យុវវ័យខេត្ត Bac Ninh រួមដៃកសាងជនបទថ្មី

(VOV)_អនុវត្តចលនា៖យុវវ័យរួមដៃកសាងជនបទថ្មី របស់មជ្ឈឹម​សម្ព័ន្ធសមាគម យុវជនកុម្មុយនីស្តហូជីមិញ ក្នុងរយះពេលកន្លងទៅ បណ្ដា​អង្គការសម្ព័ន្ធយុវជនខេត្ត
 Bac Ninh (ភាគខាងជើងវៀតណាម) បាន​បំផុសចលនា៖ពង្រីកតួនាទី ឈានទៅមុខ  ស្ម័គ្រចិត្ត ពង្រីកកម្លាំងវ័យក្មេង​ចូលរួមបណ្ដាសំណង់ រួមចំណែកចូលក្នុងការកសាង
ជនបទថ្មី។ ​
យុវវ័យខេត្ត Bac Ninh រួមដៃកសាងជនបទថ្មី - ảnh 1
យុវវ័យខេត្ត Bac Ninh រួមដៃកសាងជនបទថ្មី(VOV)

​       គណះកម្មាធិការអចិន្ត្រៃសម្ព័ន្ធសមាគមយុវជនខេត្ត Bac Ninh បានកំណត់អំពី​
គោល​ដៅអនុវត្តក្នុងឆ្នាំនិមួយៗ ចូលរួមការកសាង ជួសជុលប្រព័នញធគមនាគមន៍​ ធារាសាស្ត្រ សាលារៀន អាគាវប្បធម៌…។ល។ លេខារងអចិន្ត្រៃគណះកម្មាធិការ
សម្ព័ន្ធ​យុវជនខេត្ត Bac Ninh លោក Do Dinh Huu បានអោយដឹងថា៖

          “ យើងខ្ញុំបានកំណត់ថា៖ ​យុវជននឹងជាកម្លាំងស្ម័គ្រ​ចិត្តឈានទៅមុខ​ ក្នុងការ ឃោសនា ចលនា ដើម្បីប្រជាជនយល់ដឹងច្បាស់ជាងអំពីការកសាងជនបទថ្មី។ ការកសាងជនបទថ្មីជាការទទួលខុសត្រូវរបស់ជនម្នាក់ៗ ដើម្បីពីនោះកសាងជន
បទថ្មីប្រកបដោយ​ប្រសិទ្ធិភាព។ ​យុវជនដើរតួនាទី​ស្នូលក្នុងការកសាងជនបទថ្មី”

          រហូតមកដល់ពេលនេះ បណ្ដាអង្គការយុវជននៅខេត្ត Bac Ninh កំពុងជំរុញ ខ្លាំងររាល់សកម្មភាព៖ ថ្ងៃសៅរ៍ស្ម័គ្រចិត្ត ថ្ងៃអាទិត្យខៀវ ​ដាំដើមឈើ…។ល។ ជាពិសេស ក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅ ឆ្នាំ​២០១៣ យុវវ័យខេត្ត Bac Ninh បានអនុវត្តសំណង់យុវជនចំនួន២​ ថ្នាក់ខេត្ត ​នោះគឺ៖ ត្រួយត្រាយប្រលាយ
នៅឃុំ Minh Tan ស្រុក Luong Tai និង នៅ Hien Luong ទី៤ ឃុំ Viet Hung ស្រុក Que
Vo ពិគ្រោះយោបល់និងជួយឧបត្ថម្ភអោយបេក្ខជនប្រឡងចំនួនជាង៩ពាន់​នាក់ 
ក្នុង​ការប្រឡងចូលមហាវិទ្យាល័យ សាលាជាន់ខ្ពស់ ឆ្នាំ ២០១៣…។ល។ ​បង 
Duong Ngoc Duyen លេខាគណះកម្មាធិការសមគមយុវជនឃុំ Khac Niem ទីក្រុង 
Bac Ninh បានចែករំលែកថា៖ 

          “ ពេលអនុវត្តរាល់ខ្លឹមសារធ្វើសកម្មភាព ក៏ដូចជា អនុវត្តសំណង់​យុវ​ជន​
នានា គឺ​កម្មាភិបាល សមាជិកសមាគមយុវជនរបស់ឃុំ សុទ្ធ​តែ​ដោយក្តី សប្បាយ រីករាយតាមស្មារតីទទួលខុសត្រូវខ្ពស់ ​សកម្មចូលរួម រួម​ចំណែកចូលក្នុងការក
សាងជនបទថ្មី។ ”

យុវវ័យខេត្ត Bac Ninh រួមដៃកសាងជនបទថ្មី - ảnh 2
យុវវ័យខេត្ត Bac Ninh រួមដៃកសាងជនបទថ្មី(VOV)

          បណ្ដាការរួមវិភាគទានរបស់យុវវ័យខេត្ត Bac Ninh បានបង្កើតឡើង​ការផ្លាស់ ប្តូរសកម្មជាច្រើន ក្នុងជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់ភូមិសាស្ត្រខេត្ត ជួយ
ឧបត្ថម្ភបណ្ដាតំបន់សម្រេចរាល់គោលដៅអំពីការកសាង​ជនបទថ្មី។ លោក Duong
 Duc Dung នៅភូមិ Doai ឃុំ Khac Niem ទីក្រុង Bac Ninh បានអោយដឹងថា៖

          “ យុវវ័យខេត្ត Bac Ninh បានមានកម្មវិធីជាក់ស្ដែងជាច្រើន រួមដៃ​ជាមួយបក្ស  រដ្ឋអំណាច ក្នុងការកសាងជនបទថ្មី។ ឈានទៅមុខ នោះគឺកម្មវិធីដាំដើម ឈើ បៃតង និងអន្លងអគ្គីសនីទៅដល់បណ្ដាតំបន់ឆ្ងាយដាច់ស្រយាល…។ល។”

          តាមរយះបណ្ដាសកម្មភាពស្ម័គ្រចិត្តរបស់​សម្ព័ន្ធយុវជនខេត្ត Bac Ninh ប្រជា ជនជឿជាក់ថា៖ ជំនាន់វ័យក្មេងមួយដ៏​សកម្ម ច្នៃប្រឌិតថ្មី ធ្វើការតាម វិន័យ និង ប្រសិទ្ធិភាព ធ្វើអស់ពីកម្លាំងកាយ​ចិត្តរបស់ខ្លួន​ដើម្បីជនគ្រប់រូប ការរួមដៃ របស់ជំ
នាន់ វ័យក្មេងខេត្ត Bac Ninh ដោយសារបណ្ដាសំណង់ ការងារជាក់ស្ដែង  បានរួមចំ ណែកជាមួយរដ្ឋអំំណាច និងប្រជាជនក្នុងតំបន់អនុវត្តកម្មវិធីកសាងជនបទថ្មីប្រកប
ដោយប្រសីទ្ធិ​ភាព៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ