សហករណ៍ Lanh Trang - ទីបង្អែកដ៏រឹងមាំសម្រាប់ប្រជាជនឃុំ Sa Phin

(VOVWORLD) - សហករណ៍សេវាកម្មចម្រុះកសិកម្មរុក្ខកម្មភូមិ Sa Phin A ឃុំ Sa Phin ស្រុក Dong Van ខេត្ត Ha Giang (ដែលត្រូវបានហៅថា សហ ករណ៍ Lanh Trang) ត្រូវ បានបង្កើតឡើងនាខែវិច្ឆិកាឆ្នាំ២០១៧និងចាប់ផ្ដើមធ្វើសកម្មភាពជាផ្លូវការនាខែមីនាឆ្នាំ ២០១៨។ រហូតមកដល់ពេលនេះ សហករណ៍ Lanh Trang បានស្រូបយកទីផ្សារ ជាច្រើនក្នុងប្រទេសក៏ដូចជាឆ្ពោះទៅរកទីផ្សារនាំចេញ តាមនោះជួយអោយ ប្រជាជនក្នុងតំបន់រួចផុតពីភាពក្រីក្រ មានជីវភាពរស់នៅប្រកបដោយស្ថិរភាព។
សហករណ៍ Lanh Trang - ទីបង្អែកដ៏រឹងមាំសម្រាប់ប្រជាជនឃុំ Sa Phin - ảnh 1 បណ្ដាសមាជិកនៃសហករណ៍ Lanh Trang កំពុងធ្វើការ (រូបថត៖ VOV5)

  នាពេលទើបតែបានបង្កើតមក សហករណ៍កសិកម្មនិងសេវាកម្មចម្រុះ Sa Phin A មានសមាជិកចំនួន២០នាក់ ដែលមានជំនាញខាងប៉ាក់ ត្បាញនិងជ្រលក់ ពណ៌ក្រណាត់ linen ប្រពៃណី។ សហករណ៍មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយស្វ័យផ្គត់ផ្គង់វត្ថុធាតុដើម ធ្វើផលិតកម្ម និងប្រើប្រាស់ផលិតផលដោយខ្លួន ឯង តាមនោះបង្កើតការងារធ្វើសម្រាប់សមាជិកសហករណ៍ចំនួន៩៥ នាក់នៅឃុំ Sa Phin និងឃុំផ្សេងៗទៀតនៅស្រុក Dong Van។

        សហករណ៍ Lanh Trang មានមូលដ្ឋានចំនួន៣ រួមមានកន្លែងផលិតកម្ម កន្លែងតាំងបង្ហាញផលិតកម្មនិងកន្លែងជ្រលក់ពណ៌។ នាឆ្នាំកន្លងទៅ សមាគមន៍ នារីស្រុក Dong Van និងសហករណ៍ Lanh Trang បានបើកថ្នាក់បណ្ដុះបណ្ដាល វិជ្ជាជីវៈចំនួន២វគ្គ ហើយតភ្ជាប់សហប្រតិបត្តិការជាមួយគ្នា។ ផលិតផលរបស់សហ ករណ៍ត្រូវបានអតិថិជនទាំងជាតិនិងអន្តរជាតិស្គាល់ដល់។ លោកស្រី Vang Thi Cau ប្រធានក្រុមផលិតកម្មនៅសហករណ៍ Lanh Trang បានអោយដឹងថា៖

        “នាពេលកន្លងទៅ យើងខ្ញុំទទួលបានការបញ្ជាទិញពីបរទេសដូចជា ហូឡង់ អាល្លឺម៉ង់ អាមេរិកនិងជប៉ុន។ មានអ្នករចនាម៉ូតទាំងជាតិនិងអន្តរជាតិ ក៏មកប្រមូលទិញផលិតផលរបស់យើងខ្ញុំផងដែរ។ ក្នុងរយៈពេល១ឆ្នាំកន្លងមក នេះ យើងខ្ញុំមានគ្រួសារចំនួន៤ដែលបានរួចផុតពីភាពក្រីក្រ។ ប្រាក់ចំណូលរបស់ សមាជិកសហករណ៍ម្នាក់ៗ គឺទទួលបានពី៤ដល់៦លានដុងក្នុងមួយខែ ចំណែក ឯអ្នកតភ្ជាប់ជាមួយសហករណ៍គឺទទួលបានប្រាក់ចំណូលពី២ដល់៣លានដុងក្នុងមួយខែ។ ការតភ្ជាប់នោះមានន័យថា យើងខ្ញុំបោះទុនអោយពួកគេដាំដើម Linen។ ក្រោយពីប្រមូលផលរួចមក យើងខ្ញុំជួលមកត្បាញក្រណាត់ ដោយបង់ ថ្លៃមួយហ្មឺនដុងក្នុងមួយម៉ែត្រ។ នៅស្រុក Dong Van មានឃុំ ទីរួមស្រុកទាំង១៩ នោះ គឺមានឃុំចំនួន១៥បានចូលរួមសហករណ៍រួចហើយ។ ឆ្ពោះទៅចុងឆ្នាំ ២០២០ គឺឃុំ ទីរួមស្រុកទាំង១៩នេះនឹងចូលរួមសហករណ៍ទាំងអស់”។

សហករណ៍ Lanh Trang - ទីបង្អែកដ៏រឹងមាំសម្រាប់ប្រជាជនឃុំ Sa Phin - ảnh 2 ផលិតផលដ៏ល្អប្រណិតរបស់សហករណ៍ Lanh Trang (រូបថត៖ VOV5)

        បណ្ដាសមាជិកក្នុងសហករណ៍ជានិច្ចកាលសិក្សាស្រាវជ្រាវ កែលម្អដំណើរ ការផលិតកម្ម ដើម្បីបង្កើតឡើងប្រភេទក្រណាត់ linen ស្អាតជាង និងមានគុណ ភាពសមស្របទៅនឹងតម្រូវការប្រើប្រាស់ក្នុងសម័យទំនើប។ នៅពេលចូលរួម សហករណ៍ ស្ត្រីទាំងអស់ត្រូវបានបណ្ដុះបណ្ដាល ជួយលើកកំពស់ថ្វីដៃវិជ្ជាជីវៈ ហើយត្រូវបានបែងចែកការងារអោយបានសមស្របនឹងសមត្ថភាពរបស់ខ្លួន។ ចំពោះប្រាក់ចំណូល ផ្នែកមួយនឹងត្រូវបានសហករណ៍វិនិយោគលើការធ្វើ ផលិតកម្មឡើងវិញ ហើយផ្នែកមួយទៀតធ្វើជាប្រាក់បៀវត្តសម្រាប់ពលករ។ លោកស្រី Hao Thi Ly សមាជិកម្នាក់នៅសហករណ៍ Lanh Trang បានរៀបរាប់ថា៖

        “ភូមិ Sa Phin A មានគ្រួសារជាង៥០គ្រួដែលជាជនជាតិ Mong ទាំងអស់។ ខ្ញុំធ្វើការនៅទីនេះបាន២ឆ្នាំហើយ។ នាបច្ចុប្បន្ន ក្រុមខ្ញុំមានសមាជិកជាង២០នាក់ សមាជិកម្នាក់ៗធ្វើការងារមួយខុសពីគ្នា។ ខ្ញុំធ្វើស្រោមខ្នើយ កាបូប ខោអាវ និង វាំងនន ជាដើម។ ខ្ញុំពេញចិត្តចំពោះការងារនេះ ពេលទំនេរទើបខ្ញុំទៅធ្វើការ ហេតុដូច្នេះហើយខ្ញុំនៅតែមានពេលដើម្បីធ្វើការងារផ្ទះទៀតផង។ ក្នុងមួយខែ ខ្ញុំទទួលបានប្រាក់ចំណូលប្រមាណ៣លានដុង”។

        នាបច្ចុប្បន្ន សហករណ៍ Lanh Trang កំពុងបោះទុនពង្រីកទ្រង់ទ្រាយផលិតកម្ម បំពេញបន្ថែមម៉ាស៊ីន និងអភិវឌ្ឍតំបន់វត្ថុធាតុដើម។ លោកស្រី Sung Thi Sy នាយិកាសហករណ៍ Lanh Trang បានអោយដឹងថា៖

        “ស្រុក Dong Van បានជួយសម្រួលដល់ការបើកសហករណ៍។ យើងប្រើ ប្រាស់ក្រណាត់ធម្មជាតិ ហើយជ្រលក់ពណ៌ដោយស្លឹកឈើនិងមើមឈើច្រើនប្រភេទ ដែលបានយកពីភ្នំ។ អ្នកត្បាញលឿនគឺធ្វើបានក្រណាត់៦ម៉ែត្រក្នុងមួយថ្ងៃ ចំណែកឯអ្នកត្បាញយឺតគឺធ្វើបាន៤ម៉ែត្រក្នុងមួយថ្ងៃ។ ក្រណាត់ linen នៅទីនេះ ល្អណាស់ ព្រោះថាវាជាក្រណាត់ធម្មជាតិហើយត្រូវបានត្បាញដោយដៃទាំងស្រុង។ អតិថិជនបរទេសពេញចិត្តនិងទិញច្រើនណាស់។ មុននេះ គ្រួសារខ្ញុំជាគ្រួសារ ក្រីក្រ គ្មានការងារធ្វើទេ។ ប៉ុន្តែបច្ចុប្បន្ននេះផ្លាស់ប្ដូរច្រើនហើយ មិនមានទុក្ខព្រួយ អំពីការហូបចុកនិងការស្លៀកពាក់ទៀតឡើយ”។

        ឆ្នាំ២០១៨ជាឆ្នាំដំបូងដែលទិវាបុណ្យនារីចាប់ផ្ដើមអាជីវកម្ម ត្រូវបានរៀបចំ ឡើងនៅថ្នាក់ជាតិ។ មជ្ឈឹមសមាគមន៍នារីវៀតណាមបានជ្រើសរើសគម្រោងចាប់ ផ្ដើមអាជីវកម្មឆ្នើមបំផុតចំនួន២០ គម្រោងដើម្បីឈានចូលវគ្គផ្ដាច់ព្រ័ត្រ ដែល ក្នុងនោះមានគម្រោង “អភិវឌ្ឍផលិតផលចរបាប់ពីក្រណាត់ linen ធម្មជាតិ” របស់សហករណ៍ចម្រុះកសិកម្មរុក្ខកម្មភូមិ Sa Phin A។

        សហករណ៍ Lanh Trang បានរួមចំណែកដោះស្រាយបញ្ហាការងារធ្វើ លើកស្ទួយជីវភាពរស់នៅសម្រាប់ប្រជាជន ព្រមទាំងជាទីបង្អែកដ៏រឹងមាំសម្រាប់ នារីជនជាតិ Mong នៅឃុំ Sa Phin ផងដែរ។ គំរូសហករណ៍ Lanh Trang នឹង ត្រូវបានស្រុក Dong Van ពង្រីកថែមទៀតដើម្បីរួមចំណែកទៅក្នុងបុព្វហេតុកាត់ បន្ថយភាពក្រីក្រនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ