មនុស្សឆ្នើមកសាងសាមគ្គីភាពនៅភូមិស្រុកតំបន់ព្រៃភ្នំ Yen Bai
(VOVWORLD) - នាប៉ុន្មានឆ្នាំកន្លងទៅ ជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅស្រុក Tram Tau ខេត្ត Yen Bai កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងការផ្លាស់ប្តូរនោះមានការរួមវិភាគទានដ៏សំខាន់របស់ព្រឹទ្ធាចារ្យភូមិ មេភូមិ និងមនុស្សដែលមានកិត្យានុភាពក្នុងសហគមន៍គឺជា មនុស្សឆ្នើមក្នុងការកសាងសាមគ្គីភាព ជួយជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅទីនេះអភិវឌ្ឍន៍ជីវភាពសម្បូរធូធារ និងសុភមង្គល។
លោក Su បានអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ រូបថត៖ VOV |
ខ្សែផ្លូវអន្តរភូមិ តភ្ជាប់ភូមិ Lừu 2 ឃុំ Hát Lừu ជាមួយភូមិ Tà Chử ឃុំ Bản Công ឃុំ ស្រុក Trạm Tấu ស្រុក Yên Bái នាពេលថ្មីៗនេះ ត្រូវបានក្រាលបេតុង ជាមួយប្រវែង ២ គីឡូម៉ែត្រ និងទទឹង ៣,៥ ម៉ែត្រ។ កាលពីច្រើនឆ្នាំមុន នេះត្រឹមតែជាផ្លូវដីតូចចង្អៀត ហើយម៉ូតូមិនអាចជៀសគ្នាបាន ដូច្នេះហើយការធ្វើដំណើររបស់ប្រជាជនជួបប្រទះការលំបាកជាច្រើន ជាពិសេសក្នុងរដូវជំនន់ទឹកភ្លៀង។ អ្នកភូមិទាំងពីរតែងស្រមៃចង់មានផ្លូវធំ ដើម្បីឲ្យរថយន្ត និងម៉ូតូអាចឆ្លងកាត់បានយ៉ាងស្រួល។ ផ្ដើមពីការបំណងប្រាថ្នារបស់ប្រជាជន និងគោលការណ៍បើកផ្លូវគមនាគមន៍ជនបទរបស់ស្រុក ឃុំ Hat Luu បានលើកសំណើពង្រីក ជួសជុលកែលម្អខ្សែផ្លូវនេះ។ ក្រោយមក អាជ្ញាធរ អង្គការមូលដ្ឋាន និងមនុស្សដែលមានកិត្យានុភាពក្នុងភូមិសាស្ត្រឃុំបានផ្ដោតសំខាន់លើការឃោសនា និងចលនាដល់ប្រជាជនរួមកម្លាំងកាយពង្រីកផ្លូវ។ នាគ្រានោះ លោក Lò Văn Đính អ្នកមានកិត្យានុភាពនៅភូមិ Lừu 2 មិនខ្វល់ថា ព្រឹកព្រលឹម ឬយប់ជ្រៅដើម្បីទៅជួបគ្រួសារនីមួយៗ សំដៅវិភាគពីគុណសម្បត្តិនៃការបើកផ្លូវថ្មី។ ដូច្នេះហើយ ប្រជាជនក្នុងភូមិជួយជ្រោមជ្រែងយ៉ាងសកម្ម។ ប្រជាជនបានបរិច្ចាគកម្លាំងពលកម្ម ទឹកប្រាក់ និងដីធ្លីដើម្បីបើកផ្លូវ។ លោក Lo Van Dinh ចែករំលែកថា៖“ដំបូងឡើយ យើងត្រូវធ្វើជាគំរូ ចលនាកូនចៅខ្លួនជាមុនសិន ទើបចលនាដល់បងប្អូនប្រជាជន។ ក្រោយពេលយល់ដឹងហើយ ប្រជាជននឹងជួយជ្រោមជ្រែងធ្វើតាមផងដែ”។
ដោយមានអាយុ ៨៤ ឆ្នាំ លោក Vàng A Súa ជនជាតិម៉ុងម្នាក់ នៅភូមិ Sáng Pao ឃុំXà Hồ គឺជាមនុស្សមានកិត្យានុភាពដែលមានអាយុច្រើនបំផុតរបស់ស្រុក Trạm Tấu។ លោក Sua បានសកម្មចែករំលែកបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងចលនាដល់បងប្អូនប្រជាជនរុញថយទំនៀមទំលាន់ចាស់គំរិល ហើយកសាងផ្នត់វប្បធម៌ថ្មី។ ក្នុងរដូវដាំដុះ លោក Sua បានចលនាដល់បងប្អូនប្រជាជនសាបព្រោះដំណាំតាមរដូវ និងថែទាំហ្វូងសត្វចិញ្ចឹម។ ក្នុងពេលទំនេរ លោក Súa បានចលនាបងប្អូនប្រជាជនអភិវឌ្ឍន៍របរសិប្បកម្មប្រពៃណី។ គ្រួសារណាដែលមានយុវជន លោកបានចលនាគ្រួសារគេអនុវត្តន៍ និងរៀបចំពិធីមង្គលការតាមផ្នត់រស់នៅអរិយធម៌។ នៅពេលកុមារត្រៀមឈានចូលឆ្នាំសិក្សាថ្មី លោកបានចលនាដល់គ្រួសារគេបញ្ជូនកូនចៅទៅសាលារៀន។ អាស្រ័យហេតុនេះ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Vang A Sua បានចែករំលែក៖“ខ្ញុំត្រូវបានប្រជាជនផ្ដល់ទំនុកចិត្តដោយបោះឆ្នោតជាអ្នកមានកិត្យានុភាព ដូច្នេះហើយខ្ញុំត្រូវធ្វើឲ្យសក្តិសមនឹងទឹកចិត្តរបស់បងប្អូនប្រជាជន។ ខ្ញុំតែងតែធ្វើជាគំរូ ដោយបំពេញល្អរាល់ការងារ ចាប់ពីការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ រហូតដល់ការចូលរួមរាល់សកម្មភាពសង្គម។ ខ្ញុំត្រូវបំពេញល្អការងារ ទើបបងប្អូនប្រជាជនធ្វើតាមផងដែរ”។
ប្រជាជននៅតំបន់ Tram Tau នាពេលថ្មីៗនេះបានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។ រូបថត៖ VOV |
ស្រុក Trạm Tấu មានមនុស្សមានកិត្យានុភាពចំនួន ៥៥ នាក់។ មនុស្សមានកិត្យានុភាពភាគច្រើនជាព្រឹទ្ធាចារ្យភូមិ មេភូមិ កម្មាភិបាលចូលនិវត្តន៍ ផលិតករ និងអាជីវករពូកែ។ មនុស្សមានកិត្យានុភាពនៅតំបន់ព្រៃភ្នំ Trạm Tấu តែងតែដើរតួនាទីជាអ្នកដឹកនាំក្នុងការថែរក្សាផែនមហាសាមគ្គីភាព ស្ថិរភាពសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងលើកការអភិវឌ្ឍផលិតកម្ម។ លោក Khang A Chua អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Tram Tau ខេត្ត Yen Bai បានមានប្រសាសន៍ថា៖“ក្នុងរយៈពេលកន្លងទៅ ជួរមនុស្សមានកិត្យានុភាពនៅភូមិសាស្ត្រស្រុកបានពង្រីក ល្អនូវតួនាទីក្នុងសហគមន៍ទីប្រជុំជន ព្រមទាំងម្ចាស់ការឃោសនា ចលនាដល់ប្រជាជនធ្វើពលកម្ម ផលិតកម្មយ៉ាងសកម្ម កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ក៏ដូចជាក្លាយជាអ្នកមានដោយស្របច្បាប់។ ទន្ទឹមនឹងនោះ ចលនាដល់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងគ្រោះអបាយមុខសង្គម លុបបំបាត់ទំនៀមទម្លាប់ចាស់រិចរិល ដែលនៅតែមាននៅក្នុងសហគមន៍ប្រជាជន ម្ចាស់ការកសាងផ្នត់រស់នៅថ្មីក្នុងពិធីមង្គលការ ពិធីបុណ្យសព និងពិធីបុណ្យទាននានា។ សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីធ្វើចំណាត់ការ និងដោះស្រាយរាល់បញ្ហាស្មុគស្មាញអំពីសន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែកធានាស្ថានភាពសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសង្គមក្នុងសហគមន៍ប្រជាជនផងដែរ”។
នាប៉ុន្មានឆ្នាំថ្មីៗនេះ ស្រុកព្រៃភ្នំ Trạm Tấu មានការផ្លាស់ប្ដូរយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម អត្រាគ្រួសារក្រីក្របានថយចុះពី ៧ ទៅ ៨% ក្នុងមួយឆ្នាំ។ លទ្ធផលនេះ មានការរួមវិភាគទានដ៏ធំធេងរបស់មនុស្សមានកិត្យានុភាព នៅពេលដែលពួកគេបានរួមកម្លាំងកាយចិត្ត ជាមួយអាជ្ញាធរចលនាប្រជាជនកសាងជីវភាពរស់នៅយ៉ាងសម្បូរធូធារ និងសុភមង្គល។ ទន្ទឹមនឹងនោះ មនុស្សមានកិត្យានុភាពក៏យល់ដឹងពីគំនិត មនោសញ្ចេតនា និងសេចក្តីប្រាថ្នារបស់បងប្អូនជនជាតិហើយផ្ញើជូនស្ថាប័នមានសមត្ថកិច្ច ដើម្បីកសាងគោលនយោបាយ ដំណោះស្រាយអភិវឌ្ឍន៍ស្របតាមការពិតជាក់ស្ដែង ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រឈានឡើងធ្វើជាអ្នកមានប្រកបដោយនិរន្តរភាពផងដែរ៕