រដូវអំណោយផលនៅលើវាលស្រែស្រុក Lak

(VOVWORLD) - នៅតាមបណ្ដោយមាត់ទន្លេ Krong Ana គឺជាវាលស្រូវរាប់ពាន់ហិកតានៅតាមឃុំចំនួន ៣ គឺ៖ ឃុំ Buon Triet, Dak Lieng, Buon Tria ស្រុក Lak, ខេត្ត Dak Lak ។ កន្លែងនេះត្រូវបានចាត់ទុកថាជាជង្រុកស្រូវនៅតំបន់ Tay Nguyen តាំងពីយូរណាស់មកហើយ។ ក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ ប្រជាកសិករនៅស្រុក Lak ខេត្ត Dak Lak មានអារម្មណ៍សប្បាយរីយរាយណាស់ ខណៈពេលដែលឆ្នាំនេះ ស្រូវអំណោយផលផង ហើយមានតម្លៃខ្ពស់ទៀតផង។

 

 

រដូវអំណោយផលនៅលើវាលស្រែស្រុក Lak - ảnh 1សកម្មភាពប្រមូលផលស្រូវរបស់ប្រជាកសិករ

ក្នុងការបង្កបង្កើនផលរដូវប្រាំងឆ្នាំនេះ ស្រុក Lak ខេត្ត Dak Lak បានដាំដំណាំស្រូវជាង ៥ ៣០០ ហិកតា ហើយភាគច្រើនគឺនៅតាមឃុំ៖ Buon Triet, Dak Lieng, Buon Tria។ អាកាសធាតុអំណោយផល បានជាស្រូវលូតលាស់ល្អ ដោយផ្ដល់ទិន្នផលខ្ពស់។ ទន្ទឹមនឹងនេះ ប្រជាកសិករក៏បានជម្រុញការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យន្តកម្មផលិតកម្ម ដូច្នេះហើយ ការថែរក្សា និងការប្រមូលផលស្រូវកាន់តែមានប្រសិទ្ធិភាព។

ក្នុងរដូវបង្កបង្កើនផលឆ្នាំនេះ ក្រុមគ្រួសាររបស់លោកស្រី Nguyen Thi Phan នៅភូមិ Buon Tung 1 ឃុំ Buon Triet បានសាបព្រោះដាំដំណាំស្រូវពូជ Dai ក្រអូបលើផ្តៃដីជាង ៤ ហិកតា។ ឈ្មួញមកប្រមូលទិញនៅហ្នឹងវាលស្រែ ដូច្នេះហើយ ការប្រមូលផល និងលក់ដុំបានប្រព្រឹត្តទៅយ៉ាងរលូន។ លោកស្រី Nguyen Thi Phan  បានប៉ាន់ស្មានថា ក្នុងរដូវបង្កបង្កើនផលនេះ ក្រុមគ្រួសារលោកស្រីទទួលបានប្រាក់ចំណេញប្រមាណ ១៥០ លានដុង៖ “ក្រុមគ្រួសារនាងខ្ញុំបានដាំពូជស្រូវ Dai ក្រអូប ដោយទទួលបានបរិមាណផល ១,២ តោន / ៣៦០ ម៉ែត្រការ៉េ។ តម្លៃស្រូវនៅលើទីផ្សារឆ្នាំនេះគឺថ្លៃជាងឆ្នាំទៅមិញ ហើយឈ្មួញបានមកប្រមូលទិញទាំងអស់”។

នាប៉ុន្មានថ្ងៃនេះ ក្រុមគ្រួសាររបស់លោក Nguyen Cong Hung នៅភូមិ Me Linh ២ ឃុំ Buon Triet កំពុង ប្រមូលផលស្រូវយ៉ាងសស្រាក់សស្រាំ។ គ្រួសាររបស់លោកមានផ្ទៃដីវាលស្រែចំនួន ៥ ហិកតា ដោយបានដាំដុះពូជស្រូវ ST-24 អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ឆ្នាំនេះ ទន្ទឹមនឹងការដាំដំណាំស្រូវនោះ លោកក៏បានផ្ទេរប្ដូរផ្ទៃស្រែជិត ១៨០ ម៉ែត្រការ៉េ ទៅដាំដំណាំដំឡូងជ្វាវិញ។

សេចក្តីសប្បាយរីយរាយត្រូវបានកើនឡើងទ្វេដង នៅពេលដែលរដូវប្រមូលផលគ្នានេះ លោកទទួលបានបរិមាណផលដំឡូងជ្វាយ៉ាងច្រើន ក្នុងតម្លៃលក់ដុំគឺពី ៨ ០០០ ទៅ ១ ម៉ឺន ដុង / គីឡូក្រាម។ ទន្ទឹមនឹងនេះ ស្រូវក៏បានផ្តល់នូវបរិមាណផលខ្ពស់ណាស់ ក្នុងតម្លៃថ្លៃជាងរាល់ឆ្នាំ។ លោក Nguyen Cong Hung បានឲ្យដឹងថា៖ “ឆ្នាំនេះ យើងខ្ញុំទទួលបានបរិមាណស្រូវខ្ពស់ជាងមុន ពោលគឺទទួលបានពី ១,២ ទៅ ១,៣ តោន/ ៣៦០ មែត្រការ៉េ។ ឈ្មួញបានមកប្រមូលទិញស្រូវផ្ទាល់ក្នុងតម្លៃ ៦៧០០ ដុង/គីឡូក្រាម”

រដូវអំណោយផលនៅលើវាលស្រែស្រុក Lak - ảnh 2សកម្មភាពប្រមូលផលស្រូវរបស់ប្រជាកសិករ

ក្នុងនាមជាឃុំកសិកម្មសុទ្ធសាធ ដែលមានផ្ទៃដីដាំដំណាំស្រូវធំជាងគេនៅស្រុក Lak នោះ ក្នុងការបង្កបង្កើនផលរដូវប្រាំងឆ្នាំនេះ ឃុំ Buon Triet បានសាបព្រោះ ដាំដំណាំ ស្រូវទឹកជិត ២ ០០០ ហិកតា។ អាកាសធាតុអំណោយផល ប្រព័ន្ធធារាសាស្រ្តបានធានាប្រភពទឹកផ្គត់ផ្គង់ ដូច្នេះ ដើមស្រូវបានលូតលាស់យ៉ាងល្អ ដោយផ្តល់បរិមាណផលខ្ពស់។ បរិមាណផលជាមធ្យមគឺ ៩ តោន / ហិកតា។ ជាពិសេសពូជស្រូវមួយចំនួនដូចជា ST-24, ST-25 គឺទទួលបានបរិមាណផលខ្ពស់ ចាប់ពី ១២-១៣ តោន / ហិកតា។ ឈ្មួញបានមកប្រមូលទិញស្រូវផ្ទាល់ក្នុងតម្លៃពី ៥៨០០ ទៅ ៧០០០ ដុង/គីឡូក្រាម។ លោក Bui Manh Hai ប្រធានគណៈកម្មាធិការប្រជាជនឃុំ Buon Triet បានឲ្យដឹងថា៖ “ដោយមានការយកចិត្តទុកដាក់របស់រដ្ឋ ក្នុងការវិនិយោគលើខ្សែផ្លូវក្នុងឃុំ ក៏ដូចជាខ្សែផ្លូវតាមមូលដ្ឋាននានា ដូច្នេះហើយ ជួយសម្រួលដល់ប្រជាកសិករក្នុងការដឹកជញ្ជូនកសិផល។ ឃុំ Buon Triet មានប្រពៃណី បង្ករបង្កើនផលដោយរួមផ្សំបទពិសោធន៍ផង និងការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផងហើយមានការយកចិត្តទុកដាក់របស់សមាគមន៍លឹកទឹកចិត្តកសិកម្ម និងអ្នកវិទ្យាសាស្ត្រ។ ដូច្នេះហើយ ពូជស្រូវមួយចំនួនដែលប្រជាកសិករបានដាំដុះនៅមូលដ្ឋានខេត្តត្រូវបានពង្រីកប្រសិទ្ធភាព និងបរិមាណផលផងដែរ”។

ដើម្បីជួយសម្រួលប្រជាកសិករក្នុងការបង្ករបង្កើនផលប្រកបដោយ ចីរភាពនោះ វិស័យកសិកម្មស្រុក Lak បានរៀបចំសិក្ខាសាលា វគ្គហ្វឺកហ្វឹន ចែករំលែកបទពិសោធន៍អំពីបច្ចេកទេសកសិកម្ម ការជ្រើសរើសពូជ និងការកំចាត់សត្វល្អិតចង្រៃនិងជំងឺ។ ទន្ទឹមនឹងនេះ ស្រុក Lak ក៏បានជួយសម្រួល ការភ្ជាប់សហករណ៍ជាមួយអ្នកផ្គត់ផ្គង់គ្រាប់ពូជ ដែលមានកិត្យានុភាព និងបណ្ដាសហករណ៍ប្រមូលទិញកសិផល។ អាស្រ័យហេតុនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បរិមាណផលស្រូវតែងតែមានស្ថេរភាព ក្នុងតម្លៃខ្ពស់។  ទន្ទឹមនឹងដើមម្រេច និងកាហ្វេនោះ និងដើមស្រូវកំពុង ជាដំណាំដាំដុះស្នូលដែលនាំមកនូវប្រភពចំណូលប្រកបដោយស្ថិរភាពជណប្រជាជននៅស្រុក Lak ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ