល ហើយទីផ្សារក៏មានស្ថិរភាពដែរ”។

ដើម្បីទ្រទ្រង់ការអភិវឌ្ឍភូមិរបរមីសួរសាគូថៃ ឃុំ Binh Lu បានរៀបចំផ្ទៃដីដាំ សាគូថៃជិត៥០ហិកតា។ ទន្ទឹមនេះ ឃុំក៏ផ្ដោតសំខាន់ទៅលើការឃោសនា ចលនាប្រជាជនឲ្យអនុវត្តដំណើរការផលិតកម្មយ៉ាងល្អចាប់ពីការដាំ សាគូថៃ រហូតដល់ការបង្កបង្កើននិងកែច្នៃឲ្យមានសុវត្ថិភាពអនាម័យចំណីអាហារ។ រួមជា មួយគ្នានោះ គឺបង្កើនការផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផលសំដៅទាក់ទាញការ វិនិយោគ រួមចំណែកបង្កើតការងារធ្វើនិងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន។ លោកស្រី Tran Thi Nhan មេភូមិ Thong Nhat បានអះអាងថា ក្នុងរយៈពេល ច្រើនឆ្នាំកន្លងមក ពាណិជ្ជសញ្ញាមីសួ Binh Lu ត្រូវបានស្គាល់ដល់កាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកភូមិមានប្រាក់ចំណូលដោយស្ថិរភាព គ្រួសារជាច្រើនមានជីវភាពសម្បូរធូធារ ហេតុដូច្នេះ ពួកគេនឹងនរចិត្តបន្តប្រកាន់ខ្ជាប់នឹងមុខរបរនេះ។

រហូតមកដល់បច្ចុប្បន្ននេះ មីសួសាគូថៃ Binh Lu ទទួលបានជំនឿទុក ចិត្តរបស់អតិថិជនហើយក្លាយទៅជាផលិតផលគំរូមួយនៃតំបន់ ក៏ដូចជារួម ចំណែកកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ