រូបសណ្ឋានផ្គត់ផ្គង់ទឹកស្អាតសំរាប់ជនបទនៅខេត្ត Bac Ninh


រូបសណ្ឋានផ្គត់ផ្គង់ទឹកស្អាតសំរាប់ជនបទនៅខេត្ត Bac Ninh - ảnh 1
រូបសណ្ឋានផ្គត់ផ្គង់ទឹកស្អាតសំរាប់ជនបទនៅខេត្ត Bac Ninh (VNA)

(VOVworld) – នាប៉ុន្នានឆ្នាំកន្លងទៅ ប្រភពទុននៃកម្មវិធីគោលដៅជាតិ
អំពីការផ្គត់ផ្គង់ទឹកស្អាតនិងអានាម័យបរិស្ថាន ខេត្ត Bac Ninh ភាគខាង
ជើង វៀតណាម បានជំរុញការផ្គត់ផ្គង់ទឹកស្អាតសមសម្របនឹងបទដ្ឋាន
អនាម័យដល់ ប្រជាពលរដ្ឋនៅជនបទ។ រហូតមកដល់ពេលនេះ កំរិតប្រជា
ពលរដ្ឋនៅជនបទ ប្រើប្រាស់ទឹកស្អាតទទួលបាន ៩៨%។

        អាស្រ័យដោយប្រភពទុ​នកម្ចីរបស់ធនាគារពិភពលោក (WB) និង
ប្រភពទុន សង្គមភាវូបនីយកម្ម គិតត្រឹមឆ្នាំ ២០១៥ បណ្ដាតំបន់ជនបទ
នៅខេត្ត Bac Ninh បានអនុវត្តគំការផ្គត់ផ្គង់ទឹកស្អាតចំនួន ៣៦ គំរោង
ការណ៍វិនិយោគសំរាប់ប្រជា ពលរដ្ឋចំនួន ៥០ ពាន់ ៥ រយគ្រួសារ។ បណ្ដា
គំរោងការនេះបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង លើកកំពស់គុណភាព
ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមចំណែក បង្រួញគំលាតរវាងជនបទ
និងនគរ ព្រមទាំង ផ្លាស់ប្តូរមនសិការរបស់ ប្រជាជននៅជនបទអំពី
អត្ថន័យនិងផលប្រយោផន៍នៃការប្រើប្រាស់ទឹកស្អាតនិង អនាម័យ
បរិស្ថាន។ លោក Nguyen Dang Khang នាយករងក្រុមហ៊ុន An Thinh
នៅស្រុក Tu Son ខេត្ត Bac Ninh បានឲ្យដឹងថា៖

        «ក្នុងដំណាក់កាលអនុវត្តនិងដាក់ឲ្យដំណើរការគំរោងការណ៍ យើង
ខ្ញុំបាន សហការជាមួយរដ្ឋអំណាចតំបន់ដើម្បីដោះស្រាយរាល់បញ្ហានៅ
សេសសល។ នាបច្ចុប្បន្ន យើងខ្ញុំបានផ្គត់ផ្គង់សំរាប់ភួមិទាំង ៦ នៅឃុំ
Tuong Giang ហើយធានា​ថា៖ គ្រួសារទាំងអស់ក្នុងឃុំអាចប្រើប្រាស់ទឹក
ស្អាត។»

        នាប៉ុន្មានឆ្នាំកន្លងទៅនេះ ខេត្ត Bac Ninh គឺជាខេត្តមួយដែលមាន
ល្បឿន អភិវឌ្ឍន៍សេដ្ឋកិច្ចខ្លាំង។ មជ្ឈមណ្ឌលឧស្សាហកម្មថ្មីនិងសហគ្រាស
ថ្មីជាច្រើន ត្រូវបានបង្កើត ដោយហេតុនេះ តម្រូវការប្រើប្រាស់ទឹកស្អាត
កាន់តែកើនឡើងពី មួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Anh Tuan អគ្គ
នាយករងក្រុមហ៊ុន បណ្តុះបណ្ដាលនិងបំពាក់គ្រឿងអគ្គិសនីទីក្រុងហា
ណូយដែលជាអង្គភាពកំពុង វិនិយោគចូលរោងចក្រចម្រោះទឹកនៅស្រុក
Thuan Thanh បានឲ្យដឹងថែមទៀត ថា៖                      

        «ក្នុងដំណើរការវិនិយោគចូលគំរោងការណ៍ យើងខ្ញុំឃើញថា៖ តម្រូវ
ការប្រើ ប្រាស់ទឹកស្អាតរបស់មជ្ឈដ្ឋានសហគ្រាសក៏ដូចជាប្រជាពលរដ្ឋគឺ
ធំណាស់ ក្នុងពេលដែលប្រភពទឹកស្អាតក្នុងតំបន់មានការខ្វះខាតច្រើន។
គណៈនាយកក្រុមហ៊ុនរួមជាមួយបណ្ដាវិនិយោគិនបានយល់ព្រមចូលរួម
គំរោងការសង្គម។ គំរោងការណ៍ផ្គត់ផ្គង់ទឹកស្អាតនៅខេត្ត Bac Ninh ត្រូវ
បានវិនិយោគតាមសេចក្តីសម្រេចចិត្តលេខ ៣១៨ ដោយមានគោលដៅ
គឺសង្គមភាវូបនីយកម្មដើម្បីជំរុញការអភិវឌ្ឍន៍ទីប្រជុំជន។»

        ដើម្បីសម្រេចគោលដៅដល់ដើមឆ្នាំ ២០១៧ អាត្រាប្រជាពលរដ្ឋនៅ
ជនបទចំនួន ១០០% បានប្រើប្រាស់ទឹកស្អាត នាពេលខាងមុខ ខេត្ត
Bac Ninh នឹងខំប្រឹងប្រែងសកម្មថែមទៀតក្នុងការវិនិយោគកសាង
បណ្ដារោងចក្រចំរោះទឹកស្អាត។ ទន្ទឹមនឹងនោះ ខេត្តនឹងប្រមូលផ្តុំទៅ
លើការបំផុលមជ្ឈដ្ឋានសហគ្រាសចូលរួមក្នុងការកសាងគ្រប់គ្រងនិង
ធ្វើអាជីវកម្មសំដៅកាត់បន្ថយការលំបាកក្នុងការវិនិយោគរបស់រដ្ឋ
ចំពោះសំណងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ។ លោក Nguyen Dong Thap
នាយកមជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្ត Bac
 Ninh បានឲ្យដឹងថា៖              

        «តាមរយៈការអនុវត្តគោលនយោបាយសង្គមភាវូបនីយកម្មនៃ
ខេត្ត Bac Ninh សហគ្រាសបានវិនិយោគចូលក្នុងឃុំចំនួន ៥២ ក្នុង
ចំណោមឃុំចំនួន ៩៧  ក្នុងនោះ មានឃុំចំនួន ២១ កំពុងបានដាក់
ឲ្យដំណើរការ ហើយ ឃុំចំនួន ២៦ កំពុងអនុវត្តគំរោងការណ៍ តាម
គំរោង នាចុងឆ្នាំ ២០១៦ នឹងសម្រេច ។ បណ្ដាប្រព័ន្ធបំពង់ផ្គត់ផ្គង់
ទឹកស្អាតដល់មជ្ឈមណ្ឌលឃុំត្រូវបានសម្រេច ដល់ ឆមាសទី ២ ឆ្នាំ
២០១៧ ប្រព័ន្ធបំពង់ទឹកស្អាតនឹងត្រូវបានុំកសាងដល់គ្រួសារ និមួយៗ។
 ឃុំទាំង ៥ បានអនុម័តលើគំរោងការណ៍ ហើយកំពុងជ្រើសរើស
វិនិយោគិន។ ដោយហេតុនេះ ដល់ឆមាសទី ២ ឆ្នាំ ២០១៧ ១០០%
ឃុំក្នុងទូទាំង ខេត្ត Bac Ninh នឹងមានទឹកស្អាត។»

        ខេត្ត Bac Ninh បានកណត់ច្បាស់ការជំរុញខ្លាំងការងារសង្គម
ភាវូបនីយកម្មខាងទឹកស្អាតនិងអនាម័យបរិស្ថានជនបទគឺជា
ការកសាងគោលនយោបាយអាទិភាពលើកទឹកចិត្តឯកជននិង
មុខសញ្ញាសេដ្ឋកិច្ចផ្សេងៗទៀតវិនិយោគកសាង ផ្តល់ទឹកស្អាត
ប្រមូលផ្តុំ។ ធ្វើដូច្នេះ ទីផ្សារផ្គត់ផ្គង់ទឹកស្អាតនៅជនបទខេត្ត Bac
 Ninh នឹងត្រូវកាន់តែសម្បូរបែបប្រជាពលរដ្ឋនឹងទាក់ទងជាមួយ
សេវ៉ាកម្មល្អបំផុត គុណភាពខ្ពស់បំផុត សំដៅលើកកំពស់សុខភាព
សង្គម៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ