រូបសណ្ឋានជនបទថ្មីនៅលេចឡើងឃុំ THANH VAN

(VOV)_​ទិដ្ឋភាពដ៏ស្រស់​ស្អាតប្រៀបដូចជា​ទីក្រុង ​ផ្ទះច្រើនជាន់ ទំនើប ផ្សារអ៊ូអរ  អាគារវប្បធម៏ស្អាតបាត និងផ្លូវចាក់ប៉េតុងទូលាយនានា។ ប្រជាជនគ្រប់រូបសុទ្ធតែ មានការពេញចិត្តចំពោះ​ជីវភាពរស់នៅ ការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់ជាន់
ថ្នាក់​។ នេះគឺជាសក្ខីភាពដ៏រស់រវើកអំពីការកសាងជនបទថ្មីនៅឃុំ Thanh Van ស្រុក 
Thanh Oai រដ្ឋធានីហាណូយ។

រូបសណ្ឋានជនបទថ្មីនៅលេចឡើងឃុំ THANH VAN  - ảnh 1
ឃុំ THANH VAN (http://nhanong.com.vn/)

          Thanh Van ជាឃុំ១ដែលដាំស្រូវជាសារវ័ន្តនៅ​ស្រុក Thanh Oai មានចម្ងាយពី
កណ្ដាល​រដ្ឋធានីហាណូយ​ជាង១៥គីឡូមែត្រ។ នាដើម​​បណ្ដា​ឆ្នាំ៩០ ​សតវត្សន៍ទី២០ ​
Thanh Van នៅជាឃុំក្រីក្រ។ ប៉ុន្តែ ​​២០ឆ្នាំក្រោយ មុខមាត់របស់ Thanh Van ​បានមាន
ភាពផ្លាស់ប្តូរជា​ច្រើន។ ដោយចំនួនប្រជាជន​៦ ៥០០នាក់​ក្នុងឃុំ ​គ្មានគ្រួសារក្រីក្រ
ណា១ឡើយ​ ភាគ​ច្រើនរកស៊ីបានផល​ល្អ កូនចៅបានទៅរៀន សូត្រ។ ប្រការគួរ
អោយរំលឹក​ដល់​នោះ​គឺសមិទ្ធិផលទាំងនេះសុទ្ធតែបានមកពីការផ្តួចផ្តើមគំនិត
កសាង​ជនបទថ្មី ​ដោយពាក្យស្លោក÷អ្វីៗទាំងអស់សុទ្ធតែពឹងផ្អែកទៅលើកម្លាំង
របស់ខ្លួន មិន​ចាំតែ​ប្រភពទុនវិនិយោគពីរដ្ឋឡើយ។ លោក Quang Van Thinh លេ
ខាគណៈកម្មាធិ​​ការ​​បក្ស​ឃុំ​ Thanh Van បានអោយដឹងថា÷

          “ ការផ្តើមគំនិតកសាងជនបទថ្មីនៅ Thanh Van ​មានតាំងពីបណ្ដាឆ្នាំ​៩០​សត
វត្សន៍ ទី២០មកម្លេះពេលដែល​ជីវភាពរស់នៅរបស់ប្រជាជននៅមាន​ការ​លំ​បាក​ជា
ច្រើន​ណាស់។​​ខ្ញុំគិតដ៏សាមញ្ញជនបទថ្មី​មានន័យថា​÷កាត់​បន្ថយ​ភាព​ក្រីក្រ។​​ជីវភាពរស់នៅរបស់ប្រជាជនទាំងខាង​សម្ភារះនិង​ស្មារតីត្រូវបានលើកស្ទួយ។​”

          កាលពីឆ្នាំ១៩៩១ នៃសតវត្តន៍មុន ឃុំ Thanh Van ​កសាងបានមូលនិធិកាត់
បន្ថយភាព​ក្រីក្រ ​ដោយមានទុនជាទឹកប្រាក់ចំនួន២០លានដុង និងអង្ករចំនួ​ន២០​
តោនតែប៉ុណ្ណោះ។ ដោយចំនួនទឹកប្រាក់នោះ ឃុំបានអោយកសិករខ្ចីដោយមិនគិត ការប្រាក់ ឃុំនៅទិញ​ពូជកូនឈើ ទិញឥដ្ឋជួយប្រជាជនកសាងផ្ទះនៅទៀតផង​។ ​ប្រភពទុននេះត្រូវបានបំពេញបន្ថែមជាបណ្ដើរៗ និងបានជួយប្រជាជន​ជាច្រើននាក់​ រួចផុតពីភាពក្រីក្រ។ ប្រការពិសេស​គឺឃុំបានឆាប់រៀបចំរចនា​ដីកសិកម្មឡើងវិញនិង 
កសាង វាលស្រែធំតាមទិសដោយផលិតទំនិញដ៏យូរអង្វែង​។ លោក Nguyen Chi
Tuyen ​មេភូមិ Bach Mao ឃុំ Thanh Van បានអោយដឹងថា÷

          “ ផ្ទះថ្មីៗទាំងឡាយ​ក្នុងភូមិសុទ្ធតែមកពីការធ្វើបដិវត្តន៍ដីធ្លី។ ប្រសិនបើគ្មាន បដិវត្តន៍នេះ បណ្ដា​គ្រួសារ​ក្នុងភូមិ​មិនអាច​កសាងបានផ្ទះថ្មីដូច្នេះទេ។”

          ​ដោយសារបណ្ដារបៀបធ្វើច្នៃប្រឌិតថ្មីនេះ Thanh Van បានប្រមូល​ទឹក​ប្រាក់
ចំនួន  ៦០០ពាន់លានដុងវៀតណាម ដើម្បីវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ​ជន
បទ ​មិនចាំបាច់ការជួយឧបត្ថម្ភ​ពីរដ្ឋទេ។ ដំណើរកសាង​ជនបទថ្មីនៅឃុំ Thanh Van បានធ្វើអោយតំលៃដីមួយហិកតាៗបានកើនឡើង​។ ​វាល​ស្រែ  Bo Nau របស់ ឃុំបានក្លាយទៅជាវាលស្រែធំ ដែលជំនាញដាំស្រូវគុណ​ភាព​ខ្ពស់ ដោយមាន ស្លាកសញ្ញាពាណិជ្ជកម្ម÷អង្ករ Bo Nau ​លើ​ទីផ្សារ។ ក្នុងការកសាងជនបទថ្មី រដ្ឋអំ
ណាច Thanh Van បានអនុវត្តបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន ដោយតម្លាភាព។ ការផ្តួចផ្តើមគំនិតនេះបានបង្កើតឡើងការស្រុះចិត្តគំនិត ប្រជាធិបតេយ្យ និងប្រជា
ជនជឿជាក់ទៅលើការដឹកនាំរបស់រដ្ឋ​អំណាចឃុំ។​ លោក Nguyen Tam Thanh អ្នក​
ឃុំ១នាក់បាន​អោយដឹងថា÷

          “ ប្រជាជនគាំទ្រយន្តការនេះទាំងស្រុង​ពីព្រោះថា​គេបានឃើញ​ផលប្រយោជ ជាក់ស្ដែងហើយ។​ ​ផ្លូវភូមិ ​គ្រប់ច្រកល្ហក​សុទ្ធតែបានចាក់បេតុងជួសជុលថ្មីយ៉ាងល្អ​។”         

          ពីប្រភពមូលនិធិកាត់បន្ថយភាពក្រីក្រមុននេះ នាបច្ចុប្បន្ន ប្រជាជនឃុំ Thanh Van បានស្ម័គ្រចិត្តរួមវិភាគទាន បង្កើតមូលនិធិ​ប្រយោជន៍​សាធារណះរបស់ឃុំ  ដោយ ទឹកប្រាក់ចំនួន៤៦ពាន់លានដុង។ ពីប្រភពទុននេះ ​Thanh Van បានក្លាយទៅ​ជាឃុំ​ដំ
បូង​បង្អស់​ក្នុងទូទាំងប្រទេស​មានប្រាក់ខែសំរាប់ជន​ចាស់ជរាជាកសិករ។ រូប សណ្ឋាន កសាងជនបទថ្មីរបស់ Thanh Van បាន​ក្លាយទៅជារូបសណ្ឋានគំរូ ។ រដ្ឋអំណាចមាន
ការទាក់ទងជិត​ស្និទ្ធជាមួយប្រជាជន។ និងបំណង​ប្រាថ្នារបស់ប្រជាជន អំពី​ជីវភាព​រស់នៅសម្បូររុងរឿងបានក្លាយទៅជាកំលាំងចលករដើម្បី Thanh Van ទទួល ជោគ ជ័យក្នុងការកសាងជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ