ស្រុក ព្រៃភ្នំ Nam Dongខែត្រ Thua Thien Hueរួមដៃកសាងជនបទថ្មី

ស្រុក ព្រៃភ្នំ Nam Dongខែត្រ Thua Thien Hueរួមដៃកសាងជនបទថ្មី - ảnh 1
Nam Dong ​ជាស្រុកព្រៃភ្នំ​១របស់Thua Thien Hue (រូបថត៖ Internet)
VOVWorld – ​ស្រុក ព្រៃភ្នំ Nam Dong​​ខែត្រ Thua Thien Hue​ មានចំនួន ប្រជាជន
ជិត​៤៥០០០នាក់​ ក្នុងនោះជនជាតិភាគតិច្ចមានជិត៥០%​ រួមមាន ជនជាតិ  Co Tu 
Ta Oi  Pa co  Pa Hy នឹង​van kieu …។ ស្រុក​Nam Dong ត្រូវបានខែត្រជ្រើសរើសធ្វើ
ជារូបសណ្ធានកសាងជនបទថ្មី​ដំណាក់កាល​២០១១-២០១៥។​ការផ្តើមគំនិតនេះ
ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី សំណាក់ប្រជាជន។អត្ថបទមានចំណង
ជើងថា៖”ស្រុក ព្រៃភ្នំ Nam Dong​​  ខែត្រ Thua Thien Hue​  រួមដៃកសាងជនបទថ្មី​”
របស់ Huynh Anh -អ្នកយក ព័ត៍មាននៃវិទ្យុសម្លេងវៀតណាម​នឹងឆ្លុះបញ្ចាំងច្បាស់
អំពីបញ្ហានេះ។
    ឃុំThuong Nhat ស្រុកNam Dongមានប្រជាជនចំនួនជិត៥០០គ្រួរ។ ភាគច្រើនជា
ជនជាតិ Co Tu ។ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះភាគ ច្រើនផ្អែកទៅលើ
ដំណាំកៅស៊ូធ្វើសេដ្ឋកិច្ចចំការនឹងដាំព្រៃ។ប្រាក់ចំណូល គិតជាមធ្យមតាមមនុស្ស
ម្នាក់ទទួល ១០​លានដុងក្នុង១ឆ្នាំ។​ពេលដែលឃុំ ត្រូវបានជ្រើសរើសធ្វើជាឃុំគំរូ
កសាងជនបទថ្មី ​រដ្ឋបានវិនិយោគទឹកប្រាក់ ចំនួន​៦,២ពាន់លានដុងដើម្បីចាក់ក្រាល
បេតុងផ្លូវគមនាគមកសាងគិលានុ បដ្ឋាន សាលាម៉ឹមណង ​អគារវប្បធម៏​​កីឡា​។ល។គិតមកដល់បច្ចុប្បន្ននេះ ឃុំបានសំរេច​បទដ្ឋានចំនួន​១០​ក្នុងចំណោមបទដ្ឋានជន
បទថ្មីទាំង​១៩។ លោក Nguyen Ngoc Moi​ ប្រធានគណះកម្មាធិការរណសិរ្សឃុំ 
Thuong Nhat ​បានឲ្យដឹងថា៖ “គណះកម្មាធិការរណសិរ្សឃុំ  រួមផ្សំជិតស្និទជាមួយ
រដ្ឋអំណាច​ អង្គការ មហាជនចុះដល់គ្រួរសានិមួយៗដើម្បីឃោសនាប្រជាជនចូល
រួមការកសាងជនបទថ្មី។​បទដ្ឋានណាដែល មានស្រាប់​ ងាយធើ្វគឺ​ឃោសនាប្រជា
ជនធ្វើ មុន។បទដ្ឋានណានៅមានការខ្វែងគំនិតគឺធ្វើក្រោយ”។
ស្រុក ព្រៃភ្នំ Nam Dongខែត្រ Thua Thien Hueរួមដៃកសាងជនបទថ្មី - ảnh 2
Nam Dong ជាតំបន់មូលដ្ឋានបដិវត្តន៏របស់ខែត្រ Thua Thien Hue ​(​រូបថត៖ Internet)
 រីឯនៅឃុំHuong Son ​ជនរួមជាតិ​Co Tu ចំនួនជាង​៣០០គ្រួរបានដាំកៅ ស៊ូលើ
ផ្ទៃដីចំនួនជិត​៤០០​ហិចតា ដាំកែវ​លើផ្ទៃដីចំនួន៣០០​ហិចតា។ សេដ្ឋកិច្ចស្រែចំការ​
 ការចិញ្ចឹមសត្វ​នាំមកនូវប្រភពចំណូលធំដល់ប្រជាជន។​ពេលមានការផ្តើមគំនិត
កសាងជនបទថ្មី ប្រជាជនជួយជ្រោមជ្រែងយ៉ាង ពេញទំហឹង។​លោក Tran Xuan
Bh’La ជនHuong Son ម្នាក់​បានឲ្យដឹងថា៖ “ប្រជាជនក្នុងភូមិ​អ្នកណាក៏ចង់ឲ្យភូមិ
ខ្ឡួនផ្លាស់ប្តូរថ្មី​បៃតង​ល្អស្អាត​​បានជាប្រជាជនចូលរួមយ៉ាងសកម្ម។ឥឡូវនេះ ផ្លូវ
គមនាគមក្នុងភូមិបានចាក់ក្រាលបេតុងជីវភាពរស់នៅរបស់ប្រជាជនបានលើក
សស្ទុយ។ប្រជាជន យើងខ្ញុំសប្បាយណាស់”។        
ស្រុក ព្រៃភ្នំ Nam Dongខែត្រ Thua Thien Hueរួមដៃកសាងជនបទថ្មី - ảnh 3
យុវវ័យ THua Thien Hue រួមដៃគ្នាកសាងជនបទថ្មី (រូបថត៖ Internet)
 កម្មវិធីកសាងជនបទថ្មីនៅស្រុកព្រៃភ្នំ Nam Dong​ ដំណាក់កាល​២០១១ -
២០១៥​​ ប្រមូលផ្តុំអភិវឌ្ឌ្យន៏ដោយចីរភាព​សេដ្ឋកិច្ចស្រែចំការ-ព្រៃ​​ខិតខំទទួលប្រាក់
ចំណូលពី​២៧​ដល់​៣០លានដុងក្នុង១ហិចតាសេដ្ឋកិច្ចស្រែចំការ​នឹងពី​៤០ដល់​៤៥​លានដុងក្នុង១ហិចតាសេដ្ឋកិច្ចព្រៃ។ ចំពោះស្រុកព្រៃភ្នំ១ដូចជាស្រុក​Nam Dong មានបទដ្ឋាន១ចំនួនក្នុងការ កសាងជនបទថ្មីគឺ​ពិបាកអនុវត្ត​ដូចជា​បទដ្ឋានឃុំ
និមួយៗត្រូវមានផ្សារ ​ឬ ផ្ទេរប្តូរពលកម្មពីកសិកម្មទៅជាឧស្សាហកម្ម​។លោកTran
 van Bien ប្រធាន គណះកម្មាធិការប្រជាជនឃុំ Thuong Nhat​ លើកឡើងនូវការ
លំបាករបស់ តំបន់​ដូចខាងក្រោយ៖ “ឃុំThuong Nhat​​គឺជាឃុំគំរូរបស់ស្រុក​Nam
Dong ក្នុងការកសាងជន បទថ្មី។ក្នុងបទដ្ឋានទាំង​១៩ដែលបានដាក់ចេញនេះឃុំ
បានសំរេច​បាន១០។​ចំពោះឃុំThuong Nhat​បទដ្ឋានពិបាកអនុវត្តបំផុតគឺបទដ្ឋាន
ផ្ទេរប្តូរពលកម្មពី កសិកម្មទៅជាឧស្សាហកម្ម។ពិព្រោះប្រជាជននៅទីនេះភាគ
ច្រើនប្រកបរបរធ្វើស្រែចំការ។ទី​២គឺលុបបំបាត់ផ្ទះឬស្សីស្លឹកស៊ុបទ្រុប។​ ដើម្បី
ទទួលបាន បទដ្ឋានកសាងជនបទថ្មីនាឆ្នាំ២០១៥ ឃុំបន្តការចលនា​ឃោសនា
ប្រជាជន ចូលរួម​  សំណូមពរកម្មាភិបាល​បក្ខជន​ធ្វើជាគំរូដើម្បីប្រជាជនធ្វើតាម”។ ​       
ស្រុក ព្រៃភ្នំ Nam Dongខែត្រ Thua Thien Hueរួមដៃកសាងជនបទថ្មី - ảnh 4
Nam Dong ថ្ងៃនេះ(រូបថត៖Internet)
អាស្រ័យមានវិធីធ្វើដោយការច្នៃប្រឌិត​ស្របនឹងទឹកចិត្តប្រជាជន​​ស្រុក​Nam
Dong  មិនត្រឹមតែខិតខំសំរេចការកសាងជនបទថ្មីប៉ុណ្ណោះទេ​ថែម ទាំងខិតខំធ្វើជា
 “ស្រុក​ជនបទជាគំរូ”​របស់ខែត្រ Thua Thien Hue​​​នាឆ្នាំ​២០១៥ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ