របរចិញ្ចឹមឃ្មុំក្នុងព្រៃ U Minh Ha ក្នុងសម័យបច្ចេកវិទ្យា

(VOVWORLD) - របរចិញ្ចឹមឃ្មុំក្នុងព្រៃ គឺជារបរប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌជាតិរបស់ប្រជាជននៅតំបន់ព្រៃភ្នំ U Minh Ha (ខេត្ត Ca Mau)។ មនុស្សជំនាន់មុនៗជាច្រើនបានប្រមូលផ្ដុំបទពិសោធន៍ស្នូលៗដ៏មានតម្លៃ ដើម្បីជួយមនុស្សជំនាន់ក្រោយរក្សារបរនេះ។ នាបច្ចុប្បន្ន យុវជនដែលប្រកបរបរនេះមិនត្រឹមតែបានអភិរក្សប៉ុណ្ណោះទេ ថែមទាំងបានអនុវត្តន៍បច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍របរនេះទៀតផង។
របរចិញ្ចឹមឃ្មុំក្នុងព្រៃ U Minh Ha ក្នុងសម័យបច្ចេកវិទ្យា - ảnh 1Pham Duy Thai មានឆានែល Youtube មួយ ហើយលោកតែងតែបង្ហោះព័ត៌មានអំពីផលិតផល និងជីវភាពរស់នៅក្នុងស្រុកកំណើតរបស់ខ្លួននៅតំបន់ព្រៃឈើ U Minh Ha 

Pham Duy Thai (នៅឃុំ Khanh Thuan ស្រុក U Minh) មានអាយុ ២១ ឆ្នាំ ប៉ុន្តែលោកមានអតីតភាពការងារចាប់សំបុកឃ្មុំ អស់រយៈពេល ៦ ឆ្នាំហើយ។ Duy Thai មានឆានែល Youtube មួយ ហើយលោកតែងតែបង្ហោះព័ត៌មានអំពីផលិតផល និងជីវភាពរស់នៅក្នុងស្រុកកំណើតរបស់ខ្លួននៅតំបន់ព្រៃឈើ U Minh Ha ។ ជាក់ស្ដែងឃ្លីបវីដេអូភាគច្រើនបានបង្ហោះអំពីដំណើរចាប់អំបុកឃ្មុំដែលកំពុងជួយឱ្យឆានែលរបស់លោកមានអ្នកតាមដានជាង ១២ ពាន់នាក់។

នៅពេលចាប់ផ្តើមប្រកបរបរ ជារៀងរាល់ខែ Duy Thai រកបានទឹកឃ្មុំប្រមាណ ២០លីត្រប៉ុណ្ណោះ ប៉ុន្តែគ្មាននរណាម្នាក់ជួយទិញឡើយ។ យុវជនរូបនេះបានបង្ហោះឃ្លីបណែនាំអំពីទឹកឃ្មុំ U Minh Ha ទៅឆានែល Youtube "ការបបាញ់នៅព្រៃស្មាច់" របស់ខ្លួន។ អ្នកទស្សនាអាចឃើញសំបុកឃ្មុំ និងរបៀបចាប់ឃ្មុំផ្ទាល់ភ្នែក ដូច្នេះហើយ លោកអាចលក់បានទឹកឃ្មុំយ៉ាងងាយស្រួលជាង។ នៅពេលលក់ទឹកឃ្មុំតាមឆានែល Youtube ពីរបីដង Pham Duy Thai ដឹងថានេះគឺជាទិសដៅអភិវឌ្ឍរបរចាប់សំបុកឃ្មុំ៖ “ខ្ញុំមានចំណងចំណូលចិត្តធ្វើ Youtube ហើយនៅពេលទៅចាប់ឃ្មុំ ខ្ញុំតែងតែពាក់កាមេរ៉ាលើក្បាល។ ដូច្នេះហើយ ទស្សនិកជនអាចរួមដំណើរជាមួយខ្ញុំ។  នៅចុង បញ្ចប់នៃឃ្លីបនីមួយៗ ខ្ញុំបានប្រាប់អំពីលេខទូរស័ព្ទរបស់ខ្ញុំ សម្រាប់អតិថិជនដែលត្រូវការប្រើប្រាស់ទឹកឃ្មុំ។ ទឹកឃ្មុំទាំងអស់ដែលខ្ញុំរកបានពីមុនមក គឺមានលក់លើ Youtube តែប៉ុណ្ណោះ”។

បច្ចុប្បន្ននេះ Duy Thai កំពុងចិញ្ចឹមឃ្មុំក្នុងព្រៃ ៤០ ហិកតា ជាកម្មសិទ្ធិរបស់គ្រួសារ និងជួលពីអ្នកស្រុក។ ក្នុងរដូវប្រមូលផលទឹកឃ្មុំ លោកប្រមូលបានទឹកឃ្មុំជាង១០០ លីត្រក្នុងមួយខែ ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់ការបញ្ជាទិញឡើយ ។ ឆានែល Youtube របស់ Duy Thai ជួយលក់ទឹកឃ្មុំបានប្រមាណ ២០០ លីត្រក្នុងមួយខែជូនអ្នកភូមិទៀតផង។ ជាពិសេសយុវជនដ៏ស្វាហាប់រូបនេះ ក៏បានបង្កើតឧបករណ៍បាញ់ផ្សែងឯកទេស ដើម្បីជួយសម្រួលការចាប់សំបុកឃ្មុំផងដែរ។    ពីរបៀបចាប់សំបុកឃ្មុំតាមបែបប្រពៃណីតាមរយៈគប់ភ្លើងដែលអាចបណ្ដាលឲ្យមានភ្លើងឆេះព្រៃនោះ Duy Thai បានច្នៃប្រឌិតបំពង់បាញ់ផ្សែងចាប់សំបុកឃ្មុំមានភាពងាយស្រួល។ នៅតាមមូលដ្ឋាន ប្រជាជនតែងតែប្រើប្រាស់ចង្ក្រានធ្យូង ដូច្នេះ គ្រួសារនីមួយៗសុទ្ធតែមានកង្ហារតូចមួយ ដើម្បីជួយឱ្យចង្ក្រានឆាប់ឆេះ។ រូបភាព ភ្លើងកំពុងឆេះ ផ្សែងហុយឡើងពេលកង្ហារបើក បានបង្កើតគំនិតមួយសម្រាប់យុវជនរូបនេះ។ លោក Duy Thai បានឲ្យដឹងថែមទៀតថា៖ “ខ្ញុំយកស្លឹកចេកដាក់ក្នុងបំពង់នេះដើម្បីដុតជាមុនសិន ហើយបើកកង្ហារឲ្យផ្លុំផ្សែងចេញបានចំងាយប្រហែលពី ៣ ទៅ ៤ ម៉ែត្រ។ បើអាកាសធាតុមិនមានខ្យល់អាចបាញ់ផ្សែងរហូតដល់ ៥ ម៉ែត្រ។ បំពង់បាញ់ផ្សែងនេះជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ។ នៅរដូវរាំងស្ងួត ប្រសិនបើយើងប្រើប្រាស់ភ្លើងគុបគឺអាចបណ្ដាលឲ្យមានភ្លើងឆេះព្រៃផងដែរ”។

របរចិញ្ចឹមឃ្មុំក្នុងព្រៃ U Minh Ha ក្នុងសម័យបច្ចេកវិទ្យា - ảnh 2អ្នកស្រុកប្រើប្រាស់បំពង់បាញ់ផ្សែង

Duy Thai បានប្រើកំប៉ុងទឹកដោះគោដើម្បីច្នៃប្រឌិតកង្ហារសម្រាប់បំពង់បាញ់ផ្សែងប្រើប្រាស់ស្លឹកដូង និងស្លឹកចេកស្ងួតធ្វើជាវត្ថុធាតុដើមសម្រាប់បង្កើតផ្សែង។ បំពង់នេះមានគុណសម្បត្តិជាច្រើនដូចជា៖ ប្រើថ្មសាក បាញ់ចេញផ្សែងច្រើន និងឆ្ងាយជាង ជាពិសេសគឺជួយការពារព្រៃឈើ។ ទន្ទឹមនឹងនេះ Duy Thai បានចែករំលែករបៀបធ្វើបំពង់នៅលើ Youtube។ លោក Tran Chi Tai អ្នកភូមិម្នាក់បានវាយតម្លៃខ្ពស់ចំពោះគុណសម្បត្តិរបស់បំពង់បាញ់ផ្សែងរបស់លោក Duy Thai ដូច្នេះថា៖“បំពង់បាញ់ផ្សែងនេះពិតជាមានគុណសម្បត្តិណាស់ ពោលគឺជួយសន្សំសម្ចៃវត្ថុធាតុដើម ហើយអាចបាញ់ផ្សែងបានច្រើន ដើម្បីបណ្ដេញឃ្មុំចេញបីសំបុក។ ជាពិសេសគឺជួយបង្ការ ទប់ស្កាត់ភ្លើងឆេះព្រៃ ព្រមទាំងងាយស្រួលប្រើប្រាស់ទៀតផង”។

Pham Duy Thai បានឈប់រៀននៅថ្នាក់ទី៧ ហើយបានរស់នៅក្នុងទឹកដីស្រុកកំណើត។ លោកតែងតែព្យាយាមសិក្សាស្វែងយល់ពីរបរចាប់សំបុកឃ្មុំប្រពៃណី។ពីមនុស្សម្នាក់ដែលមិនស្គាល់អ្វីអំពី Youtube បានបង្កើតឆានែលមួយដែលមានអ្នកតាមដានជាង ១២ ពាន់នាក់ ។ ម្យ៉ាងទៀត ពីមនុស្សម្នាក់ដែលមិនស្គាល់អ្វីទាំងអស់អំពីគ្រឿងអេឡិចត្រូនិក ប៉ុន្តែយុវជនរូបនេះបង្កើតបំពង់បាញ់ផ្សែងឯកទេសដើម្បីចាប់សំបុកឃ្មុំ។ ជាពិសេស អ្វីដែល Duy Thai កំពុងធ្វើបានជួយផ្សព្វផ្សាយផលិតផលប្រចាំតំបន់ដី U Minh Ha ក៏ដូចជារួមចំណែកជួយប្រជាជនផ្សារភ្ជាប់ជាមួយរបរចាប់សំបុកឃ្មុំ រួមគ្នាអភិវឌ្ឍផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ