NGOC ANH -  
(VOVWORLD) - ភូមិ Chang Son ឃុំ Chang Son ស្រុក Thach That ទីក្រុងហាណូយគឺជាភូមិជាងឈើមួយក្នុងចំណោមភូមិជាងឈើបុរាណនៅ វៀតណាម។ អស់រយៈពេលរាប់រយឆ្នាំ មុខរបរជាងឈើនៅភូមិ Chang Son មិន ត្រឹមតែមិនសាបសូន្យប៉ុណ្ណោះទេថែមទៀតអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទៀតផង។ បណ្ដាផលិតផលនៃភូមិជាងឈើ Chang Son កំពុងដណ្តើមទីផ្សារ ធំៗជាជំហានៗក្នុងទូទាំងប្រទេស។
ទ្វារវត្ត Tay Phuong |
(VOVworld) – នាបច្ចុប្បន្ន អ្នកភូមិមិនដឹងច្បាស់លាស់ថា៖ មុខរបរជាងឈើនៅភូមិ Chang Son ត្រូវបានបង្កើតពីពេលណាឬនណាជាអ្នកប្រសូត្រមុខរបរនេះឡើយ ។ រឿងនិទានបានរៀបរាប់ថា៖ មុខរបរជាងឈើ Chang Son មានដើមកំណើតពី រជ្ជកាលបណ្ដាស្តេច Hung។ ភាពប៉ិនប្រសប់អស្ចារ្យនៃជាងឈើនៅភូមិ Chang Son បានធ្វើឲ្យអ្នកតាភ្នំ Tan Vien ត្រូវចុះពីលើភ្នំដើម្បីអញ្ជើញជាងឈើចាស់ Pho Ca San រួមជាមួយក្រុមជាងឈើពូកែបំផុតដើម្បីជួសជុលសាលាភូមិរបស់ខ្លួន។ ក្នុងសៀវភៅ «Du Dia Chi» របស់វីរៈជនវប្បធម៌ពិភពលោក Nguyen Trai ដែលត្រូវបានសរសេរនាសតវត្សទី ១៥ បានផ្តោតទៅលើមុខរបរជាងឈើនៅភូមិ Chang Son។ នាសតវត្សទី ១៦ សិប្បករមួយចំនួនភូមិ Chang Son ទទួលបាន សេចក្តីអញ្ជើញទៅកាន់ចិនដើម្បីចូលរួមក្នុងការកសាងបរមរាជរវាំងសំរាប់ រជ្ជកាលស្តេច Ming និង Qing។
លោក Nguyen Khac Tien សិប្បករមួយរូបនៅភូមិ Chang Son |
ផលិតផលជាងឈើនៅភូមិ Chang Son សម្បូរបែបណាស់ពីទូទ្វារដល់ ក្តារលើករាសីនៅវត្តសាលាភូមិនិងគ្រឿងសង្ហារឹម។ ផលិតផលវិសេសវិសាល មួយរបស់ភូមិ Chang Son គឺផ្លាកព្រលឹងដែលភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសនិយមចូលចិត្តណាស់។ លោក Nguyen Khac Tien សិប្បករមួយរូបនៅភូមិ Chang Son បានឲ្យដឹងថា៖
«នៅភូមិ Chang Son ការធ្វើផ្ទះឈើប្រពៃណីគឺល្បីឈ្មោះបំផុត។ ប្រសិនបើ កសាងផ្ទះបុរាណនៅវៀតណាម ខ្ញុំគិតថា៖ ជាងឈើនៅភូមិ Chang Son គឺពូកែ បំផុត។ ផ្ទះនិមួយៗទាមទាយ៉ាងហោចណាស់រយៈពេល ២ ឆ្នាំដើម្បីសម្រេចបាន ។ ជាងឈើពូកែនិសិប្បករនៅភូមិ Chang Son បានចូលរួមជួសជុលបណ្ដា កេតំណែលប្រវិត្តសាស្ត្រនៅទីក្រុងហាណូយដូចជា Van Mieu – Quoc Tu Giam វត្ត Ha វត្ត Sui និងវិហារ Bach ma។»
សិប្បរករជាងឈើភូមិ Chang Son បានបន្សល់ទុកនូវវណ្ណកម្មសិល្បៈស្អាត អស្ចារ្យបំផុតគឺព្រះពុទ្ធបដិមាឡាហាននិងក្រុមព្រះពុទ្ធបដិមានៅកេតំណែលជាតិ ពិសេសវត្ត Tay Phuong ស្រុក Thach That ទីក្រុងហាណូយ។ សិប្បករ Nguyen Khac Tien បានឲ្យដឹងថែមទៀតថា៖
«វត្ត Tay Phuong ត្រូវបានកសាងឡើងដោយសិប្បករភូមិ Chang Son។ ទោះបីជាត្រូវបានកសាង ៣០០ ឆ្នាំមុនក្តី ប៉ុន្តែ សរសរធំនិងចំណុចតភ្ជាប់សរសរនៅត្រូវបានរក្សល្អ។ បណ្ដាព្រះពុទ្ធបដិមានៅវត្ត Tay Phuong រូបសំណាកដូចជាមនុស្សពិត។ ទាមទាអស់មួយជីវិតដើម្បីឆ្លាក់ឡើងព្រះពុទ្ធមដិមាដូច្នេះ។ ឥឡូវ នេះ គ្មានអ្នកណាអាចធ្វើដូច្នេះទេ។»
សិប្បករមួយរូបនៅភូមិ Chang Son លោក Nguyen Van Vien |
ផលិរផលនៃភូមិ Chang Son វិសេសវិសាលដោយការតូបតែងប៉ិនប្រសប់ស្អាតអស្ចារ្យដែលទាក់ទាញអតិថិជននៅគ្រប់ទិសទីមកទិញទំនិញ ជាច្រើកុះករ។ ជាងឈើមួយរូបនៅភូមិ Chang Son លោក Nguyen Van Vien បានឲ្យដឹងថា៖
«ភូមិ Chang Son មានប្រៀបខ្លាំងខាងការតភ្ជាប់ចន្ទះឈើ។ ជាពិសេសគឺ យើងមិនត្រូវប្រើប្រាស់ដែកគោលទេ។ ឥឡូវនេះ យើងធ្វើតាមសំណើររបស់អតិថិ ជន។ យើងខ្ញុំមានអតិថិជនក្នុងទូទាំងប្រទេស។»
Chang Son ត្រូវបានសមាគមភូមិរបរវៀតណាមទទួលបានជា «ភូមិរបរ ប្រពៃណីគំរូបរបស់វៀតណាម»។ នាបច្ចុប្បន្ន មានមូលដ្ឋាននិងគ្រួសាររាប់រយគ្រួ ក្នុងភូមិ Chang Son ផលិតនិងធ្វើអាជីវកម្មរបរជាងឈើនេះ។ ភូមិ Chang Son ក៏រៀបចំផែនការភូមិរបរប្រេពៃណីមួយក្នុងនោះមានទីផ្សារទំនើបគ្រឿងសង្ហារឹមានគុណភាពខ្ពស់។ មកដល់ភូមិ Chang Son យើងអាចឃើញច្បាស់បរិយកាស ផលិតកម្មអូអរសស្រាក់សស្រាភូមិជាងឈើល្បីឈ្មោះបំផុតនៅវៀតណាម៕
NGOC ANH