មនុស្សវ័យចំណាស់សកម្មចូលរួមការកសាងជនបទថ្មី


(VOV)_ក្រោយរយៈពេល៥ឆ្នាំ អនុវត្តចលនា៖ មនុស្សវ័យចំណាស់-គំរូល្អ​ នៅក្នុងទូទាំងប្រទេសជនវ័យចំណាស់ជាច្រើនបានចលនាគ្រួសារកូនចៅ
ត្រកូលរួមវិភាគទានទឹកប្រាក់ចំនួន៣លានលានដុង (ស្មើនឹង១៥០លាន
ដុល្លារអាសមេរិក) បរិច្ចាកដីជាង៥លានម៉ែត្រក្រឡា ដើម្បីធ្វើផ្លូវគមនាគមន៍
នៅជនបទ កសាងសំណង់នានា រួមចំណែកអនុវត្តល្អការងារកសាងជនបទថ្មី។

មនុស្សវ័យចំណាស់សកម្មចូលរួមការកសាងជនបទថ្មី - ảnh 1
មនុស្សវ័យចំណាស់សកម្មចូលរួមការកសាងជនបទថ្មី (Image: qdnd.vn)

មោទនភាពជាមនុស្សដែលបានប្រសូត្រនិងធំដឹងក្តីនៅស្រុកកំណើតរបស់
លោកប្រធានហូជីមិញ លោក Tran Nhat Cong នៅឃុំ Kim Lien ស្រុក Nam
Dan ខេត្ត Nghe An (ភាគកណ្ដាលវៀតណាម) ជានិច្ចកាលមោទនភាពគំរូល្អ​ក្នុងគ្រួសារផង និងនៅក្នុងសង្គមទៀតផង។ ស្ដីពីការកសាងជនបទថ្មី នៅ
ក្នុង​តំបន់ លោក​ Cong បានអោយដឹងថា៖ ក្រោយពីកម្មវិធីកសាងជនបទថ្មី
បានអនុវត្តមក ភូមិទី​១៣ ​ជាតំបន់លោកកំពុងស្នាក់នៅនេះបានអនុវត្តយឹត
យាវបំផុតនៅឃុំ Kim Lien ។ លោកបានពិភាក្សាជាមួយជនចាស់ជរាក្នុងភូមិ
ចលនាកូនចៅចូលរួមដោយសកម្មភាពប្រកបដោយសមស្របជាមួយលក្ខណៈ
របស់គ្រួសារ។ ​លទ្ធផលក្នុងឆ្នាំ២០១៤ ផ្លូវគមនាគមន៍ក្នុងឃុំត្រូវបានចាក់បេ
តុងដ៏ស្អាត ដោយ​មានប្រវែងជិតមួយពាន់មែត្រ។ ពីនេះតទៅ សំណងផល
ប្រយោជន៍សង្គមជា​ច្រើនក្នុងតំបន់បានអនុវត្ត។ លោក Tran Nhat Cong បាន
អោយដឹងថា៖

        “ ក្នុងការងារចលនានេះ មនុស្សវ័យចំណាស់បាននិយាយផង និងធ្វើផង។ ​គ្រួសារខ្ញុំក៏ជួបការលំបាកជាច្រើន ប៉ុន្តែ ខ្ញុំនៅបង់លុយធ្វើផ្លូវរបស់ឆ្នាំ ២០១៥
នេះគឺ៦០ហ្មឺនដុង និងផ្តល់ប្រាក់ចំនួន២០ហ្មឺនទៀត សំរាប់ការកសាងជនបទ
ថ្មី។ អ្នកមានរួមវិភាគទានច្រើន អ្នកក្ររួមវិភាគទានតិច និងអ្នកណាគ្មានគឺ
ជួយជ្រោមជ្រែងជាថ្ងៃពលកម្ម ។ មានផ្លូវគមនាគមន៍ថ្មី ងាយស្រួលក្នុងការធ្វើ
ដំណើរទៅវិញទៅមកងាយស្រួលជាង ការលក់ដូរល្អជាង ប្រជាជនមានការ
ងារធ្វើច្រើនជាង។”

        ចំពោះលោក Phan At នៅភូមិ ​Phu Thanh ឃុំ Tinh Tra ស្រុក Son Tinh ខេត្ត 
Quang Ngai (ភាគកណ្ដាលវៀតណាម)​ បានបរិច្ចាកដីចំការជាងពីរពាន់​ម៉ែត្រក្រឡា បានអោយដឹងថា៖ 

        “នៅទីនេះគ្មានទីប្រជុំ​ ពីយូរណាស់មកហើយ បានជា ខ្ញុំបរិច្ចាកដីដើម្បី​រៀបចំទីប្រជុំអោយប្រជាជន។ ប្រទេសវៀតណាមបានឯកភាពហើយ ឥឡូវ
យើងត្រូវគិតយ៉ាងម៉េច ដើម្បីកសាងស្រុកកំណើតកាន់តែអភិវឌ្ឍន៍សម្បូរធូធារ។”


មនុស្សវ័យចំណាស់សកម្មចូលរួមការកសាងជនបទថ្មី - ảnh 2
មនុស្សវ័យចំណាស់សកម្មចូលរួមការកសាងជនបទថ្មី (Image: qdnd.vn)

        នេះជាជនគំរូពីរូប ក្នុងចំណោម​រាប់រយគំរូអ្នកវ័យចំណាស ក្នុងការ
កសាង​ជនបទ​ថ្មី។​ ​លោកស្រី Cu Thi Hau ប្រធានសមាគមជនវ័យចំណាស់វៀត​ណាមបានអះអាងថា៖ លើគ្រប់វិស័យ មនុស្សវ័យចំណាសជានិច្ចកាលពង្រីក​តួនាទីសកម្មចំពោះគ្រួសារ និងសហគម។ ដោយកិត្យានុភាពរបស់មនុស្សវ័យ
ចំណាស់ តួនាទទីរបស់សមាគមជនវ័យចំណាសគ្រប់ជាន់ថ្នាក់នៅក្នុងតំបន់ 
ចំពោះការអនុវត្តចលនាផ្សេងៗនិយាយរួម និងចលនាកសាងជនបទថ្មី
និយាយដោយលែក គឺសំខាន់ណាស់។ លោកស្រី Cu Thi Hau បានអោយ​
ដឹងថា៖

        “ នាពេលខាងមុខនេះ សមាគមប្រមូលផ្តុំកសាងអង្គការប្រកបដោយខ្លាំង​មាំមួន បំពេញតម្រូវការអំពីការថែទាំ និងពង្រីកតួនាទីរបស់អ្នកវ័យចំណាស់។
 យើងខ្ញុំនឹងអនុវត្តគំរោងការណ៍៖ខែធ្វើសកម្មភាពរបស់ជនវ័យចំណាស់។​”

        កម្មវិធីជាតិអំពីការកសាងជនបទថ្មី បាននិងកំពុងមានការផ្លាស់ប្តូរថ្មីលើគ្រប់
ជ្រុងជ្រោយក្នុងជីវភាពរស់នៅ ក្នុងតំបន់ជនបទវៀតណាម។ ពីការផ្លាស់ប្តូរថ្មីនេះ
 មានការចូលរួម សកម្មពីជនវ័យចំណាស់ដោយសកម្មភាពជាក់ស្ដែង ដែល
បានសហគមន៍ សង្គមទទួលស្គាល់៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ