មុខបរបរឆ្លាក់រូបដិមានៅភូមិ Vu Lang

(VOVWORLD) - ភូមិ Vu Lang នៅឃុំ Dan Hoa ស្រុក Thanh Oai ទីក្រុងហាណូយមានមុខរបរឆ្លាក់រូបបដិមាប្រពៃណីអស់រយៈពេលរាប់រយឆ្នាំហើយ
។ នេះគឺជាទីកន្លែង ផលិតវត្ថុសំរាប់ការធ្វើសការបូជាល្បីឈ្មោះនៅប៉ែកខាងជើងវៀតណាម។ ផលិតផល នៃភូមិ Vu Lang មានវត្តមាននៅខេត្តក្រុងក្នុងទូទាំងប្រទេសហើយត្រូវបាននាំចេញ ទៅឯបរទេសផងដែរ។ 
មុខបរបរឆ្លាក់រូបដិមានៅភូមិ Vu Lang - ảnh 1 មុខបរបរឆ្លាក់រូបដិមានៅភូមិ Vu Lang

(VOVworld) – ភូមិ Vu Lang នៅឃុំ Dan Hoa ស្រុក Thanh Oai ទីក្រុងហាណូយ មានមុខរបរឆ្លាក់រូបបដិមាប្រពៃណីអស់រយៈពេលរាប់រយឆ្នាំហើយ។ នេះគឺជាទីកន្លែង ផលិតវត្ថុសំរាប់ការធ្វើសការបូជាល្បីឈ្មោះនៅប៉ែកខាងជើងវៀតណាម។ ផលិតផល នៃភូមិ Vu Lang មានវត្តមាននៅខេត្តក្រុងក្នុងទូទាំងប្រទេសហើយត្រូវបាននាំចេញ ទៅឯបរទេសផងដែរ។

មុខបរបរឆ្លាក់រូបដិមានៅភូមិ Vu Lang - ảnh 2 មុខបរបរឆ្លាក់រូបដិមានៅភូមិ Vu Lang

        នាបច្ចុប្បន្ន ភូមិ Vu Lang មានគ្រួសារធ្វើជាងឈើចំនួន ៤៥០ គ្រួរ រួមមានជាង ឈើពូកែចំនួន ៥០០ នាក់។ ក្នុងភូមិមានរោងជាងឈើនិងមូលដ្ឋានផលិតកម្មទ្រង់ ទ្រាយធំរាប់សិបរោង។ មកដល់ភូមិរបរ Vu Lang អាចឃើញយ៉ាងច្បាស់នូវបរិយា កាសផលិតកម្មដ៏មមាញឹកអ៊ូអរ។  

        ដើម្បីធ្វើរូបបដិមាស្អាតមួយ ជំហានសំខាន់បំផុតគឺការជ្រើសរើសឈើ។ ប្រភេទឈើដែលត្រូវបានជ្រើសរើសឆ្លាក់រូបដិមានិងគ្រឿងឈើសការបូជាគឺឈើទន់ៗ ងាយឆ្លាក់និងគ្មានខ្មូតចោះឈើ។ ជាងឈើមួយរូបនៅភូមិ Vu Lang លោក Dao Trong Diem  បានឲ្យដឹងថា៖

        «រូបដិមាធ្វើសការបូជាតភាគច្រើនត្រូវបានធ្វើពីឈើខ្នុរ ឈើ doi ឬឈើ vang tam ។ ប្រភេទឈើដទៃមិនអាចធ្វើបានឡើងដោយសារគ្រឿងធ្វើសការបូជាទាមទាភាព បរិសុទ្ធ។ ជាងឈើមានរូបមន្ដឆ្លាក់រូបបដិមា។»

មុខបរបរឆ្លាក់រូបដិមានៅភូមិ Vu Lang - ảnh 3 មុខបរបរឆ្លាក់រូបដិមានៅភូមិ Vu Lang

        ផលិតផលរូបបដិមានៃភូមិ Vu Lang សម្បូរបែបណាស់ដូចជា៖ ព្រះពុទ្ធបដិមា ព្រះគោតមសម្មាសម្ពុទ្ធ ព្រះនាងគង់ស៊ីអ៊ីម ព្រះសិអារ្យមេត្រី និងព្រះពុទ្ធបដិមាអរហន្ត។ ដើម្បីឆ្លាក់រូបដិមាឲ្យបានទាមទាជំហានស្មុគស្មាញជាច្រើន។ លោក Dao Trong Diem ឲ្យដឹងថែមទៀតថា៖

        «ពេលដែលសម្រេចការឆ្លាករូបបដិមារួចហើយ គឺខាត់ឲ្យរលោង។ ជំហាននេះទា ទាលាបពណ៌ចំនួនពី ៩ ដល់ ១០ លើក។ បន្ទាប់នោះស្រោបមាសឬប្រាក់។ ឆ្លាក់រូបដិមាទាមទាវេលាច្រើនដោយសាររូបបដិមាមានផ្ទៃធំបើប្រៀបនឹងគ្រឿងឈើសក្ករៈបូជា។ ជាងឈើក្នុងភូមិឆ្លាកព្រះពុទ្ធបដិមានៅវិហារវត្តក្នុងទូទាំងប្រទេសជាពិសេសគឺវត្តសសរមួយនៅទីក្រុងហាណូយ វត្ត Bai Dinh នៅខេត្ត Ninh Binh ឬ វត្ត Keo នៅខេត្ត Thai Binh។»

មុខបរបរឆ្លាក់រូបដិមានៅភូមិ Vu Lang - ảnh 4 មុខបរបរឆ្លាក់រូបដិមានៅភូមិ Vu Lang

        អាស្រ័យដោយតម្រូវការរបស់អតិថិជនម្នាក់ៗ រូបបដិមាត្រូវបានស្រោបមាសឬ ប្រាក់ឬមិនស្រោបអ្វីទេ។ មិនត្រឹមតែឆ្លាករូបបដិមា ប៉ុណ្ណោះទេ ថែមទាំង បណ្ដាជាងនៅ ភូមិ Vu Lang ធ្វើគ្រឿងឈើធ្វើសក្ករៈបូជាទៀតផង។ សិប្បករមួយរូបនៅភូមិ   Vu Lang លោក Nguyen Tuan Tam បានឲ្យដឹងថា៖

        «ភូមិរបរប្រពៃណីអំពីចម្លាករូបបដិមាល្បីឈ្មោះបំផុតនៅប៉ែកខាងជើងវៀតណាមគឺភូមិ Vu Lang ។ ភូមិ Vu Lang ផលិត ក្តាលើករាសីនិងគ្រឿងឈើសំរាប់ការធ្វើសការបូជាផងដែរ។ មិនត្រឹមតែលក់ដូរក្នុង ទូទាំងប្រទេស ប៉ុណ្ណោះទេ ថែមទាំង ផលិតផលភូមិ Vu Lang ត្រូវបាននាំចេញទៅ ឯបរទេសទៀតផង។ ខ្ញុំបានឆ្លាក់ព្រះពុទ្ធបដិមានៅវត្តមួយចំនួននៅអ៊ុយក្រែននិងឆែក ។»

        ដើម្បីបើកទូលាយផលិតកម្ម កាត់បន្ថយបំពុលបរិស្ថាន ភូមិរបរ Vu Lang មាន ផែនការកសាងមជ្ឈមណ្ឌលឧស្សាហកម្មភូមិរបរ។ តាមរយៈនោះ ជួយតភ្ជាប់បណ្ដា សហគ្រាសជាមួយគ្នាក្នុងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងអភិវឌ្ឍន៍និរន្តរ ភាព។ បណ្ដាគ្រួសារនៅទីនេះកាន់តែអនុវត្តវិទ្យសាស្ត្របច្ចេកវិទ្យាចូលក្នុងផលិតកម្ម ដើម្បីលើកកំពស់ទន្និផលផលិតកម្ម។ ផលិតផលគ្រឿងឈើនៃភូមិ Vu Lang បាន សូ្របយកទីផ្សារធំៗក្នុងប្រទេសហើយត្រូវបាននាំចេញទៅប្រទេសថៃ ចិន និងតៃវ៉ាន់ (ចិន)។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ

៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ