ភូមិរបរគ្រឿងភាជន៍ Bau Truc កសាងជនបទថ្មីពីការផ្លាស់ប្តូរថ្មីផលិតកម្ម
(VOV)_ផលិតផលគ្រឿងភាជន៍ Bau Truc ល្បីឈ្មោះនៅក្នុងនិងក្រៅប្រទេសដែល
មានដើមកំណើតនៅទីរួមស្រុក Phuoc Dan ស្រុក Ninh Phuoc ខេត្ត Ninh Thuan ភាគកណ្ដាលវៀតណាម។ ក្នុងការកសាងជនបទថ្មី ភូមិគ្រឿងភាជន៍ Bau Truc នាបច្ចុប្បន្ន
កំពុងសកម្មផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាផលិតកម្ម ដោយការកសាងឡដុតភាជន៍ ប្រកប
ដោយសន្សំសំចៃឥន្ធនះ ទុនវិនិយោគតិច ប៉ុន្តែបង្កើនទិន្នផល គុណភាពផលិតផល
លើកកំពស់ចំណូលសំរាប់សមាជិកសហករណ៍។
|
ភូមិរបរគ្រឿងភាជន៍ Bau Truc |
ផលិតផលភាជន៍ Bau Truc ត្រូវបានអ្នកប្រើប្រាស់នៅក្នុងនិងក្រៅប្រទេសពេញ
និយមចូលចិត្ត ដោយសារផលិតផលទាំងនេះមិនគ្រាន់តែសម្បូរបែបប៉ុណ្ណោះទេ
ថែមទាំងមានចំណុចដ៏វិសេសវិសាលរបស់វប្បធម៌ជនជាតិចាមដ៏ល្បីឈ្មោះទៀត
ផង។ ប៉ុន្តែ មុននេះ ផលិតផលភាជន៍ភាគច្រើនបានបង្កើតឡើងតាមរបៀបប្រពៃ
ណី បានជាផលិតផលនៅមានកំហិត។ជា ក្រោយពីដំណើរការស្រាវជ្រាវនៅភូមិ
គ្រឿងភាជន៍មួយចំនួន មជ្ឈមណ្ឌលជំរុញកសិកម្ម និងពាណិជ្ជកម្មខេត្ត Ninh
Thuan បានកសាងគំរោងការណ៍ជួយឧបត្ថម្ភរូបសណ្ឋានឡដាំគ្រឿងភាជន៍ រាម
រូបសណ្ឋាន Thanh Ha ខេត្ត Quang Nam។ ប្រាក់ចំណាយជួយឧបត្ថម្ភសំរាប់ឡ
ដុតគ្រឿងភាជន៍នេះគឺ៣០លានដុង ក្នុងនោះ មូលដ្ឋាននិមួយៗរួមវិភាគទានជា
ទឹកប្រាក់ចំនួន១០លានដុង។ លោក Dang Xem ជាមូលដ្ឋាន១ក្នុងចំណោមមូល
ដ្ឋានផលិតកម្មគ្រឿងភាជន៍ Bau Truc ទទួលបានពីការជួយឧបត្ថម្ភគំរោងការណ៍
នេះ បានចែករំលែកថា៖
“ ប្រសិទ្ធិភាពរបស់រូបសណ្ឋាននេះគឺល្អណាស់ ដូចជា៖អត្រាបែកបាក់របស់
ឡដុតគឺតិចតូចណាស់ ប្រហែល២%តែប៉ុណ្ណោះ។ ទីពីរ នោះគឺមិនផ្អែកទៅលើទឹក
ភ្លៀងឬធាតុអាកាសទេ។ ទីបីគឺ គុណភាពផលិតផលល្អជាង។”
|
ភូមិរបរគ្រឿងភាជន៍ Bau Truc |
សមាជិក សមាជិកាចំនួន២៦នៃសហករណ៍ Bau Truc ពេញចិត្តយ៉ាងខ្លាំងដោយ
ទទួលបានផលប្រយោជន៍ជាច្រើនពីរូបសណ្ឋានធ្វើឡដុតនេះ។ មុននេះដុតដោយរ
បៀបប្រពៃណីគឺផលិតផលចំនួនពី៣០-៥០%មិនទទួលបានតាមម្រូវការ។ ប៉ុន្តែ តាម
របៀបដុតថ្មីនេះ អត្រាខូចខាតតិចតូចណាស់។ លោក Dong Van Loc ប្រធានសហ
ករណ៍គ្រឿងភាជន៍ Bau Truc បានអោយដឹងថា៖
“ ដោយមានទុនោឧបត្ថម្ភក្នុងការកសាងឡដុតនេះ ប្រជាជនផលិតគ្រឿងភាជន៍
មានភាពងាយស្រូលណាស់។ផលិតផលមិនបែកបាក់ច្រើនឡើយ។ មុននេះ ដុតតាម
របៀបប្រពៃណី អត្រាបែកបាកគឺប្រមាណ៥០%ទៅហើយ។”
វាយតំលៃអំពីផលប្រយោជន៍នៃឡដុតគ្រឿងភាជន៍នេះ លោក Vo Viet Hieu
នាយកមជ្ឈមណ្ឌលជំរុញការអភិវឌ្ឍន៍កសិកម្ម និងពាណិជ្ជកម្មខេត្ត Ninh Thuan បាន
អោយដឹងថា៖
“ បើប្រៀបនឹងរបៀបដុតមុននេះ ឡដុតនាបច្ចុប្បន្នគ្មានផ្សែងទេ មិនបំពុលបរិ
ស្ថាន។ ទន្ទឹមនឹងនោះ ឡបែបនេះក៏សន្សំសំចៃឥន្ធនះទៀតផង។ នេះគឺជាបណ្ដាឧត្តម
ភាពដ៏សែនសំខាន់ដើម្បីនាំមកផលប្រយោជន៍ច្រើនដែរ។”
ក្នុងនិន្នការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍នាបច្ចុប្បន្ន ជាពិសេសគឺក្នុងបុព្វ
ហេតុកសាងជនបទថ្មីនេះ ការបញ្ជូនរូបសណ្ឋានឡដុតគ្រឿងភាជន៍នេះចូលក្នុង
មូលដ្ឋានផលិតកម្មគ្រឿងភាជន៍ នៅភូមិ Bac Truc នេះជាការងារធ្វើជាក់ស្ដែង។
នេះគឺជាមូលដ្ឋានសំរាប់បណ្ដាមូលដ្ឋានផលិតកម្ម អាជីវកម្មគ្រឿងភាជន៍ខេត្ត Ninh
Thuan ទាក់ទងនឹងរបៀបដុតគ្រឿងភាជន៍១ប្រកបដោយសមស្របប្រសិទ្ធិភាព រ
ក្សាបរិស្ថានខៀវខ្ចី នៅតំបន់ជនបទកំពុងផ្លាស់ប្តូរថ្មីពី១ថ្ងៃទៅមួយថ្ងៃ៕