សេដ្ឋកិច្ចគ្រួសាររួមចំណែកអភិវឌ្ឍភូមិស្រុកព្រំដែនខេត្ត Lai Chau
(VOVWORLD) - ដោយមានការជួយឧបត្ថម្ភរបស់អាជ្ញាធរនិងអង្គការសង្គមនានា បានជាជនរួម ជាតិស្រុក Phong Tho ហ៊ានវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងធ្វើ ជាអ្នកមានយ៉ាងស្របច្បាប់ ហើយរួមចំណែកផ្លាស់ប្ដូរមុខមាត់នៃភូមិស្រុកតំបន់ ព្រំដែននេះ។
រូបសណ្ឋានសេដ្ឋកិច្ចគ្រួសារបានជួយអោយប្រជាជននៅភូមិព្រំដែន Phong Tho រួចផុតពីភាពក្រីក្រ (រូបថត៖ VOV) |
Phong Tho ជាស្រុកមួយក្នុងចំណោមស្រុកក្រីក្របំផុតនៃខេត្តព្រំដែន Lai Chau។ ស្រុកនេះមានឃុំនិងទីរួមស្រុកចំនួន២៨ ដែលក្នុងនោះមានឃុំព្រំដែន ចំនួន១៣ ឃុំមានស្ថានភាពលំបាកពិសេសចំនួន១៥ ហើយជនជាតិភាគតិចស្រូប យក៩៧%នៃចំនួនប្រជាជនសរុប។ ហេតុដូច្នេះហើយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅ Phong Tho ជួបការលំបាកយ៉ាងខ្លាំងណាស់។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការជួយឧបត្ថម្ភរបស់អាជ្ញាធរនិងអង្គការសង្គមនានា បានជាជនរួម ជាតិស្រុក Phong Tho ហ៊ានវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងធ្វើ ជាអ្នកមានយ៉ាងស្របច្បាប់ ហើយរួមចំណែកផ្លាស់ប្ដូរមុខមាត់នៃភូមិស្រុកតំបន់ ព្រំដែននេះ។
កាលពីឆ្នាំ២០១៦ គ្រួសារលោកស្រី Tan San May នៅឃុំ Mo Si San ស្រុក Phong Tho បានខ្ចីទុនចំនួន៥០លានដុងពីធនាគារគោលនយោបាយសង្គម ហើយបានខ្ចីពីញាតិសណ្ដានថែមទៀត ដើម្បីវិនិយោគទិញរថយន្តដឹកសម្ភារៈ។ ហើយក្រោយមកដោយឃើញតម្រូវការប្រើប្រាស់ឥដ្ឋដើម្បីកសាង ផ្ទះនៅតាមតំបន់ព្រំដែនកំពុងកើនឡើង ទើបគ្រួសារលោកស្រី May បានបណ្ដាក់ទុន ១០០លានដុងថែមទៀតដើម្បីទិញម៉ាស៊ីន កសាងមូលដ្ឋានផលិតឥដ្ឋដើម្បីបម្រើ តម្រូវការនៅក្នុងតំបន់។
ឥដ្ឋរបស់គ្រួសារលោកស្រី May មានគុណភាពល្អ ដែលត្រូវបានប្រជាជន ក្នុងតំបន់ជឿជាក់ប្រើប្រាស់ ហេតុនេះហើយការងារប្រកបអាជីវកម្មរបស់គ្រួសារលោក ស្រីកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រហូតមកដល់ពេលនេះ មូលដ្ឋាន ផលិតឥដ្ឋនិងរថយន្តដឹកទំនិញបាននាំមកនូវប្រាក់ចំណូលប្រមាណ២០០លាន ដុងក្នុងមួយឆ្នាំសម្រាប់គ្រួសារលោកស្រី May។ ទន្ទឹមនឹងនោះ លោកស្រីរូបនេះ ក៏បានបង្កើតការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់ពលករចំនួនពី៤ដល់៥នាក់ ដោយមានប្រាក់ខែពី៤ដល់៥លានដុង ផងដែរ។ លោកស្រី Tan San May បាន ថ្លែងថា៖
“កាលពីមុននេះគ្រួសារនាងខ្ញុំក្រីក្រណាស់ ហើយគ្មានដីផលិតកម្មទេ អញ្ចឹងហើយ យើងខ្ញុំត្រូវចិញ្ចឹមសត្វ សន្សំសម្ចៃប្រាក់កាស ហើយខ្ចីពីធនាគារដើម្បីទិញឡានរក លុយថែមទៀត។ ប្ដីប្រពន្ធយើងខ្ញុំបើកបរឡានដឹកទំនិញ ហើយសន្សំសម្ចៃលុយ ទិញម៉ាស៊ីនមកធ្វើឥដ្ឋដើម្បីលក់អោយប្រជាជនក្នុងតំបន់។ ឥឡូវនេះ យើងខ្ញុំ សន្សំសម្ចៃបានលុយរាប់រយលានដុងក្នុងមួយឆ្នាំ”។
គ្រួសារអាជីវកម្មរបស់លោកស្រី Tan San May ជាគ្រួសារមួយក្នុងចំណោម គ្រួសារដែលទទួលបានការជួយឧបត្ថម្ភយ៉ាងសកម្មពីសមាគមន៍ អាជ្ញាធរតំបន់ គ្រប់ជាន់ថ្នាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អាជ្ញាធរ តំបន់និងសមាគមន៍កសិករឃុំ Mo Si San ជានិច្ចកាលជួយឧបត្ថម្ភនិងបង្ក លក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការខ្ចីទុនក៏ដូចជាការកំណត់ទិសដៅ ផលិតកម្ម ផងដែរ។
ដើម្បីអោយប្រជាជនជឿជាក់និងយកតម្រាប់តាម សមាជិកនានាក្នុងសមា គមន៍កសិករឃុំបានដំណើរការសាកពិសោធន៍នូវរូបសណ្ឋានផលិតកម្មថ្មីៗជាមុនសិន។ ពេលដែលរូបសណ្ឋាននេះនាំមកនូវប្រសិទ្ធភាព គឺសមាគមន៍នឹងអំពាវនាវ អោយប្រជាជនយកតម្រាប់តាម។ អាស្រ័យដោយហេតុនេះ ចលនាសេដ្ឋកិច្ច គ្រួសារបានរីកសាយភាយទៅគ្រប់ភូមិស្រុកក្នុងតំបន់ ចាប់ពីរូបសណ្ឋានសេដ្ឋកិច្ច កសិកម្មដូចជា៖ ការដាំក្រវាញ ដាំរមៀត ដាំព្រៃ រហូតដល់រូបសណ្ឋានសេវាកម្ម ដ៏សម្បូរបែបដែលបម្រើជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ លោក Phan Lao Ta ប្រធានសមាគមន៍កសិករឃុំ Mo Si San ស្រុក Phong Tho បានអោយដឹងថា៖
“សមាគមន៍កសិករបានជួយសមាជិកអនុវត្តន៍ចលនាធ្វើផលិតកម្មអាជីវកម្មពូកែ តាមរយៈការបង្កលក្ខណៈងាយស្រួលសម្រាប់សមាជិកទាក់ទងនឹងប្រភព ទុនកម្ចី ដើម្បីបម្រើផលិតកម្ម។ រហូតមកដល់ពេលនេះ មានគ្រួសារជាច្រើនដែល បានប្រើប្រាស់ប្រភពទុនកម្ចីនោះប្រកបដោយប្រសិទ្ធ ភាព។ នាពេលខាងមុខ សមាគមន៍កសិករឃុំនឹងបន្តអំពាវនាវអោយសមាជិកចូលរួមចលនាធំៗ ដូចជា ចលនាកសិករប្រឡងប្រណាំងធ្វើផលិតកម្មអាជីវកម្មពូកែ ក៏ដូចជាចូលរួមកសាង ជនបទថ្មីនៅឃុំ ផងដែរ”។
នាឆ្នាំ២០១៨ ស្រុក Phong Tho មានគ្រួសារកសិករចំនួនជាង២៨០០គ្រួ ដែលត្រូវបានខ្ចីទុនធ្វើអាជីវកម្ម ហើយមានពលករចំនួនរាប់ពាន់នាក់ក៏ត្រូវបាន បណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីចូលរួមធ្វើផលិតកម្មផងដែរ។ ចលនារធ្វើផលិតកម្ម អាជីវកម្មពូកែនៅតំបន់បានរីកសាយភាយយ៉ាងខ្លាំងក្លា ដោយទាក់ទាញការចូលរួម របស់ប្រជាកសិករយ៉ាងច្រើនកុះករ តាមនោះរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅតំបន់។ លោក Bui Van Son អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Phong Tho បានអោយដឹងថា៖
“សមាគមន៍កសិករបានលើកទឹកចិត្តប្រជាជនដំណើរការរូបសណ្ឋានចិញ្ចឹមសត្វ ខ្ចីទុនធ្វើផលិតកម្ម កាត់បន្ថយភាពក្រីក្រ ចូលរួមកម្មវិធីកសាងជនបទថ្មី ក៏ដូចជាចកម្មវិធីអភិវឌ្ឍឃុំព្រៃភ្នំផងដែរ។ សមាគមន៍កសិករបានលើកសំណើ ជូនគណៈកម្មាធិការប្រជាជនស្រុក ដកស្រង់ចំណែកមួយនៃថវិកាជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រចំពោះមូលនិធិរបស់សមាគមន៍ ក៏ដូចជាអោយគ្រួសារក្រីក្រខ្ចីទុនដើម្បី ធ្វើផលិតកម្មផងដែរ។ អាចនិយាយបានថា រូបសណ្ឋានផលិតកម្មអាជីវកម្មក្នុង ស្រុកទទួលបានប្រសិទ្ធភាពខ្ពស់ណាស់”។
ដោយជំនះពុះពារលើការលំបាក ប្រជាកសិករនៅស្រុកព្រំដែន Phong Tho បានពង្រីកស្មារតីឧស្សាហ៍ព្យាយាមក្នុងពលកម្ម ផលិតកម្ម ហ៊ានគិតហ៊ានធ្វើ អនុវត្តន៍យ៉ាងល្អនូវគោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ ជាពិសេសគឺ ចលនាធ្វើផលិតកម្មអាជីវកម្មពូកែបានទាក់ទាញប្រជាកសិករ ចូលរួមយ៉ាងច្រើនកុះករ ហើយជួយផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំដាំដុះនិងសត្វចិញ្ចឹម ក៏ដូចជារួមចំណែកផ្លាស់ប្ដូរថ្មីមុខមាត់នៃភូមិស្រុកក្រីក្រនានានៅតំបន់ព្រំដែនភាគ ពាយព្យផងដែរ៕