អញ្ជើញមកទស្សនាភូមិចាក់ពុម្ភសំរិទ្ធ អ៊ី អៀន (Y Yen) ខេត្ត ណាមឌិញ (Nam Dinh)

(VOVWORLD) - ស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងណាមឌិញ ភូមិចាក់ពុម្ភសំរិទ្ធ តុង សា (Tong Xa) ឃុំ អៀន សា (Yen Xa) ស្រុក អ៊ី អៀន (Y Yen) ត្រូវបានចាត់ ទុកថា ជាទីប្រសូត្រមួយក្នុងចំណោមទីប្រសូត្រធំៗនៃមុខរបរចាក់ពុម្ភសំរិទ្ធ ប្រពៃណីដោយមានអាយុកាលអភិវឌ្ឍឡើងដល់ទៅ៩០០ឆ្នាំមកម្លោះ។ ទោះជាឆ្លង កាត់ការវិវត្តន៍ជាច្រើនក្នុងប្រវត្តិសាស្ត្រក្ដី ប៉ុន្តែរហូតដល់សព្វថ្ងៃ ភូមិនេះនៅតែ រក្សាបាននូវរបរប្រពៃណីដែលជីដូនជីតាបានបន្សល់ទុកមក ព្រមទាំងពង្រីករបរនេះ អោយកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
អញ្ជើញមកទស្សនាភូមិចាក់ពុម្ភសំរិទ្ធ អ៊ី អៀន (Y Yen) ខេត្ត ណាមឌិញ (Nam Dinh) - ảnh 1ជាងចាក់សំរិទ្ធកំពុងដុតរលាយសំរិទ្ធក្នុងឡ 

        តាមរឿងនិទានថា មុននេះប្រមាណ៩០០ឆ្នាំ នៅស្រុក អៀន ខាញ (Yen Khanh (សព្វថ្ងៃស្ថិតនៅខេត្ត និញ ប៊ិញ (Ninh Binh)) មានលោក ងៀន ជី ថាញ (Nguyen Chi Thanh) ដែលជាមនុស្សម្នាក់មានចំណេះដឹងយ៉ាងទូលំទូលាយ។ មានថ្ងៃមួយបានធ្វើដំណើរឆ្លងកាត់ភូមិ តុង សា លោក ថាញ បានបង្រៀនអោយអ្នកភូមិចេះធ្វើ ពុម្ភដើម្បីចាក់សំរិទ្ធ។ ហើយមុខរបរនេះនៅតែគងវង្សរហូតដល់សព្វថ្ងៃនេះផង ដែរ។ ដើម្បីរំលឹកគុណបំណាច់របស់លោក អ្នកភូមិបានកសាងទីសក្ការៈបូជា។ នៅពាក់កណ្ដាលខែទី២តាមច័ន្ទគតិជារៀងរាល់ឆ្នាំ អ្នកភូមិតែងតែរៀបចំពិធីបុណ្យ ដើម្បីរំលឹកគុណបំណាច់របស់គ្រូដើមដែលបានជួយបង្កើតឡើងអាជីពសម្រាប់ អ្នកភូមិ។  

       មកដល់ភូមិចាក់សំរិទ្ធ តុង សា ចាប់តាំងពីព្រឹកព្រលឹមរហូតដល់មេឃរៀងយប់ ងងឺត យើងអាចឃើញរូបភាពឡដុតភ្លើងឆាបឆេះនៅគ្រប់ទីកន្លែង។ ជាងចាក់ សំរឹទ្ធត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ចាប់ពីការជ្រើសរើសដីសាងសង់ឡ បញ្ឆេះភ្លើង ជ្រើសរើសសំរិទ្ធ ដល់ការធ្វើពុម្ភនិងដុតរលាយសំរិទ្ធ។ ល។ ដំណាក់ កាលនីមួយៗត្រូវតែបានអនុវត្តយ៉ាងហ្មត់ចត់និងត្រឹមត្រូវ។

        នាគ្រាដំបូង ភូមិ តុង សា ត្រឹមតែផលិតធ្វើទំនិញសាមញ្ញនានាដូចជា គ្រឿងសែន ជើងដុត ធូបតែប៉ុណ្ណោះ។ ប៉ុន្តែ នាសព្វថ្ងៃ របរចាក់សំរិទ្ធនៅទីនេះបានរីកចម្រើន យ៉ាងខ្លាំងក្លា ដោយផលិតបានមុខទំនិញដ៏សម្បូរបែប មានគុណភាពខ្ពស់និងក្បូរ ក្បាច់រចនាដ៏ល្អប្រណិតដើម្បីដាក់នៅក្នុងសំណង់ប្រវត្តិសាស្ត្រវប្បធម៌។ លោក ដូ ថាញ វី (Do Thanh Vy) សិប្បករម្នាក់នៅភូមិ តុង សា បានអោយដឹងថា មាន ដំណាក់កាលស្នូលចំនួន៥ដើម្បីបង្កើតឡើងផលិតផលសំរិទ្ធមួយនោះគឺ៖ បង្កើតរូបសណ្ឋាន ធ្វើពុម្ភ ដុតរលាយសំរិទ្ធ ចាក់ក្នុងពុម្ភ និងខាត់ឲ្យរលោង។ ក្នុងនោះការធ្វើពុម្ភដីគឺសំខាន់ណាស់។ លោក វី បានថ្លែងថា៖

        “សំខាន់បំផុតគឺពេលធ្វើពុម្ភដី យើងត្រូវកោសពុម្ភអោយក្រាស់ស្មើៗគ្នា អញ្ចឹងពេលចាក់សំរិទ្ធចូលវាមិនលេចចេញនេះក្រាស់កន្លែងនោះស្ដើងទេ។ មួយទៀតគឺប្រសិនបើស្ដើងពេក គឺផលិតផលងាយធ្លុះណាស់”។

        ចំណែកឯលោក យឿង វាន់ ឡិន សិប្បករមួយនាក់ផ្សេងទៀតនៅភូមិ តុង សា បានអោយដឹងថា របរចាក់សំរិទ្ធជារបរលំបាកមួយ។ ជាងចាក់សំរិទ្ធមិន ត្រឹមតែត្រូវការមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងត្រូវការមានភាពអំណត់ស្វិត ស្វាញទៀតផង។ ដោយសារដំណាក់កាលឈរជិតនឹង ឡដុតសំរិទ្ធ ហើយចាក់ សំរិទ្ធចូលក្នុងពុម្ភមិនមែនជាការសាកល្បងដ៏តូចតាចនោះឡើយ។ លោក ឡិន បានចែករំលែកថា៖  

       “នៅក្នុងរដូវក្ដៅ យើងជួបការលំបាកខ្លាំងណាស់។ នៅពេលដុតឡ សីតុណ្ហ ភាពក្នុងឡអាចឡើងដល់ទៅ១០០០អង្សារ C ហើយនៅជុំវិញឡ អាចឡើងដល់ ទៅ៦០-៧០អង្សារ C។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងនៅតែខិតខំប្រឹង ប្រែងដើម្បីបង្កើតឡើងផលិតផលដ៏ល្អប្រណិតបំផុត”។  

អញ្ជើញមកទស្សនាភូមិចាក់ពុម្ភសំរិទ្ធ អ៊ី អៀន (Y Yen) ខេត្ត ណាមឌិញ (Nam Dinh) - ảnh 2 ផលិតផលសំរិទ្ធដ៏ស្អាតល្អប្រណិតនៃភូមិ តុងសា ឃុំ អ៊ី អៀន 

       បន្ទាប់ពីចាក់សំរិទ្ធចូលក្នុងពុម្ភ ជាងចាក់ត្រូវចាំអោយសំរិទ្ធរឹងនិងត្រជាក់ទៅ ទើបបំបែកពុម្ភរោលបាន។ ប៉ុន្តែ នេះគ្រាន់តែជាផលិតផលឆៅតែប៉ុណ្ណោះ ហើយ ត្រូវការឆ្លងកាត់ដំណាក់កាលមួយទៀត។ លោក ឡិន បានអោយដឹងថែម ទៀតថា៖  

       “ដំណាក់កាលចុងក្រោយនោះគឺដំណាក់កាលដុសខាត់អោយរលោងហើយឆ្លាក់ ក្បូរក្បាច់រចនា។ ដើម្បីឆ្លាក់បានក្បូរក្បាច់រចនាដ៏ល្អប្រណិត ជាងចាក់សំរិទ្ធត្រូវ ប្រមូលអារម្មណ៍ ធ្វើការយ៉ាងហ្មត់ចត់និងល្អិតល្អន់ ដើម្បី ពេលណាគេមើលទៅ គេនឹងចូលចិត្តតែម្ដង”។

        សិប្បករ ងៀន កុង ហ៊ើន (Nguyen Cong Hon) បានអោយដឹងថា ដំណាក់ កាលចាក់ពុម្ភសំរិទ្ធស្ទើរតែទាំងអស់នៅភូមិ តុង សា គឺត្រូវបានធ្វើដោយដៃតាម បែបប្រពៃណី។ ហេតុដូច្នេះបានជា ផលិតផលនីមួយៗដែលបង្កើតឡើង សុទ្ធតែរលោង ស្រិលនិងល្អប្រណិតពិតៗ។ លោកបានថ្លែងថា៖

        “យើងធ្វើបានផលិតផលមួយដ៏ស្អាតហើយ ប៉ុន្តែលើកក្រោយយើងចង់ធ្វើ អោយវាស្អាតថែមទៀត។ ប្រការនោះទាមទារអោយជាងចាក់ពុម្ភសំរិទ្ធត្រូវមាន ភាពឧស្សាហ៍ព្យាយាម ល្អិតល្អន់ និងស្វិតស្វាញ សូម្បីតែដល់ពេលបាយក៏មិនឃ្លានដែរ ប្រសិនបើមិនទាន់សម្រេចផលិតផលនោះ។ ត្រូវជក់ចិត្តនឹងរបរនេះទើបធ្វើ បានយ៉ាងដូច្នេះ”។

        នាបច្ចុប្បន្ន គ្រឿងសំរិទ្ធនៃភូមិ តុង សា ស្រុក អ៊ីអៀន មិនត្រឹមតែត្រូវបាន ដាក់លក់ក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៅកាន់ប្រទេសនិង តំបន់ដែនដីជាង៧០លើពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ