រូបសណ្ឋានសហករណ៍ថ្មីបង្កើតកម្លាំងចលករអភិវឌ្ឍន៍កសិកម្ម

          (VOV)_ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រូបសណ្ឋានសហករណ៍ បានមានការផ្លាស់ប្តូរ
ថ្មីជាច្រើន រួមចំណែកសំខាន់ ក្នុងការបង្កើនកំណើន កាត់បន្ថយភាពក្រីក្រនៅ​វៀត
ណាម។ ប៉ុន្តែ រួមជាមួយដំណើការផ្ទេរប្តូរទៅជាផលិតកម្មទំនិញដោយមានទ្រង់
ទ្រាយធំ សមស្របជាមួយយន្តការទីផ្សារ និងធ្វើសមាហរណកម្មសេដ្ឋកិច្ច​អន្តរ
ជាតិ រូបសណ្ឋានសហករណ៍ក៏ត្រូវផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាដែរ។

រូបសណ្ឋានសហករណ៍ថ្មីបង្កើតកម្លាំងចលករអភិវឌ្ឍន៍កសិកម្ម - ảnh 1
រូបសណ្ឋានសហករណ៍ថ្មីបង្កើតកម្លាំងចលករអភិវឌ្ឍន៍កសិកម្ម

គិតដល់ឆ្នាំ ២០១៤ វៀតណាមមានសហករណ៍ចំនួនមួយហ្មឺនបួនរយ កំពុង
ធ្វើសកម្មភាពក្នុងវិស័យកសិកម្ម។ ប៉ុន្តែ មានតែសហករណ៍ជាង១០% ប៉ុណ្ណោះ
កំពុងធ្វើសកម្ម​ភាពប្រកបដោយប្រសិទ្ធិភាព​ដោយមានការផ្លាស់ប្តូរថ្មី អំពីរៀប
ធ្វើ​សកម្មភាព ​អនុវត្តបច្ចេកវិទ្យាក្នុងផលិតកម្ម និងតភ្ជាប់ជាមួយអង្គភាពអាជីវកម្ម។​ច្បាប់សហករណ៍ថ្មី នៅវៀតណាម ត្រូវបានចេញផ្សាយ នាឆ្នាំ ២០១២មក ប៉ុន្តែ ​ក្នុង
រយៈពេល២ឆ្នាំកន្លងទៅ បរិមាណសហករណ៍ថ្មីបានកើនឡើងមិនច្រើនទេ ​ផ្ទុយទៅ
វិញ បរិមាណរូបសណ្ឋានសហករណ៍ចាស់ៗត្រូវរលំ​កាន់តែ​ច្រើនឡើង​ទៀតផង។
 ក្នុងពេលនោះ ដើម្បីធ្វើសមាហរណកម្មអន្តរជាតិ ខាងនាំចេញប្រកបដោយប្រ
សិទ្ធិភាព គឺត្រូវអនុវត្តតាមរយៈរូបសណ្ឋានសហករណ៍ថ្មី ឬ សម្ព័ន្ធរូប​សណ្ឋាន
សហករណ៍ថ្មី ដើម្បីលក់ទំនិញ ផ្គត់ផ្គង់ទំនិញ​ដោយទ្រង់ទ្រាយធំ មាន​ពាណិជ្ជ
សញ្ញាត្រឹមត្រូវ និងបានធានាគុណភាព។ នេះក៏គឺជាមូលដ្ឋានដើម្បីវៀតណាម​
ចូលរួមកិច្ច​ព្រមព្រៀងសេរីពាណិជ្ជកម្ម​អន្តរជាតិ ដែលបានចុះហត្ថលេខានិង​
ចរចារ។ លោក Ma Quang Trung ប្រធាននាយកដ្ឋានសេដ្ឋកិច្ច ​សហប្រតិបត្តិ
​ការ​អភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានអោយ
ដឹងថា៖

          “ តួនាទីរបស់សហករណ៍ក្នុងផលិតកម្មកសិកម្ម គឺសំខាន់ណាស់។ពីព្រោះ
​ថា៖ ប្រជាកសិករម្នាក់ៗ ធ្វើដោយខ្លួនឯង គ្មានកិច្ចសហប្រតិបត្តិការ គឺគ្មានកម្លាំង
ប្រកួតប្រជែងខ្លាំងជាមួយទីផ្សារទេ ជាពិសេសគឺពេលដែលយើងកំពុងធ្វើសមា
ហរណកម្ម។ ទីពីរគឺ ចង់បានផលិតផលមានគុណភាពល្អ គ្រប់គ្រងបានគុណ
ភាព និង​ធ្វើប្រកបដោយប្រសិទ្ធិភាព គឺប្រជាកសិករត្រូវសហប្រតិបត្តិការ និង
តភ្ជាប់ជា​មួយគ្នា។ ដូច្នេះ តួនាទីរបស់សហករណ៍កសិកម្មត្រូវតែបានអះអាង
ពី១ថ្ងៃទៅ១ថ្ងៃ។”

          ក្នុងប៉ុន្មានឆ្នាំមុននេះ រូបសណ្ឋានសហករណ៍ជាការរួមទុន រួមកម្លាំងកាយ​
ចិត្ត របស់ប្រជាកសិករជាមួយគ្នា និងសហករណ៍សុទ្ធតែទទួលបន្ទុកផ្នែកសេវា​
កម្មសំរាប់កសិករតែប៉ុណ្ណោះ។ ដោយមានចរិតលក្ខណះដូច្នេះ បានជា ក្របខ័ណ្ឌ
ធ្វើសកម្មភាពរបស់សហករណ៍ គឺតូចតាចណាស់ ភាគច្រើនគឺផ្គត់ផ្គងក្នុងតំបន់
តែប៉ុណ្ណោះ។ ហើយពេលចូលក្នុងដំណាក់កាលទំនើបភាវូបនីយកម្ម កសិកម្ម 
ផលិតទំនិញដោយទ្រង់ទ្រាយធំ បានជាបណ្ដារូបសណ្ឋានសហករណ៍នេះបាន
លេច​ចេញកំហិតជាច្រើន ដូចជា៖ ក្បាលម៉ាស៊ីនធំ សម្របសម្រួលជាមួយទីផ្សារ
យឹតយាវ ។ បានជា ការបង្កើតរូបសណ្ឋានសហករណ៍ថ្មី និងការតភ្ជាប់បណ្ដា
សហករណ៍ថ្មីជាមួយគ្នា អាចបង្កើនការប្រកួតប្រជែងក្នុងផលិតទំនិញ មាន
យន្តការគ្រប់គ្រង ព្យាករណ៍ត្រឹមត្រូវអំពីតម្រូវការរបស់ទីផ្សារនៅក្នុងនិងក្រៅ
ប្រទេស។ សកម្មភាពរបស់រូបសណ្ឋានសហករណ៍ថ្មី គឺធ្វើសេវាកម្មផង អាជីវ
កម្មផង ដើម្បីយក​ចំណេញសំរាប់សមាជិកសហករណ៍ បណ្ដាសហករណ៍នេះ
ត្រូវបង្កើនការបើក​ទូលាយផលិតកម្ម និងម្ចាស់ការតភ្ជាប់ជាមួយទីផ្សារ តភ្ជាប់
ជាមួយអង្គភាពអាជីវកម្ម ដើម្បីពីនោះបង្កើនប្រាក់ចំណូល និងការពារបានផល
ប្រយោជន៍របស់ប្រជា​កសិករ។ ដោយរូបសណ្ឋានសហងករណ៍ថ្មីនេះ កសិកម្ម
វៀតណាមអាចមាន​ជំហានលោតផ្លោះ ជំនះពុះពារលើភាពអនខ្សោយ។ ក្នុង
ដំណើការកសាងរូប​សណ្ឋានសហករណ៍ថ្មី ដំណាក់កាល ២០១៥-២០២០ រដ្ឋា
ភិបាលវៀតណាម​ បានលើកច្បាស់ថា៖ ភាពចាំបាច់នៃការផ្លាស់ប្តូរថ្មីមនសិការ 
អំពីតួនាទី ថានះ ​និងសារសំខាន់របស់សហករណ៍ ក្នុងខឿនសេដ្ឋកិច្ចទីផ្សារ។ 
លោក Vuong Dinh Hue ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានលើក
ច្បាស់ថា៖

          “ ប្រការដើមដំបូង ដើម្បីដោះស្រាយបញ្ហាគឺការយល់ដឹង ត្រូវតែផ្លាស់ប្តូរ
ថ្មី​ក្នុងគំនិតគិតគូ។ ត្រូវយល់ដឹងច្បាស់អំពីតួនាទី សារសំខាន់ សក្ដានុភាពខាង​
សេដ្ឋកិច្ចសមូហភាពនិយាយរួម ការខុសប្លែករវាងរូបសណ្ឋានសហករណ៍ថ្មី
 និង​រូបសណ្ឋានសហករណ៍ចាស់ ការយល់ដឹងរបស់រដ្ឋអំណាច់គ្រប់ជាន់ថ្នាក់
 ​ចំ ពោះ​ការផ្សព្វផ្សាយ ជ្រួតជ្រាបអនុវត្តច្បាប់សហករណ៍ និងបណ្ដាគោល​នយោបាយនាបច្ចុប្បន្ន ចំពោះខឿនសេដ្ឋកិច្ចសហករណ៍។”

          ជាការច្បាស់លាស់ថា  រូបសណ្ឋានសេដ្ឋកិច្ចថ្មីនឹងបង្កើតឡើងកម្លាំងចលករ
​ទ្វេដង ដ៏ខ្លាំងក្លា បង្កើតឡើងការអភិវឌ្ឍន៍លោតផ្លោះសំរាប់ខឿនសេដ្ឋកិច្ច​វៀតណាម នាបច្ចុប្បន្ន ពីព្រោះ វាលើកទឹកចិត្តការច្នៃប្រឌិតថ្មី របស់គ្រួសារកសិករ
និមួយៗ ក្នុងគ្រប់វិស័យ ដូចជា៖​ចិញ្ចឹម ដាំដុះ និងមុខរបរនេសាទ។  ទន្ទឹមនឹង​នោះ 
បណ្ដាគ្រួសារកសិករនេះ ក៏ទទួលបានការជួយឧបត្ថម្ភពីរដ្ឋ សហករណ៍ ​ដើម្បី
លើកកំពស់សមត្ថភាពប្រកួតប្រជែង បំពេញរាល់តម្រូវការក្នុងដំណើការធ្វើស
មាហរណកម្មអន្តរជាតិខាងពាណិជ្ជកម្ម។ មុនបង្អស់ រូបសណ្ឋានសហករណ៍ថ្មី
នឹងបង្កើតកម្លាំងលោតផ្លោះ សំរាប់ផ្នែកកសិកម្មវៀតណាម ដោយមានការជះ
​ឥទ្ធិពលទៅវិញទៅមក រវាងក្រុមផលប្រយោជន៍ចំនួន៤ គឺ៖ផលប្រយោជន៍
របស់គ្រួសារកសិករចំនួន១០លានគ្រួ ផលប្រយោជន៍របស់រដ្ឋ ផលប្រយោជន៍
របស់​អង្គភាពអាជីវកម្ម និងផលប្រយោជន៍របស់អាជីវករទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ