ភូមិស្រុក Thua Thien Hue អភិវឌ្ឍន៍ទេសចរណ៍

(VOVWORLD) - បណ្ដាភូមិរបរប្រពៃណីនៅខេត្ត Thua Thien Hue មិនត្រឹមតែជាកន្លែងធ្វើផលិតកម្មរបស់ប្រជាជនដើម្បីធ្វើអ្នកមានប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវលក្ខណៈវប្បធម៌ជាច្រើនទៀតផង។ ការអភិវឌ្ឍភូមិរបរដើម្បីបម្រើទេសចរណ៍ គឺជាអាទិភាពមួយរបស់អាជ្ញាធរសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ស្រុកស្រែនានា។
ភូមិស្រុក Thua Thien Hue អភិវឌ្ឍន៍ទេសចរណ៍ - ảnh 1 ដួនត្រូវបានតូបតែងក្នុងលំហ Festival Hue 2018

មូលដ្ឋានផលិតដួន Nguyen Thi Kiem នៅឃុំ Thuy Thanh ខេត្ត Thua Thien Hue ត្រូវបានជ្រើសរើសជាអង្គភាពឧទ្ទេសនាមអំពីមុខរបរធ្វើដួននៅ Festival Hue 2018។ ពេលមកទស្សនាស្តង់ទំនិញរបស់មូលដ្ឋានផលិតកម្មនេះ ភ្ញៀវទេសចរមិនត្រឹមតែមើលឃើញដោយផ្ទាល់ភ្នែកនូវភាពប៉ិនប្រសប់របស់ស្ត្រី Hue នាពេលធ្វើដួនប៉ុណ្ណោះទេ ថែមទាំងគេបានចូលរួមដោយផ្ទាល់ក្នុងសកម្មភាពធ្វើដួនទៀតផង។ លោកស្រី Nguyen Thi Kiem មគ្គុទេសនៃសហគមន៍ទេសចរណ៍ស្រុក Thuy Thanh បានឲ្យដឹងថា៖

“មុខរបរធ្វើដួននៅស្រុកនាងខ្ញុំមានចំណាស់រាប់រយឆ្នាំហើយ។ មានដំណាក់កាលមួយដែលមុខរបរនេះត្រូវសាបសូន្យទៅ ប៉ុន្តែឥឡូវនេះ យើងខ្ញុំបានស្តារមុខរបរនេះឡើងវិញដើម្បីបម្រើភ្ញៀវទេសចរនិងផ្គត់ផ្គង់មួកសំរាប់ផ្សារនានា។ នាពេលមានភ្ញៀវទេសចរមកទស្សនាម្ដងៗ យើងខ្ញុំបានណែនាំឲ្យគេចូលរួមដោយផ្ទាល់ក្នុងការធ្វើមួកតាមជំហាននីមួយ”។

នាពេលមកដល់ Thua Thien Hue ម្ដងៗ ភ្ញៀវទេសចរតែងតែមានតម្រូវការទៅទស្សនានិងចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃក៏ដូចជាសកម្មភាពផលិតកម្មនៅភូមិប្រកបមុខរបរប្រពៃណីនិងភូមិទេសចរអេកូឡូស៊ីផងដែរ។ ដូចជាតំបន់ផ្សេងៗទៀត ភូមិប្រកបមុខរបរប្រពៃណីនិងភូមិទេសចរអេកូឡូស៊ីនានានៅតំបន់ស្រុកស្រែ Thuy Thanh ក៏កំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករដែរ។ ឃុំ Thuy Thanh បានបង្កើតក្រុមទេសចរសហគមន៍ដើម្បីបម្រើភ្ញៀវទេសចរ។ លោកស្រី Nguyen Thi Kiem បានឲ្យដឹងថែមទៀតថា៖

“យើងខ្ញុំបានអនុវត្តន៍រូបសណ្ឋានទេសចរសហគមន៍នេះចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៥កន្លងមក។ នាគ្រាដំបូងជួបការលំបាកជាច្រើន ព្រោះថាប្រជាជនមិនចេះអ្វីអំពីការធ្វើទេសចរទេ ប៉ុន្តែក្រោយនោះគេត្រូវបានហ្វឹកហ្វឺន បណ្ដុះបណ្ដាល ជួបប្រាស្រ័យ ហេតុនេះហើយ គេបានបើកសកម្មភាពទេសចរនៅវាលស្រែ សួនចម្ការ និងភូមិរបរនានា”។

ភូមិស្រុក Thua Thien Hue អភិវឌ្ឍន៍ទេសចរណ៍ - ảnh 2ការធ្វើដួន 

ក្រៅពីផលប្រយោជន៍ខាងសេដ្ឋកិច្ចសង្គម គឺរូបសណ្ឋានទេសចរសហគមន៍កំពុងរួមចំណែកអភិរក្សនិងពង្រីកនូវតំលៃរបស់ភូមិប្រកបមុខរបរប្រពៃណី ដោយសារភូមិរបរទាំងនេះបានរៀបចំផ្នែកដោយឡែកមួយដើម្បីភ្ញៀវទេសចរអាចចូលរួមដោយផ្ទាល់ក្នុងសកម្មភាពធ្វើផលិតកម្ម។ ដោយហេតុនេះ ភាគច្រើនក្នុងចំណោមភូមិរបរប្រពៃណីទាំង៦៩ភូមិនៃខេត្ត Thua Thien Hue កំពុងអនុវត្តន៍ការផ្លាស់ប្ដូរថ្មីដោយគួបផ្សំរវាងការធ្វើផលិតកម្មជាមួយនឹងការបម្រើទេសចរណ៍ ដើម្បីពង្រីកនូវតំលៃរបស់ភូមិរបរ។ ការអភិវឌ្ឍភូមិរបរដោយផ្សាភ្ជាប់នឹងការធ្វើផលិតកម្មកសិកម្មក៏ជាទិសដៅសំខាន់មួយរបស់តំបន់ជាច្រើនដែរ។ លោក Nguyen Dac Tap អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Huong Thuy បានឲ្យដឹងអំពីទិសដៅអភិវឌ្ឍទេសចរណ៍ដោយផ្សាភ្ជាប់នឹងវិស័យកសិកម្មនិងភូមិរបរនៅតំបន់យ៉ាងដូច្នេះថា៖

“លើវិស័យកសិកម្ម នាបច្ចុប្បន្ន យើងខ្ញុំកំពុងផ្តោតទៅលើដើមស្រូវ។ យើងខ្ញុំមានម៉ាកយីហោអង្ករឆ្ងាញ់មួយចំនួន ពិសេសគឺម៉ាកយីហោ Thuy Thanh។ ហើយចំពោះដំណាំផ្សេងៗទៀត ក៏ត្រូវបានដាំដុះលើវាលស្រែធំទូលាយ ដើម្បីបម្រើការអភិវឌ្ឍទេសចរនៅតំបន់។ នាពេលខាងមុខ យើងខ្ញុំនឹងចុះបញ្ជីម៉ាកយីហោសំរាប់ផលិតផលទេសចរ។ ផែនការក្នុងឆ្នាំ២០១៨គឺចុះបញ្ជីកសាងម៉ាកយីហោទេសចរសំរាប់ផ្សារស្រុកស្រែ Thanh Toan និងបើកទូលាយលំហរនៅទីនេះដើម្បីទទួលភ្ញៀវទេសចរជាច្រើនថែមទៀត”។

        ការស្ដារឡើងវិញនិងការអភិវឌ្ឍភូមិរបរបម្រើទេសចរ មិនត្រឹមតែពឹងផ្អែកទៅលើអាជ្ញាធរតំបន់ប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវធំរបស់សហគមន៍ទៀតផង។ ដើម្បីធ្វើអាជីវកម្មនូវភូមិរបរដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរប្រកបដោយប្រសិទ្ធភាព ភូមិរបរកសិកម្មនានានៅខេត្ត Thua Thien Hue កំពុងជំរុញខ្លាំងការពន្លឿនពាណិជ្ជកម្ម កសាងម៉ាកយីហោ និងចុះបញ្ជីសិទ្ធិចម្លងសំរាប់ផលិតផលរបស់ភូមិរបរ។ ប្រការនេះជួយអភិរក្សនិងអភិវឌ្ឍន៍ភូមិរបរប្រកបដោយប្រសិទ្ធភាពផង ហើយជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យបានល្អជាងទៀតផង សំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ