អណ្តូងទឹកបង្ហាញនូវជីវភាពព្រលឹងសង្គម
TO TUAN -  
|
អណ្តូងទឹកបង្ហាញនូវជីវភាពព្រលឹងសង្គម (VOV5) |
(VOVworld) – ពីយូរយាណាស់មកហើយដើមពោធិអណ្តូងទឹកនិងសាលាភូមិគឺ
ជានិមិត្ដរូបរបស់ភូមិប្រពៃណីវៀតណាម។ ដើមពោធិនាំមកនូវបរិយា កាសបរិសុទ្ធ
អណ្តូងទឹកផ្គត់ផ្គង់ទឹកសាបសំរាប់អ្នកភូមិ ហើយទីធ្លាសាលាភូមិ គឺជាទីកន្លែង
ប្រព្រឹត្តទៅសកម្មភាពវប្បធម៌ពិធីការនិងជំនឿសាសនាផ្សេងៗ។ តាមទំនៀម
ទំលាប់របស់ជនជាតិវៀតបុរាណទឹកគឺជាប្រភពដើមរបស់ជីវភាពនិងជាស្ពាន
តភ្ជាប់រវាងមេយដីជាមួយមនុស្ស។
ក្នុងចំណោមសំណង់ស្ថាបត្យកម្មវប្បធម៌ព្រលឹងនៅតាមភូមិប្រសិនជាដើម
ពោធិមាន ទេវតា វត្តមានព្រះពុទ្ធ នោះគឺអណ្តូងទឹកមានទេវតាទឹក។ តាមទំ
នៀមទំលាប់ប្រជាប្រិយអណ្តូងទឹកបង្ហាញនូវភាពសម្បូរសប្បាយរបស់អ្នកភូមិ។
អ្នកស្រាវជ្រាវ វប្បធម៌ប្រជាប្រិយវៀតណាម លោក Tran Minh Nhuong បានឲ្យ
ដឹងថា៖
«បណ្ដាភូមិនៅតំបន់ដីសណ្ត Bac Bo នៅរក្សាបានអណ្តូងទឹកបុរាណដែល
ប្រជាពលរដ្ឋនៅកំពុងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ អណ្តូងទឹក អាច
កសាងឡើងពីដី ថ្មបាយក្រៀម ឬ ថ្ម ដោយមានរូបរាងសម្បូរបែប។ ជាពិសេស
នៅវត្តឬសាលាភូមិ ជានិច្ចកាលមានអណ្តូងទឹកដែលត្រូវបានចាត់ទុកជា
សំណងស្ថាបត្យកម្មពិសិដ្ឋមួយ។»
ចំពោះភូមិនិមួយៗ អណ្តូងទឹកពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃ
អារ្យធម៌ស្រូវទឹក។ ក្នុងសម័យកាលនិមួយៗ អណ្តូងទឹកមានរូបរាងនិងអត្ថន័យ
ជាក់ស្តែង។ មានអណ្តូងទឹកខ្លះមានរូបរាងចតុកោណដែលតំណាងឲ្យដី ក្នុងនោះ
ប្រភពទឹកជានិមិត្តរូបឲ្យប្រភពទឹកដោះចិញ្ចឹមកូនឲ្យធំដឹងក្តី។ មានអណ្តូងទឹក
មូលដូចព្រះអាទិត្យឬអណ្តូងទឹករាងមូលពងក្រពើដូចកញ្ចក់។ នៅជាយទីក្រុងហា
ណូយភូមិ Mong Phu ឃុំ Duong Lam ល្បីឈ្មោះដោយបណ្ដាអណ្តូងទឹកថ្មបាយក្រៀម។
ក្នុងអណ្តូងទាំងនេះទឹកថ្លាជានិច្ច។ លោក Phung Van Truyen នៅភូមិ Mong Phu
បានឲ្យដឹងថា៖
«ភូមិ Mong Phu មានអណ្តូងទឹកចំនួន ៦។ រហូតមកដល់ពេលនេះ អ្នកភូមិ
នៅប្រើប្រាស់ទឹកក្នុងអណ្តូងទាំង ៥ នោះ។ ជារៀលរាល់ថ្ងៃ មនុស្សម្នា នៅយកទឹក
ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។ អណ្តូងទឹកក៏ជាទីកន្លែងជួបជុំគ្នារបស់អ្នកភូមិផងដែរ។»
រីឯ ភូមិ Mai Dong និងភូមិ Hoang Mai ប៉ែកខាងត្បូងទីក្រុងហាណូយល្បី
ឈ្មោះដោយតៅហ៊ូ Mo។ រស់ជាតិឆ្ងាញ់នៃតៅហ៊ូ Mo មានប្រភពដើមពីទឹកក្នុង
អណ្តូងទឹកនៅភូមិនេះ។ លោក Nguyen Van Loi ប្រជាពលរដ្ឋមួយរូបនៅភូមិ
Hoang Mai បានចែករំលែកថា៖
«មុននេះ ប្រជាជននៅប្រើប្រាស់ទឹកអណ្តូងដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំ
ថ្ងៃ។ ផលិតផលតៅហ៊ូ Mo ល្បីឈ្មោះដោយរស់ជាតិឆ្ងាញ់របស់ខ្លួនពីយូរយាណាស់មក
ហើយអាស្រ័យដោយយើងខ្ញុំប្រើប្រាស់ទឹកអណ្តូង។ ក្រៅពីតៅហ៊ូភូមិ Hoang Mai
នៅល្បីឈ្មោះ ដោយត្រប់ជ្រក់និងស្ពៃខៀវផងដែរ។ មុននេះ ភូមិបានមានអណ្តូង
ទឹកចំនួន ៨ នាបច្ចុប្បន្ន នៅសេសសល់អណ្តូងទឹកចំនួន ៤ តែប៉ុណ្ណោះ។ ប៉ុន្តែ
គ្រួសារចំនួន ២០ ក្នុងភូមិនៅប្រើប្រាស់ទឹកនៅទីនេះដើម្បីផលិតតៅហ៊ូ។»
អស់រយៈពេលរាប់រយឆ្នាំ ប្រជាជននៅភូមិ Hoang Mai ក៏ដូចជាភូមិដទៃ
នៅវៀតណាម គេនៅអភិរក្សកេរ្តិ៍តំណែលក្នុងនោះមានអណ្តូងទឹក។ ក្នុងសម័យ
កាលទំនើប អណ្តូងទឹកនៅជាសំណង់ស្ថាបត្យកម្មពោរពេញទៅដោយអត្តសញ្ញាណ
វប្បធម៌ព្រលឹងដែលបង្ហាញនូវជីវភាពសង្គមក្នុងភូមិឃុំ៕
TO TUAN