លំហជីវភាពរស់នៅរបស់ភូមិប្រពៃណីវៀតណាម
TO TUAN -  
|
លំហជីវភាពរស់នៅរបស់ភូមិប្រពៃណីវៀតណាម (VNA) |
(VOVworld) – ចំពោះភូមិប្រពៃណីវៀតណាម គុម្ភឬស្សីនិងក្លោងទ្វារព័ទ្ធជុំ
វិញភូមិគឺជានិមិត្តរូបនៃភាពស្វ័យត។ ចំពោះអ្នកភូមិវៀតណាមមុននេះ
ជីវភាព រស់នៅរបស់គេបានប្រព្រឹត្តទៅនៅខាងក្រោយគុម្ធឬស្សី។ ដូច្នេះ
ភូមិគឺជាអង្គភាព សង្គមតូចមួយដែលបង្កើតឡើងគំនិតឯករាជ្យដល់ជា
លំហសហគមន៍ដែលមានចរិត លក្ខណៈសាមគ្គីនិងស្ថរិភាព។
អង្គការសហគមន៍ប្រជាជនក្នុងភូមិប្រពៃណីរបស់វៀតណាមជាសារវ័ន្តមាន
លក្ខណៈបិទជិតដែលបង្កើតឡើងតាមត្រកូល គ្រួសារ ភូមិជំនាញមុខរបរ
ឬ សហគមន៍មុខរប សិប្បកម្ម។ ស្ថាបត្យករ Nguyen Hoai Viet មានស្រុក
កំណើតនៅភូមិ Uoc Le ជាយទីក្រុងហាណូយ បានចែករំលែកថា៖
«បណ្ដាភូមិប្រពៃណីនៅវៀតណាមជានិច្ចកាលកសាងលំហជីវភាព
រស់នៅសមស្របនឹងការងារធ្វើ។ ចំពោះភូមិកសិកម្មលំហរស់នៅពីផ្លូវ
ភូមិច្រកល្ហក សុទ្ធតែនាំទៅកាន់វាលស្រែដើម្បីងាយស្រួលសំរាប់ផលិតកម្ម។»
ដោយមានអត្តសញ្ញាណពោលខាងលើ ទំនៀមទំលាប់ក្នុងភូមិប្រពៃណី
នៅ វៀតណាមជានិច្ចកាលប្រតិបត្តិតាមការកំណត់៖ គោរពមនោសញ្ចេតនា
មិនផ្លាស់ ប្តូរលំនៅដ្ឋានទំនាក់ទំនងរក្សារវាងត្រកូលសាច់ញាតិនិងគ្រួសារ
ជិតខាង ហើយការត្រិះរិះក្នុងជីវភាពរស់នៅមានចរិតលក្ខណៈបទពិសោធន៍
ភាគច្រើន។
គោលការណ៍សំខាន់ដែលបង្កើតឡើងភូមិនិងចរិតលក្ខណៈសហគមន៍របស់
ភូមិគឺបណ្ដានិមិត្តរូបប្រពៃណីគឺ៖ ដើមពោធិ បេនដ និងទីលានសាលាភូមិ។
ក្នុងនោះ ក្លោងទ្វារភូមិគឺជាទីកន្លែងទាក់ទងជាមួយសកលោកខាងក្រៅ។
លោក To Xuan Thang មានស្រុកកំណើតនៅភូមិបុរាណ Khanh Van Ha Tay
(ជាយ ទីក្រុងហាណូយ) បានឲ្យដឹងថា៖
«ភូមិខ្ញុំមានឈ្មោះ Khanh Van ដែលមានន័យថាពពកស្អាត។ កាលពីព្រេង
នាយ ស្តេច Le បានឲ្យកងទ័ពធ្វើដំណើរឆ្លងកាត់ភូមិនេះ ដោយបានឃើញលើ
មេយមានពពកស្អាតធំមួយដែលគ្រប់ដណ្តបកងទ័ពទាំងមូល ដូច្នេះ ដាក់ឈ្មោះ
សំរាប់ភូមិគឺ Khanh Van។ ភូមិ Khanh Van ស្ថិតនៅក្បែរទន្លេ To Lich ដែលមាន
រមណីយដ្ឋានសុខសាន្តត្រាណ លំហភូមិមានទ្រង់ទ្រាយធំ។ អាស្រ័យដោយនោះ
អ្នកភូមិនានាមានជីវភាពរស់នៅតភ្ជាប់នឹងធម្មជាតិ។»
នៅក្បែដើមពោធិនិងក្លោងទ្វារ កំពង់ផែរអាចជាផ្នែកមួយរបស់ទន្លេដែល
ហូរ ឆ្លងកាត់ភូមិឬបឹងទឹកធំមួយគឺជាទីកន្លែងជួបប្រាស្រ័យ ជួបសំណះសំណាល
របស់ នារីក្នុងពេលដែលងូតទឹកឲ្យកូនៗ លាងអង្ករនិងបន្លែ។ ប្រសិនបើ កំពង់
ចម្លង គឺជាទីកន្លែងជួបគ្នាសំរាប់នារី នោះគឺទីលានសាលាភូមិគឺជាទីកន្លែងជួប
សំណះសំណាលរបស់បុរសក្នុងភូមិ។ សាលាភូមិគឺជាបរិយាកាសស្នូលនៃភូមិ
ប្រពៃណីវៀតណាមដែលសេចក្តីសម្រេចចិត្តសំខាន់ៗត្រូវបានមជ្ឈដ្ឋានជនចាស់
ជរាដែលមានកិត្យានុភាពនាំចេញ។
ក្នុងសង្គមទំនើបបច្ចុប្បន្ន លំហជីវរស់នៅនៃភូមិវៀតណាមបានផ្លាស់ប្តូរ
ច្រើន។ ប៉ុន្តែ អត្តសញ្ញាវប្បធម៌និងលក្ខណៈល្អប្រសើរដែលត្រូវបានអភិរក្សក្នុង
អំឡុងរាប់ពាន់ឆ្នាំត្រូវបានបន្តនិងពង្រីក។ ក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋ
វៀតណាមម្នាក់ៗសុទ្ធតែឆ្ពោះទៅស្រុកកំណើតរបស់ខ្លួន។ នៅឯណាក៏ដោយ
ប្រជាជនវៀតណាមមានស្មារតីសាមគ្គីភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមក។
នេះក៏ជាប្រភពដើមនៃប្រពៃណីល្អប្រសើររបស់ភូមិនិងប្រជាជាតិវៀតណាម
ផងដេរ៕
TO TUAN