រូបសណ្ឋានផលិតកម្មកែច្នៃផ្លែទំពាំងបាយជូរបស់លោក Ba Moi នៅខេត្ត Ninh Thuan

          (VOV)_ក្រោយរយៈពេលច្រើនឆ្នាំដាំទំពាំងបាយជូ និងបង្កើតឡើង​ពាណិជ្ជ
សញ្ញាផ្លែទំពាំងបាយជូ Ba Moi នាបច្ចុប្បន្ន ចំការទំពាំងបាយជូ​ របស់លោក Ba Moi
នៅឃុំ Phuoc Thuan  ស្រុក Ninh Phuoc ខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម)
  ថ្ងៃណាក៏មានភ្ញៀវទេសចរណ៍មក​ទស្សនាជាច្រើនកុះករដែរ។ ពីចំការទំពាំងបាយ
ជូតាមបែបទេសចរណ៍អេកូឡូស៊ីនេះ គ្រួសារលោកក៏បានត្រូសត្រាយផ្លូវ ជួយឧប
ត្ថម្ភកម្មវិធីកសាងជនបទថ្មី នៅ​ខេត្ត Ninh Thuan ទៀតផង។ 

រូបសណ្ឋានផលិតកម្មកែច្នៃផ្លែទំពាំងបាយជូរបស់លោក Ba Moi នៅខេត្ត Ninh Thuan - ảnh 1
លោក Ba Moi

ផ្លូវនាំទៅដល់កសិដ្ឋានរបស់លោក Ba Moi គឺមានភាពងាយស្រួល​ណាស់​ ​ពី​
ព្រោះ​ វាមានឈ្មោះនៅក្នុងទួរទេសចរណ៍វិហារ Poklongarai ភូមិគ្រឿង​ភាជន៍ Bau
 Truc ហើយលោក Ba Moi  ល្បីឈ្មោះរហូត​ដល់​​ អ្នកណានៅខេត្ត Ninh Thuan ក៏
ស្គាល់ដល់ដែរ​។ ជាប្រចាំថ្ងៃ​ ឡាន​ទេសចរណ៍​តូច ធំជាច្រើនបានដឹកភ្ញៀវទេស
ចរណ៍រាប់រយអ្នកមកទស្សនា​ ថត​រូបចំការទំពាំងបាយជូ ជាពិសេស គេបានពិ
សារផលិតផលដែលបាន​ធ្វើពីទំពាំងបាយជូ ស្រាទំពាំងបាយជូដោយឥតគិតថ្លៃ និងFjv;kadUសំរាប់មិត្តភក្កិនិងសាច់ញាត្តិTơtpg។ 

រូបសណ្ឋានផលិតកម្មកែច្នៃផ្លែទំពាំងបាយជូរបស់លោក Ba Moi នៅខេត្ត Ninh Thuan - ảnh 2
រូបសណ្ឋានផលិតកម្មកែច្នៃផ្លែទំពាំងបាយជូរបស់លោក Ba Moi នៅខេត្ត Ninh Thuan

ដោយមានរូបរាងធំ ស្បែកស្មៅ ជើងTTErមិនពាក់ស្បែកជើង អត់ពាក់មួក 
លោក Ba Moi ពិតជាកសិករម្នាក់។ ប៉ុន្តែ ពេលទទួលភ្ញៀវ លោកបាន​ក្លាយ​ទៅជា
អ្នកមគ្គុទ្ទេសជំនាញ១នាក់ នាំភ្ញៀវទេសចរទៅទស្សនាចំការ​ទំពាំងបាយជូ។ ដោយ
មានបទពិសោធន៍ជិត៣០ឆ្នាំដាំទំពាំងបាយជូ ចំការទំពាំងបាយជូរបស់លោក Ba
Moi មិនគ្រាន់តែមានទិន្នផលខ្ពស់ប៉ុណ្ណោះ​ទេ​ ថែមទាំងជាផលិតផល១ប្រកបដោយ
សុវត្ថិភាពទៀតផង។ ពិសេស​ លោក Ba Moi បានបោះជំហាន១ដ៏វែងក្នុងមុខរបរដាំ
ទំពាំងបាយជូ​ ដោយ​បានអនុវត្តដោយជោគជ័យនូវដំណើការអភិវឌ្ឍន៍កសិកម្មល្អ
 ( Viet GAP) និងបានទទួលលិខិតបញ្ជាក់ VietGAP ទៀតផង។ នេះគឺជារបត់សំ​ខាន់
 ​ដើម្បីពាណិជ្ជសញ្ញា Ba Moi កាន់តែ សទៅបានធ្វើដំណើរទៅឆ្ងាយ​ពី១ថ្ងៃទៅ១ថ្ងៃ។
 លោក Ba Moi បានអោយដឹងថា៖

          “ VietGAP មិនម៉ែនជា​ច្រក់ទ្វា១ ដើម្បីជួយប្រជាកសិករវៀតណាម​ផ្លាស់ប្តូរជីវ
ភាពរស់នៅបានទេ។ ប៉ុន្តែ VietGAP ជាលិខិតបើកផ្លូវ ដើម្បី​នាំ​ផលិតផលរបស់ខ្លួន 
ទៅដល់បាតដៃរបស់អ្នកប្រើប្រាស់។ ”

          ក្នុងរយៈពេល១ឆ្នាំ ចំការទំពាំងបាយជូ របស់លោកមានរដូវ​ប្រមូលផលចំនួន
២ ក្នុងរដូវនិមួយៗមានទិន្នផលពី១០-១៥តោន/ហិកតា​ និងប្រាក់ចំណូល​របស់១ហិក
តាអាចបាន១៥០ដល់២០០លានដុង​ (ស្មើនឹង៧ ​ដល់៩ពាន់ដុល្លាអាមេរិក)។​ លោក 
Ba Moi បានអោយដឹងថា៖

          “ រហូតមកដល់ពេលនេះ យើងខ្ញុំបានមានការតភ្ជាប់ជាមួយប្រជា​កសិករនៅ
ក្នុងតំបន់។ នៅខេត្ត Ninh Thuan នេះបានមានផ្ទៃដី២០០​ហិកតាដាំទំពាំងបាយជូ តាមបទដ្ឋាន VietGAP ហើយយើងខ្ញុំក៏បាន​តភ្ជាប់​បណ្ដាគ្រួសារកសិករនេះដើម្បីផ្គត់ផ្គង់
អោយទីផ្សា។ នាបច្ចុប្បន្ន យើងខ្ញុំកំពុងមានគំរោងការណ៍ជួយគ្រួសារកសិករចំនួន៨៣គ្រួ នៅឃុំ Phuoc Vinh និង Xuan Hai ។ យើងខ្ញុំបានអញ្ជើញអ្នកជំនាញការ
មកជួយ​ឧបត្ថម្ភប្រជា​កសិករធ្វើវប្បកម្ម តាមបទដ្ឋាន VietGAP និងដល់ចុងឆ្នាំ យើង
ខ្ញុំអញ្ជើញ​បណ្ដា​អ្នកជំនាញការមកពិនិត្យមើល ហើយផ្តល់វិញ្ញាបនបត្រសំរាប់​គ្រួសារ
ដាំទំពាំងបាយជូនេះ។ ខ្ញុំជឿជាក់ថា៖ គ្រួសារទាំងនេះមិនគ្រាន់តែកាត់បន្ថយភាពក្រី
ក្របានប៉ុណ្ណោះទេ ថែមទាំងបើកចេញឱកាសរកស៊ីថ្មីទៀតផង។”

          ដោយបានអនុវត្តបច្ចេកវិទ្យាសំខាន់ចំនួន៣គឺ៖ ផលិតទំពាំងបាយជូសុវត្ថិភាព
 ផលិតស្រាទំពាំងបាយជូដោយទ្រង់ទ្រាយគ្រួសារ និងផលិត​ដំណាំទំពាំងបាយជូនិង
ទឹកផ្លែទំ​ពាំងបាយជូ  ចំការទំពាំងបាយជូ ​ជាង​១១០០ហិកតា នៅ Ninh Thuan បាន
ផ្គត់ផ្គង់ផលិតផលគុណភាពខ្ពស់ ​សំរាប់សហគ្រាសទំពាំងបាយជូ Ba Moi។ មិនឈប់
នៅត្រឹមការ​ជោគជ័យ​ប៉ុណ្ណោះទេ លោក Ba Moi មានគោលបំណងបញ្ជូនពាណិជ្ជ
សញ្ញា​ទំពាំង​បាយជូ Ba Moi និយាយដោយឡែក និងទំពាំងបាយជូ Ninh Thuan មាន
វត្តមាននៅលើទីផ្សារអន្តរជាតិ។ នាពេលខាងមុខនេះ លោកនឹងកសាងខ្សែចង្វាក់
ផលិតផ្លែទំពាំងបាយជូទំនើបៗ តាមបទដ្ឋាន EurepGAP របស់ស្វីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ