យុវជនខេត្ត Yen Bai រួមដៃកសាងជនបទថ្មី
THUA XUAN/ TO TUAN -  
|
យុវជនខេត្ត Yen Bai រួមដៃកសាងជនបទថ្មី (Image: yenbai.gov.vn) |
(VOVworld) - រួមជាមួយយុវជនក្នុងទូទាំងប្រទេស យុវជនខេត្ត Yen Bai ភាគ
ខាងជើងវៀតណាមបានជួយជ្រោមជ្រែងចលនាកសាងជនបទថ្មីដោយមាន
សកម្មភាពជាក់ស្តែង។ បណ្ដាគំរោងការណ៍រូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់
យុវជនសមស្របនឹងលក្ខណៈជាក់ស្តែងក្នុងតំបន់ដែលបាននិងកំពុងជំរុញយ៉ាង
ខ្លាំងកម្មវិធីកសាងជនបទថ្មីនៅខេត្ត Yen Bai។
Yen Bai គឺជាខេត្តព្រៃភ្នំប៉ែកខាងជើងវៀតណាមនៅមានការលំបាកជា ច្រើន។
កំណត់គោលដៅទី ១០ (ស្តង់ដាចំណូល) គឺជាកត្តាសំខាន់ដើម្បីរាំងស្កាត់
ស្ថានភាពសមាជិកសម្ព័ន្ធយុវជនចាកចេញពីភូមិឃុំទៅធ្វើការនៅឆ្ងាយ ខេត្ត
Yen Bai បានកសាងផែនការជាក់ស្តែងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងផ្សព្វផ្សាយ
ដ៏ ទូលំទូលាយដល់សមាជិកសម្ព័ន្ធយុវជនគ្រប់រូប។ ក្រោយរយៈពេល ៥ ឆ្នាំ
អនុវត្ត ខេត្តទាំងមូលបានកសាងរូបសណ្ឋានយុវជនអភិវឌ្ឍន៍សេដ្ឋកិច្ចចំនួន
៣០០ ដោយមានសមាជិករាប់ពាន់នាក់ចូលរួមនាំមកនូវចំណូលពី ១០០ ដល់
២០០ លានដុងក្នុងមួយឆ្នាំ។ ជាពិសេសគឺក្លិបយុវជនជួយឧតប្ថម្ភគ្នាអភិវឌ្ឍន៍
សេដ្ឋកិច្ចនៅភូមិ Hin Lo ឃុំ Yen Thang ស្រុក Luc Yen ដឹកនាំដោយលោក
Duong Van Thu។ ក្លិបមានសមាជិកចំនួន ២០ នាក់ ដែលបានវិនិយោគទិញ
ម៉ាស៊ីនឧបករណ៍ទំនើបដើម្បីបំរើតម្រូវការរបស់ប្រជាកសិករក្នុងការធ្វើ
កសិកម្ម។ អាស្រ័យដោយហេតុនោះ សមាជិកម្នាក់ៗមានចំណូលជាមធ្យម
៣ លានដុង/ខែ។ លោក Nguyen Quang Thuan សមាជិកក្លិបបានចែករំលែក
ថា៖
«ចូលរួមក្នុងក្លិបយុវជនជួយឧបត្ថម្ភគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចសមាជិកម្នាក់ៗ
បានរៀនសូត្របទពិសោធន៍ ពីនោះ ប្តេជ្ញាផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ
ព្រមទាំង ស្គាល់ដល់រូបសណ្ឋានសេដ្ឋកិច្ចថ្មី។ ដោយហេតុនេះ យើងខ្ញុំមាន
ចំណូលស្ថិរភាពថែមទៀត។»
រួមជាមួយគ្នានោះគឺកត្តាបរិស្ថានក្នុងការកសាងជនបទថ្មី។ យុវជនក្នុងខេត្ត
ចូលរួមយ៉ាងសកម្ម «ថ្ងៃអាទិត្យបៃតង»និង «ថ្ងៃសៅរ៍ស្ម័គ្រចិត្ត» ដើម្បីបោស
សំអាតវិថីនៅភូមិឃុំ។ លោក Hoang Trung Chinh លេខាគណៈកម្មាធិការបក្ស
ស្រុក Luc Yen ខេត្ត Yen Bai បានឲ្យដឹងថា៖
«ចំពោះសមាជិកសម្ព័ន្ធយុវជនកម្មុយសន្តហូជីមិញដែលចូលរួមចលនា
កសាងជនបទថ្មី យើងខ្ញុំកំពុងប្រមូលផ្តុំទៅលើបទដ្ឋានបរិស្ថាន។ នោះគឺការ
បំផុសប្រជាជនកសាងរណ្តៅសម្រាមក្នុងគ្រួសារ។ បំផុសសង្គមកសាងរណ្តៅ
សម្រាមនៅវាលស្រែ បន្ទាប់នោះ សមាជិកសម្ព័ន្ធយុវជននឹងទៅប្រមូលនិង
ដោះស្រាយ។»
ក្នុងរយៈពេល៥ ឆ្នាំអនុវត្តកម្មវិធី «យុវជនខេត្ត Yen Bai រួមដៃកសាងជនបទ
ថ្មី» បានមានសំណង់សងសងរាប់រយដែលត្រូវបានយុវជនក្នុងខេត្តសម្រេច។
ដើម្បីអនុវត្តប្រកបដោយជោគជ័យចលនានេះ លោក Luong Manh Ha លេខា
រងគណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញខេត្ត Yen Bai
បានឲ្យដឹងថា៖
«គណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្តបានកំណត់ភារកិច្ចស្នូលក្នុងការក
សាងជនបទថ្មីឲ្យដើម្បីយុវជនចូលរួមអនុវត្តបទដ្ឋាននានាសមស្របនឹង
សមត្ថភាពរបស់អង្គការយុវជន។ ប្រសិនបើបទដ្ឋានទី ២ ទី ៣ ទី ៦ ស្តីពី
ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការបោសសំអាតបរិស្ថាននោះគឺបទដ្ឋានទី
១០ ទី ១៣ និងទី ១៧ ស្តីពីការ រៀបចំផលិកម្មនិងលើកកំពស់ចំណូលដើម្បី
អនុវត្តបណ្ដាបទដ្ឋាននេះ។»
ដោយមានស្មារតីយ៉ាងខ្លាំងក្លារបស់យុវជន សមាជិកសម្ព័ន្ធយុវជនចំនួន
ជាង ២២ ហ្មឺននាក់ នាក់នៅខេត្ត Yen Bai កំពុងរួមដៃកសាងជនបទថ្មី ខំប្រឹង
ប្រែងកាន់តែមានឃុំដែលត្រូវបានសំរាចបទដ្ឋានស្គាល់ទទួលជនបទថ្មីថែម
ទៀត៕
THUA XUAN/ TO TUAN