យុវវ័យខេត្ត Lai Chau រួមដៃកសាងជនបទថ្មី

(VOV)_ឈានទៅមុខ ច្នៃប្រឌិត​ នេះគឺជាចំណុចលេចធ្លោនៃកម្លាំងយុវជនខេត្ត
 Lai Chau (ភាគខាងជើងវៀតណាម) ក្នុងការអនុវត្តកម្មវិធីគោលដៅជាតិ កសាង
ជនបទថ្មី។ ដោយមាន​សមិទ្ធិផលរបស់ខ្លួន សមាជិកសម្ព័ន្ធសមាគមយុវជនខេត្ត
បានរួមចំណែកយ៉ាងសកម្ម ក្នុងការសម្រេចបទដ្ឋាននានាអំពីកសាងជនបទថ្មី។

យុវវ័យខេត្ត Lai Chau រួមដៃកសាងជនបទថ្មី - ảnh 1
យុវវ័យខេត្ត Lai Chau រួមដៃកសាងជនបទថ្មី

​  San Thang ​ជាឃុំ១​ក្នុងចំណោមឃុំដំបូងរបស់​ខេត្តLai Chau  សម្រេចបានបទ
ដ្ឋានអំពីជនបទថ្មី។ ឃុំទទួលបានសមិទ្ធិផលទាំងនេះ ដោយសារមាន​​ការចូលរួម
យ៉ាងសកម្មរបស់រដ្ឋអំណាច និង​ប្រជាជនក្នុងតំបន់​ ក៏ដូចជាការរួមវិភាគទានរបស់
បណ្ដា​សមាជិកសម្ព័ន្ធសមាគមយុវជនទៀតផង។ ដោយមានភូមិ​ចំនួន៥ ជនជាតិ
ចំនួន៥ ហើយដើម្បីប្រជាជនចូលរួមនេះ នាគ្រាដំបូងអនុវត្តកម្មវិធី បណ្ដាសមាជិក
សម្ព័ន្ធសមាគមយុវជនឃុំបានសកម្ម ស្ម័គ្រចិត្តឈានទៅមុខក្នុងការឃោសនា
ចលនាប្រជាជនយល់និងធ្វើតាម​ការផ្តួចផ្តើមគំនិត គោលនយោបាយរបស់បក្ស ​
និងរដ្ឋ​អំពីកម្មវិធីគោលដៅជាតិ កសាងជនបទថ្មី។ ក្នុងរយៈពេល៤ឆ្នាំលាតត្រដាង
អនុវត្ត ​សមាជិកសម្ព័ន្ធសមាគមយុវជនចំនួនជាង២០០នាក់ ក្នុងឃុំ បានចូលរួមការ
ជួសជុល​កែលំអរផ្លូវគមនាគមន៍ ព្រែកប្រឡាយ ធ្វើអនាម័យ អនុវត្តបណ្ដារូប
សណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច ​ដើម្បីប្រជាជនធ្វើតាម។ បង Do Van Thanh លេខាធិ
ការសម្ព័ន្ធសមាគមយុវជនឃុំ ​San Thang បានចែករំឡែកថា៖

“ យើងខ្ញុំបានអំពាវនាវអោយសមាជិកសម្ព័ន្ធសមាគមយុវជនគ្រប់រូបចូលរួម
ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើផ្លូវគមនាគមន៍ជនបទ …លៗ។ ក្នុងឆ្នាំ២០១៥នេះ  គណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធសមាគមយុវជនឃុំបានចលនាសមាជិកទាំង
ឡាយ រក្សារគោលដៅដែលទទួលបាន ខំប្រឹងប្រែងសម្រេចរាល់គោលដៅ
នៅសេសសល់ ដើម្បីសម្រេចបទដ្ឋានទាំង១៩អំពីការកសាងជនបទថ្មី។”

យុវវ័យខេត្ត Lai Chau រួមដៃកសាងជនបទថ្មី - ảnh 2
យុវវ័យខេត្ត Lai Chau រួមដៃកសាងជនបទថ្មី

ស្រុក Sin Ho ជាតំបន់មួយក្នុងចំណោមតំបន់ក្រីក្រ លំបាកបំផុតរបស់ខេត្ត Lai
Chau  ។នាបច្ចុប្បន្ន មិនទាន់មានឃុំណាទទួលបានបទដ្ឋានអំពីជនបទថ្មីទេ។ ប៉ុន្តែ 
​ឃុំចំនួន២១ របស់ស្រុក ទទួលបានបទដ្ឋានចំនួន៩/១៩ អំពីការកសាងជនបទថ្មី។ 
ដើម្បីរួមសហការជាមួយរដ្ឋអំណាចក្នុងតំបន់ ជំរុញខ្លាំងល្បឿនកសាងជនបទថ្មី ​
កម្លាំង​សមាជិកសម្ព័ន្ធសមាគមយុវជន ស្រុក Sin Ho បានបង្កើនសមាជិកទៅដល់
បណ្ដាឃុំ​លំបាកជាពិសេស រួមសហការជាមួយប្រជាជនក្នុងតំបន់ ប្រមូលផ្តុំជួស
ជុល កែលំអរផ្លូវ​គមនាគមន៍ អនាម័យភូមិ…លៗ បង Dong Minh Thang លេខាធិ
ការរង ​សម្ព័ន្ធសមាគមយុវជនស្រុក Sin Ho បានអោយដឹងថា៖

“ ក្រៅពីការជួសជុលកែលំអរផ្លូវក្នុងភូមិនេះ យើងខ្ញុំនៅអំពាវនាវអោយ​សមាជិក​
សម្ព័ន្ធ​សមាគមយុវជនជួយឧបត្ថម្ភ ធ្វើផ្ទះសំរាប់គ្រួសារក្រីក្រ តាមកម្មវិធី ១៦៧
 របស់រដ្ឋា​ភិបាល និងរួមសហការជាមួយធនាគារគោលនយោបាយ បង្កើនប្រ
ភពទុនកម្ចីអោយ​សមាជិកសម្ព័ន្ធសមាគមយុវជន ដោយមានបំណុលហួសការបរិច្ឆេទសងគឺ៤១ពាន់លានដុង។ នាពេលខាងមុខនេះ យើងខ្ញុំប្រមូលផ្តុំចូលក្នុង
រូបសណ្ឋានយុវជនជនបទ និងបន្ត​កសាងផ្លូវយុវជនជនបទថ្មី…លៗ ”

នាពេលកន្លងទៅ​កម្លាំងយុវជនខេត្ត Lai Chau បានរៀបចំវគ្គ​ពិនិត្យ ​ព្យាបាលជំងឺ​
ដោយឥតគិតថ្លៃជាច្រើនសំរាប់ អោយជនរួមជាតិនៃបណ្ដាជនជាតិ នៅតំបន់ព្រៃ
ភ្នំ ឆ្ងាយ​ដាច់ស្រយាលទៀតផង។ ទន្ទឹមនឹងនោះ បណ្ដាសមាជិកសម្ព័ន្ធសមា
គមយុវជនខេត្តនៅ​ជួសជុល និងកសាងផ្ទះថ្មីសំរាប់បណ្ដាគ្រួសារគោលនយោ
បាយ មានស្ថានភាពលំបាក  អគារវប្បធម៌ភូមិ…លៗ បង Nguyen Dinh Toan
លេខាធិការសម្ព័ន្ធសមាគម​យុវជនខេត្ត Lai Chau បានអោយដឹងថា៖

“ អង្គភាពគំរូដែល មានសម្ព័ន្ធសមាគមយុវជនចូលរួមការកសាងជនបទថ្មី គឺឃុំ
   Binh Lu ស្រុក Tam Duong ឃុំ San Thang ទីក្រុង Lai Chau ឃុំ Muong Than ស្រុក
 Than Uyen ។ យើងខ្ញុំបានបំផុសចលនា កសាងជនបទថ្មី ដោយ​ សមាជិក​សម្ព័ន្ធ
សមាគមម្នាក់ៗ មានសកម្មភាពជាក់ស្ដែងរៀងៗខ្លួន ដើម្បីអបអរសាទរមហាសន្និ
​បាតបក្សភាគគ្រប់ជាន់ថ្នាក់។”

កសាងជនបទថ្មីជាការផ្តួចផ្តើមគំនិត មានចរិតលក្ខណះយុទ្ធសាស្ត្រ ដើរតួនាទី
ដ៏​សែនសំខាន់ របស់បក្ស រដ្ឋ សំដៅអនុវត្តសេចក្ដីសម្រេចចិត្តស្ដីពី កសិកម្ម
 កសិករ ជនបទ។ ដូច្នេះ ការកសាងជនបទថ្មីជាភារកិច្ចរបស់ប្រព័ន្ធនយោបាយ
ទាំងមូល របស់សង្គមទាំងមូល ហើយយុវជនជាកម្លាំងឈានទៅមុខ។ ដោយ
បានឈានទៅមុខក្នុងសកម្មភាពនានា នៃការកសាងជនបទថ្មី យុវជនខេត្ត Lai
Chau បាននិងកំពុងអះអាងនូវតួនាទី​របស់ខ្លួន ​រួមចំណែកចូលក្នុងការអភិវឌ្ឍន៍
រួមរបស់ខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ