ភូមិសមុទ្រVam Lang ចូលនិទាឃរដូវ

ភូមិសមុទ្រVam Lang ចូលនិទាឃរដូវ - ảnh 1
សេចក្តីសប្ាបយដោយនេសាទបានត្រីធំ។(http://nld.com.vn)

(VOVWORLD) ទីរួមស្រុក​​  Vam Lang  -ស្រុក  Go Cong Dong​ ខែត្រ Tien
Giang​​ភាគខាងត្បូងវៀតណាម​ជាទីកន្លែងដែលប្រជាជនរស់នៅភាគច្រើន
ប្រកបមុខរបរ នេសាទមច្ឆាផល។ឆ្នាំនេះ​ ដោយសារ​អាកាសធាតុអំណោយ
ផល មុខរបរនេសាទ មច្ឆាផលត្រូវរដូវ ត្រូវតំលៃ​បានជានិទាឃរដូវឆ្នាំនេះទី
រួមស្រុក Vam Lang កាន់តែមាន ភាពអូរអរ​ថែមទៀត។
ប្រជាជនទីរួមស្រុក​​  Vam Lang មិនភ្លេចទិដ្ឋភាពក្រុមទូកនាវារបស់ប្រជា
មច្ឆាព័ន្ធ Vam Lang ចំនួនជាង​៤០០​នាក់ប្រញឹកប្រញាប់ចូលចតក្នុងថ្ងៃចុងឆ្នាំ
បានឡើយ។​ លោក​ Huynh Van Sach អ្នកនេសាទ​១រូប​ឲ្យដឹងថា៖ឆ្នាំនេះជើង
ចេញទៅលំហរសមុទ្រណា​ក៏ចាប់បានត្រីបង្កងយ៉ាងច្រើន។​ពិសេសគឺបណ្តា
ជើងទៅ​នេសាទ​យីវហ៊ឺ។ក្រោយ រយះពេលជាង​១ខែចេញទៅនេសាទ​ មធ្យោ
បាយ​នេសាទ​និមួយៗ​នេសាទបានផល យីវហ៊ឺ​ពី​ 2,5​ទៅ ​3 តោន។ផាត់រាល់
សោហ៊ុយ​ក៏ទទួលប្រាក់ចំណេញប្រមាណជាង​​ ៥០​លាន​ដុង។​ដោយហេតុ
នេះឆ្នាំនេះគ្រួសារ​លោក​​ Huynh Van Sach​ក៏ដូចជាបណ្តាអ្នក នេសាទ​ផ្សេងៗ
នៅទីរូមស្រុក​Vam Lang  បានទទួលបុណ្យតេត​១ប្រកបដោយសប្បាយ
 រីករាយនឹងកក់ក្តៅ។​លោក​​ Huynh Van Sach ប្រាប់ឲ្យដឹង៖ ឆ្នាំនេះនេសាទ
បានផលត្រី ខ្ពស់។ គ្រួសារខ្ញុំសប្បាយរីករាយណាស់។រីឯលោក Tran Van Thu​​
 ក៏និយាយដែរថា៖ គ្រួសារលោកទទួលបុណ្យតេតឆ្នាំរោងចត្វាស័កប្រកប
ដោយសប្បាយជាងបណ្តាឆ្នាំ មុនៗ​ពីព្រោះការងារធ្វើអាជីវកម្មរកស៊ីមានភាព
ងាយស្រួល។​លោកឲ្យដឹងដោយ សេចក្តីរីករាយថា៖រដូវនេសាទឆ្នាំនេះទទួល
ទិន្នផលខ្ពស់ណាស់។ជា​រួម​ បណ្តាអ្នកនេសាទ​ Vam Lang ត្រេកអរណាស់។
ជ​នVam Lang  យើងខ្ញុំ​បានទទួលបុណ្យតេតយ៉ាងសប្បាយ។ ទីរួមស្រុកVam
Lang  មានប្រជាជនចំនួនជាង៥០០​គ្រួរ​​ប្រកបមុខរបរនេសាទ ​ចិញ្ចឹម​នឹងធ្វើ
អាជីវកម្មសេវាកម្មជលផល។ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមក​  ដូចជា យល់បានទឹកចិត្តប្រជានេសាទVam​ Lang ទើបអាកាសធាតុអំណោយផល
ណាស់។​ដោយហេតុនេះបណ្តាជើងទៅនេសាទរបស់ប្រជាមច្ឆព័ន្ធ​Vam
Lang ជានិច្ចកាល ទទួលផលត្រីបង្កងខ្ពស់។ចំនួនគ្រួសារអ្នកមានកាន់តែ
កើនឡើង។នាបច្ចុប្បន្ន​ក្នុង ទូទាំងទីរួមស្រុក​ ចំនួនគ្រួសារអ្នកមាន​​មាន​
៣០%​។ចំនួនគ្រួសារអ្នកក្រ​មានតែ​​​​៨,៦%​ប៉ុណ្ណោះ។កំរិតចំណូលគិតជា
មធ្យមតាមមនុស្សម្នាក់ទទួលបាន​២០​លានដុង​។​លោក ​​Le Quang Vinh
ប្រធានគណះកម្មាធិការប្រជាជនទីរួមស្រុកVam Lang បានឲ្យដឹង​ដោយ
សេចក្តីសប្បាយរីករាយថា៖ ​​ឆ្នាំនេះសេដ្ឋកិច្ច Vam Lang​ អភិវឌ្ឌ្យខ្លាំង។​ប្រជា
មច្ឆាព័ន្ធ​នេសាទត្រូវរដូវបំផុតគឺ​បរិមាណផលយីវហ៊ឺ។​ដោយឈរលើមូលដ្ឋាន
បណ្តាគំរោងការណ៏ដែលបានរដ្ឋសង សំណងនូវប្រាក់ចំនួនជាង៥៧ពាន់
លានដុង​​​នេះ​នៅ​Vam Lang ​​មានអ្នកមានជាច្រើន ណាស់។ មកដល់ទីរួម
ស្រុកVam Lang  នៅបណ្តាថ្ងៃនិទាឃរដូវនេះ​ទៅដល់ទីណា យើងខ្ញុំក៏មើល
ឃើញនូវទឹកមុខរួសរាយ។​បណ្តាផ្ទាំងបដា បង់រ៉ុនពាក្សស្លោក​” អំណរ បក្ស
អំណរនិទាឃរដូវ”​បានសន្ធឹងនៅតាមដងផ្លូវនានា។ទង់ជាតិបក់រវិច។បុណ្យ
តេត ឆ្នាំនេះដោយសារមានកម្មវិធី “បញ្ជូនទំនិញវៀតមកតំបន់ជនបទ”​ទើប
ប្រជាជនទិញ បាន​របស់របរ​ក្នុងតំលៃសមស្រប។
ពេលនេះបរិយាកាសនិទាឃរដូវនៅតែគ្របដណ្តប់មកលើគ្រប់ផ្លូវវិថីរបស់
ទីរួមស្រុកVam Lang  ។​​ប្រជាជននាំគ្នាទៅធ្វើបុណ្យទានដើមឆ្នាំ​បួងសួងសូម
មានរដូវសមុទ្រល្អ១ ទៀតក្នុងឆ្នាំថ្មី ។ កំពង់ផែរបស់ទីរួមស្រុកបើកសកម្មភាព
ឡើងវីញ។នាវាទូក ស្បៀង អារហារ​ថ្នាំសង្កូវត្រូវបានត្រៀមរៀបចំរួចរាល់។
បណ្តាទូក នាវានេសាទដែលមានគ្រប់ ទំហំ គ្រប់ព័ណ៏បានត្រៀមខ្លួន ជា
ស្រេចដកយុថ្កាចេញទៅលំហរសមុទ្រច្បាមជាប់សមុទ្រ ដើម្បីអភិវដ្ឌ្យសេដ្ឋកិច្ច​នឹងរួមចំណែកការពារអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ