មុខរបរធ្វើសៀងនៅភូមិ Cu Da

(VOVWORLD) - មិនត្រឹមតែជាភូមិផលិតមីសួធំបំផុតភាគខាងជើង វៀតណាម ប៉ុណ្ណោះទេ ថែមទាំង ភូមិ Cu Da ឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយល្បីឈ្មោះដោយមុខរបរធ្វើសៀងពីយូរយាណាស់មកហើយ។ 
មុខរបរធ្វើសៀងនៅភូមិ Cu Da - ảnh 1 មុខរបរធ្វើសៀងនៅភូមិ Cu Da

(VOVWORLD) - រឿងដំណាលថា៖ មុខរបរធ្វើសៀងនៅភូមិ Cu Da ត្រូវបានប្រសូត្រឡើងពីថ្ងៃដំបូងបង្កើតភូមិនេះ ៤០០ ឆ្នាំមុន។ នាអតីតកាល គ្រួសារណាក្នុងភូមិសុទ្ធតែធ្វើសៀងពាងធំមួយចំនួនដើម្បីទុកទទួលទាន។ នាបច្ចុប្បន្ន មិនត្រឹមតែធ្វើសៀងសំរាប់ខ្លួនប៉ុណ្ណោះទេថែមទាំងគ្រួសារជាច្រើនក្នុងភូមិ Cu Da ធ្វើសៀងដើម្បីលក់ក្នុងទូទាំងប្រទេសទៀតផង។

គ្រឿងផ្សំធ្វើសៀងរួមមាន៖ អង្កដំណើប អំបិល សណ្តែកសៀង និងទឹកស្អាត។ ទឹកភ្លៀងនឹងនាំមកនូវសៀងរស់ជាតិឆ្ងាញ់ថែមទៀត។ លោក Dinh Van Tinh ជាងធ្វើសៀងមួយរូបក្នុងគ្រួសារដែលមាន ៥ ជំនាន់ធ្វើសៀង បានចែករំលែកថា៖

«ក្នុងបច្ចេកទេសធ្វើសៀងមានដំណាក់ចំនួន ២។ បន្ទាប់ពីត្រូវបានចំហុយបាយដំណើបត្រូវបានធ្វើមេហើយនាំផ្អាប់ក្នុងរយៈពេលពី ៥ ដល់ ៦ ថ្ងៃ បន្ទាប់ នោះ ច្រកក្នុងអាង។ នេះគឺជាដំណាក់ទី ១ ដែលហៅថាការធ្វើមេ។ ដំណាក់ទី ២ គឺការធ្វើទឹកសណ្តែត។ សណ្តែកសៀងលីងឲ្យឆ្អិល កិនឲ្យម៉ត់ បន្ទាប់នោះ ដាំទឹក សណ្តែកក្នុងរយៈពេល ១ ម៉ោង ហើយទុកឲ្យត្រជាក់និងចាក់ទៅក្នុងពាងត្រាំ។ ក្រោយយៈពេល ១៥ ដល់ ២០ ថ្ងៃ ទឹកសណ្តែតមានរស់ជាតិផ្អែម ហើយរលាយ ជាមួយមេក្នុងពាងដែលត្រូវបានហាលក្រោមពន្លឺព្រះអាទិត្យកាន់តែយូរកាន់តែល្អ។»

        សៀងឆ្ងាញ់អាស្រ័យដល់ជំហានឡើងដំបែ។ លោកស្រី Vu Thi Chat អ្នកភូមិ Cu Da មួយរូប បានឲ្យដឹងថា៖

        «ដំបែត្រូវផ្អាប់យូរៗដើម្បីទទួលបានរស់ជាតិឆ្ងាញ់។ ទឹកសណ្តែកសៀងត្រូវ ដាំហើយដាក់ទៅក្នុងពាងក្នុងរយៈពេល ១០ ដល់ ២០ ថ្ងៃ។ ក្នុងពេលដែលទឹក សណ្តែកមានរស់ជាតិផ្អែម ពេលនោះ នាំដំបែរាយជាមួយទឹកសណ្តែតដើម្បីធ្វើ សៀង។ រដូវក្តៅ ធ្វើសៀងលឿនប្រើប្រៀបនឹងរដូវត្រជាក់។ បច្ចេកទេសធ្វើ សៀងមិនប៉ិនប្រសប់ ធ្វើសៀងមិនបាននារដូវត្រជាក់ទេ។ ធ្វើសៀងសណ្តែក ទាមទា ១ ខែដើម្បីសម្រេច។»

មុខរបរធ្វើសៀងនៅភូមិ Cu Da - ảnh 2 មុខរបរធ្វើសៀងនៅភូមិ Cu Da

        រដូវធ្វើសៀងចាប់ពីខែមេសាដល់ខែសីហាប្រចាំឆ្នាំដោយសារអាកាសធាតុ ពេលនេះងាយស្រួល។ ផលិតផលសៀងភូមិ Cu Da ត្រូវបាននាយករដ្ឋាន កម្មសិទ្ធបញ្ញាវៀតណាមផ្តល់ពាណិជ្ជសញ្ញា ដូច្នេះ សៀង Cu Da មានកន្លែងឈរជើងរឹងមាំក្នុងទីផ្សារ។ ផលិតផលសៀង  Cu Da មានវត្តមាននៅផ្សារទំនើបនៅខេត្តក្រុងក្នុងទូទាំងប្រទេសវៀតណាមហើយត្រូវបាននាំចេញនៅប្រទេសអាស៊ីមួយ ចំនួន។ អតិថិជនក្រុងហាណូយមួយរូប លោកស្រី Dinh Thanh Tu បានឲ្យដឹងថា៖

        «សៀងភូមិ Cu Da មានរស់ជាតិខុសពីសៀង Ban ព្រោះថា សៀង Cu Da មានរស់ជាតិផ្អែមឆ្ងាញ់ជាង ឈ្ងុយឆ្ងាញ់ណាស់។ បានពិសារមួយដងមិនអាចបំភ្លេចបានឡើយ។ សៀង Cu Da ញ៉ាំជាមួយសាច់គរសាច់ពរពែសាច់ជ្រូកស្ងោរ ឆ្ងាញ់ណាស់។»

        រស់ជាតិផ្អែកឈ្ងុយឆ្ងាញ់ពិសេសនៃសៀង Cu Da បានធ្វើឲ្យផលិតផលនៃ ភូមិនេះដណ្តើមបានការនិយមចូលចិត្តរបស់អតិថិជនជាច្រើននាក់ រួមវិភាគទាន មុខម្ហូបអាហារតំបន់ Thang Long - ហាណូយកាន់តែសម្បូរបែប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ