យន្តូបនីយកម្មរួមចំណែកបង្កើនទិន្នផលពលកម្មក្នុងផលិតកម្មកសិកម្ម
DINH TRUNG – LE PHUONG -  
(VOV) /  
(VOV)_Mai Dinh ជាឃុំមួយមានផ្ទៃដីធំទូលាយ និងបរិមាណពលករច្រើន នៅ
ស្រុក Soc Son ជាយទីក្រុងហាណូយ។ ក្នុងកម្មវិធីកសាងជនបទថ្មី នាបច្ចុប្បន្ន នេះ
ឃុំបានអនុវត្តយន្តូបនីយកម្មចូលក្នុងផលិតកម្មកសិកម្មមក សំដៅកាត់បន្ថយ កម្លាំង ពលកម្ម ចំណាយផលិតកម្ម ប៉ុន្តែបង្កើនផលចំណេញ។ រូបសណ្ឋាននេះបានរួមចំណែកនាំមកនូវមុខមាត់ថ្មីសំរាប់តំបន់លំបាកនេះ។
|
យន្តូបនីយកម្មរួមចំណែកបង្កើនទិន្នផលពលកម្មក្នុងផលិតកម្មកសិកម្ម(socson.hanoi.gov.vn) |
មុនពេលអនុវត្តរូបសណ្ឋានយន្តូបនីយកម្មនេះ នៅឃុំ Mai Dinh ផ្ទៃដីដាំស្រូវ ប្រមាណ៦០%នៅបានភ្ជួរដោយកម្លាំងគោ ក្របី និងផ្ទៃដីចំនួន១០០% បាន ដាំដុះ
តាម របៀបប្រពៃណី។ ដើម្បីជួយប្រជាជនរួចផុតពីរបៀបធ្វើស្រែចាស់ ដោយ គ្មានប្រសិទ្ធិភាពខ្ពស់នេះ មជ្ឈមណ្ឌលជំរុញកសិកម្មទីក្រុងហាណូយ បានរួម សហការជាមយយរដ្ឋអំណាចឃុំ Mai Dinh បំផុសប្រជាជនអោយប្រើប្រាស់គ្រឿង
យន្តក្នុងផលិតកម្មកសិកម្ម។ បង Nguyen Van Bac កសិករនៅឃុំ Mai Dinh បាន
អោយដឹងថា៖មជ្ឈមណ្ឌលជំរុញកសិកម្មទីក្រុងហាណូយ រួមសហការជាមួយរដ្ឋអំ
ណាច បញ្ជូន ម៉ាស៊ីន ធ្វើយន្តូបនីយកម្មលើវាលស្រែគ្រួសារខ្ញុំ និងបណ្ដាគ្រួសារ
ផ្សេងៗ ទៀតក្នុងឃុំ បានចូលរួមអនុវត្តរូបសណ្ឋាននេះ និងកសាងវាលស្រែធំ។
នាបច្ចុប្បន្ន ម៉ាស៊ីនគ្រប់ប្រភេទអាចធ្វើសកម្មភាពងាយស្រួលនៅវាលស្រែចំនួន
១៨០០ម៉ែត្រក្រឡារបស់គ្រួសារ។ បង Nguyen Van Bac បានអោយដឹងថា÷
“ ទីមួយគឺកាត់បន្ថយបានកម្លាំងពលកម្ម។ ឥឡូវនេះ ប្រជាកសិករមិនបាច់យកបំពង់ទឹកទៅស្រែទៀតទេ។ គេអាចឈរនៅ១កន្លែងដើម្បីទាញខ្សែប៉ូមប្រ
វែង៧ម៉ែត្រ។ ប្រការនេះសន្សំបានចំណាយជាច្រើន។”
លោក Le Dang Minh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Mai Dinh បានអោយដឹងថា៖ ចំណាយវិនិយោគសំរាប់រូបសណ្ឋានយន្តបនីយកម្មកសិកម្មគឺ ប្រមាណ១,៥ពាន់លានដុងដើម្បីទិញម៉ាស៊ីនច្រូត បោកស្រូវចម្រុះ ម៉ាស៊ីនប៉ូមទឹក
…ជាដើម។ របៀបធ្វើនេះបាននាំមកនូវប្រសិទ្ធិភាពជាក់ស្ដែង ដូចជា៖កាត់បន្ថយពេលវេលាដាំដុះ ប្រមូលផល និងប្រាក់តែ៦០-៧០% បើប្រៀបនឹងរបៀបផលិត
កម្មប្រពៃណី។ ប្រជាកសិករអនុវត្តការដាក់ជី កាត់ស្មៅ និងដឹកជញ្ជូនស្រូវទៅផ្ទះ
តែប៉ុណ្ណោះ។ លោក Le Dang Minh បានអះអាងថា៖
“ អភិវឌ្ឍន៍ផលិតកម្ម ជាកត្តា១ក្នុងចំណោមកត្តាសំខាន់ៗ ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ និងដើម្បីអភិវឌ្ឍន៍ផលិតកម្ម គប្បីអនុវត្តយន្តូបនីយកម្មក្នុងកសិកម្ម។ ជាក់ស្ដែង យើងខ្ញុំបានរៀបចំបណ្ដាសេវាកម្ម ដូចជា៖ សេវាកម្មធ្វើស្រែ សេវាកម្មដាក់ជី …លៗ”
|
យន្តូបនីយកម្មរួមចំណែកបង្កើនទិន្នផលពលកម្មក្នុងផលិតកម្មកសិកម្ម(socson.hanoi.gov.vn) |
ដោយយន្តូបនីយកម្មប្រជាកសិករគ្រាន់តែចាយប្រាក់២៦៥ពាន់ដុង/៣៦០ម៉ែត្រ
ក្រឡា/រដូវ កាត់បន្ថយចំណាយ១/៣ បើប្រៀបនឹងរបៀបធ្វើប្រពៃណី។ ទន្ទឹមនឹងនោះ ប្រជាកសិករឃុំ Mai Dinh បានបង្កើតឡើងសហករណ៍សេវាកម្ម ដោយជំនាញផ្គត់
ផ្គង់ជីថ្នាំកំចាត់ដង្កូវ ...លៗ ដើម្បីប្រជាកសិករមានបន្ថែមពេលវេលាចូលរួមវិស័យ
ផ្សេងៗ។
លោក Nguyen Van Tri នាយកមជ្ឈមណ្ឌលជំរុញកសិកម្មអះអាងថា៖
“ តាមបទដ្ឋានក្នុងកម្មវិធីកសាងជនបទថ្មី រក្សាបរិមាណពលករកសិកម្មចំនួន
៣០% ប៉ុណ្ណោះ និង៧០%ទៀត ផ្ទេរប្តូរទៅមុខរបរផ្សេងៗ។ រូបសណ្ឋាននេះ ដោះ
ស្រាយ បានបញ្ហាចំនួន៣៖ ដាក់គ្រឿងយន្តចូលក្នុងផលិតកម្ម កសាងវាលស្រែធំ
ពង្រីក តួនាទីរបស់សេវាកម្មសហករណ៍កសិកម្ម ដើម្បីបំរើប្រជាកសិករ។”
ដោយចំណាយមិនច្រើនសំរាប់ រូបសណ្ឋានដាក់គ្រឿងយន្តចូលក្នុងផលិតកម្ម
ពេលវេលានិងកម្លាំងពលកម្មរបស់ប្រជាកសិករត្រូវបានកាត់បន្ថយជាច្រើន ហើយ
ទិន្នផល និងបរិមាណស្រូវនៅតែកើនឡើង បានជាប្រជាកសិករសប្បាយរីករាយ
យ៉ាងក្រៃលែង៕
DINH TRUNG – LE PHUONG
-VOV