ហាណូយនាំមុខក្នុងទូទាំងប្រទេសអំពីការកសាងជនបទថ្មី

   

(VOV)_ក្រោយរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មី ទីក្រុងហា​ណូយវៀត
ណាមកំពុង ឈានមុខជាមួយឃុំ ចំនួន៥០នៃឃុំទាំង៣៨៦ក្នុង ទូទាំងប្រទេស ដែលសម្រេចបទដ្ឋានទាំងឡាយក្នុង​កម្ម​វិធីកសាងជនបទថ្មី​និង ឃុំចំនួន​ជាង ៤០% សម្រេចបទដ្ឋានពី១៤ដល់១៨ក្នុងបទដ្ឋានទាំង១៩ ។ជីវភាពរស់នៅរបស់ ប្រជាជនត្រូវបានលើក​ស្ទួយ​។ ចំណុចសំខាន់ដែលបានហាណូយ​ជ្រើសរើស
អនុវត្តក្នុងការងារ​កសាងជនបទថ្មី នោះគឺជាការកសាងវាលស្រែធំ។ 

ហាណូយនាំមុខក្នុងទូទាំងប្រទេសអំពីការកសាងជនបទថ្មី - ảnh 1
ហាណូយនាំមុខក្នុងទូទាំងប្រទេសអំពីការកសាងជនបទថ្មី

          វិលត្រឡប់មកទស្សនាឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយ លោកស្រី
 Trinh Thi Huu Khoat អាយុ៨០ឆ្នាំ នៅផ្ទះលេខ៣៧០ ដែលកំពុងរស់នៅនៅ​ខ័ណ្ឌ 
Dong Da មានមោទភាពខ្លាំងអំពីការផ្លាស់ប្តូរថ្មីរបស់ស្រុកកំណើត។ សព្វថ្ងៃ ផ្លូវនិង
ទំនប់ ទឹកនានាបានចាក់បេតុង ដោយសារមានកម្មវិធីកសាងជនបទថ្មី។ ទោះបីជា
រស់ នៅឆ្ងាយពីស្រុកកំណើតក្តី ប៉ុន្តែ​ពេលបានដឹងថាមានកម្មវិធី​​ជួសជុលកែលំអរ ផ្លូវ ធ្វើប្រព័ន្ធធារាសាស្ត្រ…លៗ ​លោកស្រីនៅសកម្មរួមវិភាគទានយ៉ាងសកម្ម ហើយ
នា បច្ចុប្បន្នបានឃើញលទ្ធផលទាំងនេះ លោកស្រីមានមោទនភាពខ្លាំង៖

          “ ឥឡូវនេះ ស្រុកកំណើតមានការផ្លាស់ប្តូរថ្មីច្រើនណាស់ ផ្លូវត្រូវបាន​ក្រាល កៅស៊ូទាំងអស់ អំពូលភ្លើង​ភ្លឺសព្វកន្លែង។​ឡានតូចអាចចូល​ដល់ផ្ទះ។ ​ស្រុក​កំ
ណើត មានការផ្លាស់ប្តូរថ្មីជាច្រើនណាស់។”

          មិនគ្រាន់តែ​ឃុំ Cu Khe ប៉ុណ្ណោះទេ ហាណូយនៅ​មានឃុំចំនួន៥០​ទៀតក៏
​បាន​សម្រេចបទដ្ឋាន អំពីការកសាងជនបទថ្មី​​។ ដើម្បីទទួលបានលទ្ធផលទាំង​នេះ តាំងពីពេលអនុវត្តកម្មវិធីកាលឆ្នាំ២០១០មក គណៈកម្មាធិការទទួលបន្ទុក
កសិកម្ម កសាងជនបទថ្មីរបស់ហាណូយ បានបញ្ជាណែនាំ កំណត់ទិសដៅ​កសាងជនបទថ្មី សំរាប់ដំណាក់កាលពីឆ្នាំ២០១១-ឆ្នាំ២០១៥ ជ្រើសរើសការងារ​កសាងវាលស្រែធំជាចំណុចសំខាន់និងលោតផ្លោះ។ ដើម្បីកសាងជនបទថ្មីគឺត្រូវ
មាន​របៀបលើកកំពស់ប្រសិទ្ធិភាពផលិតកម្ម កសិកម្ម ជំរុញការអនុវត្ត​យន្តកម្ម​​ចូលក្នុងផ្នែកកសិកម្ម …លៗ ប្រធានគណៈកម្មាធិការបញ្ជាណែនាការកសាង
ជនបទថ្មីទីក្រុងហាណូយ លោក Nguyen Cong Soai បានអោយដឹងថា៖

          “ យើងខ្ញុំបាន​​អនុវត្តការងា​រ​កសាង​វាលស្រែធំ​​កសាងហេដ្ឋារចនា​​សម្ព័ន្ធ​
បំរើផលិតកម្ម​។ ទោះបីជាការកសាងជនបទថ្មី ​មិនមែនជា​បទដ្ឋាន១​ក្នុងចំណោម​បទដ្ឋានទាំង១៩នៃការកសាងជនបទថ្មីក្តី ប៉ុន្តែវាមិនអាចខ្វះបានក្នុង​ផែនការ ​
ផលិតទំនិញ ​ផលិតកម្មប្រមូលផ្តុំ​បាន។​បានជាយើងខ្ញុំប្រមូលផ្តុំចូល​ក្នុងការងារ​កសាងវាលស្រែធំនេះ។”

          នាគ្រាដំបូងការកសាងវាលស្រែធំ​បានអនុវត្តនៅឃុំគំរូ១បន្ទាប់មកគឺ​​នៅឃុំគំរូចំនួន៣ ក្រោយមកទៀត​គឺអនុវត្តនៅ​បណ្ដាឃុំ​គំរូ​បស់ស្រុកនានា។
​ តំបន់នានា​ដាំស្រូវបានផ្តល់នូវចំណូលទាប​បន្ទាប់ពីការកសាងវាលស្រែធំ  ប្រជាកសិករបានប្រមូលផ្តុំវិនិយោគ ផ្លាស់ទៅដាំដំណាំ ដាំផ្កា ដាំដើមឈើ
ហូបផ្លែ…លៗ នាំមកនូវប្រាក់ចំណូលពី៧០ដល់១០០លានដុងក្នុង​១ឆ្នាំ កើនពី២ដល់៣ដង បើប្រៀបនឹងឆ្នាំមុនៗ។ លោក Dinh Quan San ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dong Lo ស្រុក Ung Hoa បានអោយ​ដឹង​ថា​​៖          “ ការកសាងវាលស្រែធំអនុញ្ញាត្តិអោយ ប្រជាកសិករ​បង្កើនបានតំបន់ប្រពល
វ​ប្បកម្ម​ប្រកបដោយល្អប្រសើរជាង។ មុននេះ មានប្រាក់​ចំណូលប្រមាណ
៤០លានដុង/ហិកតា​ប៉ុន្តែបន្ទាប់ពីការកសាងវាលស្រែធំប្រាក់ ចំណូលបាន ឡើងដល់៧០លានដុង/ហិកតា។ ”

          រួមជាមួយដំណើការកសាងជនបទថ្មី មុខមាត់តំបន់ជនបទរបស់រដ្ឋធានី
​បាន​មានការផ្លាស់ប្តូរថ្មីពី១ថ្ងៃទៅ១ថ្ងៃ។ នាបច្ចុប្បន្ន នៅឃុំចំនួន១០០%​មានផ្លូវ
ប៉េតុង​អត្រាប្រជាជនបានប្រើប្រាស់ទឹកស្អាតគឺជាង៩០%,លៗ។​ គោលដៅ កសាងជនបទថ្មីរបស់ហា​ណូយ នាពេលខាងមុខគឺ​ប្រមូលផ្តុំទៅលើ​ការពង្រីក រូបសណ្ឋានសេដ្ឋកិច្ចនានាប្រកបដោយប្រសិទ្ធិភាព ពង្រីកតួនាទីរបស់ស
ហករណ៍ និងទាក់ទាញបន្ថែមអង្គភាពអាជីវកម្មវិនិយោគចូលមកវិស័យកសិកម្ម
 ជនបទ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ