ភូមិរបរជាច្រើនធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពអាស្រ័យទៅដោយ ពាណិជ្ជកម្មអេឡិចត្រូនិក

(VOVWORLD) - នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ក្នុងរយៈពេលច្រើន ឆ្នាំថ្មីៗនេះ ផលិតផលនៃភូមិរបរជាច្រើនដូចជា ណែម Thu Duc ជើងសំរិទ្ធ ដោតធូប An Hoi និងកន្ទេល Binh An កាន់តែមានប្រជាប្រិយភាពចំពោះ អ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស។ ដោយការយកផលិតផលដាក់លក់ តាមរយៈគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកនោះ ភូមិរបរជាច្រើនមិនត្រឹម តែធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងអះអាងបាន នូវតម្លៃពាណិជ្ជសញ្ញារបស់ខ្លួនទៀតផង។
ភូមិរបរជាច្រើនធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពអាស្រ័យទៅដោយ ពាណិជ្ជកម្មអេឡិចត្រូនិក - ảnh 1 សិប្បករម្នាក់នៅភូមិដោតធូប An Hoi (រូបថត៖ Tuoitre.vn)

  អញ្ជើញមកទស្សនាភូមិរបរប្រពៃណីធ្វើជើងសំរិទ្ធិដោតធូប An Hoi នៅវិថី Nguyen Duy Cung ខ័ណ្ឌ Go Vap ទីក្រុងហូជីមិញ យើងអាចទទួលយក ក្នុងអារម្មណ៍នូវបរិយាកាសដ៏សប្បាយអ៊ូអរដោយស្នូរសម្លេងដ៏ពិសេសនៅ ទីនេះ។ លោកសិប្បករ Tran Minh Toan ដែលបានប្រកបរបរនេះអស់រយៈ ពេល៥០ឆ្នាំកន្លងទៅបានឲ្យដឹងថា ធ្លាប់មានដំណាក់កាលមួយដែលភូមិរបរ An Hoi ហាក់ដូចជាត្រូវសាបសូន្យទៅ ហើយត្រូវបាត់បង់ឋានៈលើទីផ្សារ ដោយសារ ផលិតផលធ្វើដោយដៃអញ្ចឹងមានតម្លៃខ្ពស់ ហើយពិបាកស្វែងរកជាងរបរ។ ក្នុងពេលជាមួយគ្នានោះ ជើងសំរិទ្ធិដោតធូបធ្វើតាមបែបឧស្សាហកម្មមាន តម្លៃថោកនិងប្រភេទផលិតផលដ៏សម្បូរណាស់។ ប៉ុន្តែ អាស្រ័យទៅដោយ ការយកផលិតផលដាក់លក់តាមរយៈគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក ភូមិរបរ An Hoi ត្រូវបានស្គល់ដល់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទីផ្សារ ត្រូវបានពង្រីក ហើយភូមិរបរក៏មានការរីកចម្រើនឡើងវិញផងដែរ។ លោក សិប្បករ Tran Minh Toan បានសំណេះសំណាលថា៖

        “តាមរយៈការផ្សព្វផ្សាយលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក អ្នក ប្រើប្រាស់ដឹងថា ទីនោះមានលក់ផលិតផលប្រកបដោយកិត្យានុភាព។ ការ ផ្សព្វផ្សាយបានជួយសម្រួលយ៉ាងខ្លាំងដល់ការលក់ទំនិញ។ ឧទាហរណ៍ថា មុននេះ គ្មានការផ្សព្វផ្សាយ យើងខ្ញុំត្រឹមតែអាចលក់ទំនិញបាន៧ដល់៨ ភាគតែប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្នអាចលក់បានឡើងដល់ទៅ១០ភាគ”។

        នេះជាសញ្ញាវិជ្ជមានសម្រាប់ភូមិរបរសិប្បកម្មនានានៅទីក្រុងហូជីមិញ ដោយរក្សាបាននូវការលក់ទំនិញប្រកបដោយស្ថិរភាពក្នុងរយៈពេលច្រើនឆ្នាំ កន្លងទៅ។ ចំពោះភូមិរបរជើងដោតធូប An Hoi មានអតិថិជនជាច្រើនមកពី តំបន់ភាគខាងជើង ភាគកណ្ដាល និងនៅឯបរទេសបានទៅកាន់ទីនេះដើម្បី ទស្សនានិងទិញផលិតផល។ អតិថិជននៅឆ្ងាយៗភាគច្រើន សុទ្ធតែស្គាល់ ដល់ផលិតផលនៃភូមិរបរនេះតាមរយៈគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក។ អាស្រ័យហេតុនោះ ភូមិរបរជាច្រើនអាចអះអាងបាននូវគុណភាពនិង កិត្យានុភាពរបស់ខ្លួន។

        ដើម្បីប្រកបរបរប្រពៃណីក្នុងយុគសម័យទំនើប វិធីអភិក្រមនឹង អតិថិជនក៏ជាបញ្ហាគួរឲ្យយកចិត្តទុកដាក់ផងដែរ។ ភូមិកុលាលភាជន៍ Lai Thieu នៅទីរួមខេត្ត Thuan An ខេត្ត Binh Duong មិនត្រឹមតែត្រូវបាន អតិថិជនស្គាល់ដល់ដោយកេរ្តិ៍ឈ្មោះប៉ុណ្ណោះទេ ថែមទាំងដោយការប្រើ ប្រាស់បណ្ដាញសង្គម Facebook និងគេហទំព័រផ្សព្វផ្សាយផ្សេងៗទៀតផង។

ភូមិរបរជាច្រើនធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពអាស្រ័យទៅដោយ ពាណិជ្ជកម្មអេឡិចត្រូនិក - ảnh 2 ការផ្សព្វផ្សាយផលិតផលតាមរយៈគេហទំព័រ facebook របស់មូលដ្ឋានសិប្បកម្មគ្រឿងភាជន៍ Vuon Nha Gom (រូបថត៖ Vuon Nha Gom Fanpage)

        អ្នកស្រី Nguyet Anh នៅមូលដ្ឋានសិប្បកម្មគ្រឿងភាជន៍ Vuon Nha Gom បានឲ្យដឹងថា មុននេះភូមិមានគ្រួសារប្រកបរបរកុលាលភាជន៍ជាង ២០០គ្រួសារ ប៉ុន្តែរហូតដល់ពេលនេះ ត្រឹមតែ សល់២០គ្រួសារតែប៉ុណ្ណោះ។ ប៉ុន្មានឆ្នាំមុននេះ ភូមិកុលាលភាជន៍ Lai Thieu ហាក់ដូចជាត្រូវបានបោះបង់ ចោលសឹងតែទាំងស្រុង ដោយសារទំនិញលក់មិនដល់។ ប៉ុន្តែ ក្រោយពី ចូលរួមធ្វើពាណិជ្ជកម្មអេឡិចត្រូនិក មូលដ្ឋានសិប្បកម្មរបស់លោកស្រី Nguyet Anh ក៏ដូចជាមូលដ្ឋានសិប្បកម្មផ្សេងៗទៀតត្រូវបានអ្នកប្រើប្រាស់ ស្គាល់ដល់ជាបណ្ដើរៗ ហើយឈានឡើងអះអាងបាននូវពាណិជ្ជសញ្ញា របស់ខ្លួន។ លោកស្រី Nguyet Anh បានចែករំលែកថា៖

        “នាងខ្ញុំបានផ្សព្វផ្សាយផលិតផលតាមរយៈបណ្ដាញសង្គម Facebook។ ព័ត៌មានទាំងអស់ទាក់ទិនដល់ផលិតផល ប្រភេទភាជន៍ និង ភូមិរបរ គឺខ្ញុំតែងតែចុះផ្សាយនៅទីនោះ។ វាដូចទៅនឹងឆាណែលបំពេញ បន្ថែមមួយសម្រាប់សកម្មភាពនៅហ្នឹងកន្លែងរបស់ខ្ញុំ ដើម្បីឲ្យគេស្គាល់ដល់ របរកុលាលភាជន៍នៅភូមិ Lai Thieu”។

        នាបច្ចុប្បន្ន ការអភិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មានកំពុងជួយសម្រួលដល់ ការអភិវឌ្ឍភូមិរបរនិយាយរួម។ មុននេះ ប្រសិនបើភូមិរបរណាចង់ឧទ្ទេស នាមផលិតផលរបស់ខ្លួនសុទ្ធតែអាស្រ័យទៅលើពិព័រណ៍ឬកម្មវិធីតភ្ជាប់ជា មួយអតិថិជន ប៉ុន្តែនាបច្ចុប្បន្ន អតិថិជនអាចស្វែងរកផលិត ផលតាមតម្រូវការយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូ និកដូចជា អ៊ីនធឺណែត Facebook Zalo ជាដើម។ លោក Nguyen Huu Phuoc អនុប្រធានសមាគមន៍ភូមិរបរវៀតណាម បានសង្កត់ធ្ងន់ថា៖

        “ដំបូងបង្អស់ ត្រូវអះអាងថា និន្នាការនាពេលបច្ចុប្បន្នគឺឆ្ពោះទៅរក ទំនើបកម្មទាំងក្នុងការផលិតនិងការចែកចាយផលិតកម្ម។ ផលិតផលនៃ ភូមិរបរប្រពៃណីក៏មិនអាចស្ថិតនៅខាងក្រៅនិន្នាការនេះបានឡើយ។ បើ សិនចង់មានចំណូលខ្ពស់ជាង អភិក្រមនឹងទីផ្សារប្រកបដោយប្រសិទ្ធភាព ជាង គឺភូមិរបរត្រូវតែឆ្ពោះទៅរកទំនើបកម្ម ជ្រៀតចូលទីផ្សារអន្តរជាតិ។ យើងខ្ញុំកំពុងសង្ឃឹមថា សហគ្រាសនៅតាមភូមិរបរនានារបស់វៀតណាម នឹងដើរតាមនិន្នាការនោះ”។

        ពាណិជ្ជកម្មអេឡិចត្រូនិកមិនត្រឹមតែរួមចំណែកពង្រីកទីផ្សារ បង្កើន កម្លាំងប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងរក្សា “ការជក់ចិត្ត” នឹងការប្រកប របរប្រពៃណីសម្រាប់ជំនាន់ក្រោយៗទៀតផង។ ការដែលសហគ្រាសនិង មូលដ្ឋានសិប្បកម្មរួមដៃចូលរួមពាណិជ្ជកម្មអេឡិចត្រូនិកក៏បានរួមចំណែក សាងពាណិជ្ជសញ្ញានៃផលិតផលប្រពៃណី ក៏ដូចជានាំពាណិជ្ជសញ្ញាភូមិ របរវៀតណាមចេញទៅទីផ្សារពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ