ស្រុក Hoa Vang ទីក្រុង Da Nang សម្រេចមុនកាលកំណត់ក្នុងការកសាងជនបទថ្មី

ស្រុក Hoa Vang ទីក្រុង Da Nang សម្រេចមុនកាលកំណត់ក្នុងការកសាងជនបទថ្មី - ảnh 1
ស្រុក Hoa Vang ទីក្រុង Da Nang សម្រេចមុនកាលកំណត់ក្នុងការកសាងជនបទថ្មី (Image: VNA)


(VOVworld) – ដោយមានការផ្លាស់ប្តូរថ្មីក្នុងការអភិវឌ្ឍន៍ជនបទថ្មី ស្រុក
 Hoa Vang ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម គឺជាអង្គភាពថ្នាក់ស្រុក
មួយក្នុងចំណោមស្រុកចំនួន ៤១ ក្នុងទូទាំងប្រទេសទើបនឹងបាននាយក
រដ្ឋមន្ត្រីរដ្ឋាភិបាលប្រគល់ទង់ប្រឡងប្រណាំងសម្រេច ការកសាងជនបទថ្មី
មុនកាលកំណត់។   

នាពេលទទួលបានបទដ្ឋាន មុខមាត់ជនបទថ្មីរបស់ស្រុក Hoa Vang ត្រូវ
បានផ្លាស់ប្តូរ យ៉ាងច្បាស់លាស់។ ដល់ចុងឆ្នាំ ២០១៥​ អត្រាគ្រួសារក្រីក្របាន
ថយចុះនៅ ២,៣% មធ្យមសិក្សទុយិភូមិត្រូវបានអនុវត្តនៅឃុំចំនួន ១១​
 ទាំងអស់ ៣០/៤៤ សាលារៀនទទួលបានបទដ្ឋានជាតិ ១០០% ប្រជាពល
រដ្ឋមានការធានារ៉ាប់រងសុខាភិបាល។ រួមជាមួយគ្នានោះ ការងារសន្តិសុខ
សង្គមក៏ត្រូវបានថ្នាក់ដឹកនាំស្រុកយកចិត្តទុកដាក់ជាពិសេសផងដែរ។
នាបច្ចុប្បន្ន ឃុំភាគច្រើននៅស្រុក Hoa Vang ទីក្រុង Da Nang កំពុងស្ថិត
នៅដំណាក់កាលជួសជុលនគរ។ ដោយហេតុនេះ គោលដៅធានាបរិស្ថាន
និងសន្តិសុខសណ្តាប់ធ្នាប់បានក្លាយទៅជាបទដ្ឋានសំខាន់ក្នុងការកសាង
ជនបទថ្មី។ លោក  Truong Tan Manh អនុប្រធានគណៈកម្មា ធិការប្រជា
ជនឃុំ Hoa Lien បានឲ្យដឹងថា៖  

        «ដោយសារបរិស្ថាននៅទីនេះត្រូវរងដោយធូលីដំណើរការអភិវឌ្ឍន៍
ក្រុង។ ដោយ ហេតុនេះ​ ការធានាបរិស្ថានបៃតង់ស្អាតល្អត្រូវបានសម្រេច
ដើម្បីធានាបទដ្ឋានជនបទថ្មី។ អាចនិយាយបានថា៖ ការធានាបរិស្ថាន
គឺជាបញ្ហាជួរមុខនៅឃុំ Hoa Lien ក្នុងការកសាងជន បទថ្មី។»

        ស្តីពីបញ្ហានេះ លោក Dang Phu Hanh អនុប្រធានគណៈកម្មាធិការ
ប្រជាជនស្រុក Hoa Vang ទីក្រុង Da Nang បានអះអាងថា៖ ស្រុកនឹង
ស្វែងរករាល់វិធានការរក្សាបទដ្ឋានដែល ទទួលបានក្នុងការកសាងជន
បទថ្មី។

        «យើងខ្ញុំបានលើកសំណើរជាមួយថ្នាក់ដឹកនាំក្រុងជួបធ្វើការជាមួយ
បណ្ដារោងចក្រអំពី ការកាត់បន្ថយសូរសម្លេងអ៊ូរអរនិងការបំពុលបរិស្ថាន។​
 គប្បីមានវិធានការយ៉ាងប្តូរប្តេជ្ញចំពោះ ក្រុមហ៊ុនធ្វើអាជីវកម្មដីថ្មដើម្បីដឹក
ជញ្ជូនក្នុងដំណើរការកសាងសំណង់របស់ទីក្រុង។»

កំណត់អភិវឌ្ឍន៍សេដ្ឋកិច្ចគឺជាគោលដៅស្នូល ស្រុក Hoa Vang ប្រមូលផ្តុំអនុវត្ត
រៀបចំ រចនាសម្ព័ន្ធឡើងវិញ​ឧស្សាហភាវូបនីយកម្មនិងទំនើបភាវូបនីយកម្ម
ជនបទ ជនបទតភ្ជាប់នឹង ការលើកកំពស់គុណភាពកសាងជបទថ្មី  ព្រម
ទាំង អនុវត្តគំរោងការ «ជំរុញខ្លាំងអនុវត្តបច្ចេក វិទ្យាខ្ពស់ចូលក្នុងផលិតកម្ម
 លើកកំពស់ទិន្នផលនិងគុណភាពកសិផលបំរើនគរដំណាក់កាល ២០១៦-
២០២០»។ តាមគំរោង ចំណាយសរុបសំរាប់ការកសាងជនបទថ្មីក្នុងដំណាក់
កាល​២០១៦-២០២០ នៅស្រុក Hoa Vang គឺ ២១៣០ ពាន់លានដុង។ អនុរដ្ឋមន្ត្រី
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម អនុប្រធានគណៈកម្មាធិការ
ទទួលបន្ទុកមជ្ឈឹមកម្មវិធីគោល ដៅជាតិអំពីការកសាងជនបទថ្មី លោក Tran T
hanh Nam បានសម្តែងគោលបំណងថា៖

        «បន្តត្រួតពិនិត្យ លើកកំពស់គុណភាពសំរាប់បទដ្ឋាននិមួយៗ​ ជាពិសេសគឺ
បទដ្ឋាន ទាក់ទិនដល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ដូចជា
លើកកំពស់ចំណូល រក្សា សន្តិសុខ៊នយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម
ការពារបរិស្ថានទេសភាពជនបទថ្មី។»

        ទោះបីជាសម្រេចមុនពេលកំណត់ ៥ ឆ្នាំក្នុងការកសាងជនបទថ្មី​បើប្រៀប
នឹងតំបន់ ផ្សេងៗក្នុងទូទាំងប្រទេសក្តី ប៉ុន្តែ ស្រុក Hoa Vang នៅចាត់ទុកមាន
ការងារច្រើនត្រូវ សម្រេចទៀត។ ជាពិសេសគឺការយកចិត្តទុកដាក់ដល់ការក្សា
និងលើកកំពស់បណ្ដាគោលដៅ ដែលទទួលបានដោយនិរន្តរភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ