របរចិញ្ចឹមត្រី bỗng នៅស្រុក Bao Yen ខេត្ត Lao Cai
(VOVWORLD) - ស្រុក Bao Yen ខេត្ត Lao Cai ជាទឹកដីដែលមានមុខម្ហូបប្រចាំតំបន់ដ៏ល្បីល្បាញជាច្រើន។ នារយៈពេលកន្លងទៅ ស្រុកបានផ្តោតសំខាន់លើការអភិវឌ្ឍន៍ផលិតផលប្រចាំតំបន់ ដែលមានសក្តានុពលអភិវឌ្ឍន៍ទៅជាទំនិញមានតម្លៃសេដ្ឋកិច្ចខ្ពស់ ក្នុងនោះមានត្រី bỗng ផងដែរ។
នាំទឹកមកចិញ្ចឹមត្រី។ រូបថត៖ VOV |
ត្រី bỗng គឺជាប្រភេទត្រីដើម ដែលរស់នៅតាមដងទន្លេ Chảy ហើយត្រូវបានចាត់ទុកជាត្រីស្តេច។ ចាប់តាំងពីរាប់សិបឆ្នាំកន្លងទៅ ប្រជាជននៅតំបន់ Bao Yen បាននាំយកពូជត្រីនេះពីទន្លេ Chay ទៅផ្ទះចិញ្ចឹមវិញ។ យោងតាមអ្នកស្រុកបានឲ្យដឹងថា ត្រី bỗng ដែលបានរស់នៅក្នុងបរិស្ថានស្អាតគឺអាចរស់នៅបានរហូតដល់ ៥០ ឆ្នាំ ហើយមានទម្ងន់រហូតដល់ ២០ គីឡូក្រាម។ ត្រី bỗng លូតលាស់បានត្រឹមតែក្នុងទឹកថ្លា ដែលមានអុកស៊ីហ្សែនច្រើន និងគ្មានភក់នៅបាតស្រះ និងបឹង ដូច្នេះហើយ អ្នកចិញ្ចឹមត្រូវយកទឹកស្អាតពីជ្រោះចូលក្នុងស្រះ ហើយបូមទឹកពីលើចុះមកវិលជុំបង្កើតប្រភពអុកស៊ីហ្សែនសម្រាប់ត្រី។ ការចិញ្ចឹមត្រី bỗng ត្រូវបានចាត់ទុកថាជារបៀបធ្វើសេដ្ឋកិច្ចសមស្របជាមួយប្រជាកសិករជាច្រើន ព្រោះថាចំណីរបស់ពូជត្រី នេះ ភាគច្រើនជាស្លឹកឈើដែលងាយស្រួលរក ងាយស្រួលដាំដុះ និងផលិតផលសំណល់កសិកម្ម។ លោក Hoang Van Dat មកពីភូមិ Pit ឃុំ Luong Son បានឲ្យដឹងថា៖
“ចិញ្ចឹមត្រីនេះគឺងាយស្រួលណាស់ ហើយភាគច្រើនឲ្យវាស៊ីស្លឹកឈើ និងស្លឹកដំឡូងមី។ ត្រីគល់រាំងលក់បានតម្លៃ ១០ ម៉ឺនដុង/១គីឡូក្រាម ប៉ុន្តែត្រី bỗng មានតម្លៃផ្សេងពោលគឺមានតម្លៃចាប់ពី ២០ ម៉ឺន ទៅ ៣០ ម៉ឺនដុងក្នុង ១គីឡូក្រាម។ អាជ្ញាធរបានវិនិយោគ កម្មាភិបាលឃុំក៏បានពិនិត្យទឹក និងសិក្សាស្រះ បឹង ដូច្នេះហើយបងប្អូនប្រជាជននឹងនរចិត្តអនុវត្តន៍តាមដំណើរការចិញ្ចឹម ដែលត្រូវបានណែនាំផងដែរ”។
នាបច្ចុប្បន្ន ឃុំ Luong Son ស្រុក Bao Yen បានធ្វើការសាកពិសោធន៍គំរូចិញ្ចឹមត្រី bỗng ដោយអនុវត្តន៍ការបង្កាត់ពូជនៅហ្នឹងកន្លែង ដើម្បីអភិវឌ្ឍពូជត្រីនេះ។ កម្មវិធីនេះត្រូវបានអនុវត្តន៍ដោយមជ្ឈមណ្ឌលបង្កាត់ពូជជលផលខេត្ត សហការជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្រុក Bao Yen។ ក្រុមគ្រួសារចិញ្ចឹមត្រី bỗng ត្រូវបានជួយឧបត្ថម្ភកូនត្រីផង និងត្រូវបានកម្មាភិបាលនៅមជ្ឈមណ្ឌលបង្កាត់ពូជជលផលជួយណែនាំ បណ្តុះបណ្តាលបច្ចេកទេសផង។ លោក Hoang Van Chi នៅភូមិ Pit ឃុំ Luong Son ជាសមាជិកក្រុមគ្រួសារដែលចូលរួមក្នុងការចិញ្ចឹមត្រី bỗng បានចែករំលែកថា៖ “ខ្ញុំបានចុះឈ្មោះចូលរួមគម្រោង ហើយត្រូវបានរដ្ឋវិនិយោគអំពីត្រីពូជ។ តាមគម្រោងរិនិយោគរបស់រដ្ឋដូច្នេះ ខ្ញុំសប្បាយរីករាយណាស់”។
លោក Hoang Van Hung អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Luong Son ស្រុក Bao Yen បានឲ្យដឹងថា៖ “ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ឃុំក៏បានសុំយោបល់របស់ស្រុក ហើយបានអញ្ជើញស្ថាប័នមានសមត្ថកិច្ចមកធ្វើគម្រោង។ យើងខ្ញុំកំពុងអនុវត្តន៍គម្រោងមួយរយៈទៀត ហើយវាយតម្លៃក្រោយ។ ប្រើសិនបើត្រីលូតលាស់យ៉ាងឆាប់រហ័ស ហើយឆ្លើយតបនឹងតម្រូវការទីផ្សារ យើងខ្ញុំនឹងពង្រីកគម្រោងនេះយ៉ាងទូលំទូលាយផងដែរ”។
ចំណីសម្រាប់ត្រីភាគច្រើនជាស្មៅ និងស្លឹកដំឡូងមី។ រូបថត៖ VOV |
បច្ចុប្បន្ន ឃុំ Lương Sơn មានផ្ទៃដីចិញ្ចឹមវារីវប្បកម្មជាង ២០ ហិកតា ក្នុងនោះផ្ទៃដីចិញ្ចឹមត្រី bỗng មានទំហំជិត ១ ហិកតា។ គ្រួសារជាច្រើននៅស្រុក Bao Yen បានផ្លាស់ប្ដូរវាលស្រែទឹកដែលមិនសូវមានប្រសិទ្ធភាពមកជីកស្រះ និងចិញ្ចឹមត្រីប្រចាំតំបន់។ យោងតាមការធ្វើស្ថិតិ ស្រុក Bao Yen ទាំងមូលមានក្រុមគ្រួសារប្រមាណ ៣០០០ គ្រួបានចិញ្ចឹមត្រី bỗng ហើយភាគច្រើនគឺបនៅឃុំ Luong Son ដែលមានគ្រួសារជាង ១០០ គ្រួហើយផ្តល់ត្រីប្រមាណ ១០ តោនក្នុងមួយឆ្នាំ។ លោក Nguyen Van Nhat អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Bao Yen បានឲ្យដឹងថា៖ “ស្រុកបានកំណត់ថា ត្រី bỗng ស្រុក Bao Yen ក្លាយទៅជាផលិតផលទំនិញ។ ទោះជាយ៉ាងណាក៏ដោយ ត្រី bỗng មានតម្រូវការទឹកស្អាត ដូច្នេះហើយ ដើម្បីក្លាយទៅជាផលិតផល យើងខ្ញុំក៏បានតម្រង់ទិសដៅនៅឃុំ Luong Son និង Phuc Khanh ដោយជ្រើសរើសគ្រួសារណានៅជិតប្រភពទឹកស្អាតដើម្បីអនុវត្តន៍ផងដែរ”។
នាពេលអនាគតដ៏ខ្លីខាងមុខ ផលិតផលត្រី bỗng នៅឃុំ Luong Son នឹងត្រូវបានផ្ដល់វិញ្ញាប័នបត្រឃុំមួយផលិតផលមួយ (OCOP)។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ស្រុក Bao Yen លើកកំពស់តម្លៃកសិផល ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ផងដែរ៕