ភូមិរបរចម្លាក់ឈើ My Xuyen
(VOVWORLD) - ភូមិរបរចម្លាក់ឈើប្រពៃណី My Xuyen ជាភូមិតូចមួយនៅឃុំ Phong Dien ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម ដែលមានភាពល្បីល្បាញដោយរបរ ចម្លាក់ឈើដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ជនបទវៀតណាម។ រូបមន្តដ៏ពិសេសនៃភូមិរបរនេះត្រូវបានជាងឈើ My Xuyen ថែរក្សានិងពង្រីក ចាប់តាំងពីរាប់រយឆ្នាំមក។
របរចម្លាក់ឈើនៅភូមិ My Xuyen មានលក្ខណៈពិសេសដោយឡែកនៃស្ថា បត្យកម្មរាជធានី Hue។ |
វិលត្រឡប់មកប្រវត្តិសាស្ត្រវិញ នាពេលដែលស្ដេច Gia Long ឡើងគ្រងរាជ្យ នាឆ្នាំ១៨០២ រាជ្យវង្ស Nguyen បានកៀរគរជាងរបរពូកែជាច្រើនពីគ្រប់ទិសទី ទូទាំងប្រទេសមកកសាងរាជធានី Hue ដែលក្នុងនោះមានជាងឈើនិងជាងចម្លាក់ ឈើពីតំបន់ភាគខាងជើង។ ក្នុងដំណើរទៅកាន់រាជធានី Hue ជាងឈើទាំងនេះ បានបង្អង់ដំណើរនៅភូមិ My Xuyen ហើយជ្រើសរើសជនវ័យក្មេងក្នុងភូមិធ្វើជា អ្នកជំនួយកិច្ចការ និងបង្រៀនរបរជូនពួកគេ។ ក្រុមជនវ័យក្មេងនោះបានក្លាយទៅជាជំនាន់ជាង ឈើនិងជាងចម្លាក់ឈើដើមដំបូងនៃភូមិ My Xuyen។ រហូតមកដល់ពេលនេះ ជំនាន់កូនចៅរបស់ពួកគេនៅតែថែរក្សានិងពង្រីករបរប្រពៃណីដែលជីដូនជីតាបន្សល់ទុកមក។
របរចម្លាក់ឈើនៅភូមិ My Xuyen មានលក្ខណៈពិសេសដោយឡែកនៃស្ថា បត្យកម្មរាជធានី Hue។ របៀបឆ្លាក់ឈើរនៃភូមិនេះមានប្រភេទខុសពីគ្នាដ៏ សម្បូរបែប ចាប់តាំងពីចម្លាក់រំលេច ចម្លាក់ផុស រហូតដល់ចម្លាក់ជាស្រទាប់ៗ ជាដើម។ ហេតុដូច្នេះហើយ ផលិតផលចម្លាក់ឈើ My Xuyen មានតម្លៃខ្ពស់ក្នុង ការតុបតែងលំអរ។ ជាងឈើ My Xuyen មិនត្រឹមតែមានថ្វីដៃស្ទាត់ទំនាញក្នុង ការឆ្លាក់រូបបដិមារប៉ុណ្ណោះទេ ថែមទាំងក្នុងការឆ្លាក់ផ្ទាំងគំនូរធំៗដែលត្រូវបានតុប តែងក្នុងវិមានល្បីល្បាញនានានៃព្រះបរមរាជវាំង Hue ទៀតផង។ សិប្បករចម្លាក់ ឈើ Nguyen Duc Phi នៅភូមិ My Xuyen បានចែករំលែកថា៖
“ផលិតផលចម្លាក់ឈើនៃភូមិ My Xuyen សុទ្ធតែត្រូវបានច្នៃប្រឌិតឡើង យ៉ាងល្អិតល្អន់ហើយពោរពេញទៅដោយតម្លៃសិល្បៈ។ ពីដុំឈើធម្មតាមួយ អាស្រ័យដោយមានបាតដៃដ៏ប៉ិនប្រសពរបស់ជាងឈើ បានប្រែក្លាយវាទៅជាស្នា ដៃសិល្បៈមួយដោយមានព្រលឹងនិងលក្ខណៈបុគ្គល”។
និយាយដល់ព្រលឹងនៃរបរចម្លាក់ឈើគឺនិយាយដល់លក្ខណៈវិចិត្រសិល្បៈដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈរូបចម្លាក់ឈើ។ ដើម្បីក្លាយទៅជាជាងឈើ My Xuyen ម្នាក់ គឺត្រូវមានលក្ខខ័ណ្ឌយ៉ាងគ្រប់គ្រាន់នោះគឺ ទេពកោសល្យ គំនិត ការ ស្រមើស្រមៃ រួមជាមួយបាតដៃដ៏ប៉ិនប្រសព និងកម្រិតវិចិត្រសិល្បៈខ្ពស់។ ពីដុំ ឈើរដុបមួយ ជាងឈើមិនត្រឹមតែត្រូវបង្កើតឡើងរូបរាងរបស់ឥស្សរៈជន ប៉ុណ្ណោះទេ ថែមទាំងត្រូវបង្កើតឡើងព្រលឹងនិងលក្ខណៈបុគ្គលសម្រាប់ឥស្សរៈ ជននោះទៀតផង។ សិប្បករលោក Nguyen Duc Phi បានអោយដឹងថែមទៀតថា៖
“រូបខ្ញុំផ្ទាល់មានសំណាងល្អដោយត្រូវបានប្រសូត្រឡើងនៅភូមិរបរប្រពៃណី ដែលជីដូនជីតាបន្សល់ទុកមក។ ពីជំនាន់មួយទៅជំនាន់មួយ លក្ខណៈសិល្បៈក្នុង ផលិតផលរបស់យើងខ្ញុំកាន់តែត្រូវបានលើកកំពស់ ខណៈដែលនៅតែរក្សាបាន នូវតន្លៃដ៏ថ្លៃថ្លារបស់ដូនតាដដែល។ រហូតមកដល់សព្វថ្ងៃនេះ មានជនវ័យក្មេង ជក់ចិត្តយ៉ាងខ្លាំងជាមួយសិល្បៈចម្លាក់ឈើដូចរូបខ្ញុំផ្ទាល់កាលពីមុននេះដែរ។ ខ្ញុំ ជានិច្ចកាលបង្រៀនអោយពួកគេអស់ពីចិត្តពីថ្លើម ដើម្បីអោយគេអាចរក្សាបាននូវ តម្លៃប្រពៃណីនៃរបរចម្លាក់ឈើនេះជារៀងរហូត”។
ស្នាដៃដ៏ល្អប្រណិតមួយរបស់ជាងឈើ My Xuyen |
ឆ្លងកាត់រយៈពេល២០០ឆ្នាំនៃការចាប់បដិសន្ធិនិងអភិវឌ្ឍ ភូមិរបរចម្លាក់ឈើ ប្រពៃណី My Xuyen បាននាំមកនូវតម្លៃវប្បធម៌សិល្បៈដ៏ពិសេសក៏ដូចជាវប្បធម៌ ស្ថាបត្យកម្មផងដែរ។លោក Nguyen The អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ Hue បានចែករំលែកថា៖
“នាបច្ចុប្បន្ន ក្រៅពីការអភិរក្សតម្លៃវប្បធម៌នៃភូមិរបរប្រពៃណីនោះ គឺបណ្ដា សិប្បករបានច្នៃប្រឌិតហើយពង្រីកគម្រោងសិល្បៈធំៗមួយចំនួន។ ដោយហេតុ នេះ ផលិតផលចម្លាក់ឈើនៃភូមិ My Xuyen ទទួលបានការនិយមចូលចិត្តពី អតិថិជនទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ”។
នាពេលមកដល់ភូមិចម្លាក់ឈើ My Xuyen ភ្ញៀវទេសចរអាចឃើញដោយ ផ្ទាល់ភ្នែកនូវបរិយាកាសធ្វើផលិតកម្មយ៉ាងផុលផុស។ នៅទីនេះមានមូលដ្ឋាន សិប្បកម្មចំនួន២០កន្លែងដោយមានពលកជាង១៥០នាក់ដែលកំពុងធ្វើការយ៉ាងប្រញាប់្រញាល់ ដោយសារតែផលិតផលលក់ដាច់ណាស់។ ជារៀងរាល់ឆ្នាំ ពិធីបុណ្យ សែនគ្រូដើមចម្លាក់ឈើនៅភូមិ My Xuyen ត្រូវបានរៀបចំឡើងនាថ្ងៃទី៥ខែមិកសិ ដោយទាក់ទាញការចូលរួមរបស់សិប្បករយ៉ាងច្រើនកុះករ៕