របរដាំខ្ទឹមសនៅកោះ Ly Son

របរដាំខ្ទឹមសនៅកោះ Ly Son - ảnh 1
របរដាំខ្ទឹមសនៅកោះ Ly Son (VOV5)


(VOVworld) – ទោះបីជាស្ថិតនៅក្នុងមហាសាគរល្វឹងល្វើយ អាកាសធាតុដ៏ អាក្រក់ក្តី ប៉ុន្តែ ស្រុកកោះ ​Ly Son ចំណុះខេត្ត Quang Ngai (ភាគកណ្ដាល វៀតណាម) ត្រូវបានធម្មជាតិប្រទានឲ្យផលិតផលពិសេសដ៏ថ្លៃថ្លា។ នោះគឺជាខ្ទឹម សដែលមានរស់ជាតិឆ្ងាញ់និងគុណភាពខ្ពស់។

        Ly Son គឺជាកោះមួយដែលករកើតឡើងដោយសកម្មភាពរបស់ភ្នំភ្លើងអស់រយៈពេលរាប់លានឆ្នាំមុន។  កោះ  Ly Son ហើយជាស្រុកកោះតែមួយ គត់នៃខេត្ត Quang Ngai ដែលស្ថិតនៅចម្ងាយ ២៥ គីឡូម៉ែត្រ ពីដីគោក។ រៀបរាប់អំពីប្រភពដើមនៃភូមិរបរដាំខ្ទឹមសលើនោះនេះ លោក Dang Van Hien ជនចាស់ជរាមួយរូប​បានចែករំលែកថា៖

        «បណ្ដាអ្នកនេសាទដំបូងដែលមកកាន់កោះ Ly Son បានប្រឈមមុខ នឹងការលំបាកនិងជំងឺជាច្រើន។ តាមទំនៀមទំលាប់ប្រជាប្រិយ គេជឿជាក់ថា៖ ខ្ទឹមសរអាចព្យាបាលជំងឺច្រើនប្រភេទនិងបង្ការប្រឆាំងនឹងខ្មោចបិសាច។ ពីនោះ ប្រជាអ្នកនាសាទមានការផ្តើមគំនិតដាំខ្ទឹមស។ គេមិនដឹងថា៖ ខ្ទឹមសអាចសម ស្របនឹងដីធ្លីលើកោះយ៉ាងដូច្នេះទេដោយបង្កើតឡើងប្រភេទខ្ទឹមសដែលមានរស់ ជាតិពិសេសនៃកោះ Ly Son។»

        ស្រុកកោះ Ly Son មានផ្ទៃដីជិតនឹង ១០ ​គីឡូម៉ែត្រក្រឡា ប៉ុន្តែ ១/៣ ផ្ទៃដី ប្រើប្រាស់សំរាប់ការដាំខ្ទឹមស។ ការដាំខ្ទឹមសរមិនងាយស្រួលទេ។ លោក Truong Van Tien កសិករមួយរូបនៅឃុំ An Hai បានរៀបរាប់ថា៖

        «វាលស្រែក្របដណ្តប់ដោយខ្សាច់សរក្តី ប៉ុន្តែ នៅខាងក្រោម យើងខ្ញុំចាក់ដី bazan ដើម្បីដាំខ្ទឹម។ ខ្សាច់សរដែលត្រូវបានយកពីសមុទ្រនឹងជួយខ្ទឹមរីកមើម។ ដី bazan ធ្វើឲ្យខ្ទឹមនិងខ្ទឹមសនៅកោះ​ Ly Son មានរស់ជាតិពិសេសដែល មិនអាចរកឃើញនៅទីកន្លែងដទៃឡើយ។»

រដូវខ្ទឹមសអូសបន្លាយក្នុងរយៈពេលពី ៥ ដល់ ៦ ខែ នានិទាឃរដូវតែ ប៉ុណ្ណោះ ដោយហេតុនេះ ខ្ទឹមត្រូវបានដាំគួបផ្សំ។ ប្រជាកសិករជាច្រើន នៅទីនេះបានធ្វើមានពីការដាំខ្ទឹមនិងខ្ទឹមស។ គ្រួសារលោក Duong Van Giap គឺជាគ្រួសារដាំខ្ទឹមនិងខ្ទឹមសឆ្នើមបំផុតនៅកោះ Ly Son។ ដោយមានផ្ទៃដីដាំខ្ទឹម និងខ្ទឹមសរចំនួន ២៦ ហិកតា គ្រួសារលោកទទួលបានប្រាក់ចំណូលជិត ៥០០ លានដុងជារៀលរាល់ឆ្នាំ។ ទោះបីជាមានបទពិសោធន៍ជាច្រើនក្នុងរបរដាំខ្ទឹមសក្តី ប៉ុន្តែ ការព្រួយបារម្ភធំបំផុតចំពោះប្រជាកសិករដូចលោក Giap គឺបំរ៉ែ បំរួលអាកាសធាតុ។

        «អាកាសធាតុនៅទីនេះអាក្រក់ណាស់។ ប្រសិនបើ ភ្លៀងច្រើន នោះគឺរដូចខ្ទឹមសរឆ្នាំនេះចាត់ទុកបាត់បង់អស់។​ ដោយហេតុនេះ យើងខ្ញុំត្រូវ ថែទាំ ខ្ទឹមសរយ៉ាងម៉ត់ចត់។ យើងខ្ញុំត្រូវទៅពិនិត្យចម្ការជាប្រចាំហើយក្នុងពេល រកឃើញជំងឺលើខ្ទឹមសរ យើងខ្ញុំនឹងជូនដំណឹងឲ្យកម្មាភិបាលក្នុងសមាគមកសិករ ចុះទៅត្រួតពិនិត្យនិងស្វែងរកថ្នាំព្យាបាលភ្លាមមួយរំពិច។»

        តាមប្រជាកសិករនៅទីនេះថា៖ ក្នុងពេលដែលបាត់បង់រដូវ ពេលនោះ បណ្ដាមើមខ្ទឹមសដែលនៅសេសសល់លើវាលស្រែគឺជាខ្ទឹមសមានគុណភាពខ្ពស់​បំផុត។ នេះគឺជាប្រភេទខ្ទឹមសថ្លៃថ្នូរដែលពោរពេញទៅដោយជីរជាតិអាចធ្វើ «ខ្ទឹមខ្មៅ» ដើម្បីព្យាបាលជំងឺ។ ខ្ទឹមខ្មៅមានតំលៃ ៧ សែនដុងសំរាប់មួយ គីឡូក្រាម ខ្ពស់ ១០ ដងបើប្រៀបនឹងខ្ទឹមសរធម្មតា។

        ទោះបីជាប្រឈមមុខនឹងបំរ៉ែបំរួលអាសធាតុដ៏អាក្រក់ឬការលំបាកក្នុងអាជីវកម្មក្តីប៉ុន្តែប្រជាជននៅទីនេះមិនដែលគិតដល់ការបឡបង់ចោលមុខរបរនេះ ឡើយ។ ចំពោះប្រជាកសិករនៅកោះ​ Ly Son មុខរបរដាំខ្ទឹមសរនៅមានអត្ថន័យខាងព្រលឹងដែលបង្ហាញនូវការដឹងគុណ របស់កូនចៅចំពោះជីដូនជីតា ហើយ នាំផលិតផលពិសេសនេះឧទ្ទេសនាមដល់អតិថិជននៅក្នុងនិងក្រៅប្រទេស​ទៀត ផង៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ