រូបសណ្ឋានទេសចរ Homestay ជួយលើកស្ទួយជីវភាពរស់នៅរបស់ ជនជាតិ Tay នៅខេត្ត Ha Giang
(VOVWORLD) - រូបសណ្ឋានទេសចរវប្បធម៌សហគមន៍ ឬអាចហៅបានថា homestay កំពុងតែ អភិវឌ្ឍន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ដោយឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ផង និងជួយផ្សព្វផ្សាយ ក៏ដូចជាអភិរក្សអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិក្នុង តំបន់ផងដែរ។ នៅភូមិ Tha ទីក្រុង Ha Giang ភាគខាងជើងវៀតណាម រូបសណ្ឋានទេសចរ homestay មិនត្រឹមតែនាំមកនូវបទពិសោធន៍គួរឲ្យចាប់ អារម្មណ៍សំរាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងជួយឲ្យប្រជាជនក្នុងតំបន់លើក ស្ទួយជីវភាពរស់នៅថែមទៀតផង។
គ្រួសារមួយនៅភូមិ Tha ដែលបើកសេវា homestay (រូបថត៖ VOV5) |
ភូមិ Tha មានចម្ងាយប្រមាណ៥គ.មពីមជ្ឈមណ្ឌលទីក្រុង Ha Giang ជា តំបន់ស្រុកស្រែមួយដែលមានសោភ័ណ្ឌភាពដ៏សុខសាន្តត្រាណ ជាមួយផ្ទះឈើ ផុតពីដីជាប់ៗគ្នានិងវាលស្រែខៀវស្រងាត់។ នេះជាទីកន្លែងរស់នៅតាំងពីយូរ ណាស់មកហើយរបស់ជនជាតិ Tay ដែលមានចំនួនប្រជាជនប្រមាណ៥០០នាក់។ ដោយត្រូវបានធម្មជាតិប្រទានឲ្យរមណីយដ្ឋានស្អាតអស្ចារ្យជាច្រើន រួមជាមួយ រតនសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់សហគមន៍ជនជាតិភាគតិចនោះ នាឆ្នាំ ២០០៧ ភូមិ Tha ត្រូវបានទទួលស្គាល់ថា ជាភូមិវប្បធម៌ទេសចរ។
មុនពេលបើកសេវា homestay អ្នកភូមិ Tha ចេះត្រឹមតែធ្វើស្រែ ដាំបន្លែ និងចិញ្ចឹមសត្វដើម្បីបម្រើតម្រូវការប្រើប្រាស់ក្នុងគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះ។ ដើម្បី រកប្រាក់ចំណូលបន្ថែម អ្នកភូមិជាច្រើនត្រូវឡើងភ្នំបេះបន្លែព្រៃ ដើម្បីយកមកដាក់លក់ នៅផ្សារ ប៉ុន្តែប្រាក់ចំណូលមិនខ្ពស់នោះទេ។ ចាប់តាំងពីបើកសេវាកម្មទេសចរ homestay មក ជីវភាពរស់នៅរបស់គ្រួសារជាច្រើនក្នុងភូមិមានការផ្លាស់ប្ដូរយ៉ាង សកម្មហើយ ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរប្រមាណពី១៥០០ដល់២០០០ នាក់មកទស្សនានិងស្នាក់នៅក្នុងភូមិ។ ការវាយតំលៃអំពីប្រសិទ្ធភាពនៃរូបសណ្ឋាន homestay នៅភូមិ Tha លោក Nguyen Van Thien លេខាគណៈកម្មការបក្សភូមិ Tha បានចាត់ទុកថា៖
“ចាប់តាំងពីពេលបើកសេវាកម្មទេសចរសហគមន៍មក គ្រួសារជាច្រើន ក្នុងភូមិមាន ប្រាក់ចំណូលបន្ថែមប្រមាណពី១០ដល់១៥លានដុងក្នុងមួយឆ្នាំ។ បើប្រៀបទៅនឹងការធ្វើកសិកម្មនោះ គឺការធ្វើអាជីវកម្មមានភាពងាយស្រួលជាង និង នាំមកនូវប្រាក់ចំណូលខ្ពស់ជាង។ យើងខ្ញុំក៏លើកទឹកចិត្តឲ្យប្រជាជនលក់កសិផល ឲ្យភ្ញៀវទេសចរនិងគ្រួសារធ្វើអាជីវកម្ម homestay ដើម្បីរកប្រាក់ចំណូលបន្ថែម ផងដែរ”។
ភ្ញៀវទេសចរអន្តរជាតិមកស្នាក់នៅជាមួយអ្នកភូមិ |
នាពេលមកដល់ភូមិ Tha ភ្ញៀវទេសចរនឹងមានឱកាសទៅទស្សនាសោភ័ណ្ឌ ភាពដ៏ស្រស់បំព្រង ហើយរស់នៅជាមួយអ្នកភូមិ ដើម្បីស្វែងយល់អំពីទំនៀម ទំលាប់នៃតំបន់នេះផងដែរ។ ដោយមានឧត្តមភាពទាំងខាងទេសភាពធម្មជាតិនិងអត្ត សញ្ញាណវប្បធម៌ ការអភិវឌ្ឍទេសចរសហគមន៍នៅភូមិ Tha បានក្លាយទៅជា ទិសដៅថ្មីនៅក្នុងការអភិវឌ្ឍទេសចរនៃទីក្រុង Ha Giang និយាយដោយឡែកនិង ខេត្ត Ha Giang និយាយរួម។ ជាពិសេស ក្រុមប្រឹក្សាប្រជាជនខេត្ត Ha Giang បានចេញផ្សាយគោលនយោបាយឧបត្ថម្ភការអភិវឌ្ឍទេសចរនៅក្នុងខេត្តទៀត ផង។ ចាប់តាំងពីពេលនោះមក ខេត្តបាន ខេត្តផ្ដល់ប្រាក់ឧបត្ថម្ភប្រមាណ៦០លានដុងជូនចំពោះគ្រួសារដែល ធ្វើអាជីវកម្ម homestay នីមួយៗ ដើម្បីវិនិយោគកសាងបន្ទប់ទឹកថ្មីដែលមិនបំពុល បរិស្ថាន ក៏ដូចជាទិញឧបករណ៍ថ្មីក្នុងផ្ទះ និងគូរប្លង់ស្ថាបត្យកម្មផ្ទះឡើងវិញ ជាដើម។ លោក Hoang Van Thuan គណៈកម្មាភិបាលនៃការិយាល័យវប្បធម៌ ផ្សព្វផ្សាយទីក្រុង Ha Giang បានឲ្យដឹងថា៖
“ជារៀងរាល់ឆ្នាំ ការិយាល័យវប្បធម៌ ផ្សព្វផ្សាយ តែងតែរៀបចំវគ្គបណ្ដុះ បណ្ដាលដើម្បីលើកកំពស់ចំណេះដឹងអំពីវិជ្ជាជីវៈសំរាប់គ្រួសារដែលធ្វើអាជីវកម្ម homestay នានា។ យើងខ្ញុំនឹងណែនាំអ្នកភូមិអំពីវិធីគ្រប់គ្រងនិងប្រតិបត្តិសេវាកម្មនេះដូច ជា៖ ការទទួលស្វាគមន៍ភ្ញៀវ ស្វែងយល់តម្រូវការរបស់ភ្ញៀវ និងការបម្រើភ្ញៀវ។ ក្រៅពីនោះ ក៏ជួយឧបត្ថម្ភអ្នកភូមិកសាងទួរទេសចរ និងរៀបចំសកម្មភាពដកយកបទ ពិសោធន៍ទៀតផង”។
រួមជាមួយនឹងការលើកស្ទួយគុណភាពនៃរូបសណ្ឋាន homestay ដែលមាន ស្រាប់ ទីក្រុង Ha Giang ក៏មានផែនការបើកទូលាយរូបសណ្ឋាននេះនៅក្នុងតំបន់ ផងដែរ។ តាមរយៈនោះ ស្ថាប័នមានសមត្ថកិច្ចនៃខេត្ត នឹងសហការគ្នាទៅត្រួតពិនិត្យ នៅតាមគ្រួសារនានាដែលមានលទ្ធភាពបើកសេវា homestay ហើយវិនិយោគទុន ឲ្យពួកគេអភិវឌ្ឍន៍ផលិតផលទេសចរដ៏វិសេសវិសាល ស្ដារឡើងវិញនូវការប្រកប មុខរបរប្រពៃណីដើម្បី ជួយប្រជាជនរកប្រាក់ចំណូលបន្ថែមនិងលើកស្ទួយជីវភាព រស់នៅរបស់ពួកគេផងដែរ៕