ស្រុក Phong Dien ទីក្រុង Can Tho រឹងមាំកសាងជនបទថ្មី
|
ស្រុក Phong Dien ទីក្រុង Can Tho រឹងមាំកសាងជនបទថ្មី (Image: baomoi.com) |
(VOVworld) – ស្រុក Phong Dien ទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)
ទើបនឹងត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលស្គាល់ទទួលបាន
បទដ្ឋានជនបទថ្មី។ ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តកម្មវិធីជាតិស្តីពីការកសាង
ជនបទថ្មី មុខមាត់ជនបទនៃស្រុក Phong Dien កាន់តែសម្បូរធូរធារ ជីវភាព
រស់នៅរបស់ប្រជាពលរដ្ឋត្រូវបានកែកំអរ ច្រើន។
Phong Dien គឺជាស្រុកដំបូងដែលត្រូវទទួលបានបទដ្ឋានជនបទថ្មីរបស់
ទីក្រុង Can Tho និងជាតំបន់ទី ២ នៅតំបន់ដីសណ្តទន្លេ Cuu Long ក្រោយ
ទីរួមខេត្ត Nga Bay នៅខេត្ត Hau Giang ទទួលបទដ្ឋាននេះ។ ពីស្រុកក្រីក្រមួយ
នៃជាយទីក្រុង Can Tho មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមិនទាន់អភិវឌ្ឍន៍ព្រមៗ
គ្នានៅឡើយសេដ្ឋកិច្ចភាគច្រើនផ្អែកទៅលើផលិតកម្មកសិកម្មប៉ុន្តែដោយការ
ខំប្រឹងប្រែងនិងការស្រុះចិត្តគំនិតរបស់រដ្ឋអំណាចនិងប្រជាពលរដ្ឋ បាន
បង្កើតឡើងមុខមាត់ថ្មីសំរាប់ជនបទស្រុក Phong Dien។ ផ្ទះសាលារៀននិង
គិលានដ្ឋានថ្មីច្រើនខ្នងត្រូវបានកសាង។ នាបច្ចុប្បន្ន ចំណូលជាមធ្យមរបស់
ប្រជាពលរដ្ឋក្នុងស្រុកទទួល បាន ៣៥ លានដុង/ឆ្នាំ កើនឡើង ១៤ លានដុង
បើប្រៀបនឹងឆ្នាំ ២០១១។ លោកស្រី Hoang Thi Phuong ឃុំ Nhon Ai ស្រុក Phong
Dien បានចែករំលែកថា៖
«ឥឡូវនេះ ខ្សែផ្លូវទាំងពីរត្រូវបានកសាងថ្មី ដោយហេតុនេះ ការធ្វើដំណើរ
ងាយស្រួល ជាងហើយផ្កាត្រូវបានដាំលំអរតាមដងវិថីស្អាតណាស់។ប្រជាពលរដ្ឋ
នៅទីនេះសប្បាយរីករាយណាស់។»
រួមជាមួយការអនុវត្តព្រមៗគ្នាវិធានការជាច្រើនស្រុក Phong Dien ក៏បាន
ជំរុញយ៉ាងខ្លាំងការងារឃោសនាអប់រំដើម្បីប្រជាពលរដ្ឋយល់ច្បាស់អំពីតួនាទីនិង
ផលប្រយោជន៍ជាក់ស្តែងរបស់គេក្នុងការកសាងជនបទថ្មីផងដែរ។ អាស្រ័យ
ដោយនេះ ស្រុក Phong Dien បានប្រមូលផ្តុំ ប្រាក់ចំនួន ១៨០០ ពាន់លានដុង
សំរាប់ការកសាងជនបទថ្មី ក្នុងនោះ ប្រជាពលរដ្ឋរួម ចំណែកប្រាក់ចំនួន ២៦០
ពាន់លានដុង និងប្រភពទុនពីសង្គមទទួលបាន ២០០ ពាន់លានដុង។ លោក
Nguyen Van Su ប្រធានគណៈកម្មាធិការប្រជាជនស្រុក Phong Dien បានឲ្យដឹង
ថា៖
«ជោគជ័យនេះគ្រាន់តែជាទ្ធផលដំបូងតែប៉ុណ្ណោះ។ យើងខ្ញុំគប្បីប្តេជ្ញាថែម
ទៀតដើម្បី រក្សាគិត្តិនាមស្រុកជនបទថ្មី។ នាពេលខាងមុខ ស្រុកបន្តជួសជុល
វិនិយោគនិងកសាងថ្មីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បន្តបញ្ជាផ្នែកកសិកម្មណែនាំ
ប្រជាកសិករផ្លាស់ប្តូររចនាសម្ព័ន្ធផលិ តកម្មតាមទិសសង្វាកតភ្ជាប់ដើម្បីលើក
កំពស់ចំណូលរបស់ប្រជាពលរដ្ឋ។»
រីឯ លោក Le Van Tam អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can
Tho បាន សង្កត់ធ្ងន់ថា៖
«ក្រៅពីការបំផុសដើម្បីប្រមូលផ្តុំកសាងស្រុក Phong Dien ក្លាយទៅជាជនបទថ្មី
ថ្នាក់ដឹកនាំទីក្រុង Can Tho យកចិត្តទុកដាក់ពិសេសទៅលើសក្តានុភាពអភិវឌ្ឍន៍
ទេចរណ៍ ធម្មជាតិដ៏សម្បូរបែប។ យើងខ្ញុំនឹងរៀបចំផែនការវិនិយោគកសាង
តំបន់នេះក្លាយទៅជាមណ្ឌលទេសចរណ៍អេកូឡូស៊ីនិងទេសចរណ៍សហគមន៍។»
ការទទួលបានបទដ្ឋានជាជនបទថ្មីនៃស្រុក Phong Dien នឹងជាកំលាំងពលំ
ដើម្បីស្រុក បន្តកែលំអរហេដ្ឋារចនាសម្ព័ន្ធនិងផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម។
នាពេលខាងមុខ ស្រុកបន្ត ប្រមូលប្រភពធនធានថែមទៀតដើម្បីអភិវឌ្ឍន៍
ជនបទនិរន្តរភាពលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕