អណ្ដូងភូមិក្នុងវណ្ណកម្មរបស់អ្នកថតរូប Le Bich
(VOVWORLD) - នៅតាមតំបន់ជនបទវៀតណាម ភូមិនីមួយៗសុទ្ធតែមានអណ្ដូងទឹក យ៉ាងហោចណាស់ក៏មួយកន្លែងដែរ។ អណ្ដូងជាសមាសធាតុដែលមិនអាចខ្វះ បាន ដែលបង្កើតឡើងរូបភាព “ដើមពោធិ អណ្ដូងទឹក សាលាភូមិ” នៅតំបន់ ជនបទវៀតណាម។ អណ្ដូងមិនត្រឹមតែជាប្រភពផ្គត់ផ្គង់ទឹកប៉ុណ្ណោះទេ ថែមទាំង បង្កប់នូវអត្ថន័យខាងវិញ្ញាណជាច្រើនចំពោះអ្នកភូមិទៀតផង។ សូមអញ្ជើញ លោកអ្នកនាងនិងប្រិយមិត្តរួមជាមួយយើងខ្ញុំស្វែងយល់អំពីអណ្ដូងភូមិនានា តាមរយៈវណ្ណកម្មរបស់អ្នកថតរូប Le Bich ជាអ្នកដែលបានធ្វើដំណើរពីភូមិមួយទៅភូមិមួយចំនួន២០០ហើយបានថតរូបពីអណ្ដូងទឹកប្រមាណ៣០០កន្លែងលើ ទូទាំងប្រទេស។
អណ្ដូងបុរាណនៅភូមិ Duong Lam។ |
អ្នកថតរូប Le Bich ប្រសូត្រនាឆ្នាំ១៩៧២នៅរដ្ឋធានីហាណូយ។ ជា សិល្បៈករម្នាក់ដែលមានចំណង់ចំណូលចិត្តចំពោះភូមិរបរ លោកបាន ចំណាយពេលវេលា សម្រាប់ធ្វើដំណើរទៅកាន់ភូមិជាច្រើននៅតំបន់ជនបទ ភាគខាងជើង ដើម្បីស្វែងយល់និងថតរូបពីមុខរបរប្រពៃណីនានា ក៏ដូចជា សិប្បករឆ្នើមៗនៅតាមភូមិនីមួយៗផងដែរ។ ក្នុងអំឡុងពេលធ្វើដំណើរ លោកបានឃើញអណ្ដូងទឹកជាច្រើនដ៏ស្អាតណាស់។ ប្រការគួរឲ្យទាក់ទាញ គឺ រាល់អណ្ដូងនោះមិនត្រឹមតែមានរាងរង្វង់តាមធម្មតាប៉ុណ្ណោះទេ ថែមទាំង មានរាងការ៉េ រាងចតុកោណ រាងអឌ្ឍចន្ទ និងរាងពងក្រពើ ជាដើម។ ក្រៅពី ការផ្គត់ផ្គង់ទឹកសាបសម្រាប់អ្នកភូមិ អណ្ដូងក៏ជាទីកន្លែងដើម្បីអ្នកភូមិជួបជុំគ្នា សំណេះសំណាលទៀតផង។ ចំពោះអណ្ដូងពិសេសមួយចំនួន អ្នកភូមិ យកទឹកនៅទីនេះសម្រាប់ពិធីសែនអ្នកតាភូមិ។ អ្នកថតរូប Le Bich បាន ចែករំលែកថា៖
“ចំពោះមនុស្សវ័យកណ្ដាល អណ្ដូងដូចនឹងតម្លៃខាងវិញ្ញាណមួយ ឧទាហរណ៍ថា អណ្ដូងជាទីប្រមូលផ្ដុំលាភសំណាងរបស់ភូមិ ជាចំណុច ប្រសព្វគ្នារវាងមេឃនិងដី។ អណ្ដូងស្និទ្ធស្នាលជាមួយអ្នកភូមិទាំងអស់ អ្នក ណាក៏អាចទៅយកទឹកក្នុងអណ្ដូងបានដែរ។ ចំណែកឯមនុស្សវ័យក្មេងវិញ ពេលនឹកដល់អណ្ដូងគឺគេនឹកដល់ភូមិ ជីដូនជីតា ក៏ដូចជារាល់អនុស្សាវរីយ៍ កាលពីកុមារភាពអញ្ចឹងដែរ”។ ចាប់ផ្ដើមថតរូបពីអណ្ដូងកាលពីឆ្នាំ២០១០ រហូតមកដល់ពេលនេះ អ្នកថតរូប Le Bich បានធ្វើដំណើរឆ្លងកាត់ភូមិប្រមាណ២០០ហើយថតរូបពី អណ្ដូងជាង៣០០កន្លែងលើទូទាំងប្រទេស។ លោកបានចែករំលែកថា អណ្ដូងបុរាណនីមួយៗបង្កប់នូវតម្លៃខាងវិញ្ញាណជាច្រើនដែលកាន់តែស្វែងយល់កាន់តែត្រូវបានទាក់ទាញដោយសម្រស់នោះ។
“អណ្ដូងនៅតំបន់ខុសគ្នាបង្កប់នូវផ្នត់វប្បធម៌ខុសគ្នាដែរ។ អណ្ដូងនៅ តំបន់ភាគខាងជើងមានលក្ខណៈខុសពីអណ្ដូងនៅតំបន់ភាគកណ្ដាល។ នៅ តំបន់ភាគកណ្ដាល គេមិនជីកដីដើម្បីបង្កើតអណ្ដូងនោះទេ ប៉ុន្តែទឹកហូរពី ចង្កេះភ្នំចុះ ហើយក្លាយទៅជាអណ្ដូង។ មានអណ្ដូងពិសេសមួយនៅភូមិ Gio Linh ខេត្ត Quang Tri ដែលអ្នកភូមិរៀបដុំថ្មទៅជាអណ្ដូង ដោយមិនប្រើ ប្រាស់វត្ថុធាតុភ្ជាប់ណាមួយឡើយ។ ហើយវាមានភាពវិសេសវិសាល អាស្រ័យដោយការបែងចែកទឹកតាមស្រទាប់នីមួយៗ។ ពោលគឺទឹកនៅស្រទាប់ ខ្ពស់បំផុត មិនអនុញ្ញាតឲ្យប្រជាំចនប្រើប្រាស់ទេ ដោយត្រឹមប្រើប្រាស់សម្រាប់ សែនទេវតាតែប៉ុណ្ណោះ។ ពេលដែលទឹកហូរចុះនៅស្រទាប់ទី២ទើបប្រជាជនអាច ប្រើប្រាស់សម្រាប់ការហូបចុក។ ទឹកហូរចុះស្រទាប់ទី៣ គឺអាចប្រើប្រាស់ឲ្យ កុមារងូតទឹក ឬឲ្យគោក្របីផឹក។ ចុងក្រោយ ទឹកហូរតាមប្រព័ន្ធបំពង់ថ្មមួយ ចេញស្រោចស្រពលើវាលស្រែ”។
តាមរយៈរូបថតអណ្ដូងរបស់ខ្លួន អ្នកថតរូប Le Bich បានសម្ដែងនូវ គោលបំណងថា ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យប្រជាជនកាន់តែច្រើនពីមួយថ្ងៃ ទៅមួយថ្ងៃបានយល់ថា រាល់អណ្ដូងភូមិដ៏ស្អាតៗយ៉ាងដូច្នេះកំពុងជួបប្រទះ នឹងការផ្លាស់ប្ដូរក្នុងជីវភាពរស់នៅក្នុងយុគសម័យទំនើប តាមនោះជួយឲ្យគេ មានមនសិការថែរក្សានិងអភិវឌ្ឍ៕