រួចផុតពីភាពក្រីក្រ

  (VOV)_ដោយមានទិសស្លោក÷ មកដល់គ្រប់ច្រកល្ហក គោះទ្វាផ្ទះនិមួយៗ នា
បច្ចុប្បន្ន រដ្ឋអំណាចខ័ណ្ឌទី៥ ទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) បាន
សម្រេចគោលដៅកាត់បន្ថយភាពក្រីក្រ​ ដំណាក់កាល២០១៤-២០១៥ មុនកាល
កំណត់១ឆ្នាំ។​
 រួចផុតពីភាពក្រីក្រ - ảnh 1
រដ្ឋអំណាចខ័ណ្ឌទី៥ ទីក្រុងហូជីមិញ
ជួយឧបត្ថម្ភប្រជាជនរួចផុតពីភាពក្រីក្រ(hochiminhcity.gov.vn)

          ចំពោះបណ្ដាគ្រួសារក្រីក្រនៅខ័ណ្ឌទី៥ ទីក្រុងហូជីមិញ សមាជិកនៃ ក្រុមស្វ័យ
គ្រប់ គ្រងរួចផុតពីភាពក្រីក្រ នៅបណ្ដាទីប្រជុំជន បានក្លាយទៅជាសមាជិកជិតស្និទ្ធិ
 ក្នុងគ្រួសារ។ ក្រុមនេះ​ត្រូវបាន​​បង្កើតឡើងគឺសំដៅ​ជួយឧបត្ថម្ភ​គ្រួសារ​ក្រីក្រនានា
នៅក្នុងតំបន់។ បណ្ដាសមាជិកបានធ្វើ​ការងារតាម​ទិសស្លោក​÷ មកដល់គ្រប់ច្រក
ល្ហក  គោះទ្វាគ្រប់ផ្ទះ ដើម្បីក្តាប់ជាប់សភាពការណ៍ និងនាំចេញវិធានការ​ជួយ ឧបត្ថម្ភជាក់ស្ដែង សមស្រប ​ជាមួយគ្រួសារក្រីក្រនិមួយៗ។ ទន្ទឹមនឹងនោះ ​ក្រុមក៏
បាន រៀបចំបណ្ដាសកម្មភាព​សហគមន៍ ដើម្បីបណ្ដាសមា​ជិកចែករំលែក​បទពិ
សោធន៍ របៀប​ប្រកបរបររកស៊ីក្នុងការតស៊ូ​រួចផុតពីភាពក្រីក្រ។ លោកស្រី ​Nguyen
Thuy Phuong ប្រធានក្រុមស្វ័យគ្រប់គ្រងកាត់បន្ថយភាពក្រីក្រ​​បាន​អោយដឹងថា÷

          “ យើងខ្ញុំពិនិត្យមើលតម្រូវការរបស់គ្រួសារ ហើយពីនោះអំពាវនាវការ​ជួយ​ឧបត្ថម្ភពីសម្បុរសជន​។ ប្រសិនបើមានការងារណាមិនអាចដោះស្រាយ​ដោយ​ខ្លួនឯងបាន យើងខ្ញុំប្រគល់ជូនអោយរដ្ឋអំណាចថ្នាក់លើដើម្បីមាន​ទិស​ដៅដោះ
ស្រាយ។ក្រុមស្វ័យគ្រប់គ្រងរបស់យើងខ្ញុំមានមូលនិធិជួយឧបត្ថម្ភ​បណ្ដាគ្រួសារ លំបាកពិសេសដោយឡែក។”

      តាមរយៈប្រភពមូលនិធិជាច្រើន ដែលក្នុងនោះមានមូលនិធិកាត់បន្ថយភាព
ក្រីក្ររដ្ឋអំណាច ខ័ណ្ឌទី៥ បានអោយគ្រួសារចំនួន១២៤គ្រួខ្ចី ទុន​ចំនួនជិត១,៧
ពាន់​លានដុង …លៗ។ គ្រួសារលោកស្រី Vo Thi Nhu នៅសង្កាត់ទី១៤ ​ជាគ្រួ
សារ​១​ក្នុងចំណោមគ្រួសារក្រីក្រ ដែលបានខ្ចីទុនដើម្បីបង្កើត​ការងារធ្វើ ដ៏ចីរភាព។
 លោកស្រី Vo Thi Nhu បានអោយដឹងថា÷

          “ មុននេះ ខ្ញុំលក់ម្កាក់ ត្របែក ជីវភាពរស់នៅមិនគ្រប់គ្រាន់ទេ។ ប៉ុន្តែ បាន
 ខ្ចី​ទុនពី គណកម្មាធិការកាត់បន្ថយភាពក្រីក្រ ខ្ញុំបានបង្កើតការងារធ្វើថ្មី ចីរភាព ជាង មានចំណូលខ្ពស់ជាង។ គ្រាដំបូងក៏មានការលំបាក ប៉ុន្តែដល់ឥឡូវនេះខ្ញុំក៏ ទិញផ្ទះបានហើយ។”

          ឥឡូវនេះ ជនជាច្រើននាក់ ​នៅខ័ណ្ឌ​ទី៥បាន​រួចផុត​ពីភាពក្រីក្រ​និងក្លាយ
ទៅ ជាអ្នកមានអាស្រ័យដោយមានការ​ជួយឧបត្ថម្ភ​​ខ្ចីទុនប៉ុណ្ណោះទេ ​គណៈកម្មា
ធិ ការកាត់បន្ថយភាពក្រីក្រខ័ណ្ឌទី៥បានរួមសហការជាមួយគ្រួសារ​ក្រីក្រនិ
មួយៗ  ដើម្បីណែនាំរបៀបអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនចំណូល ។ គណៈ​កម្មាធិការ កាត់បន្ថយភាពក្រីក្រ បានម្ចាស់ការចងសម្ព័ន្ធភាពជាមួយបណ្ដាអង្គភាព​អាជីវកម្ម​ មូលដ្ឋានផលិតកម្ម អាជីវកម្ម ដើម្បីឧទ្ទេសនាមការងារធ្វើ​សំរាប់​ពលករក្រីក្រ …លៗ

          នាបច្ចុប្បន្ន ខ័ណ្ឌទី៥ នៅសល់តែគ្រួសារក្រីក្រចំនួន១៨៥គ្រួប៉ុណ្ណោះដោយ
 កាត់បន្ថយ​បាន២០% បើប្រៀបនឹងរយៈពេលដើមឆ្នាំ ។ លោកស្រី Han Canh ប្រធានការិយាល័យការងារ​ យុទ្ធជនពិការ និងសង្គមកិច្ចខ័ណ្ឌទី៥ បានអោយ
ដឹងថា÷ ​នាពេល​ខាងមុខនេះ ខ័ណ្ឌនឹង​បន្តលើកកំពស់ចំណេះដឹង​សំរាប់ប្រ
ជាជន ​ដើម្បី​លើកស្ទួយជីវភាពរស់នៅតទៅទៀតនិងបន្តជំរុញខ្លាំងការជួយ
ឧបត្ថម្ភ  ថែទាំសំរាប់ជនក្រីក្រ÷

          “ នាបច្ចុប្បន្ន នៅខ័ណ្ឌទី៥ នៅមានគ្រួសារក្រីក្រ លំបាកមួយចំនួន​ជាច្រើន​
 ដូច្នេះ យើងខ្ញុំ​បន្តជួយឧបត្ថម្ភ។ ចំពោះបណ្ដាជន​ចាស់ជរាគ្មានអ្នកថែទាំ ​គ្មាន
​ចំណូល យើងខ្ញុំ​បន្តគាំពារជាប្រចាំ។ ចំពោះកុមារ ​គឺយើងខ្ញុំនឹងផ្តល់​​អាហាររូប ករណ៍សំរាប់ពួកគេ …លៗ”

          អាស្រ័យដោយមានការខំប្រឹងប្រែងរបស់គណៈកម្មាធិការកាត់បន្ថយភាព
ក្រីក្រ នៃខ័ណ្ឌទី៥ និង​ក្រុមស្រ័យគ្រប់គ្រងការកាត់បន្ថយភាពក្រីក្រ​​ខ័ណ្ឌទី៥
 ជាតំបន់ ដើមដំបូងក្នុងទីក្រុងបានសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រ ដំ
ណាក់ កាល ២០១៤-២០១៥ មុនកាលកំណត់១ឆ្នាំ។ បណ្ដារបៀប​ធ្វើល្អ ​រូប​សណ្ឋានកាត់បន្ថយភាពក្រីក្រមានប្រសិទ្ធិភាព​នេះរបស់ខ័ណ្ឌទី៥ នឹងបន្តបាន​
ទីក្រុង​ពិភាក្សានិងបើកទូលាយ ទៅកាន់ខ័ណ្ទទាំង២៣ក្នុងទូទាំងទីក្រុងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ