ភូមិរបរធ្វើប្រហិត Uoc Le

(VOVWORLD) - ភូមិ Uoc Le ចំណុះឃុំ Tan Uoc ស្រុក Thanh Oai ស្ថិតនៅ ចម្ងាយ ៣០ គីឡូម៉ែត្រប៉ែកនីរតីពីទីក្រុងហាណូយ។ ភូមិនេះល្បីឈ្មោះដោយមុខរបរ ធ្វើប្រហិត។ មុខម្ហូបប្រពៃណីនេះបានជាប់ចូលជីវភាពវប្បធម៌ម្ហូបអាហាររបស់ វៀតណាម។ 
ភូមិរបរធ្វើប្រហិត Uoc Le - ảnh 1ភូមិរបរធ្វើប្រហិត Uoc Le 

(VOVworld) – មុខរបរធ្វើប្រហិតនៅភូមិ  Uoc Le ត្រូវបានប្រសូត្រឡើងតាំងពី ៥០០ ឆ្នាំមុន។ នេះគឺក្នុងរជ្ជកាលស្តេច Mac (១៥២៧-១៥៩២) មានស្រីស្នំមួយរូបដែលមាន ស្រុកកំណើតនៅភូមិ Uoc Le បានវិលត្រឡប់មកភូមិវិញដើម្បីកសាងក្លោងទ្វារភូមិ ហើយបង្រៀនអ្នកភូមិធ្វើប្រហិត។ អ្នកភូមិ Uoc Le ឧស្សាហ៍ធ្វើការណាស់ ដោយហេតុ នេះ ទីកន្លែងណាក៏មានវត្តមានរបស់អ្នកភូមិដែរ។ លោកតា Nguyen Duc Hanh ជន ចាស់ជរាមួយរូបនៅភូមិ Uoc Le បានរៀបរាប់ថា៖

        «មុននេះ ៩០% អ្នកភូមិធ្វើប្រហិតហើយ។ ព្រោះថាអ្នកភូមិចង់ធ្វើមាន ដោយហេតុនេះ អ្នកភូមិភាគច្រើនទៅរកស៊ីក្នុងទូទាំងប្រទេស។ អ្នកភូមិ Uoc Le ក៏ទៅបរទេសដូចជា បារាំង អាមេរិក ដែរ។»

        ផលិតផលប្រហិតនៃភូមិ Uoc Le សម្បូរបែបណាស់ចាប់ពីប្រហិតសាច់ជ្រូក ប្រហិត សាច់គោ ប្រហិតចៀន ណែមជួរ ប៉ុន្តែ ល្បីឈ្មោះបំផុតគឺប្រហិតសាច់ជ្រូកនិង ប្រហិតចៀន។ ប្រហិតភូមិ Uoc Le មានរស់ជាតិឈ្ងុយឆ្ងាញ់ខុសពីភូមិផ្សេងៗ ដោយសាររបៀបធ្វើប្រហិតទាមទាឲ្យមានការប៉ិនប្រសប់និងផ្ចិតផ្ចង់ពីការជ្រើសរើសសាច់ជ្រូក ហាន់សាច់ ដល់ការវេចនិងស្ងោរប្រហិត ចៀនប្រហិត។ លោក Nguyen Duc Binh សិប្បករធ្វើប្រហិតភូមិ Uoc Le ដែលមានហាងលក់ប្រហិតនៅផ្សារ Khuong Dinh លើវិថី Ton That Tung ទីក្រុងហាណូយ បានឲ្យដឹងថា៖

        «ដើម្បីធ្វើប្រហិតឆ្ងាញ់ ត្រូវជ្រើសរើសសាច់ស្រស់។ ត្រូវជ្រើសសាច់ក្រហមនិង ខ្លាញ់ឲ្យស្មើគ្នាយ៉ាងម៉េចដើម្បីផលិតផលមានរស់ជាតិឈ្ងុយឆ្ងាញ់។ មុននេះ លោកតា លោកយាយបុកសាច់ដោយដៃ ប៉ុន្តែ បច្ចុប្បន្ន យើងកិនដោយម៉ាស៊ីន។ ប៉ុន្តែ សីតុណ្ហភាពក្នុងម៉ាស៊ីនមិនខ្ពស់ជាងសីតុណ្ហភាពនៃសាច់ ដូច្នេះ រក្សាបានរស់ជាតិ ឆ្ងាញ់នៃប្រហិត។ គ្រឿងទេសក៏សំខាន់ដែរ ដូចជា ទឹកត្រី ស្ករ អំបិល ម្រេច ត្រូវ ឲ្យស្មើគ្មាផងដែរ។»

        ប្រហិតចៀនមានរស់ជាតិឆ្ងាញ់របស់សាច់ជ្រូកសុទ្ធអាំង រស់ជាតិហិលនិង ក្លិនប្រអូបនៃទេព្វិរូ រស់ជាតិផ្អែមនៃទឹកឃ្មុំនិងពណ៌ក្រហមនៃផ្កា hien។ រូបមន្តធ្វើ ប្រហិតជាសារវ័ន្តដូចគ្នា ប៉ុន្តែ ដំណាក់កាលធ្វើប្រហិតចៀនយូរជាងប្រហិតស្ងោរ។ លោក Nguyen Dinh Cuong អ្នកធ្វើប្រហិតមួយរូនៅភូមិ Uoc Le បានឲ្យដឹងថា៖

        «ដើម្បីធ្វើប្រហិតធម្មតា សាច់ត្រូវបោះបង់ចោលខ្លាញ់និងសរសៃរពួរទាំងអស់ សាច់សុទ្ធហាន់ស្តើងៗហើយដាក់ចូលម៉ាស៊ីនកិនរួមជាមួយគ្រឿងទេស។ បន្ទាប់នោះ វេចដោយស្លឹកចេក ចំហុយក្នុងរយៈពេល ៦០ ដល់ ៧០ នាទី។ ធ្វើប្រហិតចៀនទាម ទារឲ្យមានខ្លាញ់ច្រើនជាង។ ប្រហិតចៀនមិនវេចក្នុងស្លឹកចេកទេ ចំហុយលើចានទាប

ធំហើយចៀន។»

        លើស្ពកបាយក្នុងឱកាសបូណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម ជានិច្ចកាល តែងតែមានប្រហិត។ អ្នកភូមិ Uoc Le ទាំងឡាយមានមោទនភាពណាស់ព្រោះថា៖ ភូមិនេះ បានធ្វើប្រហិតចៀនធំបំផុតនៅវៀតណាម។ លោក Nguyen Duc Binh សិប្បករធ្វើប្រហិតចៀនធំបំផុតនេះបានឲ្យដឹងថា៖

        «ប្រហិតទេព្វិរូចៀននោះធ្វើពីសាច់ជ្រូកចំនួន ១៧០ គីឡូក្រាម ខ្លាញ់ចំនួន ៥០ គីឡូក្រាម រួមជាមួយម្សៅទេព្វីរូនិងគ្រឿងម្ទេសជាច្រើន។ ប្រហិតទេព្វិរូចៀនមានទម្ងន់ ២០០ គីឡូក្រាម ប្រវែង ៤ ម៉ែត្រនិងវិជ្ឈមាត្រជាង ៥០ សង់ទីម៉ែត្រ ដែលដណ្តើមបានឯកទគ្គកម្មវៀតណាម។»

        ទោះបីជា បណ្ដាអ្នកភូមិ Uoc Le រស់នៅនិងធ្វើការក្នុងទូទាំងប្រទេសវៀតណាមក្តី ប៉ុន្តែ ជារៀលរាល់ឆ្នាំនាថ្ងៃពេញបូណ៌មីខែមិគសិរ ប្រជាជនភូមិ Uoc Le ពីគ្រប់ទិសទីនៅក្នុងនិងក្រៅប្រទេសសុទ្ធតែវិលត្រឡប់មនប្រទេសជួបជុំគ្នានៅស្រុកកំណើតចូលរួមពិធីបុណ្យភូមិ លើកដម្កើង មុខរបរប្រពៃណីរបស់ជីដូនជីតាបន្សលទុកមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ