ភូមិរបរ Lai Xa - ទីកន្លែងរក្សាសិល្បៈថតរូបរបស់វៀតណាម

(VOVWORLD) - ក្នុងចំណោមភូមិរបរប្រពៃណីនៅវៀតណាម មានភូមិរបរ ពិសេសមួយគឺភូមិថតរូប Lai Xa។ មុខរបរថតរូបនៅវៀតណាមត្រូវបានប្រសូត ឡើងនៅភូមិរបរនេះ។ 
ភូមិរបរ Lai Xa -  ទីកន្លែងរក្សាសិល្បៈថតរូបរបស់វៀតណាម - ảnh 1 ភូមិរបរ Lai Xa -  ទីកន្លែងរក្សាសិល្បៈថតរូបរបស់វៀតណាម

(VOVworld) - ក្នុងចំណោមភូមិរបរប្រពៃណីនៅវៀតណាម មានភូមិរបរ ពិសេសមួយគឺភូមិថតរូប Lai Xa។ មុខរបរថតរូបនៅវៀតណាមត្រូវបានប្រសូត ឡើងនៅភូមិរបរនេះ។

ភូមិ  Lai Xa ឃុំ Kim Chung ស្រុក Hoai Duc ស្ថិតនៅចម្ងាយ ១៥ គីឡូមែត្រ ប៉ែកខាងលិចពីមជ្ឈមណ្ឌលរដ្ឋធានីហាណូយ។ មុខរបរថតរូបនៅភូមិ Lai Xa ត្រូវបានបង្កើតពីចុងសតវត្សទី ១៩។ តាមឯកសារប្រវត្តិសាស្តបានឲ្យដឹងថា៖ អ្នកឧទ្ទេសនាមមុខរបរថតរូបនៅភូមិ Lai Xa គឺលោក Nguyen Dinh Khanh (ឬហៅថា Khanh Ky) (១៨៧៤-១៩៤៦)។  គុណូបការៈធំបំផុតរបស់ លោក Khanh Ky គឺលោកបាននាំអាជីពបរទេសមួយក្លាយទៅជាមុខរបរប្រពៃណី ភូមិទាំងមូល ហើយបើកទូលាយ មុខរបរនេះក្នុងទូទាំងប្រទេស។ លោក Khanh Ky ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្នេហាជាតិដូចជា Dong Kinh Nghia Thuc និងធ្វើបដិវត្តន៍នៅ ទីក្រុង Toulouse និងទីក្រុងប៉ារីស (បារាំង)។ លោក Nguyen Minh Nhat សិប្បករ ថតរូបមួយរូបនៅភូមិ Lai Xa បានឲ្យដឹងថា៖

        «ក្នុងពេលដែលលោក Khanh Ky ផ្សព្វផ្សាយនិងបណ្តុះបណ្ដាលមុខរបរ នេះកូនចៅក្នុងត្រកូលនិងអ្នកភូមិទាំងអស់សុទ្ធតែបើកហាងថតរូបក្នុងទូទាំងប្រទេសនិងនៅឯបរទេសដូចជា ឡាវ ចិន និងអាល្លឺម៉ង់  មានសិស្សរាប់សិបនាក់ទៅ បារាំងដើម្បីធ្វើការជាមួយលោកផងដែរ។ នាបច្ចុប្បន្ន អ្នកភូមិ Lai Xa បើកហាង ថតរូបជាច្រើន។ គ្រួសារខ្ញុំធ្វើជាងថតរូបបាន ៤ ជំនាន់ហើយ។»

        មុខរបរថតរូបនៅភូមិ Lai Xa អភិវឌ្ឍន៍ខ្លាំងបំផុតនាពាក់កណ្ដាលសតវត្យទី ២០។ ប្រជាជននៅភូមិ Lai Xa បានបើកហាងថតរូបជាង ២០០ ហាងនៅក្នុងនិង ក្រៅប្រទេស។ លោក Dang Van Tich ជនចាស់ជរាមួយរូបនៅភូមិ Lai Xa បាន រៀបរាប់ថា៖

        «នាឆ្នាំ ១៨៩០ ក្នុងពេលលោក Khanh Ky មានអាយុ ១៦ ឆ្នាំ លោកបាន រៀនរបរនៅហាងថតរូប  Du Chuong របស់ជនជាតិចិននៅទីក្រុងហាណូយ។ ក្រោយរយៈពេល ២ ឆ្នាំ នាឆ្នាំ ១៨៩២ លោក  Khanh Ky បានបើកហាងថតរូប ដំបូងលើវិថី Hang Da ទីក្រុងហាណូយ។ បន្ទាប់នោះ លោកបានបណ្តុះបណ្ដាល សាច់ញ្ញាតិប្រកបរបថតរូបហើយបណ្តើរទាក់ទាញអ្នកភូមិទាំងមូលផងដែរ។ នាឆ្នាំ ១៩១៣ ក្នុងចំណោមអ្នកយកព័ត៌

ភូមិរបរ Lai Xa -  ទីកន្លែងរក្សាសិល្បៈថតរូបរបស់វៀតណាម - ảnh 2 កាមេរ៉ារបស់លោក Khanh Ky 

មាននិងអ្នកថតរូបបរទេសរាប់រយនាក់ លោក Khanh Ky គឺជាអ្នកថតរូបអតីត ប្រធានាធិបតីបារាំងពេលនោះស្អាតបំផុត។ បណ្ដារូបថតនោះត្រូវបានចុះផ្សាយលើ កាសែតបារាងនានា ហើយលោក Khanh Ky ក្លាយទៅជាល្បីឈ្មោះតាំងពីពេលនោះ។»

        កម្មសិទ្ធិបច្ចេកទេសថតរូបដ៏ប៉ុនប្រសប់និងបទពិសោធន៍លាយផ្សំថ្នាំបង្ហាញ រូបថតឲ្យសមស្របនឹងរដូវនិមួយៗ អ្នកថតរូបភូមិ Lai Xa អាចថតហ្វិលរាប់រយ ដុំក្នុងលក្ខណៈអាកាសធាតុមិនអំណោយផលប៉ុន្តែនៅរក្សាបានគុណភាពនិងភាពស្អាតរបស់រូបថត។

        នាពេលថ្មីៗនេះ ភូមិ Lai Xa ទើបនឹងបើកសម្ពោធសារមន្ទីថតរូប Lai Xa ដែលជាសារមន្ទីដំបូងនៅវៀតណាមដែលអ្នកភូមិស្ម័គ្រចិត្តរួមវិភាគទានប្រាក់ក្នុង ការកសាង។ លោក Nguyen Van Thang ប្រធានភូមិរបរថតរូប Lai Xa  និងជាប្រធានក្លឹបថតរូប Nguyen Dinh Khanh បានឲ្យដឹងថា៖

        «នាឆ្នាំ ២០០៣ យើងខ្ញុំបង្កើតក្លឹបថតរូប Nguyen Dinh Khanh។ យើងខ្ញុំ បានកំណត់ទិសដៅអភិវឌ្ឍន៍សំរាប់ភូមិរបរថតរូប Lai Xa ធ្វើសកម្មភាពលើវិស័យ សិល្បៈនិងរូបថតសារព័ត៌មាន។ សមាជិកនានាក៏ចូលរួមការតាំងពិណ៌ររូបថត ជាច្រើនក្នុងទូទាំងប្រទេសផងដែរ។»

        ទោះជាធ្វើការនៅឯណាក្តី ប៉ុន្តែ នាថ្ងៃ ៥ រោង ខែ ផល្គុន ជាប្រចាំឆ្នាំកូនចៅភូមិ Lai Xa វិលត្រឡប់មកស្រុកកំណើតវិញដើម្បីធ្វើសក្កាបូជាអ្នកប្រសូតឡើងមុខរបរថតរូប លោក Khanh Ky។ ដោយមានប្រវត្តិសាស្ត្រអភិវដ្ឍន៍អស់រយៈពេល ១២៥ ឆ្នាំ ប្រជាជនភូមិ Lai Xa បានពង្រីកភាពវិសេសសាលនៃសិល្បៈថតរូបរបស់វៀតណាមហើយក្លាយទៅជាមោទនភាពរបស់ប្រជាជននៅទីនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ