ស្ថាបត្យកម្មពិសេសនៃភូមិប្រពៃណីរបស់វៀតណាម


ស្ថាបត្យកម្មពិសេសនៃភូមិប្រពៃណីរបស់វៀតណាម - ảnh 1
ស្ថាបត្យកម្មពិសេសនៃភូមិប្រពៃណីរបស់វៀតណាម (VNA)

(VOVworld) – ប្រសូត្រឡើងពីខឿនអរ្យធម៌ស្រូវទឹក ភូមិនៅវៀតណាមពោរ
ពេញទៅដោយចរិតលក្ខណៈពិសេសដោយឡែកនៃភូមិកិសកម្ម។ ស្ថាបត្យកម្ម
នៃ ភូមិទាំងអស់ជានិច្ចកាលសមស្របទៅនឹងជីវភាពដាំស្រូវ ហើយបង្កើតឡើង
បរិ យាកាសជនបទពពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ
វៀត ណាម។

        ភូមិប្រពៃណីនៅវៀតណាមមានទ្រង់ទ្រាយតូច។ ភូមិភាគច្រើនស្ថិតនៅ
ក្បែទន្លេឬទីកន្លែងណាមានប្រភពទឹក។ ជុំវិញភូមិគឺវាលស្រែដែលជាកន្លែងដី
ផលិតកសិកម្មរបស់ប្រជាពលរដ្ឋក្នុងភូមិ។ នៅតំបន់ដីសណ្ត Bac Bo មុនៗ​
 ភូមិ ណាក៏មានកំពែងឬស្សីដែរ។ កំពែងឬស្សីព័ទ្ធជុំវិញភូមិមិនត្រឹមតែដើរតួ
នាទី កំពែងរឹងមាំដើម្បីប្រឆាំងនឹងសត្រូវ ប៉ុណ្ណោះទេ ថែមទាំង ជាទីកន្លែង
ផ្គត់ផ្គង់ វត្ថុធាតិដើមសំរាប់ការសាងសង់ផ្ទះលំនៅ ទៀតផង។ ក្លោងទ្វារភូមិ
ជានិច្ចកាល ត្រូវបានកសាងឡើងពីឥដ្ឋហើយមានទ្វារធ្វើពីឈើផ្ចឹក។ សំណង់
សាងសង់នេះអះអាងនូវខ្សែរបស់ភូមិព្រមទាំងជាសំណង់ស្ថាបត្យកម្មគំរូដែល
ឧទ្ទេសនាមអំពីភូមិ។ អាស្រ័យហេតុនោះ មនុស្សម្នាអាចដឹងឈ្មោះឋានៈឬសំរាប់
 វប្បធម៌ប្រពៃណីរបស់ភូមិនេះ។ បណ្ឌិត Dinh Hong Hai នៅមហាវិទ្យាល័យជាតិ
ហាណូយ បានឲ្យដឹងថា៖ 

        «ជាធម្មតា មានក្លោងទ្វារចំនួន ២ ក្នុងភូមិមួយ។ ក្លោងទ្វារធំមាន
ស្ថាបត្យកម្មក្បូរក្បាច់ល្អស្អាត ឈ្មោះភូមិត្រូវបានឆ្លាក់ហើយតុបតែងដោយពាក្យ
 ប្រដូច។ នៅខាងក្រោយភូមិមានក្លោងទ្វារមួយទៀតដើម្បីដង្ហែរសព។ នៅ
ចុងក្រោយភូមិនៅមានសំណង់សាងសងមានចរិតលក្ខណៈព្រលឹង ផងដែរ។

        ឆ្លង់ចូលក្លោងទ្វារមានច្រកផ្លូវជាច្រើនដែលតភ្ជាប់ជាមួយគ្នាដើម្បីអ្នក
ភូមិអាចទៅកាន់ផ្ទះបានយ៉ាងឆាប់បំផុត។ ផ្លូវធំមួយនឹងនាំទៅសាលាភូមិ។
សាលាភូមិគឺជាសំណង់ស្ថាបត្យកម្មគំរូដែលមានអត្ថន័យព្រលឹង។ នៅទីនេះ
អ្នកភូមិធ្វើសក្ការៈបូជាអ្នកតាភូមិ។ ព្រឹត្តិការណ៍សំខាន់ៗពិធីបុណ្យវប្បធម៌សុទ្ធ
តែប្រារព្ធឡើងនៅសាលាភូមិ។ ស្ថាបត្យករ Le Quang Ngoc បានឲ្យដឹងថា៖

        «សាលាភូមិតែងតែមានទ្រង់ទ្រាយធំនិងត្រូវបានកសាងនៅចំណ្ដាលភូមិ។
ភូមិសម្បូររុងរឿងតែងតែមានសាលាភូមិធំ ភូមិណាក្រីក្រ​ សាលភូមិនៅភូមិ នោះ
តូច។»

        ក្នុងស្ថាបត្យកម្មភូមិប្រពៃណីនៅមានសំណង់សាងសងផ្សេងៗទៀតដែល
 បង្ហាញនូវភាពស្អាតសមស្របនឹងបរិយាកាសជនបទ។ នៅក្បែរក្លោងទ្វារ តែង
តែដាំដើមពោធិ។ នេះគឺជាទីកន្លែងសំរាប់ប្រជាកសិករសំរាកនៅថ្ងៃត្រង់។​អណ្តូង
ទឹកនៅដើមភូមិជាប្រភពទឹកសាបរួមសំរាប់ភូមិទាំងមូលព្រមទាំងជាភែវភ្នែក
មួយតាមដានឃ្លាំមើលជីវភាពប្រចាំថ្ងៃក្នុងភូមិគ្រប់ជំនាន់មក។

        ក្នុងដំណើរប្រវត្តិសាស្ត្រអភិវឌ្ឍន៍ភូមិឃុំ ផ្ទះលំនៅរបស់អ្នកភូមិត្រូវបាន
កសាងក្បែរគ្នានៅសងខាងផ្លូវភូមិ។ គ្រួសារអ្នកមានកសាងផ្ទះ ៥ ដល់ ៧ ល្វែង
 គ្រួសារក្រីក្រកសាងផ្ទះ ៣ ល្វែង ២ រានហាល។ ទីធ្វើសក្ការៈបូជាដាក់នៅល្វែងធំ
 សំខាន់ក្នុងផ្ទះ។ នៅខាងមុខទីធ្វើសក្ការៈបូជាតែងតែដាក់ក្តាបន្ទះឈើធំមួយ
ដើម្បី គ្រួសារទទួលភ្ញៀវឬរៀបចំការជួបជុំគ្នាជាមួយសាច់ញាតិ។

        ឆ្លងកាត់ច្រើនសតវត្ស ស្ថាបត្យកម្មរបស់ភូមិរួមជាមួយទំនៀមទំលាប់
 វប្បធម៌ពិសេសបានបង្កើតឡើងបរិយាកាសជនបទសុខសាន្តត្រាណមួយ។
មើលទៅចំពោះអ្នកណានៅឆ្ងាយស្រុកកំណើតរូបភាពស្រុកស្រែចំការជានិច្ច
កាលរំលឹកឡើងវិញមនោសញ្ចេតនាអំពីប្រភពដើមនិងមោទនភាពខាងប្រពៃណី
របស់ប្រទេសជាតិ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ