មុខរបរធ្វើទ្រុងចាបនៅភូមិ Canh Hoach
NGOC ANH -  
(VOVWORLD) - ភូមិ Canh Hoach ឃុំ Dan Hoa ស្រុក Thanh Oai ទីក្រុង ហាណូយមិនត្រឹមតែជាតំបន់ដីនៃអ្នកប្រឡងជាប់បណ្ឌិតខ្ពស់បំផុតចំនួន ២ រូបក្នុងសម័យកាលសក្តិភូមិ ប៉ុណ្ណោះទេ ថែមទាំង ល្បីឈ្មោះដោយមុខរបរធ្វើទ្រុងចាប ទៀតផង។ ផលិតផលទ្រុងចាបភូមិ Canh Hoach ទទួលបានការនិយមចូលចិត្តរបស់អតិថិជននៅក្នុងនិងក្រៅប្រទេស។
មុខរបរធ្វើទ្រុងចាបនៅភូមិ Canh Hoach |
(VOVworld) – មុខរបរធ្វើទ្រុងចាបត្រូវបានប្រសូត្រឡើងពីរាប់រយឆ្នាំមុននៅភូមិ Canh Hoach ហើយ។ សប្បិករ Nguyen Van Ty ត្រូវបានចាត់ទុកជាអ្នកបង្កើតមុខរបរនេះ។ កូន របស់គាត់ជាលោក Nguyen Van Nghi (ឬហៅថា តា Ba Mi) ល្បីល្បាញដោយ មានថ្វីដៃមាស។ នាបច្ចុប្បន្ន កូនប្រុសរបស់តា Ba Mi គឺលោក Nguyen Van Nghe ដែលត្រូវបានប្រគល់ឲ្យគិត្តិនាមសប្បិករតែមួយនាក់ក្នុងភូមិ។ លោក Nguyen Van Nghe ជានិច្ចកាលមានមោទនភាពដោយសារគ្រួសារលោកបានធ្វើទ្រុងចាបរាប់សិប ទ្រុងតាម «ការបញ្ជាទិញ» របស់អតីតលេខាធិការលោកប្រធានហូជីមិញ ដើម្បីព្យួរតុបតែងនៅផ្ទះឈើរបស់លោកប្រធានហូជីមិញនៅទីក្រុងហាណូយ។
ទ្រុងចាបភូមិ Canh Hoach (ឬភូមិ Vac) មានចរិតលក្ខណៈវិសេសវិសាល ដោយឡែកដែលមិនអាចប្រៀបធៀបបានឡើយ។ នេះគឺជាភាពស្អាតប្រណិតនិងការប្រើជាប់បានយូរដែលទាក់ទាញយ៉ាងខ្លាំងចំពោះអ្នកចិញ្ចឹមចាប។ ធ្វើបណ្ដាទ្រុង ចាបឲ្យបានល្អ ត្រូវជ្រើសរើសវត្ថុធាតុដើមដ៏ផ្ចិតផ្ចង់។ សិប្បករ Nguyen Van Nghe បានឲ្យដឹងថា៖
«វត្ថុធាតុដើមធ្វើទ្រុងចាបគឺឬស្សីនិងលាកពណ៌លឿង។ លាកពណ៌លឿងត្រូវ ទិញពីខេត្ត Cao Bang ឬខេត្ត Vinh Phuc ។ បន្ទាប់ពីកាត់ ពត់ ឬស្សីនិងស្ងោរក្នុងរយៈពេល ១២ ម៉ោង ហើយត្រាំឬស្សីក្នុងភក់ជ្រាំអស់រយៈពេលពី ១០ ដល់ ១៥ ថ្ងៃដើម្បីធានាភាពប្រើជាប់បានយូរ។ ទ្រុងចាបដែលឆ្លើយតបនឹងបទដ្ឋាន គឺក្នុងពេលដែលមើលពីខាងនេះទៅខាងនោះ បន្ទោះឬស្សីត្រូវតម្រៀបឲ្យស្មើគ្នា។ ទ្រុងនីមួយៗសមរម្យនឹងចាប់ប្រភេទនីមួយៗ»
រូបភាពមុនដំបូងដែលភ្ញៀវទេសចរជួបប្រទះពេលបោះជំហានចូលភូមិគឺបរិយា កាសរស់រវើកទ្រុងចាបទាំងឡាយបានដាក់តាំងបង្ហាញគ្រប់ទីនៅតាមដងផ្លូវនិងច្រកចូលភូមិសិប្បករនានាព្យាយាមចិតឬស្សីខណៈដែលសូរសម្លេងនៃម៉ាស៊ីនកាត់ឬស្សីដ៏អ៊ូរ អរ។ ម្ចាស់រោងជាងធ្វើទ្រុងចាបធំបំផុតនៅភូមិ Canh Hoach លោក Nguyen Van Khanh បានឲ្យដឹងថា៖
«សម័យកាលចំរុងចំរើនរបស់ភូមិគឺពី ៥ ឆ្នាំមុមកកម្លោះ។ ពេលនោះ ភូមិបានទិញទ្រុងចាប ចំនួន ៣ ពាន់ទ្រុងជារៀលរាល់ថ្ងៃក្នុងទូទាំងប្រទេស។ នាបច្ចុប្បន្នមានគ្រួសារចំនួន ៥០០ គ្រួធ្វើទ្រុងចាប។ គ្រួសារខ្ញុំលក់ដូរ ទ្រុងចាបជាន់ខ្ពស់មានតំលៃពី ១ លាន ៥ សែនដុង ទ្រុងចាបធម្មតា - ៦ សែនដុង។ រោងជាងខ្ញុំមិនត្រឹមតែលក់ដូរក្នុងប្រទេស ប៉ុណ្ណោះ ថែមទាំង នាំចេញទៅបរទេសដូចជា សឹង្ហបុរី ថៃ ម៉ាឡេស៊ី អូស្ត្រាលី ផងដែរ។ ក្នុងនោះ នាំចេញទៅសង្ហបុរីច្រើនបំផុត ពី ៥០ ដល់ ៧០ ទ្រុងជារៀលរាល់ខែ។»
មុខរបរធ្វើទ្រុងចាបនៅភូមិ Canh Hoach |
ទ្រុងចាបភូមិ Canh Hoach សម្បូរបែបខាងរូបរាងនិងទ្រងទ្រាយ។ ភាពប៉ិន ប្រសប់ក្នុងទ្រុងចាបស្ថិតនៅបន្ទោះឬស្សីនិងបាតទ្រុង។ បន្ទោះឬស្សីត្រូវបានចិតស្មើ គ្នា។ បាតទ្រុងត្រូវបានធ្វើពីឈើច័ន្ទឬឈើខ្នុរដែលត្រូវបានឆ្លាក់ដ៏ប្រណិតតាមរឿង និទានបុរាណដូចជា៖ នាគទាំង ៥ ដណ្តើមគុជ ព្រះ Arhat ចំនួន ១៨ អង្គ ឬ តាមគំនូរ ប្រជាប្រិយ Dong Ho របស់វៀតណាមដូចជា៖ អាពាហ៍ពិពាហ៍កណ្ដុរ ឬរូបភាពរបស់ សត្វពិសិដ្ឋចំនួន ៤ គឺ៖ នាគ សឹង្ហ អណ្ដើកនិងសត្វសង្ស។ ទ្រុងចាបដែលពិបាក ធ្វើបំផុតគឺទ្រុងចាប «ទេវតា ៨ រូប»។ ជើងទ្រុងនិមួយៗឆ្លាក់ដោយរូបភាពរបស់ទេវតាចំនួន ៨ រូប។ ជើងទ្រុងចាបទាំង ៣ គឺទេវតាសរុបចំនួន ២៤ រូប។
ផលិតផលទ្រុងចាបភូមិ Canh Hoach មានពាណិជ្ជសញ្ញារបស់ខ្លួនដែលជា វណ្ណកម្មសិល្បៈជាការពិតអាស្រ័យដោយភាពប៉ិនប្រសប់របស់សិប្បករ។ ជីវភាពរស់ នៅរបស់ប្រជាជននៅទីនេះត្រូវបានលើកកំពស់អាស្រ័យដោយមុខរបរដែលជីដូនជីតាបន្សល់ទុកមក៕
NGOC ANH