ស្រុកកោះ CO TO សម្រេចគោលដៅកសាងជនបទថ្មី
HOAI LAM, QUANG DUNG, BUI HANG -  
(VOV) /  
(VOV)_គិតដល់ចុងឆ្នាំ២០១៣ ស្រុកកោះ Co To របស់ខេត្ត Quang Ninh (ភាគ ខាងជើងវៀតណាម) បានសម្រេចជាសារវ័ន្តបទដ្ឋាននៃកម្មវិធី កសាងជនបទថ្មី។ ត្រឹមតែរយៈពេល៣ឆ្នាំកន្លងទៅ ស្រុកកោះ Co To បាន សម្រេច គោលដៅចំនួន
១៩/១៩ អំពីបទដ្ឋានកសាងជនបទថ្មី។
|
ស្រុកកោះ CO TO សម្រេចគោលដៅកសាងជនបទថ្មី(http://qnp.vn) |
Co To ជាស្រុកកោះមួយក្នុងចំណោមស្រុកកោះក្រីក្របំផុតរបស់ខេត្ត Quang
Ninh និងក្នុងទូទាំងប្រទេស។ មុននេះ ជីវភាពរស់នៅរបស់ ប្រជាជន ជួបការលំបាក
យ៉ាងច្រើន ដោយខ្វះទឹកស្អាត ខ្វះអគ្គីសនី ខ្វះនាវាដឹក ជញ្ជូនតភ្ជាប់ចរាចរណ៍ជា
មួយដីគោក …។ល។
ប៉ុន្តែ ក្រោយរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មីមក ឃុំចំនួន២របស់
ស្រុក Co To បានសម្រេចកម្មវិធីកសាង ជនបទ ថ្មី។ ស្រុកកោះ Co To បានវិនិយោគ ជួសជុល កសាងបឹងផ្ទុក ទឹក ចំនួន១២នៅលើកោះដើម្បីផ្គត់ផ្គង់ទឹកស្អាតសំរាប់គ្រួ
សារចំនួន៩៥%។ ទន្ទឹមនឹងនោះ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចរបស់ Co To ក៏មានការ
កែប្រែរហ័ស ពីស្រុកកសិកម្មក្រីក្រទៅជាមជ្ឈមណ្ឌលទេសចរណ៍ថ្មីរបស់ខេត្ត Quang Ninh នាឆ្នាំ ២០១៣ Co To ទទួលបានភ្ញៀវទេសចរណ៍ជាង ៦០ពាន់នាក់មកទស្សនា។ មុខមាត់តំបន់ជនបទមានការផ្លាស់ប្តូរថ្មីជាច្រើន សាលារៀន១០០%ត្រូវបានទទួល ស្គាល់ស្ដង់ដាជាតិ អត្រាគ្រួសារក្រីក្រសល់តែ ០,៥%( ក្នុងស្រុកទាំងស្រុងមានតែ៨
គ្រួ)។ លោកស្រី Tran Thi Chinh នៅស្រុក Co To បាន អោយដឹងថា÷
“ ការងារអ្វីខ្ញុំក៏ចូលរួមដែរ។ នៅពេលអំពាវនាវកសាងមូលនិធិឬ បង់ ប្រាក់ អ្វី ខ្ញុំក៏ចូលរួមយ៉ាងសកម្មដែរ។ ខ្ញុំមិនបដិសេធការងារអ្វីទេ។”
លទ្ធផលនៃកម្មវិធីកសាងជនបទថ្មីបានបង្កើតគ្រិះដ្ឋានសំខាន់សំរាប់ការអភិវឌ្ឍន៍
រួមរបស់ស្រុក។ បទពិសោធដែលបាន Co To ដកចេញគឺ÷បទពិសោធន៍អំពីការប្តេជ្ញា
ចិត្ត ច្នៃប្រឌិតថ្មី ក្នុងការដឹកនាំបញ្ជាណែនាំ ការកំណត់ចំគោលដៅ ដំណើការ សម
ស្របជា មួយស្ថានភាពរបស់តំបន់ មេរៀនអំពីការជ្រើសរើសខ្លឹមសារនិងរបៀប ផ្សព្វផ្សាយដើម្បីប្រជាជនសកម្មចូលរួមកម្មវិធីកសាងជនបទថ្មី។ លោក Nguyen
Van Coi នៅភូមិ Hai Tien ឃុំ Dong Tien អោយដឹងថា÷
“ រដ្ឋអំណាចបានចលនាប្រជាជនបរិច្ចាកដីដើម្បីធ្វើផ្លូវ ខ្ញុំឯកភាពខ្ពស់ណាស់ ។ អ្នកជិតខាងរបស់យើងខ្ញុំក៏បានឯកភាពបរិច្ឆាកដីដើម្បីធ្វើផ្លូវសំ រាប់ ក្មូយៗទៅរៀនដែរ”
ក្នុងឆ្នាំ២០១៤នេះ ស្រុកកោះ Co To បានឆ្ពោះទៅសមុទ្រ ដោយគោលដៅនាំ
Co To ក្លាយទៅជាមជ្ឈមណ្ឌល សេវាកម្មផ្គត់ផ្គងភស្តុភាសំរាប់មុខរបរនេសាទត្រី។
លោក Ha Manh Hung លេខាគណៈកម្មាធិការបក្សឃុំ Dong Tien បានអោយដឹងថា៖
“ ក្នុងរយៈពេលខាងមុខនេះ យើងខ្ញុំបានកំណត់ផ្នែកជលផលជាផ្នែកសេដ្ឋកិច្ច
ស្នូល។ ទន្ទឹមនឹងនោះក៏អភិវឌ្ឍន៍សេវាកម្មទេសចរណ៍នានាទៀតផង។ ”
សម្រេចការកសាងជនបទថ្មី Co To បានខំប្រឹងប្រែងជាជំហានៗ ដើម្បី ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ មណ្ឌលសំរាកលំហែរកាយគុណភាពខ្ពស់ ជាតំបន់មួយក្នុងចំណោមតំបន់សេដ្ឋកិច្ចសមុទ្រមុខ
ប្រួញក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររបស់ខេត្ត Quang Ninh និងរបស់
ប្រទេសជាតិ៕
HOAI LAM, QUANG DUNG, BUI HANG
-VOV