សំណង់វប្បធម៏រួមចំណែកកសាងជនបទថ្មីនៅ ME SO

          (VOV)-ក្នុងដំណើការកសាងជនបទថ្មីវប្បធម៏ដើរតួនាទីដ៏​សែនសំ​ខាន់​ ព្រម
ទាំង​ជាគោលដៅផងនិងជាកម្លាំងចលករ​ផងសំរាប់ការអភិវឌ្ឍន៍។​ ការទៅស្វែងរក
រូប សណ្ឋានជនបទថ្មីតាមទិសចីរភាព ដោះស្រាយតាម​របៀបធ្វើច្នៃប្រឌិតថ្មី របស់
​ប្រជាជន ក្នុង តំបន់។ ការកសាងជនបទថ្មីនៅឃុំ ​Me So ខេត្ត Hung Yen ( ភាគ ខាង
ជើង វៀតណាម) ជារូបសណ្ឋានគំរូ​មួយក្នុងការកសាងជីវភាព វប្បធម៌នៅជនបទ។

សំណង់វប្បធម៏រួមចំណែកកសាងជនបទថ្មីនៅ ME SO - ảnh 1
សំណង់វប្បធម៏រួមចំណែកកសាងជនបទថ្មីនៅ ME SO(http://www.hoinongdanhungyen.org.vn/)

          Me So ជាឃុំមួយនៅស្រុក  Van Giang ខេត្ត Hung Yen ជាតំបន់វាលទំនាបទន្លេ
 Hong។ Me So ​មានភូមិចំនួន៦ ៖ Me So, Phu Thi, Nhan Thap, Phu Trach , Hoang Trach
 និង Dong Que ដោយមាន​ផ្ទៃដីជិត ៧០០ ហិកតា។ វាលស្រែនៅទីនេះ​មិនធ្វើស្រូវទេ
 គឺធ្វើ​​ចំការដើមឈើ​ហូបផ្លែ​ ដើមឈើលំអរ។ ការផ្លាស់ប្តូរនេះ​បានជួយប្រជាជន Me
 So មានប្រាក់​​ដល់២៥០លានដុងវៀតណាម/ហិកតា។ ​Me So នៅ​អភិវឌ្ឍន៍ ច្រើន​មុខ
របរថ្មី​​ ដូចជា៖​ ធ្វើគ្រឿងឈើ សំណង់ កែច្នៃកសិកផល …។ល។ ប្រការនេះ​ជួយ
បង្កើត​ការងារធ្វើ​សំរាប់ពលកររាប់ពាន់នាក់​នាំមកនូវប្រាក់ចំណូល​ចីរភាពសំរាប់
អ្នកភូមិទៀតផង។ រហូតមកដល់ពេលនេះ ឃុំ Me So ​បានសម្រេចបទដ្ឋានចំនួន
១៦/១៩  អំពីការកសាងជនបទថ្មីហើយ នៅខ្វះ ​បទដ្ឋាន​៣​ទៀតគឺគមនាគមន៍  ធារាសាស្ត្រ បរិស្ថាន ដែលឃុំអោយសម្រេច ក្នុងឆ្នាំ២០១៤នេះ។ លោក Tran Van
 Binh លេខារង អចិន្ត្រៃយ៍ គណៈកម្មាធិការបក្សឃុំ បានអោយដឹងថា៖

          “ ចាប់ពីពេលលាតត្រដាងអនុវត្តការកសាងជនបទថ្មី​ យើងខ្ញុំបាន ​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធផងនិង​កសាងរបៀបរស់នៅខាងវប្បធម៌នៅ​ទីប្រជុំជនផង។ អង្គ ការមហាជននានា​ៗទទួលបន្ទុកការបំផុស​ចលនា​កសាងជីវភាពរស់នៅ​ខាងវប្បធម៌
នៅទីប្រជុំជន ​​ចូលរួមការបង្ការ​ប្រឆាំងគ្រោះ​​សង្គម ផលិតកម្មនិងអាជីវកម្ម…។ល។ ចលនាទាំងនេះបានរួមចំណែកធានាជីវភាពរស់នៅវប្បធម៌ដ៏ទូលំទូ​លាយ កសាង ជនបទថ្មីប្រកបដោយប្រសិទ្ធិភាព។”

          ដើម្បីទទួលបានលទ្ធផលទាំងនេះ ថ្នាក់ដឹកនាំឃុំ Me So បានកំណត់​ច្បាស់ថា​៖​ ​ប្រជាជនជាអ្នកម្ចាស់ក្នុងការកសាងជនបទថ្មី។ ​ដោយសកម្មភាពជាក់ស្ដែង ​សម
ស្រប ជាមួយទឹកចិត្តប្រជាជន គ្រួសារជាច្រើនគ្រួបានស្ម័គ្រចិត្តបរិច្ចាកដីសំរាប់ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ។ លោក Nguyen Cong Binh អ្នកភូមិ Hoang
Trach ០១​​នាក់បានអោយដឹងថា៖

“ ​ចលនាទាំងឡាយត្រូវ​បានជូនដំណឹងដ៏ទូលំទូលាយ ​និង​ការ​ប្រើមូល​និធិ​រួម
​វិភាគទានអនុវត្ត​ប្រកបដោយតម្លាភាព ​ប្រជាធិបតេយ្យ ច្បាស់លាស់​ដោយហេតុ
នេះ ​ប្រជា​ជនជឿជាក់ និងរួមវិភាគទានជាច្រើន។”

ដោយគោលការណ៍សង្គមភាវូបនីយកម្ម និងរបៀបធ្វើសមស្របជាមួយទឹក
ចិត្តប្រជាជននេះ ឃុំបានប្រមូលផ្តុំប្រជាជនរួមវិភាគទានជាកម្លាំងថ្ងៃធ្វើពលកម្ម
 សម្ភារះ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធវប្បធម៏ ។ ​

នៅ Me So ​មនសិកាសហគមន៍ភូមិ ឃុំ បានរួមចំណែកបង្កើត​​មោទនភាពអំពី
ប្រពៃណី ស្រុកកំណើត។ ដោយរបៀបធ្វើច្នៃប្រឌិត​​ ​ឃុំ Me So បានបង្កើត​ជំហាន
ច្បាស់ លាស់អំពីការអភិវឌ្ឍន៍​សេដ្ឋកិច្ច វប្បធម៌ រួមចំណែកលើកស្ទួយជីវ ភាពរស់នៅខាងសម្ភារះនិងស្មារតីរបស់ប្រជាជនក្នុងការកសាងជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ