អញ្ជើញទស្សនាបុណ្យប្រឡងដាំបាយនៅភូមិ Thi Cam

(VOVWORLD) - នាថ្ងៃទី៨ខែទី១តាមច័ន្ទគតិជារៀងរាល់ឆ្នាំ អ្នកភូមិ Thi Cam (សង្កាត់ Xuan Phuong ខ័ណ្ឌ Nam Tu Liem ទីក្រុងហាណូយ) បែជានាំគ្នាចូលរួមពិធី បុណ្យប្រឡង ដាំបាយប្រកបដោយក្ដីសប្បាយរីករាយ។ នេះជា ទំនៀមទំលាប់ប្រពៃណីនៅពេលដែលនិទាឃរដូវមកដល់ម្ដងៗ ដើម្បីបួងសួងជូនពរប្រជាជនជួបតែសេចក្ដីសុខចម្រុងចម្រើន គ្រប់ ប្រការក្នុងឆ្នាំថ្មី។
អញ្ជើញទស្សនាបុណ្យប្រឡងដាំបាយនៅភូមិ Thi Cam - ảnh 1ក្រុមប្រឡងដង្ហែគ្រឿងសែនអ្នកតាភូមិមុនពេលប្រឡង (រូបថត៖ VOV) 

តាមរឿងនិទានថា មុន គ.ស ២៧៣ឆ្នាំ ពោលគឺនៅរាជវង្សស្ដេច Hung ទី១៨ មេទ័ព Phan Tay Nhac ត្រូវបានស្ដេចប្រគល់ភារកិច្ចបញ្ជា ទ័ពទៅវាយខ្មាំងសត្រូវឈ្លានពាន។ នៅពេលទ័ពធ្វើដំណើឆ្លងភូមិ Huong Canh (ជាភូមិ Thi Cam នាសព្វថ្ងៃ) លោកមេទ័ពបានបញ្ជាឲ្យរៀបចំ ការប្រឡងដាំបាយដើម្បីជ្រើសរើសអ្នកដាំបាយពូកែ ថែទាំការហូបចុក សម្រាប់ទ័ព។ ក្រោយពីវាយបំបែកពួកខ្មាំងសត្រូវរួចមក លោកមេទ័ព Phan Tay Nhac បានវិលត្រឡបមករស់នៅភូមិនេះ ហើយបង្រៀនឲ្យអ្នកភូមិចេះដាំមន ចិញ្ចឹមដង្កូវនាង ត្បាញក្រណាត់ ហើយ រៀបចំឲ្យអ្នកភូមិប្រឡងបញ្ឆេះ ភ្លើងដាំបាយនាថ្ងៃទី៨ខែទី១តាមច័ន្ទគតិជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ សាមគ្គីភាពជាធ្លុងមួយរវាងប្រជាជននិងទ័ពដែលបានរួមគ្នាវាយឲ្យ បរាជ័យខ្មាំងសត្រូវ ការពារប្រទេសជាតិ។ ក្រោយពីចែកឋានទៅ លោក មេទ័ពត្រូវបានអ្នកភូមិលើកតម្កើងជាអ្នកតាភូមិ ហើយដល់ថ្ងៃទី៨កើតខែ១ ជារៀងរាល់ឆ្នាំ អ្នកភូមិ Thi Cam ក៏រៀបចំបុណ្យប្រឡងបញ្ឆេះ ភ្លើងដាំបាយដើម្បីរំលឹកដល់គុណូបការៈរបស់លោក។ លោក Nguyen Vinh Hop អ្នកភូមិ Thi Cam មួយរូបបានឲ្យដឹងថា៖

        “មុននេះគ្មានឈើគូសទេ ត្រូវត្រដុសបន្ទះឈើបញ្ឆេះភ្លើងដាំ បាយ។ មានក្រុមចំនួន៤ចូលរួមការប្រឡងបញ្ឆេះភ្លើង រត់យកទឹក និងដាំ បាយ។ ផ្នែកប្រឡងនីមួយៗមានពានរង្វាន់ដោយឡែក។ បន្ទាប់ពីយកបាយ សែនអ្នកតាភូមិរួចមក ទើបពិនិត្យនិងដាក់ពិន្ទុឲ្យឆ្នាំងបាយនីមួយៗ។ ឆ្នាំងបាយឈ្ងុយឆ្ងាញ់បំផុតទទួលពានទី១។ បន្ទាប់នោះគឺពានទី២ហើយ ឆ្នាំងនៅសេសសល់ទទួលបានពានទី៣ដូចគ្នា”។

        មុនការប្រឡង ក្រុមប្រឡងត្រូវត្រៀមរៀបចំឧបករណ៍ដើម្បីដាំបាយ ដូចជា អង្រែ ត្បាល់ ចម្បើងនិងឆ្នាំង ជាដើម។ គណៈចាត់តាំងជូនស្រូវ១ គីឡូដល់ក្រុមនីមួយៗ។ បណ្ដាយុវបុរសនឹងបុកស្រូវ រែងលុបចោលអង្កាម ហើយយកទៅលាងស្អាត។ ក្នុងពេលនោះ យុវបុរសម្នាក់ផ្សេងទៀតរត់ ប្រឡងប្រមាណ៨០០ម៉ែត្រពីសាលាភូមិទៅកន្លែងយកទឹកហើយវិលត្រឡប់មកវិញ។ បន្ទាប់នោះ ក្រុមនីមួយៗចាត់យុវបុរស៤នាក់ទៀតចូលរួមការ ប្រឡងបញ្ឆេះភ្លើង។ ដើម្បីបញ្ឆេះភ្លើង ពួកគេត្រូវត្រដុសបន្ទះឈើលើបន្ទះ ឫស្សីជាបន្តបន្ទាប់។ ពេលឃើញមានផ្សែងគឺផ្លុំឲ្យភ្លើងឆេះធំឡើង ដើម្បី ដាំបាយ។

អញ្ជើញទស្សនាបុណ្យប្រឡងដាំបាយនៅភូមិ Thi Cam - ảnh 2ទិដ្ឋភាពនៅក្នុងការប្រឡងដាំបាយនៅភូមិ Thi Cam 

នៅពេលដែលឆ្នាំងបាយទើបតែអស់ទឹក ក្រុមប្រឡងនឹងបង្កបឆ្នាំងបាយនៅ ក្នុងធ្យូងចម្បើងទុកឲ្យឆ្អិន។ ក្រោយរយៈពេលដុតចោលធូប១សសៃ គណៈមេ ប្រយោគនឹងទៅស្វែងរកឆ្នាំងបាយទាំង៤នោះ។ ឆ្នាំងណាដែលត្រូវបានរក ឃើញយឺត គឺមានន័យថាពេលវេលាត្រូវបានអូសបន្លាយហើយបាយនឹងឆ្អិន ពេញលេញ។ ផ្ទុយទៅវិញ ឆ្នាំងណាដែលត្រូវបានរកឃើញដំបូង គឺភាគ ច្រើនបាយនៅតែឆៅ។ បន្ទាប់ពីរកឃើញឆ្នាំងបាយទាំង៤ គណៈមេ ប្រយោគនឹងដួសបាយចូលក្នុង៤ចានដើម្បីសែនអ្នកតាភូមិ។ បន្ទាប់នោះ នឹងផ្ដល់ពិន្ទុដល់ឆ្នាំងបាយនីមួយៗនៅចំពោះមុខទស្សនិកជននិងក្រុម ប្រឡងទាំងអស់។ លោក Vu Dang Quyen អ្នកទទួលបន្ទុកការឃោសនា អំពីបុណ្យប្រឡងដាំបាយភូមិ Thi Cam បានឲ្យដឹងថា៖

        “ការប្រឡងរួមមានផ្នែកបូកស្រូវ លាងអង្ករ ដាំបាយ ក្រុមនីមួយមាន សមាជិក១០នាក់។ កាលកំណត់គិតចាប់ពីពេលបញ្ឆេះភ្លើងរហូតដល់ពេល ដាំបាយស្រួចរាល់គឺ១ម៉ោង។ ចំពោះអង្ករគឺជាប្រភេទអង្ករដែលបានដាំនៅ ក្នុងភូមិដែរ។ ការប្រឡងឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ អាកាស ធាតុអំណោយផល ក្រុមទាំង៤សុទ្ធតែបញ្ឆេះភ្លើងឆេះធំៗ។ ដូច្នេះសង្ឃឹមថា ឆ្នាំថ្មីនឹងជួបតែសំណាងល្អបរិបូរ អ្នកភូមិប្រកបរបរយ៉ាងល្អ មានសុខភាពល្អ ហើយកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។

        ក្រោយពីប្រកាសលទ្ធផលប្រឡង អ្នកភូមិនឹងបែងចែកគ្នាបាយសែន អ្នកតាភូមិ។ ពួកគេជឿជាក់ថា មនុស្សធំដែលទទួលទាន បាយនេះនឹងជួបតែ សំណាងល្អ ចំណែកឯកុមារនឹងមានសុខភាពល្អផងដែរ។ លោកស្រី Ngo Thi Hoa នៅសង្កាត់ Xuan Phuong តំណាងក្រុមទទួលបានរង្វាន់ទី១ក្នុង ការប្រឡងដាំបាយភូមិ Thi Cam ឆ្នាំនេះ បានចែករំលែកថា៖

        “ខ្ញុំបានចូលរួមការប្រឡងជាច្រើនលើកច្រើនសារហើយ។ ឆ្នាំនេះ ទទួលបានរង្វាន់ទី១ ខ្ញុំសប្បាយយ៉ាងក្រៃលែង ហើយជូនពរអ្នកភូមិគ្រប់រូប មានសុខភាពល្អ សំណាងល្អនិងសុភមង្គលក្នុងឆ្នាំថ្មី”។

        ជារៀងរាល់ឆ្នាំ ពិធីបុណ្យដាំបាយភូមិ Thi Cam ទាក់ទាញបានការចូល រួមទស្សនារបស់ប្រជាជននៅក្នុងតំបន់និងភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយយ៉ាងច្រើនកុះករ។ ខ័ណ្ឌ Nam Tu Liem ទីក្រុងហាណូយ បានដំឡើងផែន ការដាក់សំណុំរឿងជូនក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ដើម្បីសុំដាក់ ពិធីបុណ្យនេះបញ្ចូលក្នុងបញ្ជីឈ្មោះជាបេតិកភណ្ឌវប្បធម៌អរូបីយ៍ថ្នាក់ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ