សម្រស់ស្អាតនៃរបរដាំគុជខ្យង Chuyen My

(VOVWORLD) - ឃុំ Chuyen My ស្រុក Phu Xuyen ជាយទីក្រុងហាណូយ ជាទីកន្លែងដែល ប្រកបរបរដាំគុជខ្យងដ៏ល្បីល្បាញនៅភាគខាងជើងប្រទេស វៀតណាម។ ភូមិទាំង ៧នៃឃុំ Chuyen My សុទ្ធតែប្រកបរបរនេះ ដែលក្នុងនោះភូមិ Chuon Ngo ជា ទីកន្លែងដែលមានប្រវត្តិសាស្ត្រប្រកបរបរដាំគុជខ្យងអស់រយៈពេលជាង១ពាន់ឆ្នាំមកហើយ។
សម្រស់ស្អាតនៃរបរដាំគុជខ្យង Chuyen My - ảnh 1ផលិតផលដាំគុជខ្យងនៃឃុំ Chuyen My (រូបថត៖ VOV) 

តាមឯកសារប្រវត្តិសាស្ត្រនៃភូមិ Chuon Ngo របរដាំគុជខ្យងត្រូវបាន ប្រសូត្រឡើងនៅទីនេះចាប់តាំងពីសតវត្សទី១១។ នាបច្ចុប្បន្ន សាលាភូមិ Chuon Ngo ជាទីកន្លែងធ្វើសក្ការៈបូជាលោក Truong Cong Thanh ជាឧត្តមសេនីយ៍ម្នាក់ក្រោម រាជកាលស្ដេច Ly (១០០៩-១២២៥) ដែលមានគុណបំណាច់បង្រៀនរបរគុជខ្យង សម្រាប់អ្នកភូមិ ហើយត្រូវបានអ្នកភូមិលើកតម្កើងជាបុព្វបុរសបង្កើតអាជីព។ ផលិតផលដាំគុជខ្យងនៃភូមិ Chuon Ngo មានគុណភាពល្អច្រើនជាងបើធៀបនឹង ផលិត ផលនៅកន្លែងផ្សេងៗទៀត អាស្រ័យដោយមានភាពល្អប្រណិតក៏ដូចជា ការតុបតែងលំនាំយ៉ាងរស់រវើកផងដែរ។ សិប្បករ Nguyen Van Lang នៅភូមិ Chuon Ngo បានអោយដឹងថា៖

        “ឃុំ Chuyen My មានភូមិចំនួន៧ ប៉ុន្តែភូមិ Chuon Ngo ជាទីកន្លែងបង្កើត អាជីព ហេតុនេះហើយនៅទីនេះមានអ្វីៗដែលពិបាកបកស្រាយណាស់។ មាន មនុស្សជាច្រើននៅតំបន់ផ្សេងៗ បានមកដល់ភូមិខ្ញុំដើម្បីរៀនរបរ ប៉ុន្តែត្រឹមរៀនបាន មួយផ្នែកប៉ុណ្ណោះ។ សមត្ថភាពរបស់ពួកគេគឺមិនស្មើរទៅនឹងអ្នកដែលបានកើតពី ភូមិនោះឡើយ។ ចំពោះអ្នកជំនាញខាងគ្រឿងដាំគុជខ្យង គេត្រឹមតែមើលផលិត ផលគឺស្គាល់ថានេះជាផលិតផលនៃភូមិ Chuon Ngo ព្រោះថា វាមានភាពល្អ ប្រណិត ពណ៌ស្អាតឆើតឆាយ ហើយមាន “ព្រលឹង”ទៀតផង”។

        វត្ថុធាតុដើមដាំគុជខ្យងនៅឃុំ Chuyen My មិនត្រឹមតែមានសំបកគុជខ្យង នៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបាននាំចូលពីប្រទេសចិន ថៃ សឹង្ហបុរី និង ឥណ្ឌូនេស៊ីទៀតផង។ ពីសំបកគុជខ្យងដែលហាក់ដូចជាគ្មានប្រយោជន៍អ្វីឡើយ ប៉ុន្តែចំពោះជាងដាំគុជខ្យងនៅឃុំ Chuyen My វិញ ជាដាំគុជខ្យងអាចបង្កើតឡើងលំនាំយ៉ាងណាក៏បាន ដែរ។ សិប្បករ Vu Van Vinh នៅភូមិ Thuong ឃុំ Chuyen My បានអោយដឹងថា៖

        “នាបច្ចុប្បន្នឃុំ Chuyen My មានសិប្បករចំនួន២០នាក់។ របរនេះទាមទារ អោយត្រូវមានបាតដៃដ៏ប៉ិនប្រសបនិងនវានុវត្តភាព។ យើងខ្ញុំបកសំបកគុជខ្យង ចេញ ហើយខាត់វាអោយតូចដើម្បីធ្វើផលិតផល។ បន្ទាប់មក យើងខ្ញុំកាត់ សំបកគុជខ្យងតាមសណ្ឋានហើយបិទលើបន្ទះឈើ។ ក្រោយនោះ ដាប់យកបន្ទះ ឈើនោះចេញ ចាក់កាវបិទអោយជាប់ ហើយខាត់ទៀតអោយស្មើនិងរលោង ទើប សម្រេចបានផលិតផលដែរ”។

        ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងទៅ ភូមិរបរនានានៃឃុំ Chuyen My មានការ រីកចម្រើនគួរអោយកត់សម្គាល់។ តាមដងវិថីឆ្លងកាត់ភូមិទាំងក្នុងឃុំសុទ្ធតែពោរ ពេញទៅដោយហាងលក់គ្រឿងដាំគុជខ្យងគ្រប់ប្រភេទ។ មានភូមិដែលជំនាញ ខាងលក់ដូរវត្ថុធាតុដើមគុជខ្យងដើម្បីផ្គត់ផ្គង់សម្រាប់មូលដ្ឋានសិប្បកម្ម។ មាន ភូមិដែលជំនាញខាងធ្វើគំនូរ ហើយក៏មានភូមិដែលជំនាញខាងធ្វើគ្រឿងឈើនិង ពាក្យប្រស្នារ ជាដើម។ បរិមាណសិប្បករនិងជាងស្ទាត់ជំនាញក្នុងភូមិកាន់តែកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាំទៅការចាប់បដិសន្ធិនៃក្រុមហ៊ុននិងមូលដ្ឋាន សិប្បកម្មជាច្រើនផងដែរ ដែលបង្កើតការងារធ្វើសម្រាប់ប្រជាជនក្នុងឃុំរាប់ពាន់ នាក់។ សិប្បករ Nguyen Duc Biet នៅភូមិ Chuon Ngo បានអោយដឹងថា៖

        “ចាប់តាំងពីរយូរលង់ណាស់មកហើយ ភូមិខ្ញុំមានសិប្បករនិងជាងស្ទាត់ ជំនាញជាច្រើនណាស់។ ដូនតាបានទៅកាន់គ្រប់ទិសទីក្នុងទូទាំងប្រទេស ហើយ ទៅឯបរទេសដើម្បីបង្រៀនរបរទៀតផង។ ក្នុងឱកាសរំលឹកខួបលើកទី១០០០ទិវា កំណើតនៃរាជធានី Thang Long – Ha Noi មុននេះ ខ្ញុំបានធ្វើគំនូរមួយស្ដីពីរាជ ក្រមរបស់ស្ដេច Ly Thai To នាពេលព្រះអង្គសម្រេចផ្លាស់រាជធានីទៅកាន់តំបន់ដី Thang Long។ គំនូរនេះមានប្រវែងជាង៣,២ម៉ែត្រនិងកំពស់១,៤៥ម៉ែត្រ ហើយ បច្ចុប្បន្ននេះកំពុងត្រូវបានតាំងបង្ហាញនៅក្នុងសារមន្ទីរឯកជនមួយនៅភូមិ Bat Trang”។

        នាសព្វថ្ងៃ យុវជនក្នុងឃុំ Chuyen My មិនត្រឹមតែឧស្សាហ៍ព្យាយាមសិក្សា រៀនសូត្ររបរដែលជីដូនជីតាបន្សល់ទុកមកប៉ុណ្ណោះទេ ថែមទាំងចេះអនុវត្តន៍ តាមបច្ចេកវិទ្យាព័ត៌មានដើម្បីច្នៃប្រឌិតឡើងផលិតផលថ្មីថ្មោងសំដៅឆ្លើយតបនឹង តម្រូវការរបស់ទីផ្សារទៀតផង។ ផលិតផលដាំគុជខ្យងនៃឃុំ Chuyen My ត្រូវ បាននាំចេញទៅទីក្រុងអន្តរជាតិជាច្រើនដូចជាអង់គ្លេស រុស្ស៊ី អាមេរិក ជប៉ុន ចិន និងសឹង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ