|
យន្តូបនីយកម្មរួមចំណែកកសាងជនបទថ្មី(Image:Internet) |
Vovworld – ក្នុងរយះប៉ុន្មានឆ្នាំកន្លងទៅ ទន្ទឹមនឹងបណ្តាសមិទ្ធសំខាន់ៗដែល
ទទួលបាន ក្នុងវិស័យកសិកម្មដូចជា៖ធានាសន្តិសុខស្បៀងអាហារ លើកកំពស់
ប្រភពចំណូលនឹង ជីវភាពរស់នៅប្រជាជន។ល។ នៅតំបន់ជនបទវៀតណាម
ក៏លេចចេញនូវការសាកល្បង ថ្មីដូចជា៖កង្វះកំលាំងពលកម្ម តំលៃចំណូលពី
ពលកម្មទាបនឹងទំហំនៃការផលិតទំនិញ នៅតូច។ល។ ដើម្បីដោះស្រាយបញ្ហា
នេះយន្តូបនីយកម្មផ្នែកកសិកម្មគឺជាដំណោះ ស្រាយសំខាន់១។អត្ថបទមាន
ចំណងជើងថា៖យន្តូបនីយកម្មរួមចំណែកកសាងជនបទ ថ្មីរបស់ To Tuan -អ្នក
យកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម នឹងជួយលោកអ្នកនាងយល់ អំពីបញ្ហា
នេះយ៉ាងច្បាស់លាស់ថែមទៀត។
យន្តូបនីយកម្មគឺជាបញ្ហាសំខាន់និងចាំបាច់ក្នុងការធ្វើឧស្សាហូបនីយកម្ម
ទំនើបភាវូ បនីយកម្មការបង្កបង្កើនផលនឹងកសាងជនបទថ្មី។ផ្តើមចេញពីសំណូម
ពរជាក់ស្តែងនេះ ក្នុងរយះពេលជាច្រើនឆ្នាំមករដ្ឋាភិបាលវៀតណាមបានចេញ
ផ្សាយគោលនយោបាយនឹង ដំណោះស្រាយជាច្រើនស្តីពីយន្តូបនីយកម្មផ្នែក
កសិកម្ម។ក្នុងការងារកសាងជនបទថ្មីរដ្ឋវៀតណាមមានគោលនយោបាយឧបត្ថម្ភ លើកទឹកចិត្តប្រជាកសិករខ្ចីទុន ឫ ចំណាយ ប្រាក់ដោយខ្លួនឯង ដើម្បីទិញម៉ាស៊ីន
គ្រឿងយន្តដូចជា ម៉ាស៊ីនភ្ជួររាស់ធុនតូច ម៉ាស៊ីនបូម ទឹក ម៉ាស៊ីនកិន ។ល។ បំរើ ការងារបង្កបង្កើនផល។ចរិតលក្ខណះថ្មីក្នុងយន្តូបនីយកម្ម ផ្នែកកសិកម្មនាសព្វថ្ងៃ គឺទន្ទឹមនឹងការឧបត្ថម្ភពីរដ្ឋក៏ទាមទារឲ្យមានការចូលរួមសកម្មពី បណ្តាអង្គភាព
អាជីវកម្មពិសេសគឺពីប្រជាកសិករផង។លោក Bui Ba Bong អនុរដ្ឋមន្រ្តី ក្រសួង
កសិកម្មនឹងអភិវឌ្ឌ្យជនបទវៀតណាមចាត់ទុកថា៖ “យើងតែងតែនិយាយអំពី
គោលនយោបាយរបស់រដ្ឋ។តែយើងខ្ញុំរំពឹងគិតថា៖ដើម្បី គោលនយោបាយ១ ការផ្តួច
ផ្តើមគំនិត១ក្លាយទៅជាការពិតជាក់ស្តែងយ៉ាងឆាប់ៗ គឺត្រូវ មានការរួមវិភាគទានសកម្មរបស់ប្រជាជននឹងអង្គភាពអាជីវកម្ម។នៅស្រុក Bavi (ហា ណូយ) មុននេះ
ប៉ុន្មានឆ្នាំបានមានផ្ទៃស្រែប្រមាណ៧០% បានប្រមូលផលដោយម៉ាស៊ីន។ក្នុងនោះ
ប្រជាកសិកររួមវិភាគទានយ៉ាងធំ”។ ដោយមានគោលការណ៏រួមដៃគ្នាកសាងជនបទ
ថ្មី អង្គភាពអាជីវកម្មជាច្រើនបាន កសាងរូបសណ្ឋនយន្តូបនីយកម្មដោយព្រមៗ
គ្នាដោយចងសម្ព័ន្ធជាមួយបណ្តាមូលដ្ឋាន ស្រាវជ្រាវវិទ្យាសាស្រ្តដើម្បីផ្ទេរប្រគល់
វិទ្យាសាស្រ្តបច្ចេកវិជ្ជាចូលក្នុងការងារបង្កបង្កើន ផល ព្រមទាំងផ្គត់ផ្គង់សំភារះវត្ថុ
ធាតុផលិតកម្ម។ក្រុមហ៊ុនភាគហ៊ុនឧស្សាហ កសិកម្មViet-Mi នៅខែត្ត Thanh Hoa ជាអង្គភាព១ក្នុងចំណោមអង្គភាពដែលអនុវត្តល្អទំនាក់ ទំនងនេះ។លោក Le Doan
Hung នៅភូមិលេខ៨ ឃុំ Hanh Phuc ស្រុក Tho Xuan បាន ឲ្យដឹងថា៖ “មុននេះយើង
ខ្ញុំភ្ជួររាស់ដោយសិប្បកម្ម។ឥឡូវនេះក្រុមហ៊ុន Viet-Miដាក់ម៉ាស៊ីន ស្ទូងសំណាបបែបថ្មីឲ្យប្រើប្រាស់។ វាសន្សំសំចៃបានកំលាំងមនុស្សផង កំលាំងសត្វនឹងប្រាក់
សោហ៊ុយផង។វាលស្រែភូមិ Hanh Phuc របស់យើងខ្ញុំផ្តល់ទិន្នផលខ្ពស់ជាង បណ្តា
វាលស្រែផ្សេងៗ។ប្រជាកសិករយើងខ្ញុំសប្បាយរីករាយណាស់”។ ពីជ័យជំនះនេះ
ក្រុមហ៊ុនViet-Mi កំពុងដំណើរការពង្រីករូបសណ្ធាននេះទៅកាន់ តំបន់ជាច្រើន
ផ្សេងទៀត រួមចំណែកលើកកំពស់ប្រសិទ្ធភាពសេដ្ឋកិច្ចនៅខែត្រ Thanh Hoa ។
លោកLe Van Minh នាយកក្រុមហ៊ុនបានឲ្យដឹងថា៖ “អនុវត្តកិម្មវិធីយន្តូបនីយកម្ម
ក្នុងការផលិតស្រូវ យើងខ្ញុំបានអនុវត្តកម្មវិធីនេះនៅ ឃុំចំនួន៥ ស្រុកចំនួន៤ក្នុងខែត្រ ដែលផ្តល់លទ្ធផលល្អ។ក្នុងរយះពេលខាងមុខ យើងខ្ញុំ និងពង្រីករូបសណ្ធាននេះ
ទៅទូទាំងខែត្រ រួមចំណែកដល់ការកសាងជនបទថ្មី”។ ក្នុងការពិតជាក់ស្តែងយន្តូបនីយកម្មផ្នែកកសិកម្មមិនមែនជាការថ្មីថ្មោងនៅ វៀត ណាមទេ។តែក្នុងរយះ
ពេលប៉ុន្មានឆ្នាំមកពិសេសគឺតាំងពីចាប់អនុវត្តបណ្តាបទដ្ឋានក្នុង ការកសាងជន
បទថ្មី បញ្ហាយន្តូបនីយកម្មផ្នែកកសិកម្មកាន់តែមានបន្ថែមលក្ខណះដើម្បី អនុវត្ត
យ៉ាងទូលំទូលាយ នឹងពង្រីកទៅផ្នែកជាច្រើនភូមិរបរជាច្រើននៅតំបន់ជនបទ។ នេះក៏ជាគោលដៅដែលកម្មវិធីកសាងជនបទថ្មីកំពុងឆ្ពោះទៅដែរ៕