រូបសណ្ឋានកសិកម្មស្អាតដោយមានទ្រង់ទ្រាយធំបំផុតនៅខេត្ត Yen Bai
(VOVWORLD) - ជាមួយការអភិវឌ្ឍកសិកម្មស្អាត ដែលគួបផ្សំនឹងការចិញ្ចឹមសត្វជាមួយការដាំដុះ ដំណាំ រូបសណ្ឋាននៃក្រុមហ៊ុនភាគហ៊ុនវិនិយោគអភិវឌ្ឍន៍កសិកម្ម “វាលទំនាបបៃតង ” (Binh nguyen xanh) នៅឃុំ To Mau ស្រុក Luc Yen ខេត្ត Yen Bai បានក្លាយ ទៅជាអាស័យដ្ឋានគួរអោយយកចិត្តទុកដាក់ចំពោះអ្នកចិញ្ចឹមសត្វនៅតាមតំបន់ព្រៃភ្នំ។ សូមអញ្ជើញលោកអ្នកនាងស្ដាប់អត្ថបទសរសេររបស់អ្នកយកព័ត៌មាន VOV ក្រោមចំណងជើងថា “រូបសណ្ឋានកសិកម្មស្អាតដោយមានទ្រង់ ទ្រាយធំបំផុត នៅខេត្ត Yen Bai”។
រូបសណ្ឋានកសិកម្មស្អាតរបស់ក្រុមហ៊ុន Binh nguyen xanh |
នាដើមឆ្នាំ២០១៧ ក្រុមហ៊ុន វាលទំនាបបៃតង បានសម្រេចបណ្ដាក់ទុនចំនួន ៣០ពាន់លាន ដុងទៅក្នុងការកសាងរូបសណ្ឋានកសិកម្មស្អាតនៅឃុំ To Mau ស្រុក Luc Yen ដែលក្នុងនោះផ្នែកហេដ្ឋារចនាសម្ព័ន្ធស្រូបយកពាក់កណ្ដាលដើម ទុន។ នោះគឺប្រព័ន្ធមួយ ដែលរួមមានតំបន់ចិញ្ចឹមគោក្របីទំនើបដោយផ្ទៃដីចំនួន៣ពាន់ ហិកតា តំបន់ចិញ្ចឹមជន្លេន តំបន់ដាំស្មៅដោយផ្ទៃដី១៥ ហិកតា និងតំបន់ដាំដើមក្រូចរាប់សិបហិកតា។ លោក Trinh Thanh Tung នាយក ក្រុមហ៊ុន បានថ្លែងថា៖
“ពេលដែលចាប់ផ្ដើមដំណើរការគម្រោងនេះ យើងខ្ញុំបានស្វែងយល់អំពីបទ ដ្ឋាន VietGap។ ចំពោះការចិញ្ចឹមសត្វគឺចាប់តាំងពីវិធីសាស្ត្រជ្រើសរើសកូនពូជរហូត ដល់វិធីសាស្ត្រថែទាំ យើងខ្ញុំសុទ្ធតែគោរពតាមការកំណត់។ ហើយចំពោះដើម ក្រូចវិញ គឺយើងខ្ញុំទិញដើមពូជពីវិទ្យាស្ថានដើមពូជ វៀតណាម ព្រមទាំងជ្រើស រើសដើមពូជល្អនៅស្រុក Luc Yen ទៀតផង”។
នាបច្ចុប្បន្ន ក្រុមហ៊ុន វាលទំនាបបៃតងបានចិញ្ចឹមនិងលក់ចេញគោក្របីចំនួន ១ពាន់ក្បាលជារៀងរាល់ឆ្នាំ។ គេបានជ្រើសរើសយ៉ាងហ្មត់ចត់នូវកូនពូជដែល មានសុខភាពល្អ រូបរាងស្អាត ហើយយកទៅចិញ្ចឹមនៅក្នុងក្រោលដោយគួបផ្សំនឹង ការចិញ្ចឹមនៅតាមវាលស្រែនិងបឹងទឹកសាបសិប្បនិម្មិតទៀតផង។ នៅទីនេះ បសុសត្វត្រូវបានចាក់វ៉ាក់សាំងបង្ការរោគយ៉ាងគ្រប់គ្រាន់ ក៏ដូចជាត្រូវបានថែទាំ តាមរបៀបវិទ្យាសាស្ត្រ ហើយធានាអនាម័យចំណីយ៉ាងដាច់ខាត ផងដែរ។ ដោយហេតុនេះ សត្វចិញ្ចឹមពីក្រុមហ៊ុន វាលទំនាបបៃតង ត្រូវបានអតិថិជននិយមចូល ចិត្តណាស់។ សត្វគោក្របីមានទម្ងន់ចាប់ពី៣០០ទៅ៧០០គីឡូក្រាម ត្រូវបានលក់ចេញ ពេលខ្លះក្នុងតម្លៃឡើងដល់ទៅ៨ហ្មឺន ដុងក្នុងមួយគីឡូក្រាម មិនត្រឹមតែបម្រើតម្រូវការ ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៅឯបរទេសទៀតផង។
គោក្របីត្រូវបានចិញ្ចឹមនៅក្នុងក្រោលទំនើបដែលមានតំបូល |
ចំពោះលាមកបសុសត្វ ចំណែកមួយនឹងត្រូវបានកែច្នៃដោយប្រព័ន្ធម៉ាស៊ីន អោយក្លាយទៅជាប្រភពចំណីដើម្បីចិញ្ចឹមជន្លេនលើផ្ទៃដីរាប់ពាន់ម៉ែត្រក្រឡា ដែលមានតម្លៃពី៣ហ្មឺនដុងក្នុងមួយគីឡូក្រាមឡើងទៅ។ ហើយចំណែកធំមួយ ទៀត នឹងត្រូវបានបញ្ជូនទៅដាក់អោយចម្ការដើមក្រូចដោយផ្ទៃដី១០០ ហិកតា។ លោក Trinh Thanh Tung បានអោយដឹងថែមទៀតថា៖
“ខ្ញុំនឹងអភិវឌ្ឍន៍ផលិតផលកសិកម្មរបស់ខ្លួនប្រកបដោយចីរភាព។ ពេល ដែលចាប់ផ្ដើមគម្រោងនេះ យើងខ្ញុំបានសម្រេចថា ផលិតផលរបស់ខ្លួនត្រូវជា ផលិតផលស្អាត អនាម័យ និងអនុវត្តន៍តាមបទដ្ឋានសរីរាង្គ”។
លោក Luong Van Hung កម្មករម្នាក់ដែលកំពុងធ្វើការនៅកសិដ្ឋានរបស់ ក្រុមហ៊ុន វាលទំនាបបៃតង បានអោយដឹងថា ក្រៅពីប្រាក់ចំណូលប្រមាណ៥លាន ដុងក្នុងមួយខែនោះ គឺលោកបានរៀនបទពិសោធន៍ជាច្រើនអំពីការចិញ្ចឹមសត្វ ដោយលក្ខណៈវិទ្យាសាស្ត្រ ដែលខុសប្លែកទាំងស្រុងបើប្រៀបធៀបនឹងការចិញ្ចឹម តាមគ្រួសារនិងខ្វះប្រសិទ្ធភាពរបស់ប្រជាជននៅតំបន់ព្រៃភ្នំ។ លោកបាន សំណេះសំណាលថា៖
“រូបសណ្ឋាននេះគឺសមស្របនឹងតំបន់នេះ ព្រោះថានៅទីនេះមានវាលស្មៅដ៏ ធំទូលាយ។ ចំណីអោយគោក្របី ភាគច្រើនគឺពោត។ ចំពោះលាមករបស់គោក្របីវិញ គឺយកទៅ ស្រោចដើមឈើទាំងអស់”។
នាបច្ចុប្បន្ន រូបសណ្ឋានចិញ្ចឹមសត្វដាំដុះដំណាំរបស់ក្រុមហ៊ុន វាលទំនាបបៃតង ជារូបសណ្ឋានកសិកម្មស្អាតដោយទ្រង់ទ្រាយធំបំផុតនៃខេត្ត Yen Bai។ មាន សមូហភាពនិងបុគ្គលជាច្រើននៅក្នុងខេត្តនិងតំបន់ជុំវិញ ក៏បានមកទស្សនា សិក្សាស្រាវជ្រាវដើម្បីបើកទូលាយថែមទៀត៕