អង្គភាពអាជីវកម្មរួមកម្លាំងកាយចិត្តកសាងជនបទថ្មី
VAN HAI – TO TUAN -  
(VOV) /  
(VOV)_ក្នុងកម្មវិធីអនុវត្តគោលដៅជាតិ អំពីការកសាងជនបទថ្មី នៅវៀតណាម
ការតភ្ជាប់រវាង រដ្ឋ អ្នកវិទ្យាសាស្ត្រ អង្គភាពអាជីវកម្មនិងកសិករ ជាកត្តាសំខាន់
ដើម្បីកសិកម្មអភិវឌ្ឍន៍ដោយចីរភាព រួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់
ប្រជាកសិករ។ តាមការផ្តួចផ្តើមគំនិតនេះខេត្ត Ca Mau នៅវាលទំនាបទន្លេ Cuu
Long បានអនុវត្តរូបសណ្ឋាន៖ អង្គភាពអាជីវកម្ម រួមសហការជាមួយកសិករ ។
|
អង្គភាពអាជីវកម្មរួមកម្លាំងកាយចិត្តកសាងជនបទថ្មី |
លោក Vo Minh Khai ជាអគ្គនាយក ក្រុមហ៊ុនពាណិជ្ជកម្ម និងផលិតកម្ម
Vien Phu នៅខេត្ត Ca Mau ដែលបង្កើតអង្ករសរីរាង្គ ដោយមានពាណិជ្ជសញ្ញា ១
នៅលើទីផ្សារពិភពលោក។ ផលិតផលអង្ករសរីរាង្គនេះត្រូវបានផលិតដោយវិធី
សាស្ត្រ” ស្អាត” មិនប្រើជីរគីមីឬថ្នាំកំចាត់ស្មៅ …លៗ។ លោក Vo Minh Khai
បានអោយដឹងថា៖
“ មុននេះ បណ្ដាកសិផលរបស់វៀតណាមដែលបានដាក់លក់ គ្មានពាណិជ្ជ
សញ្ញា។ រីឯក្រុមហ៊ុនរបស់ខ្ញុំវិញ អនុវត្តបទដ្ឋានសរីរាង្គក្នុងផលិតកម្ម។ប្រការនេះ
មានន័យថា៖ ក្រុមហ៊ុនផលិតអង្ករស្អាត តាមបទដ្ឋានរបស់អាមេរិក និងទ្វីបអឺរ៉ុប
កសាងពាណិជ្ជសញ្ញាអង្ករទទួលស្គាល់ដោយបណ្ដាអង្គការអន្តរជាតិ។ ពីនោះ
បង្កើតឡើងទំនុកទុកចិត្ត ពាណិជ្ជសញ្ញារបស់អង្ករវៀតណាម នៅលើទីផ្សារអន្តរ
ជាតិ។”
|
លោក Vo Minh Khai ជាអគ្គនាយក ក្រុមហ៊ុនពាណិជ្ជកម្ម និងផលិតកម្ម Vien Phu |
តាមលោក Vo Minh Khai ថា៖ផលិតផលអង្ករសរីរាង្គនេះ មិនគ្រាន់តែជាម្ហូប
អាហារប៉ុណ្ណោះទេ ថែមទាំងមានវីតាមិនល្អសំរាប់សុខភាព បង្ការ និងព្យាបាលជំងឺ
ទៀតផង។ លោកបានជ្រើសរើ់ស ឃុំ Khanh An ស្រុក U Minh ខេត្ត Ca Mau (ភាគ
ខាងត្បូងវៀតណាម) ដើម្បីដាំប្រភេទស្រូវនេះ។
ដំណើការផលិតអង្ករសរីរាង្គ ពីការសាបព្រោះ ថែទាំ ដល់ពេលប្រមូលផល
សុទ្ធតែអនុវត្តតាមបទដ្ឋានកសិកម្មបៃតងដែលបានអាមេរិក និងប្រទេសអឺរ៉ុបនានា។
លោក Vo Minh Khai បានអោយដឹងថា៖ លើផ្ទៃដី ៣២០ហិកតា ក្រុមហ៊ុនរបស់
លោកផលិតអង្ករចំនួន៣ប្រភេទ តាមបទដ្ឋានដែលបានហូឡង់ទទួលស្គាល់៖
“ ដំបូងបង្អស់គឺបណ្ដាប្រភេទអង្ករសំរាប់អ្នកជំងឺទឹកនោមផ្អែម ធាត់ មហារីក
និងបេះដូង។ ទីពីរគឺជលផល ត្រូវបាននាំចេញទៅអឺរ៉ុប។ ទីបីគឺបន្លែ និងផ្លែឈើ
បំរើតម្រូវការនៅក្នុងប្រទេស។ ផលិតផលទាំងនេះសុទ្ធតែបំពេញបទដ្ឋានរបស់
ហូឡង់ អាមេរិក និងអឺរ៉ុប។ ”
ដល់ឆ្នាំ ២០១៣ ផលិតផលអង្ករសរីរាង្គ របស់ក្រុមហ៊ុនលោក Vo Minh Khai
បាននាំចេញទៅទីផ្សារនៅក្នុងនិងក្រៅប្រទេស ដូចជា៖ អាមេរិក អឺរ៉ុប សិង្ហបុរី កូរ៉េ
ខាងត្បូង ដោយពាណិជ្ជសញ្ញា អង្ករ Hoa Sua ។ គិតតែឆ្នាំ២០១៤ ក្រុមហ៊ុនរបស់
លោកបានផ្គត់ផ្គង់អង្ករចំនួនជាងមួយពានតោនសំរាប់ទីផ្សារ។ លោក Ngo Thanh
Phong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khanh An បានអោយដឹងថា៖
“ នេះគឺជារូបសណ្ឋានល្អក្នុងផលិតអង្ករស្អាត ដោយគ្មានជាតិគីមី។ ក្នុងដំណើ
ការផលិតក្រុមហ៊ុនរបស់លោកបានរួមចំណែកដោះស្រាយបញ្ហាការងារធ្វើ នៅ
ក្នុងតំបន់។ ”
តាមលោក Ngo Thanh Phong ថា៖ការផ្តួចផ្តើមគំនិតតភ្ជាប់រវាង រដ្ឋ អ្នកវិទ្យា
សាស្ត្រ អង្គភាពអាជីវកម្មនិងកសិករ ជាជំហានសំខាន់ ក្នុងការកសាងជនបទថ្មី។
តាមផែនការ ដល់ឆ្នាំ ២០១៥ Ca Mau ខំប្រឹងប្រែងមានឃុំចំនួន១៤ទទួលបានបទ
ដ្ឋានអំពីការកសាងជនបទថ្មី។ រូបសណ្ឋានផលិតអង្ករសរីរាង្គ របស់លោក Vo
Minh Khai ជាការផ្តើមគំនិតថ្មី១ នាំមកនូវផលប្រយោជន៍ធំធេងសំរាប់ប្រជាជន
និងនាំមកនូវចំណូលខ្ពស់។ រូបសណ្ឋាននេះបាននិងកំពុងពង្រីក រួមចំណែកជាក់
ស្ដែងចូលក្នុងកម្មវិធីកសាងជនបទថ្មី មិនគ្រាន់តែនៅខេត្ត Ca Mau ប៉ុណ្ណោះទេ
ថែមទាំងនៅតំបន់ផ្សេងៗទៀត៕
VAN HAI – TO TUAN
-VOV